ភាគទី៩៣+៩៤

762 19 0
                                    

អរគុណសម្រាប់2Kឡាច៎ភាគមុន..

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៩៣+៩៤

សភាពគ្រប់យ៉ាងនៅក្នុងបន្ទប់ហាក់ស្ងប់ស្ងាត់ អ្នកដែលមិនបានដឹងរឿងដូចជាជីមីននឹងមេរ៉ាក៏បានត្រឹមតែភាំងសំឡឹងមើលសភាពរាងកាយមាំទាំរបស់វ៉ាយ៍លេតដែលខុសប្លែកពីអាការៈដែលពេទ្យបានប្រាប់ដាច់តែម្ដង ដល់ថ្នាក់មេរ៉ាអម្បាញ់មិញនេះក៏ជឿស្លុងថានាងត្រូវខ្មោចលងពិតមែន។
"នេះរឿងវាយ៉ាងមិចទៅវ៉ាយ៍?" ជីមីនដែលជាអ្នកចូលមកឃើញសកម្មភាពគ្រប់យ៉ាងនោះក៏សួរនាំទៅកាន់វ៉ាយ៍លេតដែលឈរសំឡឹងមើលមកមេរ៉ាពីជ្រុងខាងនោះ នាងតូចក៏ទម្លាក់ខ្លួនអង្គុយលើពូកសម្រាកព្យាបាលរបស់នាង ដៃម្ខាងក៏លូកទាញយកក្រែមលាបមាត់មួយដើមចេញពីហោប៉ៅមករួចក៏លាបវាលើបបូរមាត់តិចៗ។
"ហ៊ើយស្រស់ស្រាយណាស់ ខានលាបក្រែមបែបនេះយូរ មួយថ្ងៃៗគិតតែពីសម្ងំដេកមួយកន្លែងចំជាហត់នឿយដល់ហើយ.." វ៉ាយ៍លេតគងអន្ទាក់ខ្លាក្រោយពីលាបក្រែមរួច ជីមីនដែលជាអ្នកមើលថែនាងមិនអោយចន្លោះនោះក៏ស្រាប់តែភ្ញាក់ផ្អើលនឹងអ្វីដែលវ៉ាយ៍បាននិយាយជាខ្លាំង នេះបានន័យថាគេត្រូវបាននាងបោកប្រាស់កន្លងមកទៀតមែនទេ?
"នាងចង់ដឹងពីរឿងទាំងអស់មែនទេ? បាន..បាន" វ៉ាយ៍លេតក៏ងាកសំឡឹងមើលទៅបងប្រុសនាងដែលនៅក្បែរនោះរួចនាងក៏សំឡឹងមើលទៅមេរ៉ាវិញម្ដង។

ត្រឡប់ទៅកាន់អតីតកាល..
ថ្ងៃដែលនាងបាននិយាយទូរសព្ទ័ជាមួយនឹងគ្រួសារនាងចប់ វ៉ាយ៍ក៏មិនបានផ្ដាច់ការទាក់ទងទាំងស្រុងឡើយនាងក៏នៅតែទាក់ទងជាមួយនឹងបងប្រុសរបស់នាងតាមរយៈទូរសព្ទ័ដែលអែមមីបានទុកអោយនាង ទោះជាជីមីនបោកវាកាលពីលើកមុនតែវាក៏នៅអាចប្រើការបាន។
១ថ្ងៃមុនថ្ងៃកើតហេតុ..
