ភាគទី៤៥+៤៦

903 28 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៤៥+៤៦

"អាហារមួយពេលនេះមានរសជាតិឆ្ងាញ់នឹងមានន័យជាជាងពេលណាទាំងអស់តែម្ដង" ក្រោយពីចំណាយមួយរយៈពេលសម្រាប់ញ៊ាំអាហារពេលល្ងាចជុំគ្នារួចមកស៊ុកជីនដែលជាភ្ញៀវមកពីចំងាយឯណោះក៏លាន់មាត់ឡើងដែលនាំឲ្យស្ថានភាពស្ងប់ស្ងាត់នាពេលនោះរៀងប្រសើរឡើងជាងមុនបន្តិច វ៉ាយ៍លេតនឹងជីមីនដែលអង្គុយក្បែរគ្នាក្នុងនាមជាស្វាមីភរិយានោះក៏មិនបាននិយាយអ្វីឡើយពួកគេគិតតែពីញ៊ាំ ភ្នែកដៀងសំឡឹងមើលគ្នាម្ដងម្កាលក៏ព្រោះតែមិនចង់អោយគ្រួសារទាំងសងខាងមានការសង្ស័យនឹងទំនាក់ទំនងក្លែងក្លាយរបស់ពួកគេ។
"មកពីប្រពន្ធពូពូកែខាងធ្វើម្ហូបផងទេមិនចឹង? មីងថ្លៃពូកែគ្រប់យ៉ាងតែម្ដងណ៎" ជីមីនិយាយឡើងក្នុងន័យឌឺដងផ្លែផ្កាឲ្យនាងតូចជាភរិយាដែលនៅអង្គុយក្បែរនោះ វ៉ាយ៍លេតមិនបាននិយាយអ្វីតែក៏ក្រោកចេញពីកៅអីរួចសម្ដៅទៅមើលអ៊ុនជីដែលនៅគេងក្នុងអង្រឹងក្បែរនោះ។
"អ៊ុនជីឆ្លាតៗ" វ៉ាយ៍លេតឯណោះក៏ប្រឡែងលេងជាមួយនឹងក្មួយ អែមមីជាបងស្រីដែលកំពុងអង្គុយក្បែរនោះក៏ញញឹមមុននឹងងាកបែរទៅរកជីមីនព្រមទាំងឆ្លើយតបនឹងអ្វីដែលគេបាននិយាយអម្បាញ់មិញនោះ។
"ការពិតទៅម្ហូបទាំងនេះភាគច្រើនជាស្នាដៃរបស់អូនវ៉ាយ៍ទេ ខ្ញុំទើបតែសម្រាលទើបនាងមិនអោយខ្ញុំធ្វើអ្វីច្រើននឹងណា៎ ឃើញថាអូនវ៉ាយ៍ផ្លាស់ប្ដូរច្រើនណាស់តាំងពីរស់នៅជាមួយនឹងលោកមក ជីមីន" ពាក្យសម្ដីរបស់អែមមីក៏ធ្វើអោយម្ចាស់កាយមាំទាំដែលនិយាយបញ្ចើចបញ្ចើរវ៉ាយ៍លេតអម្បាញ់មិញនោះប្រែជាស្ងាត់មាត់ កែវភ្នែកខ្មៅក្រឹបក៏ងាកសំឡឹងមើលផែនខ្នងនាងតូចដែលកំពុងតែឈោងត្រកងបីក្មេងពីក្នុងអង្រឹងមករួចរលាក់អង្រួនទាំងទឹកមុខញញឹមស្រស់ស្រាយបែបដែលគេមិនធ្លាប់បានឃើញពីមុនមក។
