ភាគបញ្ចប់

2.4K 53 2
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគបញ្ចប់..

"ការពិតទៅគ្រប់យ៉ាងវាជាយោបល់របស់លោកហូស៊ុកនឹងលោកស៊ុកជីនឯណេះទៅវិញទេ ព្រោះពួកលោកដឹងថាចៅវីនខានជួបប៉ាមកជាយូរហើយ នេះខ្ញុំគិតថាចៅវីនប្រាកដជាពេញចិត្តជាមួយនឹងរឿងមួយនេះហើយពិតទេ?" យ៉ុនហ្គីក៏និយាយស្របនឹងកែវភ្នែកងាកសំឡឹងមើលទៅវីនហ្សែនដែលនៅអង្គុយអោបលោកប៉ាគេជាប់មិនលែងតាំងពីបានជួបគ្នាភ្លាមៗមកនោះ ក្មេងតូចក៏ងើបសំឡឹងមើលទៅលោកប៉ាបន្តិចមុននឹងនាំខ្លួនចុះពីសាឡុងរួចហួសទៅអោបលោកតាស៊ុកដែលនៅអង្គុយជិតនោះ។
"អរគុណលោកតា អរគុណអុំជីនដែលបានបញ្ចុះបញ្ចូលលោកតាឧត្តមសេនីយ៍អោយនាំប៉ាៗមកវិញ ហិហិ ខួបវីននៅឆ្នាំនេះជាខួបពិសេសបំផុតហើយ ព្រោះថាវីនបាននៅជុំជាមួយម៉ាក់ប៉ានឹងគ្រួសារយើង...អា៎! មីងនែលលី? លោកយាយ? បង..បងនែលឡា?" កំពុងតែនិយាយរៀបរាប់ឯណោះវីនហ្សែនក៏ស្រាប់តែក្រឡេកភ្នែកឃើញវត្តមានរបស់សមាជិកគ្រួសារខាងលោកប៉ានាងឯណោះ ជីមីនក៏ក្រោកឡើងទាំងភ្នែករលីងរលោងមិនដឹងគួរនិយាយបកស្រាយបែបណា។
"ម៉ែ..នែលលី" ជីមីនក៏ចូលទៅអោបក្រសោបម្ដាយនឹងប្អូនស្រីព្រមជាមួយនឹងទឹកភ្នែកហូរស្រក់រហាមកាត់ផែនថ្ពាល់ អ្នកដែលនៅក្នុងបន្ទប់នោះក៏ញ៉ោចស្នាមញញឹមឡើងហើយក៏រឹតតែសប្បាយចិត្តដែលក្រឡេកឃើញវត្តមានរបស់មនុស្ស២នាក់មកពីក្រោយនោះទៀត។
"អា៎ ម៉ាក់អុំហ្វីលីណា បងដេវីននៀ!!"
"បងហ្វីលីណា?នេះបងមក.." វ៉ាយ៍លេតក៏ប្រញាប់ចេញទៅទទួលបងស្រីជាទីស្រឡាញ់ដែលមកមិនអោយដំណឹងនាងជាមុនសោះ តែអ្នកណាទៅដឹងថាហ្វីលីណាបានឲ្យដំណឹងមកអែមមីមុនបាត់ទៅហើយគ្រាន់តែគ្មានអ្នកណាប្រាប់ដល់វ៉ាយ៍ប៉ុណ្ណោះ។
"បងនាំដេវីននៀមកខួបប្អូន ហើយបងក៏នាំនែលលីនឹងម្ដាយរបស់គេមកដែរ បងគិតថាកម្មវិធីឆ្នាំនេះពួកយើងគួរតែជួបជុំគ្នា តែគួរឲ្យស្ដាយ..អ្នកអង្គម្ចាស់ទ្រង់មានព្រះភារកិច្ចសំខាន់ទើបមិនអាចមកចូលរួមបាន.." មិនចាំបាច់អោយហ្វីលីណានិយាយក៏គ្រប់គ្នាអាចយល់បាន នេះត្រឹមតែទ្រង់ចេញព្រះភក្ត្រ័មកដោះស្រាយរឿងក្ដីកាលថ្ងៃនោះចាត់ទុកថាជាព្រះគុណដ៏ថ្លៃថ្លាដែលទ្រង់ធ្វើមកលើជីមីនហើយ។
"តែអ្នកអង្គម្ចាស់បានផ្ញើកាដូមកអោយវីនណា៎ ឆាប់លើកចូលមកខាងក្នុងមក.."
