ភាគទី០៤

1K 32 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី០៤

(ចំណុចខ្សោយរបស់នាង...)

"បងមីន?!" គ្រាន់តែញ៊ាំអាហារពេលល្ងាចជាមួយគ្រួសាររួចរាល់មកវ៉ាយ៍លេតក៏រហ័សមកកាន់ផេនហោស៍របស់ប្រុសជាទីស្រឡាញ់ភ្លាមមិនបង្អង់ ស្រីតូចឈររង់ចាំនៅខាងមុខចុចកណ្ដឹងផ្ទះផងគោះទ្វារផងតែបែរជាមិនឃើញមានអ្នកណាមកបើកឲ្យនាងសោះ ម៉្លោះហើយទើបវ៉ាយ៍លេតសម្រេចចិត្តយកកាតផេនហោស៍ដែលនាយបានឲ្យទៅនាងមួយងាយស្រួលក្នុងការចេញចូលពេលមានការបន្ទាន់។
ក្រឹប!
ទ្វារទាញបិទក្រឹបក្រោយពីវ៉ាយ៍លេតចូលមកដល់ខាងក្នុងផេនហោស៍ដែលមានភ្លើងបើកភ្លឺចិញ្ច្រាចខុសប្លែកពីសភាពដែលវ៉ាយ៍លេតបានស្មានទុកក៏ព្រោះថាមិនឃើញមានអ្នកមកបើកទ្វារនាងស្មានតែគេមិនទាន់មកផេនហោស៍ហើយទេតើ តែនេះនាងគិតខុស។
វ៉ាយ៍លេតបោះជំហាននាំខ្លួនទៅខាងក្នុងសម្ដៅទៅកាន់បន្ទប់គេងធំរបស់មេគ្រួសារតែថាមានអ្វីម៉្យាងដែលធ្វើឲ្យនាងតូចឈប់ទ្រឹងមួយកន្លែងនោះគឺជាអាហារដែលរៀបចំជាស្រេចនៅលើតុ មិនតែប៉ុណ្ណឹងក៏មានកែវវ៉ាញ២កែវស្រាប់ផង បបូរមាត់នាងញ៉ោចស្នាមញញឹមឡើងទាំងមានក្ដីសុខ នេះគេរៀបចំសម្រាប់រង់ចាំនាងមែនទេ?
"អូនវ៉ាយ៍.." សំឡេងគ្រលរបន្លឺឡើងពីក្រោយខ្នងនាង ស្រីតូចងាកបែរខ្លួនទាំងរក្សាស្នាមញញឹម មុននឹងប្រញាប់នាំខ្លួនទៅរកនាយទាំងសប្បាយចិត្ត ដៃតូចស្រឡូនលូកចូលអោបក្រសោបចង្កេះមាំទាំទាំងសប្បាយចិត្ត ការអោបរហ័សរបស់នាងក៏នាំឲ្យម្ចាស់ខ្លួនដែលទើបមកដល់នោះភាំងបន្តិច គេក៏បែរជាប្ដូរទឹកមុខបន្តិចព្រោះតែមានអារម្មណ៍ចម្លែកក្នុងខ្លួន។
"អូននឹកបងណាស់.." វ៉ាយ៍លេតទន្ទេញពាក្យថានឹកគេទាំងដែលខ្លួននាងកំពុងតែអោបគេជាប់ដៃទៅហើយនោះ ជីមីនក៏លូកដៃកាន់ប៉ះខ្នងរបស់នាងគោះតិចៗ
"បងក៏នឹកអូនដែរវ៉ាយ៍..អ្ហឹម" ជីមីនលូកអង្អែលក្បាលនាងតិចៗព្រមទាំងអោនថើបសក់នាងស្រាលៗ វ៉ាយ៍លេតក៏ក្រោកពីទ្រូងគេរួចងាកចង្អុលទៅអាហារដែលរៀបចំនៅលើតុក្បែរនោះទាំងញញឹមដូចជាកូនក្មេង។
"បងរៀបចំចាំអូនមែនទេ?" ជីមីនងាកសំឡឹងមើលតាមដៃរបស់វ៉ាយ៍លេតចង្អុល អាហារនៅលើតុព្រមជាមួយនឹងវ៉ាញ៍២កែវនៅទីនោះ នាយមិនបាននិយាយអ្វីតែក៏ងក់ក្បាលឆ្លើយតបជាមួយនឹងនាង។
"តែអូនទើបតែញ៊ាំអាហារនៅផ្ទះរួចទេ.." វ៉ាយ៍លេតខាំបបូរមាត់ខ្លួនឯងបន្តិចហាក់បីដូចជាខ្លាចថាជីមីនអាចនឹងអាក់អន់ចិត្តជាមួយខ្លួន ដែលមិនបានញ៊ាំអាហារដែលនាយបានរៀបចំទុកទាំងនោះ។
"មិនអីទេ មោះបងចង់នាំអូនទៅកន្លែងមួយ!" ជីមីនញញឹមរួចទម្លាក់ដៃចុះកាន់ក្រសោបម្រាមដៃតូចស្រឡូននាំនាងទៅទាំងដែលនាងតូចនៅមិនទាន់អស់ចិត្តជាមួយនឹងអាហារនៅលើតុទាំងនោះផង តែនាងក៏មិនបានបដិសេធនឹងនាំខ្លួនចេញទៅតាមនាង មកដល់ទ្វារខាងមុខជីមីនក៏ឲ្យនាងតូចយើងចេញទៅមុន គេនៅពាក់ស្បែកជើងតែភ្នែកក៏ងាកសំឡឹងចំគ្នាជាមួយនឹងម្ចាស់កាយតូចស្រឡូនម្នាក់ដែលឈរអោបដៃមើលពីខាងក្នុងព្រមជាមួយឈុតអាវរុំចង្កេះនៅខាងក្នុងឯណោះ អ៊ីចឹងបានន័យថាជីមីនមិនបាននៅម្នាក់ឯងឡើយ ហើយអាហារទាំងនោះក៏មិនបានរៀបចំសម្រាប់ឲ្យវ៉ាយ៍លេតដូចជាអ្វីដែលនាងតូចយើងបានរំពឹងទុកនោះដែរ។
(គួរឲ្យរំខាន...)

