ភាគទី១០០

953 27 0
                                        

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១០០

"វីន..កុំយំកូនកុំយំណា៎ អឹម" វ៉ាយ៍លេតកាលបើកូនយំកាន់តែខ្លាំងនោះនាងក៏គោះអង្រួនកូនរួចនាំគេដើរទៅមកៗនិយាយបន្លប់ព្រោះដើម្បីលួងលោមគេ សំឡេងយំរបស់កូន ទឹកមុខគួរអោយអាណិតរបស់កូនកាន់តែនាំអោយបុរសជាឪពុកឯណេះកាន់តែក្ដុកក្ដួលទ្រូង ជីមីនមិនបង្អង់ក៏ប្រញាប់ទាញម៉ាសមួកមកពាក់រួចជិះកង់របស់ខ្លួនចាកចេញទៅបាត់មិនហ៊ាននៅមើលពួកគេយូរទៀត។
២ថ្ងៃកន្លងផុតទៅ..
ជីវិតរសាត់អណ្ដែតរបស់ជីមីនក៏នៅតែបន្តដូចដើម ព្រឹកឡើងគេនៅផ្ទះកាប់អូសនឹងជួយចាត់ចែងកន្លែងលក់នំឲ្យម្ដាយរបស់គេ ចំណែកឯពេលរសៀលគេក៏មករត់កាសែតដូចជាសព្វមួយដង គ្រាន់តែថាថ្ងៃនេះគេមានការងារបន្ថែមពីលើការរត់កាសែតមួយទៀតនោះគឺធ្វើជាអ្នករត់តុនៅក្នុងកម្មវិធីសម្ពោធកាប៉ាល់យក្សរបស់គ្រួសារអភិជនប្រចាំប្រទេសម្នាក់ គេនឹងប្អូនស្រីរបស់គេនែលលីត្រូវបានគេប្រាប់ឲ្យមកធ្វើការងារមួយនេះព្រោះថាវាបានប្រាក់កម្រៃគួរសមអាចនឹងរួចមួយថ្ងៃៗដែរ។
"បងប្រុសហាមាត់..ហា៎" ជីមីនដែលកំពុងតែជូតចានក្បាននៅខាងក្រោយឯណោះក៏ត្រូវបានប្អូនស្រីជាទីស្រឡាញ់ចូលមកព្រមនឹងដៃកាន់នំទន់ៗចូលមកបំណងចង់បញ្ចុកគេ ជីមីនក៏សំឡឹងមើលនែលលីរួចញញឹមជាប់ មុននឹងហាមាត់ទទួលយកនំនោះមកទំពារ។
"កុំចេះតែយកនំពីពិធីគេមកនែល ប្រយត្ន័មេការបានឃើញណា៎" ជីមីនដាស់តឿនប្អូនស្រីព្រោះមិនចង់អោយនាងបង្ករឿងស្មុគស្មាញ គេមិនចង់ឃើញនាងយំអង្វរអ្នកណាម្ដងទៀតឡើយ រឿងពីអតីតកាលវាល្មមគ្រប់គ្រាន់ណាស់ទៅហើយ។
"បងកុំបារម្ភអី នេះនំសល់ពីរៀបចំនោះឡើងបីបួនធុងណា៎បង គ្រួសារមួយនេះច្បាស់ជាអ្នកមានខ្លាំងណាស់ហើយ កន្លែងពិធីគេរៀបចំធំដូចជាវាំងស្ដេចអ៊ីចឹង បងដឹងទេគ្រាន់តែនៅខាងក្រៅឯណោះភ្ញៀវច្រើនកុះករដូចជាការប្រគុំតន្ត្រីអ៊ីចឹងណា៎" នែលលីចាប់ផ្ដើមលើកសរសើរដល់ម្ចាស់កម្មវិធីមួយនេះដែលនាំអោយគេកាន់តែឆ្ងល់ថាតើជាកម្មវិធីរបស់នរណាគេទៅ?
"ចុះអូនមានបានមើលទេថាវាពិធីរបស់គ្រួសារណានោះ?"
