ភាគទី៤២

891 36 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៤២

ប៉ុន្មានថ្ងៃក្រោយ
ព្រឹកថ្ងៃថ្មីនាទីក្រុងឡុង
ក្រោយពីថ្ងៃដែលមានរឿងកើតឡើងមកជីមីននឹងវ៉ាយ៍លេតក៏មិនសូវជាបានជួបមុខគ្នា មិនមែនជាវ៉ាយ៍លេតឡើយដែលជាអ្នកគេចវេសនោះតែជាជីមីនទៅវិញទេដែលមិនចូលទៅក្បែរនាងដូចជាកាលពីមុន គេកាន់តែទៅជិតនាង ក្នុងចិត្តគេក៏បែរជាកាន់តែច្របូកច្របល់ព្រោះគេតែងតែទ័លតម្រិះមិនដឹងថាគួរធ្វើបែបណាទៅលើនាង គេតែងតែអោយនាងមានប្រៀបមកលើខ្លួនរហូតទាំងដែលគេយកនាងមកនេះក្នុងន័យសងសឹកសោះ។
"លោកនាយករងមើលទៅដូចជាអារម្មណ៍មិនល្អសោះ" អ្នកដែលជាលេខាឯណោះក៏និយាយឡើងកាលបើឃើញចៅហ្វាយនាយអង្គុយជ្រឹមចិញ្ចើមមើលទៅដូចជាមិនសប្បាយចិត្តសោះតាំងពីមកដល់កន្លែងធ្វើការ ហើយមិនមែនតែថ្ងៃនេះឡើយដែលគេធ្វើខ្លួនចម្លែក គឺវាកើតឡើងមកប៉ុន្មានថ្ងៃទៅហើយ។
"គ្មានអីទេ! នាងជួយរៀបចំឯកសារសម្រាប់ការប្រជុំបូកសរុបល្ងាចនេះផង ល្អ.." ជីមីនមិនបាននិយាយអ្វីដែលនៅកប់ណែនក្នុងចិត្តឡើយពោលគឺនាយព្យាយាមយកការងារមកបាំងមុខព្រោះមិនចង់គិតរឿងអត់ប្រយោជន៍ទាំងនោះច្រើនឡើយ ម្ចាស់កាយសង្ហាក៏ក្រោកនាំខ្លួនទៅកាន់តុធ្វើការវិញមុននឹងមានសារមួយផ្ញើចូលមក ជីមីនបើកភ្នែកធំៗកាលបើបានឃើញថាសារមួយនោះជាសារដែលផ្ញើមកពីលោកពូរបស់គេ ហើយអ្វីដែលគេភ្ញាក់ផ្អើលនោះវាជាអត្ថន័យរបស់សារនោះឯង។
(ឯងនៅផ្ទះទេ? ពូនឹងប្រពន្ធពូមកដល់ព្រលានយន្តហោះហើយ មិនបាច់មកទទួលទេព្រោះពួកអោយអ្នកបម្រើយកឡានមកហើយ)
"វីវរហើយ!" ជីមីនសង្គ្រឺតធ្មេញបន្តិចកាលបើលោកពូរបស់គេមកទាន់ហន់ខ្លាំងពេកមិនបានសូម្បីតែអោយជាដំណឹងមុនអីបន្តិចសោះ មិនបង្អង់ជីមីនក៏ប្រញាប់ទាញយកអាវក្រៅយកមកពាក់រួចចាកចេញពីក្រុមហ៊ុនទៅយ៉ាងលឿន។

