ភាគ១២៥

751 24 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគ១២៥

«ដេតឌី ហ៊ឹកៗ»
«វីន..» ប្រុសតូចដែលកំពុងតែស្ថិតនៅក្រោមការអោបក្រសោបរបស់ម្ដាយសុខៗឯណោះក៏ប្រញាប់រើខ្លួននឹតបើកទ្វារចេញពីក្នុងឡានភ្លាម វ៉ាយ៍លេតក៏ប្រញាប់ចេញទៅតាមកូន កាត់វត្តមានរបស់អ្នកគ្រប់គ្នាដែលទើបរួចការនឹងចេញពីក្នុងសវនាការមក។
«ចៅវីន..» ស្កាលេតឯណោះក៏ឧទានហៅចៅប្រុសដែលរត់ត្រុយទៅទាំងមិនខ្វល់ពីអ្នកណាទាំងអស់ ពោលគឺគេរត់សម្ដៅទៅរកលោកប៉ារបស់គេដែលត្រូវប៉ូលីសឃាត់ខ្លួនយកទៅឃុំឃាំងនោះ។
«ហ៊ឹកៗដេតឌី..ពូយកដេតឌីវីនទៅណាពូ?»វីនហ្សេនរត់ទៅចាប់ជើងប៉ូលីសម្នាក់ដែលចាប់លោកប៉ាគេឃាត់ឃាំងមិនឲ្យពួកគេនាំប៉ាខ្លួនទៅមុខបន្តទៀត ជីមីនកាលបើក្រឡេកឃើញកូនគេក៏ប្រញាប់បែរមករកកូនទាំងដៃសងខាងជាប់ខ្នោះរបស់ប៉ូលីសយ៉ាងណាក្ដី វីនហ្សេនយំខ្សឹបខ្សួលរួចលូកដៃអោបក្រសោបលោកប៉ារបស់គេយ៉ាងជាប់ណែន គ្រប់គ្នាដែលបំណងនឹងចាកចេញពីទីនោះក៏មិនអាចទៅណាបានព្រោះរវល់តែមើលពីភាពសោកសង្រែងរវាងឪពុកកូនទាំង២នាក់នេះ។
«វីនកូន! មិចក៏យំចឹង កូនប្រុសគេមិនអោយយំទេណា៎ មោះៗកូនប្រុសឆ្លាតរបស់ប៉ា អឹមប៉ាស្រឡាញ់កូនណាស់» ជីមីនក៏លើកដៃទាំងសងខាងដែលផ្អោបគ្នានោះយកមកជូតទឹកភ្នែកដែលដិតដាមនៅលើភ្នែកកូននោះចេញ វីនហ្សេនក៏ពេបមាត់សំឡឹងមើលលោកប៉ា តែគេក៏មិនយំចេញមកទៀតតាមការបង្គាប់របស់លោកប៉ាគេ។
«ហ៊ឹសៗគួរឲ្យអស់សំណើចណាស់..នេះឯងមិនដឹងថាប៉ាឯងកំពុងតែមានទោសទេរឺក្មេងតូច? ពូបានដឹងរឿងរបស់ប៉ាឯងច្រើនខ្លាំងណាស់» បើទោះបីគ្រប់គ្នាមានភាពអាណិតអាសូរដល់ប៉ាកូនមួយគូនេះ ក៏មិនមែនបានន័យថាគ្មានអ្នកពេញចិត្តពេញថ្លើមនឹងសភាពពួកគេបែបនេះដែរ។ អង្គម្ចាស់មេគ៌ដែលទើបតែយាងចេញពីសវនាការនោះក៏មានបន្ទូលផ្លែផ្កាឌឺដងដល់ជីមីននឹងកូន ហូស៊ុកខឹងបំណងចង់ចូលទៅចាត់ការទៅហើយតែក៏បានស៊ុកជីនឃាត់ទប់មិនអោយឪពុកក្មេកគេធ្វើផ្ដេសផ្ដាស។
«យ៉ាងមិច? ស្ងាត់មាត់បានន័យថាឯងក៏គ្មានពាក្យអីមកតតាំងដែរមែនទេ? ហាសហា៎យើងថាឯងត្រៀមខ្លួនដេកគុកសុីបាយស្រាប់ទៅ ជីមីន វីគ្រីស» ជីមីនដំបូងឡើយគិតថាមិនធ្វើអ្វីផ្សេងឡើយពោលគឺគេកាន់អោបកូនជាប់ព្រមទាំងព្យាយាមទប់កំហឹងព្រោះមិនចង់ឲ្យកូនយកជាគម្រូនឹងគិតថាប៉ាគេជាពួកចារិកមិនល្អ ចូលចិត្តតែប្រើហិង្សា អ្នកអង្គម្ចាស់មេគ៌ឯណោះក៏ញញឹមសមចិត្តរួចយាងនាំព្រះកាតចាកចេញទៅតែ..
