ភាគទី៨៧+៨៨

784 21 0
                                    

មកហើយៗ
ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៨៧+៨៨

២ថ្ងៃក្រោយពីការចាប់ខ្លួន..
"ភស្តុតាងបង្ហាញថាលោកជាអ្នកពង្រាត់អ្នកនាងវ៉ាយ៍លេតពីទីកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់នាង"
"ពង្រាត់យ៉ាងមិច? នាងជាប្រពន្ធរបស់ខ្ញុំ..បើពួកលោកមិនជឿខ្ញុំអាចយកអេតាសុីវិលមកបង្ហាញក៏បាន" កិច្ចសន្ទនាតទល់គ្នារវាងប៉ូលីសស៊ើបអង្កេតម្នាក់នឹងនាយសង្ហាដែលកំពុងតែជាប់ចោទពីបទចាប់ជម្រិតនឹងប៉ុនប៉ងធ្វើឃាតមនុស្សស្រីដែលគេក្រសោបជាប់ទ្រូងទៅទៀត។
"ខ្ញុំចង់ទៅជួបវ៉ាយ៍.." តាំងពីចាប់ផ្ដើមការសួរចម្លើយមកគឺជីមីនគិតតែពីទន្ទេញថាចង់ជួបវ៉ាយ៍លេតជាប់ជានិច្ច ដល់ថ្នាក់ថាអ្នកដែលឈរមើលសកម្មភាពសួរចម្លើយរបស់គេនៅបន្ទប់កញ្ចក់ក្បែរនោះលើកដៃជ្រឹមចិញ្ចើមខ្លួនឯងទាំងតានតឹងក្នុងអារម្មណ៍ជាខ្លាំងតែម្ដង ជីមីនមិនបានឆ្លើយទៅតាមអ្វីដែលខាងប៉ូលីសបានសួរសោះគឺគិតតែពីចចេសចង់ទៅមើលភរិយាទាំងដែលខ្លួនឯងកំពុងតែប្រឈមមុខជាមួយនឹងច្បាប់ទៅហើយនោះ។
"ពួកយើងមិនមែនមកអង្គុយលេងទេ លោកឆាប់សារភាពមកថាលោកជាអ្នកធ្វើឃាតអ្នកនាងវ៉ាយ៍លេត អាល់ម៉ាឌីមែនទេ?" សំណួរមិនសមស្របត្រូវប្រឈមជាមួយនឹងទឹកមុខមិនពេញចិត្តបកត្រឡប់មកវិញ ជីមីនគងអន្ទាក់ខ្លារួចក៏ទះតុសួរចម្លើយលាន់ផាំងទាំងទឹកមុខខឹងសម្បារ។
"បើសិនជាខ្ញុំជាអ្នកធ្វើខ្ញុំមិនមែនមកអង្គុយឲ្យពួកលោកចាប់ខ្លួនមកប៉ុស្ដិ៍ប៉ូលីសចឹងទេ.. ហើយខ្ញុំក៏មិនមែនមកអង្គុយតម្អូញចង់ជួបប្រពន្ធកូនខ្ញុំអ៊ីចឹងដែរ.." ជីមីននៅតែប្រកាន់នូវគោលជំហររបស់ខ្លួនដដែលថាគេមិនបានធ្វើវា ជីមីនក៏ហាក់បីដូចជានឹកមិនដល់ពីឃ្លីបដែលវ៉ាយ៍បានផ្ញើទៅអោយគេនោះឡើយ គេថែមទាំងមិនដឹងទៀតថាទូរសព្ទ័គេនៅឯណាទៀតនោះ ព្រោះអ្វីដែលគេគិតខ្វល់ខ្វាយនាពេលនេះគឺមានតែប្រពន្ធនឹងកូនដែលសម្រាកព្យាបាលនៅឯមន្ទីរពេទ្យឯណោះ។
"យើងនៅសល់ពេលតែ១ម៉ោងទៀតប៉ុណ្ណោះដែលអាចចាប់បង្ខាំងខ្លួនគេបាន ព្រោះបើតាមច្បាប់បើសិនជាយើងគ្មានភស្តុតាងទេ យើងអាចឃុំឃាំងគេបានត្រឹម៤៨ម៉ោងតែប៉ុណ្ណោះ" យ៉ុនហ្គីនិយាយទាំងជ្រឹមចិញ្ចើមស្របនឹងភ្នែកងាកសំឡឹងមើលទៅជីមីនវីគ្រីសនោះជាប់រហូតមិនដក គេបានដឹងពីអត្តសញ្ញាណរបស់ជីមីននេះហើយតែគេនៅមិនទាន់ប្រមូលបានភស្តុតាងនៅឡើយទេ គេក៏ក្ដៅក្រហល់ក្រហាយចិត្តមិនស្ទើរដែរ ដែលបណ្ដោយអោយជនសង្ស័យដែលគេតាមវែកមុខតាំងពីយូរត្រូវមករួចខ្លួនម្ដងហើយម្ដងទៀតបែបនេះ។
"ដរាបណាខ្ញុំមិនបានជួបអូនវ៉ាយ៍អ៊ីចឹងខ្ញុំមិនមានអ្វីសារភាពទេ.." ជីមីននិយាយស្របនឹងការនាំខ្លួនក្រោកចេញពីកៅអី ជ្រែងហោប៉ៅយ៉ាងសង្ហាដូចជាគេមិនមានជាប់ទោសទណ្ឌ័អ្វីបន្តិចសោះ។
"លោកជីមីនវីគ្រីស" ខាងអ្នកសួរចម្លើយឯណោះក៏ក្រោកតាមគេហាក់ចង់ឃាត់ដំណើរគេតែជីមីនក៏លើកដៃចង្អុលទៅកាន់នាឡិកាប៉ោលដែលនៅក្បែរផ្លូវចូលនោះដូចជាប្រាប់ទៅប៉ូលីសថាអស់ម៉ោងដែលអាចសួរចម្លើយគេបានទៅហើយ។
"ថាអត់គឺអត់ហើយ.." ជីមីនញាក់ចិញ្ចើមបន្តិចរួចក៏នាំខ្លួនចាកចេញពីទីនោះភ្លាមៗ នាយក៏មិនភ្លេចងាកបែរទៅរកទិសដែលឧត្តមសេនីយ៍យ៉ុននឹងកូនចៅឈរផង ទោះវាជាកញ្ចក់ផ្លាតពីខាងគេតែជីមីនក៏អាចដឹងថាគេនោះទីនោះ នាយក៏ញញឹមបែបលាក់គំនួចរួចនាំខ្លួនចាកចេញទៅបាត់។
"បងមីន..អ្ហឹកៗ" មកដល់ខាងក្រៅក៏មានវត្តមានរបស់នែលលីជាប្អូនស្រីនៅរង់ចាំ គ្រាន់តែឃើញគេភ្លាមនាងក៏រត់មករកគេរួចអោបគេទាំងទឹកភ្នែកសស្រិសស្រាក់តែម្ដង ជីមីនក៏ញញឹមរួចអោបអង្អែលលួងលោមប្អូនស្រីអោយនាងបាត់ភ័យខ្លាច។
"អស់អីហើយ! ពួកយើងអាចទៅផ្ទះបានហើយ" ជីមីនលួងលោមប្អូនស្រីរួចក៏កៀកស្មានាងចេញទៅខាងក្រៅស្របនឹងក្រសែភ្នែករបស់ឧត្តមសេនីយ៍យ៉ុនហ្គីសំឡឹងមើលពីខាងលើមកមិនដាក់ភ្នែកតែម្ដង នាយក៏លើកទូរសព្ទ័ខ្លួនមករួចចុចខលទៅនរណាម្នាក់។
"តាមដានសកម្មភាព២នាក់បងប្អូននេះ កុំអោយគេរួចផុតពីក្រសែភ្នែកអោយសោះ មានអ្វីចម្លែកក៏រាយការណ៍ប្រាប់យើងភ្លាម លឺទេ?" យ៉ុនហ្គីក៏ទម្លាក់ទូរសព្ទ័ចុះឈរសំឡឹងមើលទាល់តែជីមីននឹងនែលលីចេញទៅផុតបាត់ពីក្រសែភ្នែកតែម្ដង។

