ភាគទី៥២+៥៣

1.2K 34 0
                                        

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៥២+៥៣

(យើងនឹងនាងមិនទាន់ចប់គ្នាទេ..)

១សប្ដាហ៍កន្លងផុតទៅ..
ម្ចាស់កាយមាំទាំបីត្រកងកាយតូចចុះពីឡានបាំងខាងក្រោយដែលមានលោកពូគេជាអ្នកចាំបើកទ្វារជូន ជីមីននាំយកភរិយាសម្អប់ដែលដេកស្ដូកស្ដឹងតាំងពីចេញពីមន្ទីរពេទ្យមកព្រោះតែការចាក់ថ្នាំរបស់លោកដុកទ័រ គេបីនាងបង្ហូសឡើងទៅកាន់បន្ទប់សម្រាកនៅខាងលើឯណោះ។
"អ្ហឹម" វ៉ាយ៍លេតគ្រហឹមនៅនឹងដើមករកាលបើកាយនាងប៉ះនឹងសាច់ពូកទន់ៗនៅក្នុងបន្ទប់ ស្រីតូចដេកប្រែខ្លួនទៅម្ខាងទាំងងងុយជាខ្លាំង ជីមីនឯណោះក៏ទម្លាក់ខ្លួនអង្គុយចុះកៀកក្បែរនឹងនាងរួចលូកក្រសោបទាញភួយមកដណ្ដប់រាងកាយនាងតូចត្រឹមទ្រូងរបស់នាង ដៃម្ខាងក៏លូកវាសសក់រលោងស្រិលដែលធ្លាក់គ្របមុខរបស់នាង បបូរមាត់ក្រពុំឈូកបូកផ្សំនឹងផ្ទៃមុខរលើបរលោងរបស់វ៉ាយ៍នាំអោយទ្រូងខាងឆ្វេងរបស់ជីមីនហាក់នៅមិនសុខទាល់តែសោះ ដំបូងគេវែកសក់នាងតែពេលនេះគេក៏កាន់អង្អែលប៉ះថ្ពាល់នាងទៅមកព្រមជាមួយនឹងអារម្មណ៍ចម្លែក។
"ជីមីន? ខ្ញុំមិនមករំខានទេមែនទេ?" សំឡេងស្រាលបន្លឺឡើងកាត់ភាពអន្លង់អន្លោចអារម្មណ៍របស់ជីមីន នាយក៏ងាកបែរមកទើបឃើញថាជាអែមមី នាងតូចចូលមកព្រមនឹងកាន់ថាសស៊ុបក្ដៅដែលកម្ដៅរួចជាស្រេចយកមក។
"អូនវ៉ាយ៍គេងយូរគួរសមហើយ ខ្ញុំគិតរកដាស់នាងអោយក្រោកនឹងអាលបានបញ្ចុកបបរនាងសិន" អែមមីពោលវាចាទន់ភ្លន់ទៅកាន់ស្វាមីរបស់ប្អូនរួចក៏ដាក់ខ្លួនអង្គុយចុះក្បែរនោះ នាងតូចក៏បម្រុងនឹងឈោងយកចានបបរមកតែជីមីនក៏ជាអ្នកឃាត់។
"ចាំខ្ញុំជាអ្នកបញ្ចុកនាងចុះ អែមមីអាចសម្រាកបាន" ជីមីនគេឃាត់អែមមីរួចក៏ប្រញាប់ក្រោកទៅកាន់បន្ទប់ទឹកដើម្បីលាងសម្អាតដៃ អែមមីឯណោះក៏ញញឹមបន្តិចរួចទប់ដៃនឹងពូកបំណងរកក្រោកតែក៏មានដៃតូចស្រឡូនមួយលូកមកចាប់ដៃរបស់អែមមីជាប់ហាក់ឃាត់មិនទាន់អោយនាងទៅ។
"អូនវ៉ាយ៍?!"
...