"បងហ្សូ?" នាងតូចល្អិតឆ្លៀតពេលដែលជីមីនទៅធ្វើការព្រមទាំងនែលលីនៅធ្វើអាហារនៅជាន់ខាងក្រោមនាងក៏ទាក់ទងទៅកាន់បងប្រុសនាងជារឿយៗដូចជាថ្ងៃនេះនាងបានខលទៅប្រាប់បងប្រុសនាងពីរឿងគ្រប់យ៉ាងដល់បងប្រុសរបស់នាង។
(វ៉ាយ៍កុំបារម្ភអី, បងបានអោយគេតាមដានរាល់គ្រប់សកម្មភាពរបស់ស្រីម្នាក់នោះហើយ បើមានអ្វីចម្លែកបងនឹងប្រាប់ទៅអូនមុនគ្រប់ពេល)
"ខ្ញុំគិតថាពួកយើងឆាប់ចាត់ការទៅបងហ្សូ! កូនវីនកាន់តែធំទៅៗហើយខ្ញុំមិនចង់អោយកូនលំបាកព្រោះតែខ្ញុំនោះឡើយ ម៉្យាងខ្ញុំក៏មានជម្ងឺប្រចាំកាយដែលត្រូវព្យាបាលផង.." វ៉ាយ៍លេតនាងក៏និយាយប្រាប់គ្រប់យ៉ាងដល់បងប្រុសរបស់នាង បើសិនជានាងមានតែខ្លួនមួយនាងមិនបារម្ភច្រើននោះឡើយ តែនាងបារម្ភពីកូនរបស់នាងទៅវិញទេ។
(តែបើសិនជាវាដូចជាអ្វីដែលអូនវ៉ាយ៍បានផ្ញើមកបងពិតមែននោះ មេរ៉ាមិនមែនចាត់ការធម្មតានោះឡើយ នាងអាចនឹងធ្វើអោយអូននឹងក្មួយបងមានគ្រោះថ្នាក់) អ៊ែនហ្សូក៏និយាយនូវចំណុចមួយដែលនាំអោយវ៉ាយ៍លេតនាងគិតគូរដល់រឿងទាំងនេះជាថ្មីនឹងគិតពីសុវត្ថិភាពរបស់កូន។
ថ្ងៃកើតហេតុ..
វ៉ាយ៍លេតបានដឹងពីរឿងគ្រប់យ៉ាងដែលមេរ៉ានឹងធ្វើព្រោះបងប្រុសរបស់នាងបានផ្ញើវីដេអូនៅហាងកាហ្វេអោយទៅនាងមើលទាំងអស់ហើយនាងក៏ដឹងដែរថាមេរ៉ានឹងចេញសកម្មភាពឆាប់រហ័សជាងនេះជាមិនខានឡើយ។
(ខ្ញុំគួរតែធ្វើបែបណាទៅ?)
...
រសៀលបន្តិចក្រោយពីជួយបង្រៀននែលលីធ្វើទឹកអប់រួចវ៉ាយ៍លេតនាងក៏មានតួនាទីមើលនឹងបញ្ជាអង្គរក្សរបស់ជីមីនឲ្យរៀបចំកន្លែងជាច្រើនសម្រាប់ប្រុសវីន ហើយក៏លឺថាថ្ងៃនេះមានអ្នកដឹកយករបស់របរក្មេងយកមកអោយនាងដែរ នាងមិនបានដឹងឡើយថាអ្នកណាជាអ្នកកម៉្មង់នោះ ប្រហែលអាចជាជីមីនហើយមើលទៅ។
ងឹក!
សំឡេងឡានឈប់នៅខាងក្រៅក៏បន្លឺឡើង វ៉ាយ៍លេតងាកភ្នែកមើលក៏ឃើញថាវាជាឡានដឹកទំនិញ អ៊ីចឹងបានន័យថាច្បាស់ជាគេយករបស់ដែលគេខលប្រាប់កាលពីថ្ងៃនោះហើយមើលទៅ មិនបង្អង់វ៉ាយ៍ក៏រៀបចំរបស់របរនាងដាក់លើតុរួចប្រញាប់ចុះទៅកាន់ជាន់ខាងក្រោម។
"គេជាអ្នកដឹកជញ្ជូនអីវ៉ាន់មកទេ លោកប្រុសពួកឯងជាអ្នកឲ្យមក" មកដល់ជាន់ខាងក្រោមក៏ឃើញថាកូនចៅរបស់ជីមីនកំពុងតែព្យាយាមពិនិត្យមើលគ្រប់ទំនិញដែលមកដល់ទាំងនោះទើបវ៉ាយ៍លេតប្រញាប់និយាយឃាត់ភ្លាមព្រោះគិតថាការដែលធ្វើនោះវាមិនសាកសមទេ គេក៏មកធ្វើតាមតួនាទីរបស់គេដែរ។
"ជួយលើកយកមកខាងលើមក ខ្ញុំនឹងប្រាប់កន្លែងដែលរៀបចំនោះ" វ៉ាយ៍លេតផ្ដល់ស្នាមញញឹមនឹងសម្ដីផ្អែមល្ហែមទៅកាន់អ្នកដឹកអីវ៉ាន់មកទាំងនោះ ពួកគេក៏ងក់ក្បាលរួចក៏លើកកេសរបស់ម្នាក់ៗឡើងទៅកាន់ជាន់ខាងលើដោយគ្មានអ្នកណាហ៊ានជំទាស់ក៏ព្រោះតែខ្លាចវ៉ាយ៍លេតនាងរករឿង។
វ៉ាយ៍លេតនាំពួកគេឡើងទៅកាន់ជាន់ខាងលើបន្តបង្ហូសទៅកាន់បន្ទប់ធំទូលាយដែលរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់ទៅតាមអ្វីដែលទាក់ទងភ្នែក តុក្កតានឹងរបស់លេងជាច្រើនដែលជាស្នាដៃម៉ាក់រៀបចំអោយកូនដែលនៅក្នុងពោះនោះ។
ក្រឹប! អឹម..
