ភាគទី៣៨+៣៩

901 30 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៣៨+៣៩

"ក៏ដូចជាលោកបានឃើញ បើលោកវីគ្រីសមានប្រពន្ធឈរជិតនោះហើយចឹងខ្ញុំក៏នៅលីវ..."
"វ៉ាយ៍លេត.." ជីមីនគ្រហឹមនៅនឹងដើមករកាលបើលឺនាងតូចដែលមានឈ្មោះជាភរិយារបស់គេត្រឹមត្រូវតាមច្បាប់មានទាំងអេតាសុីវិលថែមទៀត តែពេលនេះនាងក៏មកឡូយឆាយនិយាយថានាងនៅទំនេរព្រោះតែគេបំភន្ត័ភ្នែកលោកដារីនថាអេរ៉ានីជាភរិយាគេនឹងមែនទេ?
លោកដារីនហាក់ពេញចិត្តជាខ្លាំងនឹងកាយវិការរាក់ទាក់នឹងពាក្យសម្ដីនិយាយសមរម្យរបស់វ៉ាយ៍ជាខ្លាំងតែអ្វីដែលធ្វើអោយគេមិនអស់ចិត្តនោះគឺជាកងច្រវ៉ាក់ដែលដាក់ជាប់នឹងជើងរបស់នាងនឹងឯង គេងាកសំឡឹងមើលមុខរបស់វ៉ាយ៍លេតបន្តិចក្រែងនាងមានអ្វីចង់សុំជំនួយពីគេ តែថានាងតូចក៏សំឡឹងមើលមកគេព្រមជាមួយនឹងក្រសែភ្នែកភ្លឺថាដូចជាបង្ហាញប្រាប់គេថានាងមិនអីទេ នាងសុខសប្បាយទេ។
"គ្រាន់តែចូលមកដល់បន្ទប់មួយនេះភ្លាម ខ្ញុំក៏មានអារម្មណ៍ល្អចម្លែកអាចនិយាយបានថាមកពីក្លិនក្រអូបដែលប្រហើរៗនឹងច្រមុះរបស់ខ្ញុំនេះក៏ថាបាន" និយាយដល់ក្លិនក្រអូបចម្លែកមួយនេះជីមីនដែលកំពុងតែក្រពុលមុខឯណោះក៏ចាប់អារម្មណ៍នឹងទទួលស្រង់ក្លិនក្រអូបនោះដូចគ្នា នាយងាកភ្នែករេរាសំឡឹងមើលទើបឃើញថាវាជាក្លិនដែលសាយភាយចេញពីបំពង់តូចៗនៅលើតុឯណោះ ជីមីនលូកដៃបំណងចង់យកវាតែក៏ត្រូវស្រីតូចវ៉ាយ៍លេតមកកញ្ឆក់យកវាភ្លាមៗមិនភ្លេចពេបមាត់ឌឺដងដល់គេផងដែរ។
"ជាក្លិននេះពិតទេលោកសុភាពបុរស" វ៉ាយ៍លេតប្រើប្រាស់ភាសាផ្អែមល្ហែមដាក់លោកដេវីនរួចក៏ហុចបន្តនូវកូនដបទឹកអប់ៗតូចដែលនាងបានធ្វើអោយទៅគេ លោកដេរីនទទួលយកវាមករួចហិតក្លិនក្រអូបប្រហើរពីទឹកអប់នោះរួចក៏ញញឹមបែបពេញចិត្ត ត្បិតថាជាក្លិននេះហើយដែលលោកចង់និយាយនោះ វាជាក្លិនតែមួយដែលលោកស្រង់ពីលើខ្លួនរបស់វ៉ាយ៍ អ៊ីចឹងបានន័យថាវាជារបស់នាងហើយ។
"វាជាទឹកអប់សាមញ្ញៗដែលខ្ញុំស្រាវជ្រាវ ហើយខ្ញុំក៏សប្បាយចិត្តដែលលោកដេរីនជាមនុស្សដំបូងដែលបានសាកល្បងវាព្រមទាំងពេញចិត្តក្លិនរបស់វាណា៎"
(មនុស្សដំបូងអ៊ីចឹងហេស៎?) មាត់មិនហើបនិយាយពិតមែនតែក្នុងចិត្តរបស់ជីមីនកាន់តែពុះកញ្ជ្រោលខ្លាំងលើសដើមថែមទៀតហើយ នាងក្រៅពីហ៊ានអះអាងថាខ្លួនគ្មានស្វាមីហើយពេលនេះនាងក៏នៅហ៊ានលើកតម្កើងមនុស្សប្រុសផ្សេងនៅចំពោះមុខប្ដីថែមទៀត...
