ភាគទី៥៨

815 24 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៥៨

(លាសិនហើយ) សម្ដីពោលឡើងស្រាលក្នុងចិត្តរបស់វ៉ាយ៍ នាងតូចឈរសំឡឹងមើលទៅកោះដែលនាងទើបតែចាកចេញអម្បាញ់មិញនោះព្រមជាមួយនឹងទឹកមុខស្មើដូចជាមិនចង់បង្ហាញប្រាប់អ្នកណាពីអារម្មណ៍នាងនាពេលនេះអ៊ីចឹង ដៃមាំទាំលូកកាន់ស្មារបស់នាងអង្អែលស្រាលៗងក់ក្បាលប្រាប់នាងថាគ្រប់យ៉ាងបានបញ្ចប់អស់ហើយ នាងបានចាកចេញហើយ នាងធ្វើត្រូវហើយ។
"វ៉ាយ៍ចង់ញ៊ាំអីបន្តិចទេ? ចាំខ្ញុំទៅយកអោយ" ថេយ៍ក៏ចូលខ្លួនជាអ្នកជួយយកអាសារនាងតែថាវ៉ាយ៍ក៏ងាកសំឡឹងមើលមកគេព្រមជាមួយនឹងទឹកមុខញញឹមជំនួសឲ្យពាក្យអំណរអរគុណ រួចក៏លូកដៃស្រឡូនទៅទះស្មាថេយ៍បន្តិចក្នុងនាមជាមិត្តនឹងគ្នា។
"បងវ៉ាយ៍!"
"លូសុី!!!" វ៉ាយ៍លេតក៏ភាំងបន្តិចកាលបើបានឃើញវត្តមានរបស់ប្អូនស្រីក្រៅសាច់ឈាមម្នាក់នេះ នាងប្រញាប់ចូលទៅអោបក្រសោបលូសុីភ្លាមទាំងចិត្តនឹករលឹកជាខ្លាំង ស្រីតូចឯណោះក៏អោបបងស្រីរឹតដៃព្រមនឹងស្នាមញញឹមគួរឲ្យស្រឡាញ់ផងដែរ ថេយ៍ឯណោះក៏បានត្រឹមតែឈរអោបដៃមើលក្រមុំៗអោបរាក់ទាក់គ្នាយ៉ាងស្ងៀមស្ងាត់។
"លូសុីជាអ្នកចាត់ចែងយកកាណូតមួយនេះពីបន្ទាយទ័ពរបស់ប្រទេសនេះមិនអ៊ីចឹងទេពួកយើងក៏មិនអាចអនុវត្តតាមផែនការបានដែរ" ថេយ៍ក៏ទម្លាក់ពាក្យកោតសរសើរនឹងមុខមាត់ទាំងអស់ទៅអោយនាងតូចវ័យក្មេងដែលអាចនិយាយថានាងក្លាហានក៏បានថ្លើមធំក៏បានដែរហ៊ានយកឈ្មោះរបស់លោកប៉ានាងដើម្បីខ្ចីកាណូតនោះពីខាងទ័ព វ៉ាយ៍នាងក៏ទាញប្អូនពីការអោបក្រសោបរួចសំឡឹងមើលនាងទាំងទឹកមុខចង់បន្ទោសបន្តិច អរគុណបន្តិច។
"បងកុំបារម្ភអីទៅដល់ច្រាំងពួកយើងសងគេវិញ ហើយមិនបាច់ជម្រាបលោកប៉ាទេ គ្រប់យ៉ាងចាត់ទុកថាមិនបានកើតឡើងទៅចុះណា៎" លូសុីនិយាយជាមួយនឹងដៃម្ខាងលូកអេះក្បាលខ្លួនឯងទៅមកតិចៗដែលនាំឲ្យបងៗទាំង២ដែលនៅឈរមើលនេះអស់សំណើច។
"អ៊ីចឹងខ្ញុំទៅយកភេសជ្ជៈអីមកញ៊ាំ"
"យកតែ២នាក់អូនលូសុីចុះ ខ្ញុំអស់កម្លាំងគិតចង់សម្រាកយកកម្លាំងបន្តិចណា៎" វ៉ាយ៍លេតក៏សុំខ្លួនចូលទៅសម្រាកមុនទុកឲ្យថេយ៉ុងនឹងលូសុីនៅបើកភ្នែកមឹសៗសំឡឹងមើលគ្នាទាំងមិនយល់ ថេយ៍ឯណោះក៏មិនបានគិតច្រើនរួចចូលទៅខាងក្នុងដើម្បីយកភេសជ្ជៈ។