ត្រឡប់មកមើលអ្នកនៅផ្ទះឯណេះវិញ នាងតូចវ៉ាយ៍លេតក៏នៅតែសំកុកធ្វើទឹកអប់ម្នាក់ឯងនោះដដែលតែថាលើកនេះនាងមានឧបករណ៍ធ្វើគ្រប់គ្រាន់នឹងមានកូនកេសមួយសម្រាប់ដាក់រៀបចំវាទុកផ្ញើទៅអោយលោកដេរីនសាកល្បងឯណោះ វ៉ាយ៍លេតអង្គុយបន្តក់ទឹកផ្កាចូលក្នុងដបយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
គ្រាំង!
ទ្វារបន្ទប់នាងស្រាប់តែបើកឡើងមួយទំហឹងនាំអោយអ្នកដែលកំពុងតែមានសមាធិនោះភ្ញាក់សឹងតែបោះដបទឹកអប់ចោលបាត់ទៅហើយ កែវភ្នែកមុតងាកសំឡឹងមើលទៅវត្តមានអ្នកដែលទើបតែចូលមកនោះរួចក៏ព្រលែងខ្យល់ដង្ហើមធុញថប់ មិនមែនធុញថប់នឹងអាហារដែលលើកយកមកនោះទេ តែធុញជាមួយនឹងមុខអ្នករៀបចំអាហារទៅវិញទេ។
"ស្មានតែគីងកុងរត់បុកទ្វារទេតើ.." វ៉ាយ៍លេតទម្លាក់ភ្នែកមកចាប់អារម្មណ៍នឹងការងាររបស់នាងវិញ តែក៏នៅឆ្លៀតឌឺដងផ្លែផ្កាដាក់អេរ៉ានីឯណោះទៀត អេរ៉ានីក៏មិនបាននិយាយអីច្រើនពោលគឺនាងធ្វើតាមតួនាទីដោយយកអាហារដាក់នៅលើតុរួចចាកចេញមិនតវ៉ាជាមួយច្រើនតាមការប្រាប់របស់ជីមីន។
"លើកក្រោយណាបើថាបំបុកទ្វារចូលមកបែបនេះដដែលប្រាប់ឧត្តមស្វាមីនាងអោយដោះទ្វារចេញតែម្ដងទៅវាគួរឲ្យរំខានត្រចៀកយើងខ្លាំងណាស់ នាងអេរ៉ា.." អេរ៉ានីងាកសំឡឹងមើលទៅវ៉ាយ៍លេតមិនភ្លេចក្ដាប់ដៃទាំងខឹងសម្បារផង តែនាងមិនតបតរនឹងនាំខ្លួនចេញទៅព្រមទាំងទាញទ្វារបិទស្រាលៗផង បើមិនអ៊ីចឹងច្បាស់ជាត្រូវមាត់ដៀលរបស់នាងល្អិតវ៉ាយ៍នេះទៀតជាមិនខាន។
គ្រាំង!
"ហ៊ើយចេញពីមួយចូលមួយពិតមែន" វ៉ាយ៍លេតក៏ព្រលែងខ្យល់ដង្ហើមធំកាលបើកប៉ាល់ភ្លើងមួយទើបតែចាកចេញទៅក៏មានកប៉ាល់ភ្លើងមួយទៀតចូលមកដល់ នេះពួកគេពូកែខាងដាក់វេនគ្នាចូលមកដល់ហើយណ៎។
"បាយនៅលើតុចង់ទុកចោលទៀតហើយ?" គ្រាន់តែចូលមកដល់ភ្លាមជីមីនក៏រអ៊ូរទាំដែលបានឃើញថាសអាហារនៅលើតុឯណោះដែលមិនទាន់ដួសញុំាអីមួយម៉ាត់សោះនោះ ម្ចាស់កាយមាំទាំក៏ដើរចូលមករកនាងតូចជាប្រពន្ធដែលកំពុងតែអង្គុយធ្វើហីមិនខ្វល់ពីអាហារនឹងការចូលមកដល់របស់គេជាស្វាមីអីបន្តិចសោះ កែវភ្នែកមុតងាកសំឡឹងមើលទៅវ៉ាយ៍លេតរួចបន្ទន់ខ្លួនចុះទាញយកសោរមួយចេញមកដើម្បីចាក់ច្រវ៉ាក់ជើងអោយនាង។