"វ៉ាវ!!! អា៎ ធំណាស់" វីនហ្សែនក៏ស្រែកទាំងសប្បាយចិត្តកាលបើបានឃើញរូបតុក្កតាSpider-Manធំកម្ពស់ប៉ុណ្ណាណីដែលអ្នកបម្រើរបស់ហ្វីលីណាលើកចូលមកនោះ គេក៏ចូលមកអោបម៉ាក់អុំហ្វីលីណាទាំងសប្បាយចិត្ត មិនភ្លេចអោបដេវីនៀផងដែរ។
"ទាំងនេះជាគំនិតរបស់កូនដេវីននៀទេ គេឃើញប្អូនស្រឡាញ់នឹងចូលចិត្តតុក្កតានេះទើបបានជាគេប្រាប់ម៉ាក់អុំឲ្យទិញឲ្យក្មួយណា៎"
"អរគុណណាស់ម៉ាក់អុំហ្វីលីណា អរគុណបងដេវីននៀសង្ហា ហិហិ" វីនហ្សែនក៏ញញឹមរួចចូលទៅចាប់កាន់ដៃបងប្រុសក្រៅសាច់ឈាមម្នាក់នោះ ដេវីននៀក៏ញញឹមរួចលើកដៃអង្អែលក្បាលប្អូនតិចៗទាំងស្នាមញញឹម វីនហ្សែនក៏ញញឹមសំឡឹងមើលទៅអ្នកគ្រប់គ្នាដែលមានវត្តមាននៅទីនោះ ទឹកថ្លាមួយតំណក់ក៏ស្រក់ចុះទាំងមិនដឹងខ្លួន វាស្រក់ចុះព្រោះតែរំភើបចិត្ត វាស្រក់ចុះព្រោះតែក្ដីសុខដែលគេកំពុងតែមាននាគ្រាជួបជុំនេះ។
....
អាហារពេលល្ងាច!
ពេលល្ងាចឈានចូលមកដល់ គ្រប់គ្នាក៏ស្វះស្វែងរៀបចំជួយគ្នាមួយដៃមួយជើងម្នាក់ដើម្បីឆាប់បានញ៊ាំអាហារជុំគ្នា អ្នកឯទៀតនៅរៀបចំតុខាងមុខឯណោះ ខុសប្លែកតែវ៉ាយ៍នឹងជីមីនដែលនៅធ្វើការងារនៅខាងក្រោយដោយជីមីនជាអ្នកពុះអូសទុកបង្កាត់ភ្លើងអាំងសាច់ ចំណែកឯវ៉ាយ៍ក៏ឈរចិតបន្លែនៅក្បែរនោះ។
ច្រាវ! អូយ៎...
"វ៉ាយ៍?! វ៉ាយ៍អូនមានរឿងអីនឹង?" ជីមីនកាលបើគ្រាន់តែលឺសំឡេងរបស់ធ្លាក់នឹងសំឡេងស្រែករបស់វ៉ាយ៍ភ្លាមគេក៏ប្រញាប់ចូលមកមើលទើបបានឃើញថានាងធ្លាក់កូនកាំបិតចំជើងនាំអោយជើងនាងមានរបួស។
"មោះវ៉ាយ៍..មោះវ៉ាយ៍ចាំបងជួយ"
"មិនបាច់ទេ.."វ៉ាយ៍លេតនាងវាសដៃរបស់ជីមីនចេញបន្តិចរួចក៏អូសជើងនាំខ្លួនទៅកាន់សាឡុង ជីមីនឯណោះមិនបង្អង់ក៏ប្រញាប់ទៅយកប្រអប់ថ្នាំពេទ្យក្បែរនោះរួចដើរទៅតាមនាង គ្រាន់តែមកដល់ភ្លាមនាយក៏បន្ទន់ជង្គង់ចុះពីមុខនាងរួចក៏លូកដៃកាន់ប៉ះជើងនាងដែលមានរបួសនោះ។
"ជើងអូនយ៉ាងមិចទៅហើយ? មានឈឺទេ? បងបារម្ភពីអូនខ្លាំងណាស់វ៉ាយ៍" ភាសានិយាយរបស់ជីមីនក៏ចេញពីចិត្តតែវាហាក់មិនបានផលទៅលើវ៉ាយ៍សោះ នាងក៏ដកជើងមកវិញរួចសំឡឹងមុខគេ។