"គួរឲ្យចាប់អារម្មណ៍ៗ អ្នកនាងវ៉ាយ៍អាចផលិតទឹកអប់សម្រាប់ប្រើប្រាស់ខ្លួនឯង ហើយមានក្លិនក្រអូបធម្មជាតិបែបនេះខ្ញុំសូមសរសើរ.. និយាយអ៊ីចឹងសប្ដាហ៍ក្រោយអ្នកនាងទំនេរដែរទេ?" លោកដេរីនកាន់តែពេញចិត្តលើនារីដែលស្អាតនឹងឆ្លាតដូចជាវ៉ាយ៍លេត លោកអាចមើលឃើញថាក្មេងម្នាក់នេះមានសមត្ថភាពមិនធម្មតាតែថាហេតុអ្វីក៏នាងបែរជាត្រូវគេយកមកទុកចោលបែបនេះវាគួរអោយស្ដាយពេកហើយ។
"អត់ទេ/ ទំនេរចាស៎" សំឡេងមនុស្ស២នាក់និយាយព្រមគ្នា មុននឹងក្រសែភ្នែកអ្នកទាំង២ងាកសំឡឹងចំគ្នា វ៉ាយ៍លេតក៏បូញបបូរមាត់បន្តិចកាលបើនាងជាអ្នកឆ្លើយយល់ព្រមតែគេជាអ្នកឆ្លើយបដិសេធ។
"ខ្ញុំចង់អញ្ជើញអ្នកនាងវ៉ាយ៍ចេញទៅឌីននើនឹងអាលបានពិភាក្សាគ្នាជាមួយនឹងរូបមន្តគ្រឿងទឹកអប់នេះ ព្រោះខ្ញុំក៏មានហាងមួយទាក់ទងនឹងគ្រឿងសម្អាងនឹងគ្រឿងលំអខ្លួនរបស់នាងបែបនេះ នេះជានាមបណ្ណ័របស់ខ្ញុំ"
(លោកដារីន ចូសេហ្វ) វ៉ាយ៍លេតនិយាយតិចៗកាលបើបានឃើញនាមបណ្ណ័របស់នាយសង្ហាកូនកាត់ម្នាក់នេះ ស្នាមញញឹមក៏ញ៉ោចឡើង ត្បិតថាវាជាឱកាសរបស់នាងហើយដែលអាចរកផ្លូវមួយផ្សេងដើម្បីផ្ដើមជីវិតរបស់នាងឡើងវិញ ក្រោយពីត្រូវសង្គមជាន់ឈ្លីកន្លងមក។
"មកតាមខ្ញុំ.."
"អត់ទោសលោកដេរីន! សុំពេលមួយភ្លែតចាស៎" វ៉ាយ៍និយាយស្របនឹងដំណើរអូសទាញចេញរបស់ស្វាមីនាងទៅដល់មាត់បង្អួចដែលឆ្ងាយពីទីនោះ ជីមីនក៏ព្រលែងដៃនាងព្រមនឹងទឹកមុខមួរម៉ៅខុសទំនង។
"នាងព្រហើនណាស់..នាងគិតចង់ទាក់លោកដេរីនមែន?" ជីមីនព្រលែងស្មានាងរួចក៏និយាយសង្កត់ធ្ងន់ៗដាក់នាងតែថាស្រីតូចយើងមិនបានខ្លាចគេឡើយ ចំណុចណាដែលធ្វើឲ្យចិត្តរបស់បិសាចដូចជាគេរង្គោះរង្គើ នាងក៏នឹងធ្វើវា។
"ហ្អាក៎.. ចុះលោកខ្វល់អីខ្លាំងម៉្លេះ? បើលោកមិនមែនជាប្ដីរបស់ខ្ញុំផងមិនចឹង?" វ៉ាយ៍លេតនៅតែប្រើវិធីត្រជាក់វាយបកទៅលើជីមីនវិញដោយការប្រើប្រាស់ពាក្យសម្ដីនឹងអំពើដែលជីមីនធ្វើដាក់កណ្ដាលមុខគេតែម្ដង ជីមីនសង្គ្រឺតធ្មេញរួចក៏ងក់ក្បាលតិចៗដាក់នាង។