លូសុីឯណោះក៏នៅអង្គុយនៅខាងក្រៅរង់ចាំការត្រឡប់មកវិញរបស់ថេយ៉ុង ស្រីតូចងាកសំឡឹងមើលដាច់កន្ទុយភ្នែកទាំងមិនមានភាពភ័យខ្លាចអ្វីសោះ នាងព្យាយាមសំឡឹងអោយបានសព្វថានៅទីនោះមានអ្វីខ្លះ នាងចង់ចងចាំវាទុក...
"អរគុណលូសុីសម្រាប់កាណូតមួយនេះ.." ម្ចាស់កាយមាំទាំត្រឡប់មកវិញស្របនឹងដៃម្ខាងលូកហុចកែវទឹកក្រូចអោយទៅលូសុីតែថានាងមើលមុខគេរួចឈោងកញ្ឆក់យកកែវស្រាទំពាំងបាយជូពីដៃម្ខាងទៀតមកជំនួសវិញ រួចក៏អកផឹកក្អឹកៗ ថេយ៉ុងញញឹមបន្តិចរួចក៏ទម្លាក់ខ្លួនអង្គុយចុះក្បែរនាង។
"ខ្ញុំមិនដឹងថាអាចជួយអីបងវ៉ាយ៍ច្រើនជាងនេះទេ ព្រោះខ្ញុំនៅមិនទាន់គ្រប់អាយុចូលបម្រើការជួរទ័ពដូចជាប៉ា តែថ្ងៃណាមួយខ្ញុំក៏នឹងធ្វើ ព្រោះបើខ្ញុំធ្វើបែបនោះ ខ្ញុំអាចការពារអ្នកជុំវិញខ្លួនបាន" លូសុីនៅក្មេងតែនាងក៏មានភាពអង់អាចក្នុងការធ្វើកិច្ចការអ្វីមួយ មិនចម្លែកឡើយដែលនាងជាសមាជិករបស់ត្រកូលអាន់ឌើតុននោះ ស្រីតូចសំឡឹងមើលជុំវិញខ្លួន មុននឹងងាកបែរមកប្រទះនឹងក្រសែភ្នែកមុតរបស់អ្នកកម្លោះដែលអង្គុយខ្លួនឯណេះ មិនដឹងថាគេសំឡឹងមើលនាងតាំងពីពេលណា ដឹងត្រឹមថាគេមើលឡើងភ្លឹកតែម្ដង។
"លោកសំឡឹងអី? និយាយអ៊ីចឹងលោកនៅមិនទាន់move onពីបងវ៉ាយ៍ទេត្រូវអត់?" លូសុីក៏លើករឿងរបស់ថេយ៉ុងគិតលើវ៉ាយ៍មកនិយាយ បើទោះជាគេមិននិយាយក៏នាងអាចមើលដឹងតាមភាពព្រួយបារម្ភនឹងអំពើយកចិត្តទុកដាក់របស់គេ តែថាសម្ដីនាងមិនបានធ្វើអោយថេយ៍គិតអ្វីច្រើននោះឡើយ គេក៏ខិតមុខមកកាន់តែជិតនាងរួចញញឹមដាក់នាង លូសុីក៏ភាំងបន្តិចហាក់ធ្វើអីមិនត្រូវ។
"ដំបូងគិតថាអត់ទេ តែពេលបានឃើញមុខលូសុីចិត្តចង់move onភ្លាមៗតែម្ដង" ថេយ៉ុងស៊កសៀតពាក្យសម្ដីទៅកាន់នាងល្អិតបន្តិចដែលនាំអោយលូសុីមានអារម្មណ៍ថាមិនស្រួលនឹងប្រញាប់រុញគេេចញបន្តិច។
"ឆ្កួត" លូសុីនិយាយទាំងមុខក្រហមរួចនាងក៏ក្រោកនាំខ្លួនខ្ពស់មិនបានបបួលហៅថេយ៉ុងសោះ នាយក៏ងាកសំឡឹងទៅកាន់នាងរួចស្រែកបន្ទរសំឡេងធំរបស់គេបន្តិច..
"លូសុីអង់អាចណាស់ ខ្ញុំចូលចិត្ត" សំឡេងស្រែករបស់ថេយ៍នាំអោយនាងតូចដែលងើបចេញនោះញ៉ោចស្នាមញញឹមបន្តិច មិនត្រឹមតែនាង សូម្បីតែអ្នកនៅក្នុងបន្ទប់សម្រាករបស់កាណូតក៏ញញឹមដូចគ្នា វ៉ាយ៍លេតដែលកំពុងតែអោបរាងកាយសម្ងំដេកឯណោះក៏បិតត្របកភ្នែកចុះស្របនឹងទឹកភ្នែកមួយតំណក់ហូរស្រក់មក។
(សង្ឃឹមថាវាជាចុងបញ្ចប់របស់ការសងសឹកមួយនេះចុះ)

ស្របនឹងអ្នកម្ខាងចាកចេញ ចុះអ្នកម្ខាងទៀត?

