ភាគទី១០២

652 26 0
                                    

ដឹងហើយមែនទេថាធ្វើបែបណាទើបបានអានច្រើនៗនោះ?

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១០២

"បាត់ឈឺហើយមែនទេ?" ជីមីនក៏សួរទៅក្មេងប្រុសតូចដែលគេងកើយនៅលើភ្លៅរបស់គេក្រោយពីបញ្ចូលឈាមរួច វីនបើកភ្នែកមីរៗភ្នែកសំឡឹងមើលទៅកាន់លោកពូដែលនៅទីនេះជាមួយគេតាំងពីចាប់ផ្ដើមរហូតដល់បញ្ចប់ តែគេមិនបានដឹងឡើយថាលោកពូម្នាក់នេះមិនត្រឹមតែនៅអង្គុយចាំគេឡើយ គាត់ក៏ជាអ្នកបរិច្ចាគឈាមអោយគេដូចគ្នា។
"យ៉ូយៗ..តិចៗហ៊ឹម" អូនវីនហើបមាត់និយាយតិចៗរួចក៏ផ្ដេកខ្លួនកើយលើទ្រូងដ៏សែនកក់កក្ដៅរបស់ជីមីន គេអាចនឹងកាន់តែកក់ក្ដៅជាងនេះទៅទៀតបើសិនជាគេដឹងថាទ្រូងនេះជាទ្រូងឪពុកបង្កើតរបស់គេ តែមិនអាចទេ! គេមិនអាចសាងកំហុសទៅលើវ៉ាយ៍ទៀតឡើយ គេក៏រឹតតែមិនអាចឲ្យកូនបានឃើញគេក្នុងសភាពបែបនេះឡើយ។
"អូនវីន..ខ្ញុំដល់ពេលយកអូនវីនទៅបន្ទប់អ្នកម៉ាក់គេវិញហើយលោក.." កំពុងតែសំឡឹងមើលកូនប្រុសទាំងសប្បាយចិត្ត រីកមុខរីកមាត់ឯណោះ អ្នកគ្រូពេទ្យដែលមើលថែប្រុសវីនក៏ចូលខ្លួនមកសុំយកប្រុសវីនទៅកាន់បន្ទប់វិញ។
"បាទ៎អ្នកគ្រូពេទ្យ.." ទោះបីជាចិត្តមិនចង់ឃ្លាតក៏ជីមីនត្រូវបង្ខំចិត្តហុចកូនប្រុសអោយទៅអ្នកគ្រូពេទ្យទាំងមិនហ៊ានប្រកែករឺចចេសឡើយ កែវភ្នែកតាមសំឡឹងមើលរាងកាយទន់ល្អូករបស់កូនប្រុសដែលស្ថិតនៅក្នុងដៃរបស់អ្នកគ្រូពេទ្យឯណោះ ដៃមាំបម្រុងនឹងទាញវាំងននបិទបាំងចេញបំណងចង់តាមមើលកូនរហូតដល់ក្រៅតែក៏មានសំឡេងមួយដែលឃាត់ដំណើររបស់គេរួចទម្លាក់ដៃចុះអង្គុយមួយកន្លែងចាំស្ដាប់វិញ។
"កូនវីន..មោះៗអូ..ម៉ាក់មកហើយ" សំឡេងតូចស្រាលជាទីនឹករលឹកក៏បន្លឺឡើងពីខាងក្រៅ ជីមីនកាន់ក្ដាប់រទេះរបស់ខ្លួនជាប់កាលបើគេលឺសំឡេងសម្រឹបជើងរបស់វ៉ាយ៍ចូលមកខាងក្នុងកាន់តែកៀកៗជិតនឹងគេទើបនាយបែរខ្នងទាំងខ្លួនអង្គុយនៅលើរទេះអ្នកជម្ងឺឯណោះ។
"គឺគាត់មែនទេ? ខ្ញុំអរគុណលោកណាស់សម្រាប់ការបរិច្ចាគឈាមអោយកូនប្រុសរបស់ខ្ញុំណា៎" សំឡេងនិយាយអំណរអរគុណរបស់វ៉ាយ៍បន្លឺឡើងពីក្រោយខ្នងរបស់គេ ជីមីនក៏មិនបាននិយាយអ្វីតែក៏បានត្រឹមតែងក់ក្បាលទទួលយកពាក្យអរគុណទាំងនោះ វ៉ាយ៍លេតក៏ញញឹមមិនបានចាប់អារម្មណ៍គិតថាមនុស្សដែលនៅពីមុខនាងនេះហើយជាបុរសតែម្នាក់ដែលនាងព្យាយាមគេចវេសអស់ជាងមួយឆ្នាំមកនេះ វ៉ាយ៍លេតក៏បីកូនចាកចេញទៅដោយមានវត្តមានរបស់ថេយ៍មកជាគ្នា ពួកគេក៏ចេញទៅក្រោមការងាកសំឡឹងមើលរបស់បុរសដែលនៅខាងក្នុងនេះ ជីមីនញញឹមទាំងភ្នែករលីងរលោង យ៉ាងហោចក៏គេបានទទួលពាក្យអរគុណយ៉ាងទន់ភ្លន់ចេញពីមាត់នាងដែរ។
ព្រូស!
(លោក..លោកយ៉ាងមិចទៅហើយ?)
(លោកដុកទ័រ..លោកដុកទ័រ..) រាងកាយទន់ខ្សោយរបស់ជីមីនក៏ដួលគ្រេងធ្លាក់ពីលើរទេះ ខួរក្បាលរបស់គេហាក់លែងដំណើរការត្រចៀកទាំងសងខាងក៏ហឹងស្ដាប់អ្វីមិនច្បាស់ កែវភ្នែកស្រអាប់ព្រាលៗមុននឹងត្របកភ្នែកទាំងសងខាងរបស់គេបិទចុះនាំយកទឹកថ្លាមួយតំណក់អោយហូរស្រក់មក។

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now