ភាគ១២១+១២២

829 26 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១២១+១២២

«ហ្អា៎ ហុិហុិ ដេតឌី» សំឡេងសើចក្អាកក្អាយនៅតែបន្លឺឡើងក្នុងបន្ទប់គេងធំទូលាយដែលសំឡេងនោះកើតចេញពីការប្រឡែងគ្នារវាងឪពុកកូន២នាក់ដែលបែកគ្នាអស់រយៈពេលជាយូរ បើទោះបីជាពួកគេជួបគ្នាក៏មិនមែនជួបគ្នាក្នុងនាមជាឪពុកកូនដូចជាពេលនេះដែរ។
«ហូយ៎ ដេតឌីហ៎ វីនសើចឡើងចុកពោះហើយ» វីនហ្សេនក៏លូកដៃតូចៗឃាត់ឪពុកដែលកំពុងតែព្យាយាមចាក់ក្រឡេកគេនឹងប្រឡែងជាមួយគេមិនឈប់តាំងពីគេក្រោកឡើងរួចមកនោះ ជីមីនក៏ញញឹមរួចទម្លាក់ខ្លួនដេកលើគ្រែជាប់កូនព្រមទាំងអោបកូនប្រុសជាប់នៅក្នុងដៃ វីនហ្សែនក៏លូកដៃអោបក្រសោបលោកប៉ានឹងឈ្មុលចូលក្នុងទ្រូងដ៏សែនកក់ក្ដៅរបស់លោកប៉ាគេនៅពេលនោះ។
«វីនខំគិតស្រម៉ៃចង់ឃើញថាតើដេតឌីវីនមុខមាត់បែបណា ហើយហេតុអីបានជាដេតឌីមិនមករកវីន ដេតឌីស្អប់វីនខ្លាំងណាស់ពិតទេ?»
«ចុះពេលនេះវីនគិតបែបណាដែរ? វាដូចជាអ្វីដែលកូនបានគិតរឺក៏អត់?» ជីមីនអោនសំឡឹងមើលមុខកូនប្រុសដែលកំពុងតែបើកភ្នែកម៉ក់ៗសំឡឹងមើលមកគេព្រមជាមួយនឹងទឹកមុខបែបដឹងខុសលើអ្វីដែលខ្លួនធ្លាប់បានគិតកន្លងមក ជីមីនក៏ញញឹមរួចអោនថើបថ្ពាល់កូនប្រុសមួយខ្សឺតទុកជាការលួងលោមចិត្តគេ។
«គ្មានប៉ាម៉ាក់ឯណាដែលមិនស្រឡាញ់កូនទេវីន គ្រាន់តែថាពេលខ្លះកាលៈទេសៈបង្ខំពួកយើងអោយរស់នៅចាកឆ្ងាយពីមនុស្សជាទីស្រឡាញ់របស់យើងតែប៉ុណ្ណោះ» គិតមកដល់ចំណុចមួយនេះជីមីនក៏មានអារម្មណ៍តឹងចិត្តត្បិតថារឿងរបស់ម៉ាកូគេក៏បានជ្រួតជ្រាប ហើយមិនយូរទេគេក៏នឹងឡើងតុលាការបកស្រាយពីរឿងក្ដីឃាតកម្មនឹងអំពើអាក្រក់កាលពីមុនទាំងអស់ គេក៏មិនរួចខ្លួនពីរឿងមួយនោះដែរ តែយ៉ាងណាក៏គេពេញចិត្តនឹងទទួល។
«វីនហា៎..»
«ម៉ាមី ហិហិ» សំឡេងស្រាលស្រទន់របស់វ៉ាយ៍លេតក៏ហាក់នាំអោយជីមីនប្រញាប់លុបចោលការគិតរបស់ខ្លួនរួចដកចិត្តនឹងក្រសែភ្នែកសំឡឹងព្រមទាំងញញឹមទទួលយកវត្តមានរបស់នាងនាពេលនោះ។
វ៉ាយ៍លេតចូលមកព្រមជាមួយនឹងថាសបបរដែលមានបបរសាច់ក្ដាមដែលកូនចូលចិត្តយកមកផងដែរ ជីមីនក៏ញញឹមកាលបើឃើញកូនប្រុសសប្បាយចិត្តនឹងបានឃើញអាហារទាំងនោះ វ៉ាយ៍លេតនាងក៏ដាក់ខ្លួនអង្គុយចុះក្បែរកូនរួចទាញកូនអោយអង្គុយត្រង់ខ្លួនដើម្បីងាយស្រួលនឹងបញ្ចុកបបរកូន។
«ញ៊ាំបបរឲ្យច្រើនៗណា៎កូនណា៎ នឹងអាលឆាប់ជាបានទៅទិញតុក្កតាSpider-Manទើបនឹងចេញថ្មីមកទៀតណា៎ ហ៊ឹមល្អទេ?»
«ចឹងដេតឌីនឹងទៅជាមួយពួកយើងទេម៉ាមី?» វីនហ្សែនក៏ប្រញាប់សួរម្ដាយភ្លាមដែលសំនួរនោះនាំអោយជីមីនគេរាងទម្លាក់ទឹកមុខបន្តិចត្បិតគេដឹងថាគេសល់ពេលមិនច្រើននោះឡើយ ហើយគេក៏ដឹងថាវ៉ាយ៍លេតមិនព្រមឲ្យគេនៅជាមួយកូនបានយូរថ្នាក់នោះដូចគ្នា។
«បានតើកូន! ដេតឌីអាចទៅជាមួយនឹងពួកយើងបាន» តែចម្លើយដែលនាយទទួលបានពីវ៉ាយ៍លេតនោះបែរជានាំឲ្យគេភាំងភ្លឹកជាខ្លាំងនឹងមិនភ្លេចងាកសំឡឹងមើលទៅនាងជាមួយនឹងស្នាមញញឹមមានសង្ឃឹមជាខ្លាំងតែម្ដង។
«ឲ្យតែវីនញ៊ាំឲ្យច្រើននឹងឆាប់ជា ពួកយើងនឹងទៅទិញតុក្កតាSpider-Manជុំគ្នាតែម្ដងណ៎»
«បាទម៉ាមី ហិហិ បាទ៎» វីនហ្សែនលូកទទះដៃទាំងសប្បាយចិត្ត មុននឹងកិលខិតនាំខ្លួនចូលទៅកាន់តែកៀកជិតម្ដាយ ងាយស្រួលឲ្យម្ដាយបានបញ្ចុកបបរខ្លួន តែវីនក៏មិនភ្លេចលោកប៉ាគេឡើយ វីនលូកដៃតូចទៅកាន់ដៃលោកប៉ាជាប់រហូតមិនលែងដូចគ្នាដែលនាំអោយជីមីនញញឹមបិទមាត់មិនជិតតែម្ដង វ៉ាយ៍លេតឯណោះក៏អង្គុយផ្លុំបបរជារឿយៗបញ្ចុកកូនផងដែរ។

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now