"..." វ៉ាយ៍លេតមិនបាននិយាយអ្វីបានត្រឹមអោនសំឡឹងមើលជីមីនធ្វើខ្លួនចម្លែកៗ គេចាក់សោរច្រវ៉ាក់អោយនាងរួចក៏បោះវាចូលទៅក្រោមគ្រែបាត់ធ្វើមិនដឹង គេងាកសំឡឹងមើលទៅវ៉ាយ៍លេតក៏ឃើញថានាងធ្វើមិនខ្វល់ទៀតដែលនាំឲ្យគេកាន់តែខឹងថែមទៀត។
"នែ! មាត់នឹងគររឺយ៉ាងមិចបានមិនឆ្លើយ?"
"មាត់មានតែខ្ជិលឆ្លើយ! លោកនឹងប្រពន្ធក្រៅខោលោកអត់មានការងារធ្វើទេទើបមករករឿងតែខ្ញុំមួយថ្ងៃៗមិនលោះបែបនេះ គេកំពុងគិតរឿងរកសុី បែកអារម្មណ៍អស់ហើយ" នាងបើកមាត់និយាយតបតរជាមួយនឹងគេពិតមែន តែនិយាយទាំងមិនមើលមុខរបស់គេឡើយ នាងក្រោកអូសជើងខ្លួនឡើងរួចដាក់ទឹកអប់ដែលខ្លួនធ្វើរួចចូលទៅក្នុងកេសតាមរបៀបរៀបរយ។
"បានការងារធ្វើទឹកអប់មួយសោះនិយាយពីតម្កើងរឹក" ដៃមាំលូកទាញក្រសោបនាងតូចអោយងាកបែរមករកគេ សំឡឹងមុខគេចំព្រោះតែពួកគេខានជួបមុខគ្នាមកប៉ុន្មានថ្ងៃហើយតាំងពីថ្ងៃដែលគេជួបគ្នាជាមួយនឹងលោកដេរីននោះ វ៉ាយ៍លេតក្ដាប់បបូរមាត់រួចរុញទ្រូងគេចេញទាំងមិនពេញចិត្តសោះ។
"ត្រូវតែតម្កើងរឹកអ៊ីចឹងងើយ ក្រែងវាគ្រាន់បើជាងនាងអេរ៉ា ប្រពន្ធលោកដែលមួយថ្ងៃៗចាំតែកន្ធែកជើងអោយលោក ចាំសុីតែទ្រព្យលោកមិនចឹង?"
"នែ!!!!" ជីមីននិយាយទាំងខឹងសម្បារដាក់វ៉ាយ៍លេតតែថាស្រីតូចភ្នែកឯណោះក៏រវៀសភ្នែកសំឡឹងឃើញមានសត្វអ្វីម៉្យាងវាចុះតាមចន្លោះគ្រែក្បែរនោះ កែវភ្នែកវាហាក់សំឡឹងមកដូចជាចង់មករកនាងអ៊ីចឹង។
"អ្ហាយ៎! តុកកែ..." វ៉ាយ៍លេតស្រែកយ៉ៃរួចក៏ហក់តោងករជីមីនជាប់ណែន មាត់ទន្ទេញពាក្យថាតុកកែៗជាប់រហូតមិនឈប់ ជីមីនឯណោះលូកត្រកងកាន់ចង្កេះនាងជាប់ណែនរួចងាកសំឡឹងមើលទៅម្ខាងទើបឃើញថាវាជាកូនតុកកែមួយតូចសោះ នាយក្រវីក្បាលតិចៗរួចងាកមើលអ្នកដែលហក់ឡើងតោងករខ្លួនទាំងទីងណាត់ទីងណែងនោះទាំងហួសចិត្ត។
"ប្ដីមិនខ្លាចទៅខ្លាចកូនតុកកែ"
"និយាយធ្វើដូចឡូយណាស់! អើ..ឲ្យដឹងផងទៅថាយ៉ាងហោចណាស់ក៏តុកកែមានអំណាចជាងលោកដែរ"

1.4Kសម្រាប់2ភាគបន្តយប់នេះ

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now