មួយសន្ទុះក្រោយពីលាងសម្អាតដៃរួចជីមីនក៏ចេញមកខាងក្រៅវិញ គេរៀងភ្ញាក់បន្តិចដែរត្បិតឃើញថាវ៉ាយ៍នាងក្រោកអង្គុយផ្អែកខ្នងនឹងគ្រែចាំគេជាស្រេចព្រមជាមួយនឹងស្នាមញញឹមឯណោះ នាយចូលមករកនាងរួចទម្លាក់ខ្លួនអង្គុយចុះក្បែរនាង។
"អ៊ីចឹងខ្ញុំគិតទៅខាងក្រៅជួយមើលអ៊ុនជីហើយ អ្នកទាំង២តាមសម្រួលចុះ បងទៅសិនហើយអូនវ៉ាយ៍"
"ចាស៎បងស្រី" នាងតូចវ៉ាយ៍លេតក៏ងាកញញឹមដាក់បងស្រីរួចក៏តាមសំឡឹងមើលការចាកចេញរបស់បងស្រីរហូតដាច់កន្ទុយភ្នែក ជីមីនដែលនៅជិតនោះក៏ទាញយកចានបបរមករួចកូរវាមុននឹងដួសឡើងមកបំណងចង់បញ្ចុកវ៉ាយ៍។
"លោកក៏ហត់នឿយនឹងការមើលថែខ្ញុំប៉ុន្មានថ្ងៃមកហើយដែរ លោកទៅសម្រាកចុះខ្ញុំអាចញ៊ាំខ្លួនឯងបាន" វ៉ាយ៍លេតមិនបានគិតច្រើនក៏លូកដៃតូចៗដែលញ័រទទ្រើតបំណងចង់យកចានបបរពីដៃជីមីន នាងកាន់តែឈោងគេកាន់តែដកដៃកាន់ចានបបរនោះទៅឆ្ងាយ វ៉ាយ៍លេតក៏ងើបមុខសំឡឹងមើលគេទាំងមិនសប្បាយចិត្ត ត្បិតមិនដឹងថាគេចង់ធ្វើអ្វីឲ្យប្រាកដនោះទេ?
"មុននឹងស្នើចង់កាន់ចានខ្លួនមានមើលដែរទេថាអាដៃតូចៗនោះវាញ័រដល់កម្រិតណានោះ?" ជីមីនចោទសំនួរនាំឲ្យវ៉ាយ៍ប្រញាប់អោនមើលដៃញ័រសស្រាក់របស់ខ្លួន ជីមីនក៏ក្រវីក្បាលមុននឹងទាញចង្កេះនាងតូចមកកៀកនឹងគេរួចក៏ដួសបបរមួយស្លាបព្រាទៅបញ្ចុកនាង។
"ខ្ញុំមិននៅរញ៉េរញ៉ៃនាងច្រើនទេ តែនាងជាខ្ញុំនឹងឈប់ហើយព្រោះតែខ្ញុំមិនចង់អោយលោកពូសង្ស័យប៉ុណ្ណោះ ប្រាប់នាងឲ្យដឹងទៅ" ជីមីនរអ៊ូរង៉ូវទាំងដែលគេកំពុងតែមើលថែដល់នាងតូច វ៉ាយ៍លេតដែលហាមាត់ញ៊ាំបបរនោះក៏អស់សំណើចបន្តិចរួចងាកមុខសំឡឹងទៅជីមីនទាំងខិលខូចមិនខុសពីសព្វដង។
"តែលោករញ៉េរញ៉ៃខ្ញុំមកជាងមួយសប្ដាហ៍ទៅហើយលោកមិនចាំទេរឺ ជីមីន វីគ្រីស?" វ៉ាយ៍លេតក៏ស៊កសៀតពាក្យសម្ដីទៅកាន់ស្វាមីនាងរួចក៏បើកភ្នែកម៉ក់ៗដាក់គេដូចជាកូនក្មេង នាងតូចក៏ហាមាត់ចាំញ៊ាំបបររហូតទាំងសប្បាយចិត្តខុសពីអ្នកម្ខាងទៀតដែលព្យាយាមទប់អារម្មណ៍ខ្លួនឯងមិនញញឹមអីបន្តិចសោះទោះជាពេលនេះគេមានអារម្មណ៍ដូចជាចង់ញញឹមបែបណាក៏ដោយ។
កន្លះម៉ោងក្រោយ..