ខ្វោក!
«ចង្រៃយ៎! ស្អីនឹង? នេះឯង...» ខោសាច់ក្រណាត់របស់អ្នកអង្គម្ចាស់មេគ៌ក៏ត្រូវបានរហែកព្រោះតែការចាប់ទាញមួយទំហឹងរបស់អូនវីនអម្បាញ់មិញនេះ ក្មេងតូចទាញខ្ញាំក្រណាត់ខោដែលនៅនឹងដៃនោះរួចក៏យកវាមកជាន់ផាំងៗនឹងដី មិនសូម្បីតែខ្លាចអង្គម្ចាស់មេគ៌អីបន្តិចសោះ។
«ហ៊ឹសៗពូៗចិត្តអាក្រក់..មុខអោយដូចបង្កួយមកប្ដឹងដេតឌីអូន ហ៊ឹកៗ» ពាក្យប្រដូចព្រះភក្ត្រ័ទ្រង់ទៅនឹងបង្កួយនោះក៏នាំអោយអ្នកអង្គម្ចាស់មេគ៌ក្រោធក្រាធក្នុងព្រះទ័យជាខ្លាំងទ្រង់ក៏សំឡឹងមើលវីនហ្សេននឹងព្យាយាមនិយាយបែបធម៌ត្រជាក់បំផុតព្រោះទ្រង់មិនចង់ឈ្លោះជាមួយក្មេង។
«ថ្លើមធំ!! បើយើងដឹងចឹងថ្ងៃនោះយើងបាញ់ឯងឲ្យងាប់នៅនឹងកន្លែងបាត់ទៅហើយ អាល្អិត ហ៊ឹស» ពាក្យនិយាយទាំងប៉ុន្មាននេះគឺជាពាក្យនិយាយខ្សឹបៗត្បិតថាបើសិនជាចៅក្រមបានលឺទ្រង់ក៏នឹងមានបញ្ហាដូចគ្នាដែរព្រោះអាចចាត់ទុកថាវាជាពាក្យសារភាពរបស់ទ្រង់ទៅលើកំហុសមួយផ្សេងទៀត។
«ធំណា៎? ថ្លើមវីនប៉ុនមេដៃនឹង ហ៊ឹកៗ» ដោយចិត្តខឹងសម្បារបូកផ្សំនឹងការមកដល់របស់ជំនុំចៅក្រមផងនោះអ្នកអង្គម្ចាស់មេគ៌នឹងមាតាក៏យាងព្រះកាយចេញទៅបាត់ពីទីនោះ វ៉ាយ៍លេតដែលនៅឈរទុកឲ្យកូនប្រុសចាត់ការយ៉ាងពេញចិត្តឯណោះក៏នាំខ្លួនចូលមករួចក៏លើកកូនចេញពីការអោបក្រសោបរបស់ជីមីនបន្តិច។
«ដេតឌីទៅផ្ទះយើងវិញទៅដេតឌីណា៎ វីនចង់គេងអោបដេតឌីទៀតណា៎ ហ៊ឹកៗណា៎ដេតឌីណា៎» ស្របនឹងពាក្យពេចន៍រំលេចនូវទុក្ខសោករបស់ប្រុសវីនបន្លឺឡើង សំឡេងនោះក៏បង្ហាញច្បាស់នៅក្នុងកាំមេរ៉ាថតរបស់អែមមីដែលមានវត្តមាននៅទីនោះដូចគ្នា។
...
