ភាគទី៤៩+៥០

839 25 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៤៩

(លោកមានជម្រើស, ខ្ញុំក៏មានជម្រើស)
ម្ចាស់កាយមាំទាំអង្គុយចិតផ្លែប៉ោមនៅឯតុក្បែរនឹងគ្រែអ្នកជម្ងឺដែលមានម្ចាស់កាយតូចកំពុងតែអានសៀវភៅបែបមិនខ្វល់ខ្វាយជាមួយនឹងអ្នកដែលមកកំដរនាងនោះបន្តិចសោះ ជីមីនងាកបែរសំឡឹងមើលមុខនាងតូចជារឿយៗគិតថានាងនឹងមានអ្វីចង់និយាយជាមួយគេ ព្រោះតាំងពីព្រឹកម្សិលមិញមកនាងមិនបាននិយាយអ្វីចូលគេសោះតែម្ដង។
"ញ៊ាំប៉ោមទេ?" ជីមីនងាកសំឡឹងមើលទៅវ៉ាយ៍លេតគេក៏សម្រេចថានិយាយចូលនាងមុនព្រោះអាចនិយាយបានថានាងមិននិយាយអីសោះវាក៏ស្ងាត់ដែរ គេមិនទម្លាប់នឹងណា៎។
"បើនាងមិននិយាយបែបនេះ ប្រយត្ន័ខ្ញុំហៅពេទ្យយកនាងទៅពិនិត្យខួរក្បាលចេញម្ដងទៅ" ជីមីននៅតែបន្តនិយាយរកនាងតូចទោះជានាងបង្ហាញក្រសែភ្នែកមិនពេញចិត្តជាមួយនឹងការរំខានរបស់គេនោះ វ៉ាយ៍លេតក៏ទាញសៀវភៅរបស់នាងបិទរួចងាកសំឡឹងមើលមុខជីមីនចំតែម្ដង ស្រីតូចក៏ទម្លាក់ជើងចុះបំណងចង់ចេញឲ្យផុតពីគេតែថាគិតថាគេនឹងឲ្យនាងរួចខ្លួនមែនទេ?
"ចេញ! ខ្ញុំត្រូវការទៅបន្ទប់ទឹក" វ៉ាយ៍លេតលើកដៃរុញទ្រូងម្ចាស់កាយមាំទាំដែលមកឈរពាំងពីមុខខ្លួន មិនអោយនាងគេចទៅណាបានសោះ ស្រីតូចក៏កាន់តែខឹងនឹងគេថែមទៀតដល់ថ្នាក់មុខឡើងក្រហមព្រឿងៗទៅហើយ។
"យ៉ាងមិច?" វ៉ាយ៍លេតជ្រឹមចិញ្ចើមសំឡឹងមើលទៅអ្នកម្ខាងទៀតឯណោះដែលព្យាយាមចង់លូកដៃបំណងចង់បីក្រសោបនាងឡើង តែនាងក៏បដិសេធដោយការគេចចេញពីគេ មិនសូម្បីតែអោយគេប៉ះ។
"ចាំគេអ្នកបីទៅងូតទឹក"
"គេចាក់ពោះ មិនមែនបាក់ជើងទេ នេះមកជួយព្រោះចង់យកលេសថាឲ្យខ្ញុំស្រីមាយាថ្ងៃក្រោយមែនទេ? គ្មានផ្លូវទេ ជៀស" វ៉ាយ៍លេតលូកដៃរុញទ្រូងជីមីនចេញរួចជម្នះនាំខ្លួនដើរចេញពីគ្រែនោះតែដើរបានតែប៉ុន្មានជំហាននាងក៏ស្រាប់តែរកកលចង់ដួលតែសំណាងល្អបានដៃមាំទាំមួយមកកាន់ក្រសោបរាងកាយនាងជាប់ តែទាស់ត្រង់ថាដៃនោះមិនមែនជាដៃរបស់ជីមីនទេ តែជាដៃរបស់អ្នកផ្សេងទៅវិញ។
"លោកដេរីន?" នាងតូចភ្ញាក់បន្តិចកាលបើបានឃើញវត្តមានអ្នកដែលមកទីនេះទាំងនាងមិនបានដឹងមុនសោះនោះ លោកដេរីនញញឹមរួចក៏លើកនាងអោយឈរឲ្យត្រង់ខ្លួន ដៃមាំលូកហុចយកបាច់ផ្កានៅនឹងដៃម្ខាងទៀតឲ្យទៅវ៉ាយ៍លេត ជីមីនដែលនៅក្បែរនោះក៏ក្រពុលមុខកាលបើនាយដេរីននោះហ៊ានមកបង្ហាញខ្លួនដល់ទីនេះ។
