ភាគទី៦៦

820 26 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៦៦

ងឹក!
(លែង..លែងយើង!!) សំឡេងតូចស្រាលបន្លឺឡើងពីបរិវេណជាន់ខាងក្រោមរបស់ផ្ទះលំហែក្បែរនឹងមាត់សមុទ្រ សំឡេងបដិសេធនោះក៏ហាក់លឺល្មមដល់ត្រចៀកម្ចាស់កាយមាំទាំដែលកំពុងតែអង្គុយសញ្ជឹងទាំងអន្ទះសារ វត្តមាននាង សំឡេងចេចចាច៎បែបកាចឆ្នាស់របស់វ៉ាយ៍ក៏នាំអោយអ្នកទន្ទឹងរងចាំនោះញ៉ោចស្នាមញញឹមឡើងភ្លាមៗដោយមិនបានព្រៀងទុក ជីមីនក្រោកមួយអស់កម្ពស់នាំរាងកាយមាំទាំចុះទៅកាន់ជាន់ខាងក្រោមមួយៗយឺតៗព្រមជាមួយនឹងអំណាចកោតខ្លាចសម្រាប់អ្នកបម្រើនៅទីនោះ។
"លែងយើងទៅ..លែង" វ៉ាយ៍ត្រូវបានគេអូសនាំចូលមកដល់ខាងក្នុងផ្ទះលំហែព្រមជាមួយនឹងភាពស្រងេះស្រងោចក្នុងចិត្តនាង ថ្ពាល់ទាំងសងខាងរបស់នាងក៏នៅដាបទៅដោយស្នាមទឹកភ្នែកដែលបន្សល់ទុកពីការយំស្រែកហៅបងស្រីរបស់នាង អង្គរក្សប៉ុន្មាននាក់នោះក៏អូសនាំយកនាងចុះទៅកាន់បន្ទប់ក្រោមដីដែលជាបន្ទប់សម្ងាត់សម្រាប់ម្ចាស់ផ្ទះលំហែមួយនេះ។
"អឹស" រាងកាយនាងតូចបានគេទម្លាក់អោយអង្គុយចុះទៅលើពូកមួយនៅខាងក្រោមឯណោះ វ៉ាយ៍លេតក៏មិនបាននៅស្ងៀមនឹងប្រញាប់ក្រោកកញ្ជ្រោលចង់េចញតែក៏មានវត្តមានរបស់មនុស្សម្នាក់ដើរចូលមករកនាង សំឡឹងមើលមកនាងទាំងញញឹមលាក់គំនួច រឹតតែពេញចិត្តដែលគេបានឃើញទឹកភ្នែកដាមនៅលើថ្ពាល់របស់នាង។
"ស្វាគមន៍ការត្រឡប់មកវិញប្រពន្ធសំឡាញ់, នេះអូនខ្លាចមកថ្នាក់យំបែបនេះមែនទេ?" ដៃមាំលូកកាន់ប៉ះផែនថ្ពាល់រលោងដាបទៅដោយទឹកភ្នែកនោះរួចក៏ព្យាយាមនិយាយបញ្ចោះនាងក្នុងនាមជាអ្នកឈ្នះ តែវ៉ាយ៍លេតនាងក៏ក្ដាប់មាត់រួចព្យាយាមសំឡឹងមើលគេទាំងញ័រភ្នែក ដៃតូចស្រឡូនក្ដាប់ណែនទាំងកំហឹងមុននឹង៖
ផ្លាច់!!!!
មុខរបស់ជីមីនត្រូវងាកទៅម្ខាងដោយសារកម្លាំងទះរបស់នាង ជីមីនបើកភ្នែកធំៗមុននឹងងាកសំឡឹងមើលទៅវ៉ាយ៍លេតទាំងកំហឹងពោរពាសពេញក្នុងទ្រូង នេះនាងហ៊ានលើកដៃទះកំផ្លៀងគេដោយគ្មានមូលហេតុបែបនេះមែនទេ?
"លោកជាអ្នកធ្វើមែនទេ? លោកជាអ្នកបញ្ជាអោយគេបើកឡានបុកបងអែមមីមែនទេ?" វ៉ាយ៍លេតតំឡើងសំឡេងដាក់ជីមីនទាំងស្រក់ទឹកភ្នែកម៉ាត់ៗកាត់ផ្ទៃពោរពេញទៅដោយកំហឹងរបស់នាង ស្រីតូចខឹងគេឡើងញ័រសព្វប្រាណអស់ទៅហើយ នាងចង់បានចម្លើយពីគេត្រឡប់មកវិញ ចង់ឲ្យប្រាកដថាការគិតរបស់នាងវាជាការពិត តែមើលទៅអ្នកម្ខាងទៀតដែលកំពុងតែស្ដាប់ការចោលប្រកាន់របស់គេទាំងមិនយល់ន័យ។
"នាងនិយាយស្អី?"
"លោកឃ្លានសងសឹកថ្នាក់នឹងមែនទេ? លោកឃ្លានសងសឹកដល់ថ្នាក់លែងមានភាពជាមនុស្សបែបនេះមែនទេ? លោកអាក្រក់ណាស់..អាក្រក់ជាងសត្វធាតុទៅទៀត ហ៊ឹស" ស្រីតូចនិយាយទាំងដៃទាំងសងខាងគួកទ្រូងជីមីនលាន់ឌឹបៗសឹងតែបែកទ្រូង ម្ចាស់កាយមាំទាំជ្រឹមចិញ្ចើមរួចទាញនាងចេញពីខ្លួន កែវភ្នែកមុតងាកសំឡឹងមើលនាងស្របនឹងភាពមន្ទិលសង្ស័យជាច្រើនរាប់មិនអស់។
"បងស្រីនាងមានរឿងស្អី? នាងនិយាយអោយច្បាស់បន្តិចទៅមើលវ៉ាយ៍លេត អាល់ម៉ាឌី"
"មិនបាច់មកធ្វើពុតជាមិនដឹងទេ! មនុស្សស្រេកឃ្លានការសងសឹកនឹងពូកែសម្ដែងដូចជាលោកទោះជាសត្វឆ្កែក៏វាមិនជឿដែរ បញ្ឈប់វាទៅ..បើលោកស្អប់ខ្ញុំ ចង់សងសឹកជាមួយនឹងខ្ញុំណាស់ បាន! សម្លាប់ខ្ញុំទៅ!! សម្លាប់ទៅ" វ៉ាយ៍លេតមិនបានយល់ពីបំណងរបស់ជីមីនសោះ នាងនិយាយមកព្រមជាមួយនឹងកំហឹងព្រមទាំងពាក្យមិនបានការជាច្រើនដែលនាំអោយជីមីនហាក់កាន់តែវិលវល់លើសដើមថែមទៀត។
(នេះមានរឿងស្អី?)

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now