(ដេតឌីទៅមិនបានទេ វីនចង់នៅជាមួយដេតឌី..) សំឡេងយំខ្សឹបខ្សួលអួលទ្រូងរបស់កុមារតូចដែលត្រូវបើកបង្ហាញលើថេបលេតរបស់មនុស្សម្នាក់ដែលមិនចង់សូម្បីតែមើលទៅគេ បញ្ហាមិនមែនមកពីក្មេងទេតែមកពីលោកប៉ារបស់គេ លោកប៉ាគេជាចំណែកធ្វើឲ្យម្ចាស់ប្អូនទ្រង់សោយទិវង្គតទៅគ្មានថ្ងៃវិលវិញ។
«បើទ្រង់មិនអាណិតគេក៏គួរតែអាណិតក្មេង ទ្រង់ដឹងទេបន្ទូលទ្រង់ត្រឹមតែមួយម៉ាត់វាអាចកែប្រែស្ថានការណ៍បានច្រើនណាស់ព្រះពរ..» កុំថាឡើយអ្នកដែលនៅតុលាការនោះខំប្រឹងប្រែង សូម្បីតែហ្វីលីណាឯណេះនាងក៏ប្រឹងប្រែងដូចគ្នា តាំងពីទទួលស្ដាប់នឹងដឹងរាល់ហេតុផលដែលវ៉ាយ៍លេតបានប្រាប់រួចមកនាងក៏ព្យាយាមនិយាយជាមួយនឹងអ្នកអង្គម្ចាស់ជុងហ្គុកព្រោះមានតែទ្រង់ទេដែលអាចមានអំណាចទប់ទល់នឹងអង្គម្ចាស់មេគ៌បាន។
«បងប្រាប់ទៅអូនប៉ុន្មានដងហើយថាបងមិនអាចធ្វើបានទេ បើអោយបងទៅជួយមនុស្សដែលមានចំណែកធ្វើគុតអែលលីនោះបងធ្វើមិនបានឡើយ..ហ្វីលីណា បងសុំចិត្តអូនចុះ» អ្នកអង្គម្ចាស់ជុងហ្គុកក៏នៅតែប្រកាន់ខ្ជាប់នូវឆន្ទះមួយដែលទ្រង់មិនអាចជួយអ្វីបានឡើយ ទ្រង់មិនពាក់ពន្ធ័មិនលូកដៃឡើយ ទុកអោយគេទទួលផលកម្មចុះ..»
«ក៏ប៉ុន្តែ..» កំពុងតែហៀបនឹងនិយាយក៏មានវត្តមានរបស់មនុស្សម្នាក់ចូលមក ហ្វីលីណានាងក៏ឈប់និយាយរួចថយចេញព្រោះដឹងថាអ្នកមកក៏និយាយរឿងដូចដែលនាងចង់និយាយដែរ។
«ជូហ្វី..»
«ខ្ញុំម្ចាស់មករកទ្រង់ពេលនេះមិនមែនមកទាមទារឲ្យទ្រង់បង្ខំព្រះទ័យទៅជួយជីមីនឡើយ សម្បត្តិត្រឹមឧក្រិដ្ឋជនពឹងពាក់ខ្នងរាជវង្សម្នាក់នោះ ណាមជុនក៏អាចចាត់ការបាន តែខ្ញុំម្ចាស់គ្រាន់តែចង់ឲ្យទ្រង់អ្នកបញ្ចប់វា ដើម្បីអែលលី ម្ចាស់ប្អូនទ្រង់» ជូហ្វីមកដល់មិនបានអូសបន្លាយច្រើនក៏និយាយសាច់ការទៅកាន់អ្នកអង្គម្ចាស់ជុងហ្គុក ទ្រង់ងាកមើលទៅជូហ្វីរួចក៏នាំព្រះកាយដើរហួសឈរទតមើលរូបថតជុំគ្រួសាររាជវង្សដែលនៅព្យួរជាប់នឹងជញ្ជាំងនោះ ហ្វីលីណាដែលនៅឈរជិតនោះក៏សសៀរនាំខ្លួនចូលទៅកាន់តែកៀកជិតជាមួយនឹងទ្រង់រួចលូកដៃអោបក្រសោបទ្រង់ជាប់ណែនហាក់ព្យាយាមលួងលោមទ្រង់។
«បិតា..»
«អូ! ដេវីននៀ នែលឡា?» បុត្រាបុត្រីជំទង់ៗរបស់អ្នកអង្គម្ចាស់ជុងហ្គុកក៏យាងចូលមកស្របនឹងការអោនគំនាបទៅកាន់ជូហ្វីជាយាយឯណោះ ដេវីននៀក៏ចូលមករកបិតាស្របនឹងនែលឡាចូលមករកមាតាហ្វីលីណាឯណោះ។
«បុត្រាមានការអ្វីរឺ?» អ្នកអង្គម្ចាស់ក៏សួរនាំទៅបុត្រាដែលទើបតែចូលមកនោះ បុត្រាដេវីននៀក៏សំឡឹងមើលបិតារួចញញឹមជាមួយក្រសែភ្នែកអង្វរករ..
«ជួយអូនវីនផងទៅបិតា..បុត្រមិនចង់អោយវីនជួបវាសនាព្រាត់ប្រាសគ្រួសារឡើយ..»

ឡាច៎ច្រើនៗទៅណា បានច្រើនកាលណាស្អែកបាន២ភាគទៀត ហិហិ

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Kde žijí příběhy. Začni objevovat