ភាគទី៩៩

655 21 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៩៩

ព្រឹកព្រហាមថ្ងៃថ្មីក៏ឈានចូលមកដល់បន្សល់ទុកនៅការងារជាច្រើននៅឯផ្ទះបាយអោយវ៉ាយ៍នឹងម្ដាយរបស់នាងរៀបចំក៏ព្រោះតែពិធីជប់លៀងខួបរបស់ប្រុសវីនកាលពីយប់មិញគ្រប់គ្នាក៏នៅអបអររហូតទាល់តែយប់ជ្រៅទើបមិនបានរៀបចំអ្វីសោះទុកទាល់តែពេលនេះឯង។
"ម៉ាមីៗ" សំឡេងតូចស្រាលបន្លឺឡើងតាំងពីមាត់ជណ្ដើរជាន់ខាងលើឯណោះ វ៉ាយ៍លេតដែលកំពុងតែឈរលាងចានក្បាននៅឯផ្ទះបាយឯណេះក៏ញញឹមរលាស់ទឹកពីដៃរួចប្រញាប់ដោះអៀមធ្វើម្ហូបចេញនឹងអាលបានទៅរកកូនប្រុសជាទីស្រឡាញ់ឯណោះ វីនហ៊្សេនក៏ត្រូវបានរ៉ាហ្វែលពរចុះពីជាន់ខាងលើមកអមជាមួយនឹងវត្តមានរបស់ស៊ុកជីនផងដែរ។
"វីនៗកូនម៉ាក់ មោះម៉ាក់សុំពរថើបបន្តិចទៅមើល" វ៉ាយ៍លេតក៏លូកដៃពរយកកូនពីដៃរបស់អុំប្រុសរួចក៏លើកគេមកថើបថ្ពាល់លាន់ខ្សឺតដែលនាំអោយប្រុសតូចនេះញញឹមលិបបាត់ភ្នែកដែលស្នាមញញឹមរបស់គេដូចគ្នាទៅនឹងលោកប៉ារបស់គេខ្លាំងណាស់ ដល់ថ្នាក់ម៉ាក់របស់គេមើលមុខគេម្ដងណាក៏នាងនឹកឃើញដែរ។
"ម៉ាមី! ជុប៎.." ប្រុសវីនក៏លោទៅថើបថ្ពាល់ម្ដាយម្ដងដែលនាំអោយគ្រប់គ្នានៅទីនោះញញឹមបិទមាត់មិនជិតតែម្ដង ស្កាលេតដែលរួចដៃពីការងារឯណោះក៏ចេញមកកំដរបរិយាកាសម្នាក់ទៀត តែមកដល់វ៉ាយ៍លេតក៏ផ្ទេរប្រុសវីនឲ្យនាងកាន់ទៅវិញ។
"ម៉ាក់កាន់កូនវីនបន្តិចណា៎ ខ្ញុំមានរបស់អោយកូនវីនបន្តិច" វ៉ាយ៍លេតនិយាយរួចក៏រួសរ៉ាន់ទៅភ្លាមទុកអោយស្កាលេតនឹងអ្នកគ្រប់គ្នាមានចម្ងល់ក៏ព្រោះតែកាលពីយប់មិញនាងក៏បានឲ្យកាដូកូនរួចអស់ហើយ ចុះនេះជាអី?
"ទែនៗមកហើយកូនប្រុសម៉ាក់.." វ៉ាយ៍លេតក៏ចេញមកវិញជាមួយនឹងកាដូមួយទៀតដែលនាំអោយប្រុសវីនកញ្ជ្រោលទទះដៃជើងព្រោះតែសប្បាយចិត្តនឹងបានឃើញកាដូឯណោះ គ្រាន់តែមកដល់ភ្លាមវ៉ាយលេតក៏ដាក់កាដូចុះ ស្កាលេតក៏ដាក់ចៅចុះដូចគ្នា វីនក៏វារទៅរកកាដូនោះរួចហែកបើកវាមើលដោយមានស៊ុកជីននឹងរ៉ាហ្វែលជួយ។
"វ៉ោវ.." កាដូដែលបិទជិតនោះក៏បើកបង្ហាញឡើងអោយឃើញថាវាជាកូនឡានតូចៗដែលប្រុសវីនតែងតែមើលតាមទូរទស្សន៍ពេលនេះវាក៏បានមកដល់ដៃរបស់វីនហើយ ប្រុសតូចក៏លូកដៃទាញយកវាមកអោបទាំងញញឹមរួចសំឡឹងមើលទៅម៉ាក់ទាំងញញឹម។
"នេះជារបស់វ៉ាយ៍មែនទេ?" សំនួររបស់ស៊ុកជីនក៏នាំអោយវ៉ាយ៍លេតនាងញញឹមបែបមិនសូវសមបន្តិចរួចនាងក៏អោនទៅជិតកូនរួចអោបកូនបន្តិចហាក់ចង់លួងលោមចិត្ត មុននឹងនិយាយអ្វីមួយទៅកាន់គេ។
"ដំបូងម៉ាក់មិនចង់និយាយទេ តែនេះជាកាដូរបស់ដេតឌីណា៎.." អ្វីដែលវ៉ាយ៍លេតបាននិយាយនាំអោយគ្រប់គ្នាភ្ញាក់ផ្អើលជាពិសេសនោះគឺស្កាលេត នាងបានដឹងលឺនឹងឃើញថាវ៉ាយ៍ជាអ្នកទិញរបស់នេះចុះហេតុអីក៏ពេលនេះនាងបែរជានិយាយថាជារបស់ប៉ាទិញអោយទៅវិញ?