"តាមដែលខ្ញុំចាំបានដូចជាហ្សូម៉ារ៉េស្ទីន.." ជីមីនក៏ជ្រឹមចិញ្ចឹមបន្តិចរួចក៏ព្យាយាមរកនឹកមើលក្រែងគេអាចស្គាល់ថាគ្រួសារមួយនេះជាគ្រួសារនរណាហើយគេអាចនឹងស្គាល់ដែរទេ?
"ស្រូតៗ..ឯងពីរនាក់បងប្អូន! ចេញមកខាងក្រៅជួយបម្រើដល់ភ្ញៀវអោយឆាប់ឡើង" កំពុងតែសញ្ជឹងគិតក៏មានសំឡេងធំគ្រលរមួយបន្លឺឡើងដាស់ស្មារតីអោយជីមីនប្រញាប់ក្រោកឈររួចជូតដៃរបស់ខ្លួនអោយបានស្អាតនឹងចេញទៅតាមការហៅរបស់មេការមាឌធំម្នាក់នោះ។
ទិដ្ឋភាពភ្ញៀវកិត្តិយសច្រើនកុះករបង្ហាញឡើងកាលបើគ្រាន់តែជីមីនបើកទ្វារចូលមកភ្លាម ក៏មានអ្នកជំនួញជាច្រើនដែលគេធ្លាប់បានស្គាល់នៅទីនោះ តែមិនមានអ្នកណាចាប់អារម្មណ៍នឹងគេឡើយព្រោះគេពាក់ម៉ាសជិតព្រមជាមួយនឹងសក់វែងបាំងភ្នែករបស់គេទើបមិនមានអ្នកណាអាចសម្គាល់បានថាគេជាអ្នកណា។
"អញ្ជើញបាទ៎!" ជីមីនក៏កាន់ថាសស្រាស៊ាំប៉ាញជូនភ្ញៀវតាមកន្លែងឈរយ៉ាងរលូនតាមតួនាទីការងាររបស់គេ ទាល់តែមានវត្តមានរបស់នរណាម្នាក់ដើរឆ្លងកាត់គេទៅដែលនាំអោយដំណើរស្វាហាប់របស់គេត្រូវឈប់ធ្មឹងមួយកន្លែង កែវភ្នែកស្រអាប់ងាកសំឡឹងចំទៅកាន់ម្ចាស់កាយតូចស្រឡូនក្នុងឈុតរ៉ូបវាលខ្នងស្រស់សោភា តុបតែងដោយគ្រឿងអលង្ការចែងចាំងដែលកាន់តែបង្កើនភាពទាក់ទាញឲ្យនាងកាន់តែស្រស់ស្រាយជាងមុនទៅទៀតនោះ។
(គឺអូន..វ៉ាយ៍) ជីមីនញញឹមទាំងដែលវាត្រូវបានលាក់បាំងពីក្រោមម៉ាសដែលគេពាក់នោះ បានឃើញនាងនៅទីនេះ ចេញមកបង្ហាញខ្លួនយ៉ាងបើកចំហរក្នុងសង្គមជាថ្មីបែបនេះក៏នាំអោយគេបានធូរចិត្តនឹងលួចមានមោទនភាពទៅលើនាងផងដែរ។
"អីយ៉ាស់! សុំទោសទាន៎" គេរវល់តែភ្លឹកមើលទៅមនុស្សស្រីជាទីស្រឡាញ់ទើបមិនបានដឹងខ្លួនថាមានភ្ញៀវម្នាក់ចូលមកយកកែវស្រាពីថាសរបស់គេទើបគេប្រញាប់អោនក្បាលសុំទោសគេ ក្រសែភ្នែកក្រលេកមើលមកកាន់គេបន្តិចរួចក៏កាន់កែវស្រានោះដើរសម្ដៅឆ្ពោះទៅរកតុដែលវ៉ាយ៍កំពុងតែឈរញ៊ាំស្រាជាមួយភ្ញៀវដទៃទៀតនោះ។
"ថេយ៉ុង?!" វត្តមានបុរសឈុតគ្រ័រហ្សេធំពណ៌ខ្មៅក្រឹបសុីគ្នាជាមួយនឹងសក់ពណ៌ទង់ដែងលើកឡើងខ្ពស់របស់គេ ម្ចាស់កាយមាំទាំដែលមើលទៅសាកសមគ្នាឥតខ្ចោះជាមួយនឹងមនុស្សស្រីដែលគេលួចសំឡឹងមើលមុននេះ សូម្បីតែអ្នកដែលអង្គុយតុក្បែរគេឈរនោះក៏លាន់មាត់សរសើរមិនដាច់ពីមាត់ដែរ។
"សាកសមគ្នាដល់ហើយ.."