ទ្វារបន្ទប់ក៏ស្រាប់តែត្រូវចាក់បិទស្របនឹងរាងកាយមាំទាំដែលកាន់កេសនោះក៏ព្រលែងវាដាក់លើសាឡុងរួចប្រញាប់ខ្ទប់បបូរមាត់អ្នកនាងរបស់ផ្ទះនេះជាប់ វ៉ាយ៍លេតពីដំបូងឡើយក៏ភ័យស្លន់ស្លោរក្នុងចិត្តគិតថាវាមិនមែនលឿនដល់ថ្នាក់នេះពេកទេ នាងនៅមិនទាន់បានត្រៀមខ្លួនអីរួចរាល់នៅឡើយទេ។
"លូសុី? ថេយ៍.."វ៉ាយ៍លេតក៏ភ្ញាក់កាលបើពួកគេទាំង២តែងខ្លួនជាអ្នកដឹកជញ្ជូនគ្រែកូនក្មេងបន្លំចូលមកផ្ទះរបស់ជីមីនបានបែបនេះ នាងល្អិតលូសុីដែលពាក់បិទបាំងមុខនោះក៏បើកឡើងរួចសើចស្ញេញដាក់បងស្រីហាក់បីដូចជាសប្បាយនឹងធ្វើការងារប្រថុយប្រថានជីវិតមួយនេះអ៊ីចឹង។
"អូហូយ៎! ដូចក្នុងរឿងកុនមិនខុសមែនបងថេយ៍" សព្វនាមហៅថាបងរបស់លូសុីឯណោះក៏ហាក់នាំអោយវ៉ាយ៍លេតងាកសំឡឹងមើលទៅថេយ៍ក្នុងក្រសែភ្នែកបែបចង់ចំអន់នាយបន្តិចអីបន្តិច នេះពួកគេមានអ្វីលើសពីសិស្សច្បងនឹងសិស្សប្អូនដែរទេ?
"បងហ្សូឲ្យខ្ញុំយកអាវការពារគ្រាប់មកអោយវ៉ាយ៍ ការពារខ្លួន.." ថេយ៍ក៏មិនបានលេងសើច គេប្រញាប់ហុចអាវមួយដែលគេយកចេញពីកេសអោយទៅវ៉ាយ៍ នាងទាញមកមើលក៏ឃើញថាវាជាអាវកម្រាស់ក្រាស់ដែលមានសណ្ឋានសមស្របនឹងមនុស្សស្រីមានផ្ទៃពោះដូចជានាង នេះពួកគេមកទាំងបែបនេះព្រោះមានបងប្រុសនាងជាអ្នកចាត់ចែងអោយទេរឺ?