"ដេតឌី? ហិហិ..ដេតឌីទិញឲ្យ.." គ្រាន់តែបានលឺថាប៉ាជាអ្នកទិញអោយវីនក៏ញញឹមអោបប្រអប់កូនឡាននោះកាន់តែណែន ហើយស្នាមញញឹមរបស់កូនមួយនេះវាគ្រប់គ្រាន់សមនឹងតម្លៃនៃការកុហករបស់វ៉ាយ៍លេតហើយ។
"ដេតឌីមិនបានមកខួបកូនវីន ទើបដេតឌីផ្ញើមកឲ្យវីន..ដេតឌីនិយាយថាដេតឌីស្រឡាញ់វីនណាស់ណា៎"
"វីនក៏ឡាញ់ដេតឌីដែរ ហិហិ ឡាញ់ដេតឌី" វ៉ាយ៍លេតងក់ក្បាលតបនឹងការនិយាយរបស់កូនស្របនឹងទឹកភ្នែកហូរចុះមកសស្រាក់មិនឈប់ នាងអាណិតកូនដែលគេត្រូវញញឹមមិនដឹងរឿងអ្វីបែបនេះ តែនាងក៏សន្យាថានឹងមើលថែកូនវីនឲ្យបានល្អ ទោះជាមិនមានវត្តមានប៉ាជួយជ្រោមជ្រែងក៏ដោយ។
...
"ហេតុអីក៏កូនកុហកប្រុសវីន?" ក្រោយពីដាក់ប្រុសវីនឲ្យលេងនឹងអ៊ុនជីរួចស្កាលេតនឹងវ៉ាយ៍លេតក៏ចេញមកកាន់រានហាលបន្ទប់ឯណោះ ពីរនាក់ម្ដាយកូនមានទឹកមុខស្រងូតស្រងាត់ដូចគ្នាត្បិតថាឃ្លាសម្ដីបង្ហាញពីភាពសប្បាយចិត្តរបស់ប្រុសវីនមុននេះក៏នាំភាពកម្សួលដល់អ្នកគ្រប់គ្នា គេស្រឡាញ់ប៉ា គេមិនបានដឹងថាប៉ាម្នាក់នោះបានប្រព្រឹត្តិអ្វីខ្លះ ហើយគេរឹតតែមិនបានដឹងថាលោកប៉ាម្នាក់នោះធ្លាប់ប្រកាសក្ដែងថាមិនចង់បានវត្តមានរបស់គេឡើយ។
"កូនវីនមិនពាក់ពន្ធ័នឹងរឿងទាំងនោះឡើយ កូនវីនត្រូវតែរស់នៅជាមួយនឹងការចងចាំដែលល្អបំផុត ទទួលបានក្ដីស្រឡាញ់អោយច្រើនបំផុត ម៉្យាងខ្ញុំក៏មិនចង់អោយកូនវីនកើតមកស្ដាប់លឺតែពាក្យមិនល្អពីប៉ារបស់គេឡើយ ប៉ាកូនវីនត្រូវតែជាមនុស្សល្អ មនុស្សដែលស្រឡាញ់កូនវីនបំផុតទោះបីជាវាគ្រាន់តែជាការកុហកដែលខ្ញុំបង្កើតឡើងក៏ខ្ញុំត្រូវតែធ្វើណាម៉ាក់.." វ៉ាយ៍លេតនិយាយទាំងមុឺងម៉ាត់នាំអោយអ្នកជាម្ដាយដែលអង្គុយស្ដាប់ឯណោះញញឹមពេញចិត្តនឹងមានមោទនភាពលើការសម្រេចចិត្តរបស់នាង ស្កាលេតក៏លើកដៃកាន់ស្មាកូនស្រីរួចគោះតិចៗ។
"ការបែកបាក់គ្នាមិនមែនចាំបាច់ទាល់តែមានពាក្យនិន្ទាពីគ្នាទើបហៅថាឈ្នះនោះឡើយ សំខាន់អោយតែម្នាក់ៗរំសាយកំហឹងទៅលើគ្នា ធ្វើអោយចិត្តជ្រះស្រឡះពីខ្លួន អ្នកនោះហើយដែលជាអ្នកឈ្នះពិតប្រាកដ កូនធ្វើបានល្អហើយណាវ៉ាយ៍..ម៉ាក់សប្បាយចិត្តណាស់" វ៉ាយ៍លេតក៏ញញឹមទៅកាន់ម្ដាយរួចព្រលែងខ្យល់ដង្ហើមធំបន្តិច សកម្មភាពរបស់នាងក៏ត្រូវបានបុរសម្នាក់ដែលរស់នៅបៀមជាប់នូវវិប្បដិសារីអស់ជាងមួយឆ្នាំ សុខចិត្តលាក់ពួនសម្ងំមើលនាងនឹងកូនពីចម្ងាយក៏អស់ចិត្តនោះសំឡឹងមើលមក។