បន្ទាប់ពីបញ្ចុកបបរដល់វ៉ាយ៍លេតរួច ជីមីនក៏មានតួនាទីជាអ្នកយកចានក្បានទាំងនោះទៅទុកនៅខាងក្រោមឯណោះ នាងតូចវ៉ាយ៍លេតដែលជាមនុស្សស្វាហាប់នឹងមិនចេះនៅស្ងៀមឯណោះក៏បានឱកាសក្រោកឡើងទាំងលំបាកលំបិន ជើងតូចទម្លាក់បោះជំហានចុះដើរមួយៗទៅកាន់តុដែលនាងធ្វើទឹកអប់ឯណោះ នាងតូចទាញកៅអីអង្គុយចេញបន្តិចរួចទើបនាងដាក់ខ្លួនអង្គុយ នាងក៏ចាប់ផ្ដើមធ្វើទឹកអប់របស់នាងតាមទម្លាប់។
ជីមីនឯណោះក៏ត្រឡប់ចូលមករកនាងវិញ មុននឹងភ្ញាក់កាលបើបានឃើញនាងកំពុងតែអង្គុយធ្វើការងារទាំងដែលនាងទើបតែងើបពីឈឺសោះ កាយមាំបោះជំហានឈានទៅទាញបង្អួចបិទមិនអោយខ្យល់ត្រជាក់បក់ចូលមកបាន ដៃមាំទាំក៏ទាញដោះអាវក្រៅរបស់ខ្លួនចេញមុននឹងដណ្ដប់ទៅលើស្មាតូចស្រឡូនរបស់នាង វ៉ាយ៍លេតក៏ងាកមើលគេទាំងដៃម្ខាងទប់អាវក្រៅនោះជាប់ ស្រីតូចក៏អោនស្រង់ក្លិនពីលើអាវក្រៅនោះមុននឹងញញឹមបន្តិច។
"លោកបានប្រើប្រាស់ទឹកអប់នោះហើយ?" វ៉ាយ៍លេតសួរនាំទៅកាន់គេទាំងមានមោទនភាពនឹងមិននឹកស្មានដែលគេពិតជាប្រើប្រាស់របស់ដែលនាងបានផលិត ជីមីនក៏មិនទាន់តបឆ្លើយអ្វី គេក៏អង្គុយចុះនៅលើពូកក្បែរនោះរួចសំឡឹងមើលមកភរិយាសម្អប់នេះ។
"ជ្រុលថានាងខំដាក់ចិត្តកាយផលិតវាទៅហើយ ខ្ញុំសាកប្រើវាក៏មិនទាស់ខុសអ្វីដែរមិនចឹង?" ជីមីននិយាយបែបហីៗរួចក៏ទាញទូរសព្ទ័ផ្ទាល់ខ្លួនចេញមកចុចវាសទៅមកព្រមជាមួយនឹងទឹកមុខស្មើ វ៉ាយ៍លេតឯណោះក៏បន្តការងាររបស់នាងទៀត ថ្ងៃនេះអាចជាថ្ងៃល្អដែលនាងនឹងជីមីនអាចចំណាយពេលនៅអង្គុយក្នុងបន្ទប់ជាមួយគ្នានឹងធ្វើការងាររបស់ពួកគេរៀងៗខ្លួនបែបនេះ។
រសៀលថ្ងៃជ្រេបានឈានចូលមកដល់ ស៊ុកជីននឹងអែមមីដែលជាភ្ញៀវមកលេងគិតថានឹងអាចចំណាយពេលមួយសប្ដាហ៍របស់ពួកគេនៅទីនោះយ៉ាងរីករាយតែបែរជាពួកគេត្រូវមកចំណាយពេលមួយសប្ដាហ៍មកផ្លាស់វេនគ្នាមើលថែវ៉ាយ៍លេតទៅវិញ ពេលនេះពួកគេក៏ដល់ពេលត្រូវត្រឡប់ទៅអុីតាលីវិញល្មម។
"បងស្រីថែខ្លួនណា៎" វ៉ាយ៍លេតដែលជាអ្នកជម្ងឺឯណេះក៏នៅតែចចេសចេញមកជូនដំណើរបងស្រីខ្លួន នាងតូចក៏ចូលទៅអោបបងស្រីជាទីស្រឡាញ់ជាប់ណែនហាក់មិនចង់បែកមិនចង់ឃ្លាតពីគ្នាសោះ តែថាពួកនាងមានគ្រួសាររៀងខ្លួនអស់ទៅហើយ ពួកនាងក៏គួរតែស្វែងរកផ្លូវជីវិតមួយដែលផ្សេងៗពីគ្នាបែបនេះ។