"ពិតមែនថ្វីត្បិតថាអូនវ៉ាយ៍មានកូនមួយរួចក៏ដោយតែនាងក៏នៅតែស្អាតដូចជាស្រីក្រមុំដដែល ក្រមុំល្មមៗសុំចាញ់ហើយត្រូវទេ?" ជីមីនក៏បានត្រឹមតែឈរស្ដាប់ពាក្យលើកសរសើររបស់គេឯងទៅលើអតីតភរិយារបស់គេ ហើយក៏ញញឹមសប្បាយចិត្តជំនួសនាង។
(សូមអញ្ជើញអ្នកប្រុសធំឡើងមកខាងលើមានប្រសាសន៍ជាកិច្ចចាប់ផ្ដើមពិធីបាទ៎)
សំឡេងទះដៃបន្លឺឡើងស្របនឹងក្រសែភ្នែកគ្រប់គ្នាបាញ់សំឡឹងមើលមកម្ចាស់កាយមាំទាំម្នាក់ដែលធ្វើអោយជីមីនសឹងតែស្មានមិនដល់ នោះគឺជាថេយ៍នឹងឯង។
ថេយ៉ុងក៏ញញឹមរួចនាំខ្លួនស្រស់សង្ហាខាបភ្នែកក្រមុំៗក្នុងពិធីនោះអោយសំឡឹងគយគន់គេទាំងអៀនខ្លួនមិនស្ទើរ បើសិនជាគេជាអ្នកឡើងទៅ នេះបានន័យថាគេជាអ្នកប្រុសធំនោះហើយគេក៏ជាកូនប្រុសច្បងត្រកូលហ្សូម៉ារ៉េស្ទីន ត្រកូលអភិជនប្រចាំប្រទេសបារាំងមួយនេះ មានលុយរាប់ពាន់លានដុល្លារនឹងមុខជំនួញជាច្រើនក្នុងដៃ ទាំងដែលការរស់នៅរបស់ថេយ៉ុងមើលទៅសាមញ្ញៗសោះ ហើយគេក៏នៅមានពេលធ្វើការងារជាInfluencerទៀត។
"អរគុណអ្នកទាំងអស់គ្នាដែលផ្ដល់កិត្តិយសចូលរួមក្នុងកម្មវិធីបើកសម្ពោធកប៉ាល់ទេសចរណ៍របស់ក្រុមហ៊ុនរ៉េស្ទីនពួកយើងលើកនេះ វាជាកប៉ាល់ទេសចរណ៍ដែលមានទំហំធំជាងគេនឹងជាកប៉ាល់ដែលមានបំពាក់ទៅដោយបរិក្ខារទំនើបៗស្របតាមសម័យកាលដែលខាងពួកយើងនឹងបញ្ចេញវាសម្រាប់ត្រៀមទទួលការប្រជុំថ្នាក់ដឹកនាំឆាប់ៗនេះ សង្ឃឹមថាអស់លោកនឹងបង្ហាញការគាំទ្រនឹងទុកចិត្តលើការប្រើប្រាស់សេបវាកម្មដ៏កក់ក្ដៅពីពួកយើង.." ផ្ទាំងក្រណាត់ខាងក្រោយខ្នងរបស់គេក៏ទម្លាក់ចុះបង្ហាញរូបភាពអ្នកតំណាងការថតផ្សាយនោះគឺជារូបរបស់មនុស្សស្រីម្នាក់ដែលពួកគេគ្រប់គ្នាស្ញប់ស្ងែងមុននេះ។