តុក!តុក
សំឡេងទ្វារបន្ទប់គោះឡើងព្រមនឹងទម្ងន់ដៃធ្ងន់គួរសមដែលដាស់តឿនដល់អ្នកដែលកំពុងតែសម្ងំដេកយកកម្លាំងនៅខាងក្នុងឯណោះប្រាស់ខ្លួននឹងលាដៃវាសរកម្ចាស់កាយតូចដែលប្រលោមស្នេហ៍ជាមួយខ្លួន តែគេបែរជាមិនបានប៉ះនឹងអ្វីសោះមានតែភាពល្ហល្ហេវចម្លែក។
ត្របកភ្នែកក្រាស់ឃ្មឹកបើកឡើងស្របនឹងអារម្មណ៍មួយចម្លែកដែលគេមិនធ្លាប់មាន ជីមីនក្រោកអង្គុយលើពូករួចងាកមើលទៅកន្លែងដែលវ៉ាយ៍លេតគេង តែមិនបានឃើញនាង អ្វីដែលគេឃើញគឺត្រឹមតែជាសំបុត្រមួយដែលមានសំណេរសរសេរទុកឲ្យគេជាចុងក្រោយថា លាសិនហើយ...
"ចង្រៃយ៎!!!" ជីមីនស្រែកឡើងទាំងខឹងសម្បារ ម្ចាស់កាយមាំទាំក៏ក្រោកទៅទាញទ្វារបន្ទប់ទឹកសឹងតែរហែកតែក៏នៅតែមិនឃើញនាង គេបន្តដំណើរចេញទៅដល់ខាងក្រៅតែម្ដង បើកទ្វារមកក៏មានបុគ្គលិករីសតប៉ុន្មាននាក់កាន់នំខេកមកចាំស៊ុបប្រាយតាមអ្វីដែលគេបានប្រាប់ទុកជាមុនទាំងដែលពេលនេះម្ចាស់ខួបមិនបាននៅទៀតឡើយ។
ប្រាវ!!!
ជីមីនកញ្ឆក់ទាញយកនំខេកនោះពីដៃបុគ្គលិករួចបោកវាទៅលើដី នាយក៏បន្តទាញផ្ដាច់គ្រប់យ៉ាងដែលបានតុបតែងទុកជាស្រេចសម្រាប់វ៉ាយ៍ ពេលនេះវាគ្មានតម្លៃទៀតឡើយ នាងទៅបាត់ហើយ! នាងមិននៅទីនេះឡើយ..
"នាងក្បត់យើង..នាងប្រើប្រាស់យើង! វ៉ាយ៍លេត អាល់ម៉ាឌី ហ៊ឹស" ស្របនឹងកាយមាំកំពុងតែកញ្ជ្រោលបោកបោះរបស់ទាំងអស់ដែលនៅទីនោះ ស្រីតូចម្នាក់ដែលទើបតែមកនោះក៏ប្រញាប់បោះកាបូបខ្លួនរួចប្រញាប់ចូលមកអោបកាយបងប្រុសនាងជាប់ អោបទាំងទឹកភ្នែកស្រក់ចុះ...
"បងប្រុស!បងប្រុសស្ងប់អារម្មណ៍.."
"នាងក្បត់បង..នាងបោកប្រាស់បង! នែល..លែង" ទោះជាបងប្រុសរើបម្រាស់ខ្លាំងប៉ុណ្ណាក៏មិនអាចធ្វើអោយប្អូនស្រីម្នាក់នោះចុះចាញ់ឡើយ នាងព្យាយាមអោបបងប្រុសទាំងយំគឃូស...
"ស្ងប់អារម្មណ៍! ហើយលេបថ្នាំសិនទៅបងប្រុស..សុំអង្វរ"

បើបាន1.2Kមុនម៉ោង10អេតមីនផុសភាគ៥៩ជូនចាស៎

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now