ភាគទី៩៧

709 21 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៩៧

១ឆ្នាំកន្លងផុតទៅ..
កន្លងទៅមួយឆ្នាំក្រោយពីថ្ងៃដែលមានរឿងមកជីវិតរបស់វ៉ាយ៍លេតនឹងកូនក៏ឡើងជាលំដាប់ ខណៈជីវិតរបស់បុរសម្នាក់ដែលគួរណាស់តែជាចំណែកមួយក្នុងជីវិតពួកគេពេលនេះកំពុងតែធ្លាក់ដល់បាតដាលតែម្ដង។
ដៃមាំដែលធ្លាប់តែប្រើសម្រាប់គ្រវាសចុងប៊ិចសុីញ៉េឯកសារក៏ប្រែមកជាកាន់ពូថៅពុះអូសនៅចំហៀងផ្ទះចាស់របស់ខ្លួនជារៀងរាល់ព្រឹក ផ្ទៃមុខធ្លាប់តែស្រស់សង្ហានឹងមានមន្តស្នេហ៍ក៏ប្រែមកជាមានពុកចង្ការដុះជុំជិតមិនសាកសមនឹងអាយុរបស់គេទាល់តែសោះ។
"បងមីនប៉ុណ្ណឹងបានហើយណា៎ មោះម៉ែនៅចាំនៅខាងមុខឯណោះ" ម្ចាស់កាយតូចដែលធ្លាប់តែរស់នៅផ្ទះធំទ្រនំខ្ពស់ មានសម្លៀកបំពាក់ស្អាតៗរុំពទ្ធ័រាងកាយក៏ប្រែមកជាស្លៀកពាក់បែបសាមញ្ញរបៀបអ្នកជនបទទៅវិញ តែនាងក៏បែរជាមានទឹកមុខស្រស់បស់ មានក្ដីសុខជាជាងពេលមុនទៅទៀតក៏ព្រោះតែនាងបាននៅជុំជាមួយនឹងគ្រួសារ។
"បងទៅហើយ" ជីមីននិយាយស្របនឹងដៃកងអូសដែលខ្លួនកាប់រួចយកទៅដាក់បង្កាត់ភ្លើងដាំទឹកតាមទម្លាប់ដែលម្ដាយបានប្រាប់ រួចរាល់អស់គេក៏នាំខ្លួនចូលទៅកាន់ខាងមុខផ្ទះឯណោះ មកដល់នាយក៏ប្រញាប់បោសដៃខ្លួនឯងរួចឡើងអង្គុយលើគ្រែរនាបឈើជុំគ្នា៣នាក់ម្ដាយកូន រួចញ៊ាំអាហារពេលថ្ងៃត្រង់ជាមួយនឹងគ្នា។
"មីនហូបអោយច្រើនៗទៅកូន ល្ងាចនេះកូនត្រូវចេញទៅធ្វើការងារផងណា៎ ម៉ែបារម្ភណាស់" ចិត្តជាម្ដាយឯណាដែលអាចទ្រាំមើលកូនលំបាកបាននោះ កូនប្រុសរបស់គាត់ដែលធ្លាប់តែរស់នៅផ្ទះធំទ្រនំខ្ពស់ក៏បែរជាធ្លាក់ខ្លួនមករស់នៅផ្ទះចាស់បាក់បែក រកសុីរត់កាសែតអោយគេរាល់ថ្ងៃដើម្បីយកលុយចិញ្ចឹមជីវិត ត្បិតនាយព្យាយាមរកការងារក្រុមហ៊ុនជាច្រើនមកធ្វើតែគ្មានអ្នកណាទទួលព្រោះតែគេធ្លាប់ជាប់ឈ្មោះថាជាឃាតករដែលប៉ុនប៉ងសម្លាប់ប្រពន្ធខ្លួនឯង ទោះបីជារឿងហេតុទាំងនោះបានដោះស្រាយអស់ទៅហើយក៏ដោយ ពាក្យចចាមអារាមក៏នៅតែល្បីរន្ទឺដដែលៗ។
"ខ្ញុំមិនអីទេម៉ែ..ខ្ញុំក៏សុំទោសដែលត្រូវអោយម៉ែចំណាយលុយសន្សំនៅសេសសល់ដើម្បីជម្លៀសមកបារាំងបែបនេះ មិនយូរទេពេលដែលគ្រប់យ៉ាងបានល្អប្រសើរខ្ញុំនឹងរកផ្ទះស្អាតៗ អាហារហូបឆ្ងាញ់ៗអោយម៉ែម្ដងទៀតណា៎" ជីមីនក៏និយាយទៅកាន់ស្ត្រីចំណាស់តែម្នាក់ដែលតែងតែទុកចិត្តគេ មិនថាមនុស្សក្នុងលោកនេះស្អប់គេខ្លាំងប៉ុណ្ណាក៏ក្នុងកែវភ្នែកគាត់នាយជាទេវបុត្រតូចរបស់គាត់ជានិច្ច គាត់ដឹងថាកូនប្រព្រឹត្តិរឿងខុសជាច្រើន តែគាត់ក៏មិនបន្ទោសព្រោះគាត់យល់ពីស្ថានភាពកូន។
"និយាយចឹងបងមីនមានបានហូបថ្នាំទៀងទាត់ទេ?" កំពុងតែញ៊ាំបាយជុំគ្នានែលលីក៏នឹកឃើញសួរពីរឿងថ្នាំរបស់បងប្រុសឯណោះ ជីមីនក៏ញញឹមរួចងាកសំឡឹងមើលទៅកាន់នាឡិកាបន្តិច មិនបង្អង់នាយក៏ប្រញាប់ទាញយកអាវក្រៅ រួចទាញម៉ាសនឹងមួកមកពាក់ ដំណើរបោះជំហានឈានចូលយកកង់កញ្ចាស់របស់ខ្លួនចេញមកប្រុងខ្លួនជាស្រេចបំណងនឹងចាកចេញ។
"ឈប់សិនបងមីន.." នែលលីឯណោះក៏រហ័សចុះពីលើគ្រែរួចបើកគ្របចង្អើរដើម្បីយកនំដុតដែលនាងលក់៤-៥ដុំដាក់ក្នុងថង់ក្រដាសរួចទម្លាក់វានៅក្នុងកន្ត្រកកង់បងប្រុស ជីមីនក៏មិចភ្នែកដាក់ប្អូនស្រីបន្តិចរួចក៏ឡើងកង់ជិះចេញទៅយ៉ាងលឿន នែលលីបានត្រឹមអោបដៃសំឡឹងមើលទៅបងប្រុសរួចក៏ស្រក់ទឹកភ្នែកតក់ៗដៃតូចស្រឡូនញ័រទទ្រើតទាំងមានកំហុស មកដល់ថ្ងៃនេះនាងនៅតែមានអារម្មណ៍ថាគ្រប់យ៉ាងវាសុទ្ធតែជាកំហុសរបស់នាង បើសិនជានាងមិនផុងខ្លួនជឿលើការបោកប្រាស់នឹងភាពលោភលន់ទេ គ្រប់គ្នាក៏អាចនឹងរស់នៅបានសុខជាងនេះ។
(អោយនែលសុំទោស...)

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now