"ល្អ! នាងចង់ធ្វើអីក៏ធ្វើចុះ យើងនឹងចាំមើល"
"អូននឹងធ្វើអោយបានល្អ..អរគុណលោកប្ដី" វ៉ាយ៍លេតក៏មិនបានទុកអោយជីមីនបានត្រជាក់ចិត្តឡើយ បើទោះបីជាគេជ្រើសរើសការដើរចេញពីនាងក៏ដោយ ស្រីតូចក៏ញញឹមសប្បាយចិត្តរួចលើកយកនាមបណ្ណ័របស់លោកដារីនយកមកមើលមិនឈប់។
ក្រោយពីចំណាយពេលនិយាយនឹងចុះហត្ថលេខាជាមួយគ្នារួចមកលោកដារីនក៏ដល់ពេលចាកចេញទៅវិញ មានឡានខ្មៅរលើបបើកចូលមកចតចាំទទួលវត្តមានរបស់បុរសសង្ហាជាmulti-millionaireវ័យក្មេងប្រចាំប្រទេសដែលទើបតែចេញពីផ្ទះរបស់ដៃគូជំនួញមក ជីមីននឹងអេរ៉ានីក៏ជាអ្នកជូនដំណើរលោកដេរីនចេញមករហូតដល់ខាងមុខផ្ទះមានឡានចតចាំនោះ។
"អរគុណលោកដារីនសម្រាប់ការសហការមួយនេះ" ជីមីនលូកចាប់ដៃជាមួយនឹងលោកដារីនទាំងញញឹម អេរ៉ានីក៏បែបនោះដូចគ្នា នាងលូកចាប់ដៃរបស់លោកដារីនរួចក៏មានអ្វីម៉្យាងផ្ញើចូលក្នុងទូរសព្ទ័គេតាមរយៈmail, លោកដារីនក៏ទាញវាមកមើលតែមិនទាន់បានបើកនៅឡើយ គាត់ក៏ប្រញាប់ចូលក្នុងឡាននោះរួចផ្អែកខ្នងនឹងកៅអីពូកឡាន ដៃមាំអូសវាសមើលmailនោះ មុននឹងបានឃើញវីដេអូក្ដៅសាច់នឹងសកម្មភាពភ្លើតភ្លើនរបស់ក្មេងស្រីម្នាក់ដែលគេចាំច្បាស់ថាស្រីម្នាក់នោះជាអ្នកណា គឺវ៉ាយ៍លេត។
លោកដារីនក៏បិទវាទុករួចងើបមុខសំឡឹងមើលទៅជាន់បន្ទប់ខាងលើដែលជាបន្ទប់របស់វ៉ាយ៍ មុននឹងឃើញនាងតូចអើតតាមបង្អួចញញឹមស្រស់ស្រាយទៅកាន់កម្មករផ្សេងៗដោយដៃម្ខាងទម្លាក់កន្ត្រកដែលមានកន្សែងចាក់ស្អាតៗជាច្រើនមកអោយពួកគេ លោកដារីនលើកដៃជ្រឹមចិញ្ចើមទាំងក្រពុលមុខមិនស្ទើរឡើយ។
"លោកដារីន.."
"ចេញឡានទៅ!!" អ្នកបើកឡានក៏អោនគំនាបបន្តិចរួចក៏បើកឡានចេញពីទីកន្លែងនោះភ្លាមតែម្ដង អ្នកដែលឈរលបមើលនៅក្បែរនោះគ្មានអ្នកណាឡើយក្រៅពីនាងតូចអេរ៉ានីដែលព្យាយាមធ្វើគ្រប់យ៉ាងដើម្បីជម្នះវ៉ាយ៍ ដូចជាពេលនេះអ៊ីចឹងនាងបានធ្វើរឿងថោកទាបដោយការផផ្ញើវីដេអូអាក្រក់របស់វ៉ាយ៍ទៅលោកដារីន។
"នាងច្បាស់ជាគ្មានផ្លូវដើរទៀតឡើយវ៉ាយ៍"

២ថ្ងៃកន្លងផុត..