"ថែរក្សាខ្លួន បងច្បាស់ជានឹកនាងច្រម៉ក់ឯងស្លាប់ហើយ"
"ពូគិតទៅសិនហើយ ជីមីននឹងវ៉ាយ៍ថែខ្លួនណា៎" ស៊ុកជីនលូកគោះស្មាជីមីនបន្តិចរួចក៏នាំកូនប្រពន្ធឡើងឡានចាកចេញទៅ វ៉ាយ៍លេតឯណោះក៏តាមសំឡឹងមើលបងស្រីព្រមនឹងក្រសែភ្នែកបែបនឹករលឹក ស្របនឹងមានឡានមួយគ្រឿងបើកចូលមកកាត់មុខនាំនូវវត្តមានរបស់នាងតូចម្នាក់ដែលជាមនុស្សស្រីរបស់ជីមីននោះដូចគ្នាដែរ។
"បងមីន, អេរ៉ានឹកបងណាស់" នាងតូចអេរ៉ានីដែលនៅឃ្លាតឆ្ងាយពីជីមីនអស់មួយសប្ដាហ៍ឯណោះក៏សប្បាយរីករាយនឹងការវិលត្រឡប់មកវិញ នាងចូលមកអោបក្រសោបកាយមាំទាំរបស់ជីមីនជាប់ទាំងសប្បាយចិត្ត ដៃតូចស្រឡូនដែលជីមីនកាន់ជូនដំណើរលោកពូមុននេះក៏ត្រូវគ្រវាសចេញ ជីមីនងាកភ្នែកមើលស្របនឹងដំណើរបោះជំហានចាកចេញរបស់វ៉ាយ៍លេតឯណោះ។
វ៉ាយ៍លេតឡើងទៅកាន់ជាន់បន្ទប់ខាងលើស្របនឹងវត្តមានរបស់ជីមីនក៏ឡើងមកដូចគ្នា គេខំឡើងមកតាមនាងព្រោះគិតថានាងនៅឈឺមិចនឹងអាចដើរឡើងមកទាំងអន្ទះសារបែបនេះបានទៅ វ៉ាយ៍ចូលទៅកាន់កន្លែងតុអង្គុយរបស់នាងរួចក៏ទាញអាវក្រៅដែលជីមីនយកមកបំពាក់ឲ្យខ្លួននោះចេញពីលើកៅអីរួចបោះវាទៅលើឥដ្ឋ។
"ចប់ម៉ោងសម្ដែងរបស់លោកហើយ ជីមីន វីគ្រីស! អញ្ជើញនាំប្រពន្ធលោកសោយសុខបន្តទៀតចុះ" អេរ៉ានីដែលចូលមកជិតជីមីនឯណោះក៏ពេបមាត់ពេបករហាក់ជម្រេញនឹងកាយវិការរបស់វ៉ាយ៍លេត នាងតូចក៏កៀកដៃបង្ខំនាំជីមីនឲ្យចេញទៅជាមួយខ្លួនតែ...
ផូស៎! អូយ៎..
ក្បាលផ្នែកខាងក្រោយរបស់អេរ៉ានីក៏ត្រូវរបស់អ្វីម៉្យាងគប់មកចាំ នាងប្រញាប់ភ្នែកសំឡឹងមើលក៏ឃើញថាវាជាដបទឹកអប់តូចមួយដែលមានទឹកអប់ពេញ កែវភ្នែកខឹងសម្បារក៏ងាកសំឡឹងមើលទៅម្ចាស់កាយតូចដែលនៅអង្គុយក្បែរនោះ វ៉ាយ៍លេតក៏បើកភ្នែកធំៗសំឡឹងមើលមកអេរ៉ានីរួចលើកដៃខ្ទប់បបូរមាត់ខ្លួន..
"Oops! ស្មានតែធុងសម្រាប់ទេតើ..Sorry"
(យើងនឹងនាងមិនទាន់ចប់គ្នាទេ អេរ៉ានី..)

1.4Kសម្រាប់ភាគបន្តយប់នេះ, អេតមីនមិនដឹងថាអ្នកដែលគាត់តាមដាននឹងស្រឡាញ់សាច់រឿងនេះពិតប្រាកដសល់ប៉ុន្មាននាក់ទេ គ្រាន់តែសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនចោលអេតមីនដូចជាអ្នកមកអានមួយឆាវៗផ្សេងទៀត! អរគុណ

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now