"ហើយនេះ..កញ្ចប់ឈាមក្លែងក្លាយ! វ៉ាយ៍អាចប្រើការបាននៅពេលណាដែលចាំបាច់ណា៎" វ៉ាយ៍លេតក៏ងក់ក្បាលរួចទទួលយកវាទាំងញញឹម។
"ថែរក្សាខ្លួនវ៉ាយ៍..ពួកយើងនឹងនៅឃ្លាំមើលវ៉ាយ៍ជានិច្ច ចប់ផែនការពេលណាយកអាល្អិតវីននេះមកជួបនឹងខ្ញុំផង"
"អឹម! អរគុណថេយ៍..អរគុណអូនលូសុី" វ៉ាយ៍លេតញញឹមមានសង្ឃឹមកាលបើនាងដឹងថានាងមិនមែនមានតែម្នាក់ឯងទៀតនោះឡើយ គ្រប់គ្នាក៏នៅខាងនាងជានិច្ចដែរ។
យប់ថ្ងៃកើតហេតុ..
(ពួកយើងបញ្ចប់វាត្រឹមនឹងចុះ..ចាត់ទុកថាខ្ញុំសងរាល់អ្វីដែលខ្ញុំបានធ្វើលើប្អូនស្រីលោកចុះណា៎ កូនវីនផ្ដាំប្រាប់លោកថាគេស្រឡាញ់ប៉ាៗណាស់)
សារជាអក្សរព្រមទាំងរូបវីដេអូដែលនាងថតបានកាលពីថ្ងៃមុននោះក៏ត្រូវបានផ្ញើចេញទៅកាន់លេខរបស់ជីមីន វ៉ាយ៍ក៏ងាកសំឡឹងមើលទៅខាងក្រៅបង្អួចនាងក៏ឃើញមានឡានខ្មៅរលើបមួយគ្រឿងចតចាំព្រមទាំងមានវត្តមានរបស់បងប្រុសនាងឈរជ្រែងហោប៉ៅសំឡឹងមើលមកនាងនាំអោយនាងកាន់តែកក់ក្ដៅនឹងការសម្ដែងមួយនេះ ស្រីតូចក៏ទាញអាវក្រាស់នោះយកមកពាក់រួចសំឡឹងមើលទៅកាន់កាំមេរ៉ាដែលនៅខាងលើឯណោះ នាងពាក់អាវនោះបញ្ច្រាស់ដូចជាមានប្រផ្នូលអ្វីម៉្យាងប្រាប់ឲ្យនាងធ្វើបែបនោះរួចនាងក៏ទម្លាក់កញ្ចប់ឈាមចូលហោប៉ៅខាងក្រោយចាំកន្លែងដែលមេរ៉ាបានចាក់នោះ។
(វ៉ាយ៍..វ៉ាយ៍! លែងយើង..យើងទៅរកប្រពន្ធយើង! លែង)
(វ៉ាយ៍..លែងប្រពន្ធយើង..អឹស) សំឡេងស្រែកហៅរបស់ជីមីននៅខាងក្រៅក៏បន្លឺឡើងស្របនឹងឡានពេទ្យដឹកវ៉ាយ៍នោះចេញទៅបាត់ កាយតូចដែលប្រឡាក់ដាបទៅដោយឈាមក្លែងក្លាយក៏ក្រោកឡើងអង្គុយរួចងាកមើលបងប្រុសនាងទាំងមុខស្លន់បន្តិច អ៊ែនហ្សូក៏ញញឹមដាក់ប្អូនស្រីរួចលើកដៃជល់ក្បាលនាងតិចៗ។
"ពូកែណាស់យើងនេះ ចប់រឿងពេលណាចាំបងរកថ្នាក់សម្ដែងមួយអោយ"
"មែនហើយៗ" សំឡេងមនុស្ស២នាក់ផ្សេងទៀតក៏បន្លឺឡើង វ៉ាយ៍ងាកទៅមើលក៏ឃើញថាពេទ្យដែលជូនទៅជួយសែងនាងនោះជាថេយ៍នឹងលូសុី ស្រីតូចក៏ជ្រឹមចិញ្ចើមបន្តិចមុននឹងក្រោកទៅបើកមើលមុខអ្នកបើកឡានឯណោះទើបនាងភ្ញាក់បន្តិច។
"បងជុននីអូ? នេះបងក៏.."