"សូមអញ្ជើញអ្នកនាងវ៉ាយ៍លេតឡើងមកខាងលើបាទ៎" ថេយ៍ក៏ញញឹមរួចដើរមកជ្រុងម្ខាងនៃឆាកទទួលយកដំណើរដើរចូលទៅរបស់វ៉ាយ៍េត នាងតូចយើងក៏ញញឹមយ៉ាងស្រស់ស្រាយជានិច្ច មកដល់នាងក៏ឈប់រួចលើកដៃបំណងចង់ទទួលការកាន់ដៃពីថេយ៍ តែទូរសព្ទ័នាងក៏ស្រាប់តែរោទ៍ឡើងកាត់ភ្លាម។
"ថាម៉េច? កូនវីន..កូនវីនកើតអី?" ទឹកមុខញញឹមមុននេះក៏ប្ដូរជំនួសមកជាទឹកមុខភិតភ័យ ភាពប្រែប្រួលទឹកមុខរបស់នាងក៏នាំអោយជីមីនដែលមើលពីចម្ងាយឯណោះប្រញាប់រត់ចូលមកកាន់តែជិតតែថាវ៉ាយ៍នឹងថេយ៍ក៏ចេញចោលកម្មវិធីបាត់ព្រមគ្នាទុកអោយពិធីករជាអ្នកចាត់ការបន្ត។
"នេះមានរឿងអីទៅ? លោកមេការ?" ជីមីនមិនដឹងជាសួរអ្នកណាទើបគេសួរមេការដែលឈរនៅក្បែរនោះជាយូរបានន័យថាគាត់បានលឺហើយ។
"លឺថាកូនប្រុសអ្នកនាងវ៉ាយ៍ឈឺ ខ្វះឈាម ហ៊ើយក្មេងតូចបែបនោះគ្មានអីក្រៅពីជម្ងឺឈាមសសុីឈាមក្រហមនោះទេ ហើយ..អេ៎" មិនចាំមេការនិយាយចប់សិនឡើយ ជីមីនក៏ប្រញាប់រត់ចូលទៅខាងក្នុងយ៉ាងលឿន សូម្បីតែនែលលីក៏ឃាត់គេមិនទាន់ដែរ នាយដោះអាវក្រៅរបស់អ្នករត់តុចេញរួចរត់សម្ដៅចុះទៅក្រោយហាងទាញកង់កញ្ចាស់របស់គេជិះចេញទៅទាំងងងឹតស្លុប។
"វីន..វីនកូនចាំប៉ាណា៎! វីនកូន.." ជីមីននិយាយបណ្ដើរជើងធាក់កង់កាន់តែលឿនជាងមុនទៅទៀត គេធាក់កង់ពីក្រោយអាគារមកក៏ទាន់នឹងឡានរបស់ថេយ៍ចេញមកល្មម ជីមីនញញឹមរួចធាក់កង់ឆ្លងស្តុបក្បែរនោះដោយមិនបានគិតថាវាហួសភ្លើងខៀវនៅឡើយ។
ផាំង!!!!!
រាងកាយមាំទាំត្រូវឡានដឹកទំនិញមួយបុកខ្ទាតចេញពីកង់ហោះជាច្រើនម៉ែត្រ ឈាមហូរដាបពេញលើផ្លូវហាក់ដូចជាព្រំក្រាលក្របរាងកាយរបស់គេ រាងកាយនាយញ័រទ្រើតៗព្រោះតែឈាមហូរចេញមកមិនឈប់ តែខួរក្បាលគេបបូរមាត់គេបែរជាមិនបានខ្វល់ពីខ្លួនឯងសោះគិតតែពីដង្ហោយហៅអ្វីម៉្យាង..
(វីន..វីនចាំប៉ា..អឹក)

ឡាចស៊ែរច្រើនៗសម្រាប់ភាគបន្តនៅថ្ងៃស្អែកចាស៎

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now