វ៉ាយ៍លេតក៏នៅអង្គុយធ្វើទឹកអប់របស់នាងដដែលដោយលើកនេះមានផ្កាកាន់តែច្រើនជាងមុនព្រោះនាងបានសុំជំនួយពីបងៗកម្មករនៅខាងក្រោមអោយជួយទិញផ្កាមកឲ្យនាងដោយនាងនឹងប្ដូរជាកន្សែងនឹងរបស់ផ្សេងៗដែលនាងអាចរកបានជូនពួកគាត់វិញ។
ទឹកមុខញញឹមពព្រាយតែងតែមាននៅលើផ្ទៃមុខក្រពុំរបស់វ៉ាយ៍លេតជានិច្ច អោយតែនាងបានធ្វើការងារដែលនាងស្រឡាញ់នាងក៏តែងតែមានក្ដីសុខបែបនេះតែម្ដង វ៉ាយ៍មិនបាននឹកគិតដល់វត្តមានរបស់អ្នកម្ខាងទៀតដែលកំពុងតែញញឹមចំអកឡកឡឺយនាងពីចម្ងាយមកឡើយ។
"ហ៊ឺយ!ឃើញដូចជាប្រឹងប្រែងដល់ហើយ នេះអាចនឹងបានផ្លែផ្កាដែរទេណ៎?" អេរ៉ានីកាន់ថាសទឹកដោះគោចូលមកខាងក្នុងព្រមជាមួយនឹងស្នាមញញឹមមានប្រៀបត្បិតកន្លងផុតទៅ២ថ្ងៃទៅហើយមិនឃើញលោកដេរីនអីនោះទាក់ទងមកចង់ដឹងពីការងារវ៉ាយ៍សោះ ប្រហែលជាបាក់ស្បាតក្រោយពីបានឃើញវីដេអូក្ដៅសាច់របស់នាងហើយមើលទៅ។
"វាប្រាកដជាបានផ្លែផ្កាបើសិនជាមិនមានឆ្កែឆ្មាមកពាក់ពន្ធ័នឹងការងារយើងនោះ" វ៉ាយ៍និយាយធម្មតាបែបមិនខ្វល់ជាមួយនឹងការប្រែប្រួលទឹកមុខរបស់អេរ៉ានីសោះ នាងសំឡឹងសំឡក់វ៉ាយ៍មិនឈប់ត្បិតថានាងមានខ្លួនដែលនាងជាអ្នកលូកដៃរឿងរបស់វ៉ាយ៍នឹងឯង។
"នាង.."
តុក!តុក
សុខៗទ្វារបន្ទប់ក៏មានអ្នកគោះទ្វារឡើងកាត់សង្វាក់របស់ក្រមុំៗទាំង២នាក់ អេរ៉ានីក៏ងាកបែរមើលទៅទ្វាររួចក៏ភ្ញាក់កាលបើឃើញវត្តមានរបស់អ្នកបម្រើជាច្រើនរុញស្នួលខោអាវទំនើបៗប្រណីតៗចូលមកព្រមនឹងវត្តមានរបស់បុរសម្នាក់ដែលនាងគិតថាបាក់ស្បាតលែងហ៊ានមកជួបវ៉ាយ៍ទៅហើយនោះមកជាមួយដែរ។
"លោកដេរីន!" វ៉ាយ៍លេតក៏ក្រោកឡើងទាំងភាំងកាលបើឃើញមានឈុតស្អាតៗជាច្រើនយកចូលមក លោកដេរីនក៏ញញឹមរួចចូលមករកវ៉ាយ៍ ស្របនឹងវត្តមានរបស់ជីមីនចេញពីបន្ទប់គេមកទាំងភ្ញាក់ កាន់តែភ្ញាក់នោះគឺលោកដេរីនចាប់ដៃប្រពន្ធគេថើបជាថ្មីទៀតហើយ។
"អ្នកនាងចាំយូរទេ? ខ្ញុំមិនដឹងថាគួររើសឈុតបែបណាទើបឲ្យបាវបម្រើយកមកជូនអ្នកនាងរើសតែម្ដង, ល្ងាចនេះខ្ញុំចង់យកអ្នកនាងទៅឌីននើជាមួយគ្នា..បានទេ?"

សុំ1.3Kសម្រាប់ភាគបន្តម៉ោង8យប់នេះ

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now