"អ៊ុនជី ហ៊ឹម" ជីមីននៅតែសញ្ជឹងសំឡឹងមើលពីការថែទាំក្មេងរបស់ស្រីសម្អប់ម្នាក់នោះមិនដាក់ភ្នែក គេសំឡឹងមើលព្រមនឹងពាក្យខ្លះលោតឡើងក្នុងខួរក្បាលរបស់គេហើយវាលាយឡំជាមួយនឹងអារម្មណ៍ចម្លែកមួយដែលគមិនធ្លាប់មាន អារម្មណ៍ដែលហាក់«កក់ក្ដៅ»ចម្លែក។
ស្បៃរាត្រីឈានចូលមកដល់ ដោយសារតែការធ្វើដំណើរមកពីចម្ងាយនឹងភាពនឿយហត់នោះស៊ុកជីននឹងអែមមីក៏នាំគ្នាចូលសម្រាកពីក្បាលព្រលប់បន្តិចទុកអោយម្ចាស់ផ្ទះឯណេះនៅរៀបចំទីកន្លែងញ៊ាំអាហារនេះដោយជីមីនជាអ្នកជញ្ជូនចានក្បាន ចំណែកឯវ៉ាយ៍លេតឯណោះក៏ជាអ្នកលាងសម្អាតវាផងដែរ ជីមីនលើកយកអាហារដែលនៅសេសសល់ចាក់ចូលក្នុងថង់រួចចង់ក្របួចមាត់ថង់ជាប់ កាយមាំក្រោកមួយអស់កម្ពស់រួចងាកសំឡឹងមើលទៅនាងតូចដែលកំពុងតែរៀបចំចានដាក់ក្នុងរាវឯណោះ។
"នាងមានឱកាសអាចនិយាយប្រាប់បងស្រីនាងនឹងអ្នកគ្រប់គ្នាបានថានាងត្រូវខ្ញុំចាប់យកមក តែហេតុអីក៏នាងមិនព្រមនិយាយ?" ជីមីនក៏ចោទសួរសំនួរដ៏សែនឆោតល្ងង់មួយទៅកាន់វ៉ាយ៍លេត នាងតូចក៏ទាញបិទគម្រប់ទូរវិញរួចងាកបែរមករកជីមីនព្រមជាមួយនឹងទឹកមុខបែបងឿងឆ្ងល់បន្តិច។
"ក្រែងវាជាអ្វីដែលលោកចង់បានមិនចឹង? ការធ្វើបាបខ្ញុំ បំបាក់មុខនឹងកិត្តិយសរបស់ខ្ញុំដោយគ្មានញញើតដៃសោះ ពេលនេះលោកក៏មកសួរខ្ញុំថាហេតុអ្វីខ្ញុំមិនប្រាប់អ្នកគ្រប់គ្នាមែនទេ? យ៉ាងមិច? លោកស្ដាយក្រោយនឹងទង្វើខ្លួនឯងបានសាងពិតទេ?" វ៉ាយ៍លេតនិយាយតែប៉ុណ្ណឹងរួចនាងក៏អូសជើងខ្លួនឯងបោះជំហានទៅកាន់ជាន់ខាងលើទាំងមិនងាកក្រោយ ការចាកចេញទាំងលំបាកលំបិនរបស់នាងក៏មិនរំលងផុតពីក្រសែភ្នែករបស់ជីមីននោះឡើយ ម្ចាស់កាយមាំជ្រឹមចិញ្ចើមខ្លួនឯងរួចជ្រោងសក់ខ្លួនឯង។
ក្រាក!