ជីមីនឈប់កង់សំឡឹងមើលទៅស្នាមញញឹមបែបស្រស់ថ្លារបស់នាងរួចគេក៏ញញឹមតាមនាងដែរ គេមិនសុំអ្វីច្រើនទេសុំត្រឹមតែគេបានឃើញនាងនឹងកូនរស់នៅមានក្ដីសុខតែប៉ុណ្ណឹងគេក៏អស់ចិត្តហើយ។
(ពូ?..ពូ..) សំឡេងមួយប្រហែលៗក៏បន្លឺឡើងដែលជាសំឡេងដែលជីមីនស្គាល់ច្បាស់ នាយក៏ប្រញាប់ទាញមួកចងខ្សែរបស់ខ្លួនមកពាក់ជិតព្រមនឹងម៉ាសបិទជិតផងរួចទើបងាកទៅមើលនាង ហើយម្នាក់នោះគឺគ្មានអ្នកណាឡើយក្រៅពីកូនច្បងរបស់ស៊ុកជីន វ៉ូយ៉ននឹងឯង។
"គាប់ជួនយប់មិញផ្ទះមានកម្មវិធីអ៊ីចឹងម្ចាស់ផ្ទះគាត់ក៏ចែកអាហារដល់អ្នកគ្រប់គ្នា ហើយនេះរបស់ពូ.."
"អរគុណអ្នកនាង.." ជីមីននិយាយទាំងសំឡេងស្អករួចក៏លូកដៃទៅទទួលពីវ៉ូយ៉ន មិនហ៊ានសូម្បីតែមើលភ្នែកនាង វ៉ូយ៉នឯណោះក៏ចូលទៅខាងក្នុងវិញបាន ជីមីនក៏ទាញយកប្រអប់នោះមកមើលមុននឹងភ្នែកចាប់ផ្ដើមរលីងរលោង។
(បបរក្ដាម?!..) ម្ហូបដែលគេចូលចិត្ត ម្ហូបដែលនាងតែងតែធ្វើឲ្យគេញ៊ាំ ពេលនេះនាងក៏មិនភ្លេចវាដែរមែនទេ? វាអាចជាកាដូដែលនាងបានអោយគេនៅថ្ងៃនេះ កាដូពិសេសបំផុត..
"អ្ហឹកៗអ្ហឺ..ម៉ាមី! អ្ហឹកអ្ហឺ.." សំឡេងយំរបស់ក្មេងក៏បន្លឺឡើង ជីមីនក៏ប្រញាប់ទល់ជន្ទល់កង់រួចទៅពួននៅជ្រុងម្ខាង ទ្វារផ្ទះខាងមុខក៏បើកឡើងស្របនឹងវត្តមានវ៉ាយ៍នឹងកូនចេញមក ប្រុសវីនយំឡើងក្រហមមុខ មិនដឹងមកពីមូលហេតុអ្វី គេយំអោបរបស់លេងថ្មីមួយជាប់ទ្រូង ចំណែកខ្លួនក៏ត្រូវម្ដាយអោបលួងលោម។
"ម៉ាមី? ដេតឌីនៅណា? ដេតឌី..អ្ហឹក!" ការពិតវីនយំព្រោះតែគេនឹកឃើញដល់ប៉ា គេបានឃើញត្រឹមតែកាដូតែមិនបានឃើញប៉ា ហើយការឧទានហៅនេះក៏នាំអោយអ្នកពួនស្ដាប់នោះខ្ទប់មាត់យំនៅកន្លៀតជញ្ជាំងក្បែរនោះ ជីមីនយំដង្ហក់សំឡឹងមើលកូន ដៃលើកដៃបំណងចង់ចាប់កូន លួងលោមកូននឹងប្រាប់កូនថា៖
(កូនវីនហា៎...ដេតឌីនៅទីនេះ)

1.9Kឡាច៎សម្រាប់ភាគបន្ត

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now