ភាគទី៣០+៣១+៣២

1K 35 2
                                    

មោះមកបន្តភាគយើងទៀតណា រីករាយអាន

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៣០+៣១+៣២

(នាងក៏នៅតែជាមនុស្សដែលគេខ្វល់ខ្វាយជាងគេ)

"នាងកាន់តែផ្គើនពីមួយថ្ងៃទៅមួយថ្ងៃហើយវ៉ាយ៍លេតអាល់ម៉ាឌី រឺក៏មកពីយើងបន្ធូរដៃអោយនាងខ្លាំងពេក?"
"អ៊ីចឹងកុំបន្ធូរដៃអីព្រោះបំណងដែលលោកខំសម្ដែងបោកប្រាស់ខ្ញុំអស់ជាច្រើនខែមកនេះក៏ព្រោះតែលោកស្អប់ខ្ញុំ ចង់សងសឹកខ្ញុំពិតទេ? អ៊ីចឹងធ្វើអោយសប្បាយអស់ដៃរបស់លោកទៅ ជីមីន វីគ្រីស ធ្វើទៅ..អ្ហឺ" កាយតូចត្រូវបានគេរុញផ្ទប់នឹងជញ្ជាំង ដៃមាំលូកសើយជាយរ៉ូបរបស់នាងឡើងបន្តិចរួចក៏ទាញផ្ដាច់ខ្សែខាងក្នុងតូចរបស់នាង វ៉ាយ៍លេតក៏លើកដៃគួកទ្រូងរបស់គេបំណងចង់គេចវេសតែក៏មិនអាចត្បិតគេប្រើជើងទាំងសងខាងមកទល់ជាប់ដល់ថ្នាក់នាងមិនអាចរើបម្រាស់បាន ដៃមាំលូករ៉ូតខ្សែរ៉ូតខោខ្លួនទម្លាក់ចុះ ដៃម្ខាងក៏ទាញយកស្រោមអនាម័យមកខាំរួចចាត់ការស៊កវាបញ្ជូលក្នុងរាងកាយរបស់ប្រពន្ធសម្អប់នាពេលនោះ។
"អ្ហឹស" ជីមីនគ្រហឹមនឹងដើមករកាលបើនាគរាជចូលស៊ុបក្នុងរាងកាយរបស់នាង ជីមីនគ្រលែងចង្កេះខ្លួនឯងតិចៗចូលទៅក្នុងរាងកាយនាង ដៃមាំទាញនាងតូចផ្ដួលទៅលើគ្រែពូករួចក៏ធ្វើចលនាតាមចំណង់ដែលខ្លួនមាន អាចនិយាយបានថាគេត្រូវធ្វើវាជាមួយនឹងអេរ៉ានីតែពេលនេះក៏បញ្ចប់ត្រឹមគេត្រាំខ្លួននៅក្នុងខ្លួនរបស់វ៉ាយ៍លេត, ប្រពន្ធសម្អប់ម្នាក់នេះទៅវិញ..ចម្លែកដល់ហើយ។
កន្លងផុតទៅកន្លះម៉ោងទម្រាំតែគេបញ្ឈប់សកម្មភាពនាងតូចវ៉ាយ៍លេតក៏អស់កម្លាំងដល់ថ្នាក់ផ្ដេកខ្លួនដេកនៅលើគ្រែបាត់ទៅ ជីមីនក៏ទម្លាក់ខ្លួនដេកក្បែរនាងមុននឹងចោលភ្នែកសំឡឹងមើលទៅស្មាតូចដែលដេកបែរមករកគេ បបូរមាត់ក្រាស់អោនថើបផ្ដិតស្នាមថើបនៅលើស្មានាងស្របនឹងដៃមាំលូកអោបក្រសោបចង្កេះតូចស្វែល វ៉ាយ៍លេតមិនបានខ្វល់ពីគេតែក៏ព្យាយាមរើខ្លួនបំណងចង់សម្ងំដេកតែនាងក៏ងាកភ្នែកឃើញស្រមោលរបស់អេរ៉ានីនៅមើលតាមចន្លោះទ្វារបន្ទប់បើកនោះ នាងក៏ព្រលែងខ្យល់ដង្ហើមធំបន្តិចទាំងធុញទ្រាន់។
"លោកចេញទៅ, ប្រពន្ធក្រៅខោរបស់លោកមកស្រែកតម្លង់ពេញបន្ទប់ទៀតអីលូវហើយ..ខ្ញុំធុញណាស់" វ៉ាយ៍លេតនិយាយតែប៉ុណ្ណេះរួចនាងក៏ទាញភួយមកឃ្លុំនឹងសម្ងំដេក ចំណែកឯជីមីនឯណោះក៏ចោលភ្នែកមើលទៅទ្វារតាមវ៉ាយ៍ដែរទើបគេឃើញថាអេរ៉ានីនាងនៅទីនោះពិតមែន។
ក្រឹប!
ដោយសារតែខ្លាចជីមីននឹងវ៉ាយ៍លេតដឹងទើបអេរ៉ានីទាញទ្វារបិទ កាយតូចក៏បោះជំហានឈាននាំខ្លួនទៅកាន់បន្ទប់នៅក្បែរនោះបាត់បិទទ្វារលាន់សូរគ្រាំងលឺដល់ត្រចៀករបស់ជីមីនឯណេះដែលអាចអោយគេដឹងថានាងខឹងនឹងគេព្រោះតែរឿងដែលគេឡើងគ្រែជាមួយនឹងវ៉ាយ៍លេតនឹងហេស៎? គួរអោយអស់សំណើចណាស់!!!
"ហាមធ្វើអីផ្ដេសផ្ដាស កុំអោយថាយើងមិនបានប្រាប់នាងឲ្យសោះវ៉ាយ៍លេត អាល់ម៉ាឌី" ជីមីនក៏បោះពាក្យសម្ដីត្រឹមតែប៉ុណ្ណេះរួចក៏ចាកចេញទៅ កាយតូចដែលគ្របទៅដោយភួយឯណោះក៏ទាញភួយទម្លាក់ចុះស្រាលៗស្របនឹងទឹកថ្លាមួយតំណក់ស្រក់កាត់ផែនថ្ពាល់របស់នាង ជាតំណក់ទឹកភ្នែកដែលស្រក់មកនាំនូវទុក្ខព្រួយដែលនាងព្យាយាមលាក់ទុកទាំងប៉ុន្មានចុះមក តែនាងមិនសម្រក់វានៅពីមុខអ្នកណាឡើយ ជាពិសេសគឺប្រុសចង្រៃម្នាក់នោះ។
(ខ្ញុំស្អប់លោកណាស់ ជីមីន វីគ្រីស)

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now