"បងប្រុសឯងថានឹងកំដរបងផឹកបើសិនជាបងព្រមជាមួយ អ៊ីចឹងបងក៏ជួយយកតែបុណ្យទៅ" វ៉ាយ៍លេតក៏ញញឹមអស់សំណើចរួចនាងក៏ទម្លាក់ខ្លួនអង្គុយចុះដកដង្ហើមធូរចិត្តបន្តិច នាងងាកសំឡឹងមើលទៅអ្នកជុំវិញខ្លួនរួចធ្វើមុខក្រៀមបន្តិច។
"ពួកយើងនៅសល់ផែនការណ៍ចុងក្រោយមួយទៀត.."
"បងរៀបចំរួចអស់ហើយ!" អ៊ែនហ្សូក៏និយាយរួចជ្រឹមចិញ្ចើមញញឹមទុកជាមុនព្រោះផែនការណ៍នោះវាអាចនឹងមានភាគរយជោគជ័យច្រើន។

ត្រឡប់មកកាន់បច្ចុប្បន្ន..
គ្រប់គ្នាក៏ភាំងកាលបើបានលឺអ្វីដែលវ៉ាយ៍លេតបានបកស្រាយ មេរ៉ាឯណោះក៏កញ្ជ្រោលកាន់តែខ្លាំងនាងមិនជឿឡើយថាមានរឿងទាំងនេះកើតឡើង។
"យើងមិនជឿ! ចុះសេរ៉ូមនោះ..នាង.."វ៉ាយ៍លេតញញឹមរួចក៏បង្ហាញដៃដែលបិទផ្អោបមុខម្ជុលនៅក្រៅសាច់នាងទាំងអស់អ៊ីចឹងបានន័យថាសឺរ៉ូមទាំងប៉ុន្មានមិនបានប៉ះសាច់របស់នាងឡើយ។
"ហ្អាយ៎! លែង..លែងយើង! នាងវ៉ាយ៍" អស់កិច្ចការមេរ៉ាក៏ត្រូវបានប៉ូលីសអូសនាំចេញទៅសល់តែជីមីននឹងនែលលីដែលនៅទីនោះ ជីមីនញញឹមទាំងរលីងរលោងមុននឹងចូលទៅរកនាង ស្របនឹងទ្វារបន្ទប់បើកឡើងនាំខ្លួនមនុស្ស៣នាក់ផ្សេងទៀតមកដែលជាថេយ៍ លូសុីនឹងជុននីអូឯណោះ គេក៏មិនបានមកតែប៉ុណ្ណឹងអ្នកតែក៏មានប៉ាម៉ាក់របស់វ៉ាយ៍លេតមកជាមួយដូចគ្នា ពួកគេសុទ្ធតែជាចំណែកក្នុងផែនការណ៍នេះ។
"វ៉ាយ៍..បង"
"កុំមកប៉ះខ្ញុំ.." វ៉ាយ៍លេតទាញដៃចេញពីគេបង្ហាញភាពស្អប់ខ្ពើមដល់គេរួចក៏ដើរចេញតែជីមីនក៏ចាប់ដៃនាងជាប់ណែនឃាត់មិនអោយនាងទៅ។
"អូនទៅណាមិនបានទេ, បងជាប្ដីអូនណា៎"
"ប្ដីហេស៎?" វ៉ាយ៍លេតអស់សំណើចបន្តិចរួចក៏បែរមករកជីមីន ថយក្រោយប៉ុន្មានជំហានរួចលូកទាញយកឯកសារអ្វីម៉្យាងពីក្រោមគ្រែមកបង្ហាញគេ វាជាអេតាសុីវិល២សន្លឹក។
"ខ្ញុំភ្លេចប្រាប់ថាខ្ញុំក៏មានកាដូជូនលោកដូចគ្នា ជីមីន" វ៉ាយ៍បង្ហាញដល់គេរួចក៏កេះដែកកេសដុតវាឲ្យឆេះចំពោះមុខរបស់ជីមីន អណ្ដាតភ្លើងឆាបឆួលហាក់ច្របាច់រមួលទ្រូងរបស់ជីមីនអោយខ្ទេចអ៊ីចឹង នាយងើបមើលនាងទាំងភ្នែករលីងរលោងតែពោរពេញទៅដោយកំហឹង។
"ពួកយើងលែងលះគ្នាត្រឹមនឹងចុះ"

1.5Kនៅម៉ោង10 អេតមីនជូន2ភាគទៀត

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now