"សម្ដែង?" វ៉ាយ៍លេតបោះពាក្យសម្ដីមួយឃ្លាដែលហាក់ឆ្លុះបញ្ចាំងអោយគេនឹកឃើញដល់អតីតកាលអាក្រក់ដែលគេយកស្នេហារបស់នាងមកបោកប្រាស់នឹងជាន់កម្ទេច នៅពេលនេះគេបានទទួលផលដែលសាកសមហើយ នាងក៏បាត់បង់ទំនុកចិត្តមកលើគេអស់រលីងគ្មានសល់។
"ចង់អូនគិតបែបណាក៏បានណា៎ តែសម្រាប់បងនាពេលនេះបងគិតតែពីអូននឹងកូនរបស់ពួកយើងទេ បងដឹងថាអូននៅមិនទាន់អាចបើកចិត្តទទួលយកបងបាន តែមិនអីទេ.." ជីមីនមិនបានចុះចាញ់រួចក៏នៅតែមានៈជូតលាងរបួសអោយវ៉ាយ៍បន្តទៀត នាងតូចយើងដែលនៅអង្គុយនោះ ក្រម៉ូវតែមុខទេ ក៏ប៉ុន្តែក្រសែភ្នែកក៏សំឡឹងមើលជីមីនមិនដកសោះ។
"ខ្ញុំអនុញ្ញាតឲ្យលោកមកនៅជិតខ្ញុំព្រោះតែកូនវីនប៉ុណ្ណោះ វីនគេត្រូវការប៉ា វីនគេស្រឡាញ់លោកប៉ាដ៏សែនល្អម្នាក់នេះ..បានហើយ! ខ្ញុំអស់អីហើយ" វ៉ាយ៍លេតនិយាយរួចក៏ងាកមើលទៅម្ខាង ជីមីនក៏ញញឹមរួចរៀបចំថ្នាំដាក់ចូលក្នុងប្រអប់វិញ វ៉ាយ៍បម្រុងនឹងងើបតែជីមីនក៏ចាប់ជើងនាងជាប់មិនអោយទៅណា។
"សន្យានឹងបងបានទេថាកុំទាន់មានចិត្តឲ្យប្រុសណាផ្សេង ចាំបងណា៎.." ជីមីននិយាយអង្វរករនាងព្រោះដឹងថាគេនៅសល់ពេលដល់ទៅ២ឆ្នាំទៀតទម្រាំតែគេបានចេញពីគុកមកនឹងរស់នៅដូចជាមនុស្សធម្មតាវិញ វ៉ាយ៍នាងក៏មិនបាននិយាយអ្វីបានត្រឹមសំឡឹងមុខជីមីន។
"អ'ហែម! គ្រប់គ្នាកំពុងចាំពួកឯងនៅខាងមុខឯណោះ" សំឡេងរបស់អែមមីបន្លឺឡើងនាំអោយអ្នកដែលកំពុងតែសំឡឹងមើលមុខគ្នាឯណេះប្រញាប់ងាកចេញពីគ្នា វ៉ាយ៍លេតក៏ជាអ្នកនាំខ្លួនចេញទៅមុន ឯចំណែកជីមីនក៏ប្រញាប់ងើបមកកងអូសដែលគេកាប់រួចយកទៅមុខ អែមមីក៏អោបដៃតាមសំឡឹងមើលទៅការចាកចេញរបស់ពួកគេទាំងញញឹម មុននឹងមានម្រាមដៃមួយគូលូកស៊កមកអោបចង្កេះនាង ហើយក៏គ្មានអ្នកណាក្រៅពីស្វាមីសម្លាញ់របស់នាងឡើយ។
"បងអោបអូនមិនខ្លាចថាកូននឹងមកឃើញទេរឺ?"
"បើបងខ្លាចបងមិនមែនក្លាហានអោបអូនបែបនេះទេ ម៉្យាងទៅខ្មាសអ្នកណាបើអូនជាភរិយាបងទៅហើយនឹងលោកស្រីវីគ្រីស" ស៊ុកជីនលោមុខមកថើបថ្ពាល់អែមមីស្រាលៗរួចក៏អោបកាន់ស្មានាំនាងចេញទៅខាងក្រៅវិញតាមជីមីននឹងវ៉ាយ៍លេតដែរ។

🎉 You've finished reading ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ] 🎉
ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now