នៅតាមផ្លូវចាកចេញពីផេនហោស៍ ជីមីនគិតតែពីបើកបន្តទៅមុខចំណែកឯវ៉ាយ៍លេតឯណោះក៏អង្គុយសំឡឹងមើលទិដ្ឋភាពស្រស់ស្អាតនៅខាងក្រៅព្រមជាមួយនឹងស្នាមញញឹម ដៃតូចស្រឡូនម្ខាងដែលសល់ពីការកាន់ក្រសោបជាមួយនឹងជីមីននាងក៏ទាញទូរសព្ទ័ចេញមករួចក៏ចុចផ្ដិតរូបភាពពន្លឺព្រះចន្ទដែលចែងចាំងបំភ្លឺដល់ទីក្រុងសេអ៊ូលនាពេលរាត្រី។
"ព្រះចន្ទយប់នេះស្អាតណាស់"
"តែអូនស្អាតជាង..អ្ហឹម" ជីមីននិយាយស្របនឹងលើកខ្មងដៃវ៉ាយ៍លេតឡើងមកថើបមួយខ្សឺតនាំឲ្យម្ចាស់ខ្លួនឯណោះអៀនប្រៀនជាខ្លាំងដល់ថ្នាក់ថ្ពាល់ទាំងសងខាងឡើងក្រហមព្រឿងៗដូចជាម្ទេសទុំទៅហើយ ជីមីនងាកមើលមុខនាងបន្តិចរួចក៏បែរទៅផ្ដោតលើការបើកបររបស់ខ្លួនវិញដោយមិននិយាយអ្វីសោះ។
"និយាយអ៊ីចឹងបងគិតទៅណាទាំងយប់បែបនេះមីន?" ជីមីនមិនទាន់និយាយអ្វីតែក៏បន្ថែមល្បឿនបន្តិចរហូតដល់ផ្លូវមួយដែលអាចឲ្យពួកគេមើលឃើញផ្ទៃទឹកសមុទ្រធំល្វឹងល្វើយតែវាជាទិដ្ឋភាពសមុទ្រធំដែលឃើញនាពេលយប់ វាមើលទៅសប្បាយនឹងគួរឲ្យសប្បាយសម្រាប់ជីមីនតែមិនមែនសម្រាប់វ៉ាយ៍លេតឡើយ។
វ៉ាយ៍លេតខ្ញាំដៃខ្លួនឯងអង្កុញខ្លួនបែកញើសស្រឹបៗដកដង្ហើមសឹងតែមិនទាន់ខ្លួន កាលបើគ្រាន់តែនាងបានឃើញសមុទ្រភ្លាម ស្រីតូចមិនហ៊ាននិយាយអ្វីប្រាប់ជីមីនតែនាងក៏ព្យាយាមបន្លប់ខ្លួនឯងឲ្យឈប់ខ្លាច តែកាន់តែបន្លប់ភាពភ័យខ្លាចកាន់តែលេចឡើងក្នុងខួរក្បាលនាង ដៃទាំងសងខាងរបស់នាងក៏បែកញើសស្រឹបៗដល់អ្នកម្ខាងទៀតបានដឹង។
"វ៉ាយ៍..វ៉ាយ៍អូនយ៉ាងមិចនឹង?" ជីមីនព្រលែងដៃនាងបន្តិចកាលបើដៃនាងសើមជោគទៅដោយញើស បានឱកាសវ៉ាយ៍ក៏អង្កុញខ្លួនចុះពីកៅអីរួចផ្ទប់ត្រចៀកខ្លួនឯងទាំងសងខាងញ័រខ្លួនដូចជាកូនសត្វ បបូរមាត់ញ័រនិយាយស្ដាប់គ្នាមិនចង់បាន។
"បង..បងមីន..បើក..បើកឡានចេញពីសមុទ្រឲ្យលឿន..លឿនទៅ...អូន..អូនខ្លាច..អូនខ្លាចសមុទ្រណាស់" ជីមីនក៏ភ្ញាក់បន្តិចកាលបើលឺនាងនិយាយថានាងខ្លាចផ្ទៃសមុទ្របែបនេះ ដៃមាំម្ខាងលូកទាញនាងឲ្យក្រោកឡើងមករកកៅអីវិញទាំងដែលម្ចាស់ខ្លួននៅបិទភ្នែកនៅឡើយ។
"មិនអីទេ! បងនៅទីនេះហើយ..មិនអីទេ" ដៃទាញក្បាលនាងមកកើយស្មារបស់ខ្លួន លួងលោមនាងមិនឲ្យភ័យខ្លាចតែបបូរមាត់នាយបែរជាញ៉ោចស្នាមញញឹមទៅវិញព្រោះគេបានដឹងពី...ចំណុចខ្សោយរបស់នាងមួយទៀតហើយ។
(នាងខ្លាចសមុទ្រចឹងហេស៎?)

អរគុណសម្រាប់ការអាន

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now