"ខ្ញុំលឺលោកស៊ុកជីននិយាយថាវ៉ាយ៍ជួបគ្រោះថ្នាក់ទើបខ្ញុំស្កាត់មកមើលវ៉ាយ៍នៅទីនេះ នេះបានធូរស្រាលច្រើនទេ? មានក្ដៅខ្លួនអីទៀតទេ?" លោកដេរីនលូកដៃបម្រុងនឹងស្ទាបក្បាលរបស់វ៉ាយ៍លេតតែនាងតូចក៏ញញឹមរួចខិតខ្លួនចេញបន្តិច តែនាងក៏បង្ហាញទឹកមុខស្រស់ថ្លានឹងអារម្មណ៍ល្អដែលលោកដេរីនបានទិញផ្កាមកអោយនាង ហើយទឹកមុខញញឹមរបស់នាងនោះហើយដែលនាំអោយជីមីនកាន់តែមួរម៉ៅក្ដៅក្រហាយលើសដើមថែមទៀត។
ក្រឺង!ក្រឺង
សុខៗទូរសព្ទ័របស់គេក៏ទទួលការខលចូលហើយលេខអ្នកដែលខលទាក់ទងចូលមកនោះក៏ជាលេខរបស់អេរ៉ានី នាយក៏មិនបង្អង់នឹងប្រញាប់លើកឡើងនិយាយ វ៉ាយ៍លេតក៏ងាកមើលគេបន្តិច ជីមីននិយាយព្រមជាមួយនឹងស្នាមញញឹមជាប់លើផ្ទៃមុខហាក់បីដូចជាមានក្ដីសុខនឹងនិយាយជាមួយនឹងអេរ៉ានីណាស់អ៊ីចឹង តែថាវាគ្រាន់តែជាឈុតឆាកសម្ដែងមួយដែលគេធ្វើបំណងចង់អោយវ៉ាយ៍លេតនាងអាក់អន់ចិត្តនឹងបង្ហាញអាការៈប្រចណ្ឌ័មក តែថាវ៉ាយលេតនាងមិនបានចាញ់បោកគេទេ។
"លោកដេរីនមិនមានការងារទេរឺទើបមកទីនេះ? អូយ៎" នាងល្អិតខិតខ្លួនថយក្រោយបន្តិចរួចក៏បញ្ចេញមាយាស្ត្រីដាក់លោកដេរីន សំឡេងស្រែកថាអូយ៎របស់នាងឯណោះក៏ធ្វើឲ្យអ្នកដែលសម្ដែងធ្វើជាមានក្ដីសុខនឹងនិយាយទូរសព្ទ័ជាមួយប្រពន្ធក្រៅខោឯណោះប្រញាប់ងាកមកមើលរួចប្រញាប់ប្រញាល់ចូលមកមើលវ៉ាយ៍លេតទាំងស្លោរស្លន់។
"វ៉ាយ? មិនអីទេមែនទេ? មិនស្រួលខ្លួនមែនទេ?" ជីមីនរហ័សចូលទៅរកវ៉ាយ៍លេត ដៃមាំលូកកាន់ក្រសោបប៉ះថ្ពាល់របស់វ៉ាយ៍លេត បង្ហូសទៅស្ទាបក្បាលរបស់នាងទាំងមើលទៅដូចជាព្រួយបារម្ភជាខ្លាំងថ្នាក់លោកដេរីនដែលនៅក្បែរនោះក៏ភាំងបន្តិចតែគេក៏ញញឹមដែលបានឃើញថាវ៉ាយ៍លេតអាចធ្វើឲ្យប្រុសម្នាក់នេះបង្ហាញការព្រួយបារម្ភមកកាន់នាងបានទាំងដែលជីមីននេះជាមនុស្សប្រុសចិត្តរឹងដូចជាដែកអ៊ីចឹងដែរ។
"នេះលោកជីមីនមិននាំភរិយារបស់លោកមកទេមែនទេ?" លោកដេរីនក៏ស៊កសៀតពាក្យទៅកាន់ជីមីនពីវត្តមានរបស់អេរ៉ានី វ៉ាយ៍លេតក៏មិនបាននិយាយអីតែទាញដៃជីមីនចេញបន្តិចរួចនាំខ្លួនចេញទៅខាងក្រៅបាត់នៅសល់តែជីមីននឹងលោកដេរីនដែលនៅប្រឈមមុខជាមួយគ្នា លោកដេរីនក៏សំឡឹងមុខជីមីនព្រោះចង់ដឹងចម្លើយពិតពីមាត់គេព្រោះថានាងបានដឹងពីស៊ុកជីនមកហើយថាជីមីននឹងវ៉ាយ៍ជាស្វាមីភរិយានឹងគ្នានោះ។
"នាងមិនមកទេ ហើយនាងក៏មិនមែនជាភរិយាខ្ញុំដែរ តែជាវ៉ាយ៍លេតទេដែលជាភរិយាក្នុងអេតាសុីវិលរបស់ខ្ញុំ សុំទោសដែលកុហកលោក"
====
ហីយ៉ា! ទទួលស្គាល់ហើយរឺ?

1.4Kសម្រាប់ភាគបន្តនៅយប់នេះ

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Wo Geschichten leben. Entdecke jetzt