ទ្វារបន្ទប់បើកឡើងស្របនឹងវត្តមានរាងកាយមាំទាំចូលមកកាត់ភាពងងឹតស្លុបក្នុងបន្ទប់គេងធំទូលាយ ដៃម្ខាងដែលនៅទំនេរពីការកាន់របស់ក៏ឈោងចុចបើកអំពូលភ្លើងរាត្រីដែលនៅក្បែរនោះ កែវភ្នែកខ្មៅនិលងាកសំឡឹងរកមើលវត្តមានរបស់មនុស្សម្នាក់ដែលគេបំណងចង់មករក មុននឹងប្រទះឃើញនាងកំពុងតែគេងបែរខ្នងមករកខ្លួន គេរឹតតែងឿងឆ្ងល់ខ្លាំងលើសដើមកាលបើឃើញនាងប្រញាប់ចូលគេងលឿនជាងធម្មតាបែបនេះ។
"អ..អូយ៎" សំឡេងស្រាលបន្លឺឡើងពីបបូរមាត់អ្នកដែលកំពុងតែព្យាយាមសម្ងំគេងកាលបើទឹកថ្នាំរបួសចាក់ស្រោចលើរបួសនៅលើករជើងរបស់នាង ស្របនឹងទម្ងន់ដៃធ្ងន់សង្កត់ជូតវាទៅមកផង វ៉ាយ៍លេតងាកភ្នែកសំឡឹងមើលអ្នកដែលមកយាយីពេលវេលាសម្រាករបស់នាង មុននឹងបានឃើញប្រុសកំណាចចិត្តអាក្រក់ម្នាក់នេះកំពុងតែអង្គុយជូតរបួសជើងអោយនាង ទាំងដែលវាមិនមែនជាអ្វីដែលគេធ្វើនោះឡើយ។
"លោកធ្វើបែបនឹងដើម្បីអី? ក្រែងពីមុនទោះបីជាខ្ញុំស្លាប់ក៏លោកមិនខ្វល់ដែរមិនអ៊ីចឹង?" នាងល្អិតវ៉ាយ៍លេតសួរចាក់ចំក្រអៅបេះដូងអ្នកដែលបន្ទាបខ្លួន សង្កត់ចិត្តមកជូតសម្អាតរបួសអោយនាងឯណេះ ជីមីនក៏មិនបានតបតរអ្វីជាមួយនាងរហូតទាល់តែគេជូតលាងរបួសនាងរួចស្រេចអស់ ប្រម៉ែប្រមូលថ្នាំរបួសនឹងសំឡីដាក់ប្រអប់រួចក៏ដាក់វាទៅលើតុក្បែរនោះ។
"លែង.." ជីមីនមិនបញ្ឈប់ការយាយីដំណេកនាងត្រឹមប៉ុណ្ណឹងឡើយ តែនាយក៏ចូលមកដេកក្បែរនាងរួចលូកដៃអោបស្រាក់ចង្កេះនាងជាប់ណែន ទោះជាវ៉ាយ៍លេតបង្ហាញក្រសែភ្នែកមិនពេញចិត្តបែបណា ព្យាយាមរើបម្រាស់បែបណាក៏មិនគេមិនខ្វល់ដែរ។
"នៅឲ្យស្ងៀមបើមិនចង់អោយបងស្រីនាងសង្ស័យទេនោះ រឺក៏នាងចង់អោយយើងកំដរនាងយប់នេះទៀត ហ៊ឹម?" ប្ដូរពីភាពស្ងៀមស្ងាត់មិនតបតរ ជីមីនក៏បែរជាញ៉ោះនាងដូចជាទម្លាប់របស់គេ វ៉ាយ៍លេតក៏ងើបសំឡឹងមើលមុខគេចំៗរួចក៏ពេបមាត់បែបជ្រេញនឹងពាក្យសម្ដីរបស់គេ។
"កំដរស្អី? យប់មុនខ្លាំងបានតែកន្លះម៉ោងដេកស្រម៉ុកឲ្យខុល ជៀសមើស៎ ធុញមនុស្សចាស់ខ្សោយដូចជាលោកណាស់"
"បានមាត់បានករណាស់ណ៎ ដេកទៅ! ស្អែកត្រូវជូនបងស្រីនាងទៅជិះស្គីទឹកកកផង ជើងនឹងបើសិនជានៅឈឺអីក៏ប្រាប់ កុំដល់ពេលឈឺទើបរំអួយពេលក្រោយ" ជីមីននិយាយហាក់ដូចជាបង្ហាញភាពស្រពិចស្រពិលដល់អ្នកស្ដាប់មិនដឹងថាគេនិយាយក្នុងន័យបារម្ភរឺក៏គម្រាមអោយច្បាស់នោះទេ តែណ្ហើយ! វាអាចជាការគម្រាមច្រើនជាង...មិនចឹង?

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now