មន្ទីរពេទ្យ..
មកមើលខាងមន្ទីរពេទ្យឯណេះវិញក្រោយពីការវះកាត់កន្លងទៅ២ថ្ងៃ វ៉ាយលេតក៏ត្រូវបានគេបញ្ជូនមកសម្រាកនៅបន្ទប់ធម្មតាមួយដែលមានសម្ភារៈបរិក្ខារគ្រប់ប្រភេទ មិនតែប៉ុណ្ណឹងហូស៊ុកក៏បានបញ្ជាអោយកូនចៅមកយាមកាមមើលការខុសត្រូវកូនស្រីជាប់រហូតព្រោះខ្លាចក្រែងថាជនអាក្រក់អាចនឹងមកបង្ករឿងដល់អាយុជីវិតកូនស្រីគេម្ដងទៀត ជនប្លែកមុខគឺមិនអនុញ្ញាតអោយចូលទៅនោះឡើយ ក្រៅពីពេទ្យដែលមើលការខុសត្រូវ។
តែថាថ្ងៃនេះក៏បែរជាមានមនុស្សប្លែកមុខមក ហើយមកម្ដងក៏មកដល់ទៅ២នាក់...
"លោកជាមានការអ្វីដែរ? លោកហូស៊ុកហាមមិនឲ្យអ្នកណាចូលមើលអ្នកនាងតូចផ្ដេសផ្ដាសឡើយ" ជីមីននឹងនែលលីក៏ត្រូវបានអង្គរក្សយាមកាមឃាត់មិនអោយឆ្លងកាត់ទៅតាំងតែពីផ្លូវចូលមកម៉្លេះ ជីមីនក៏សំឡឹងមើលមុខគេទាំងជ្រឹមចិញ្ចើមនឹងទឹកមុខកាចផង ហាក់ខឹងថាគេមានហេតុផលអីមកឃាត់ខ្លួន?
"ខ្ញុំជាស្វាមីរបស់អ្នកនាងតូចឯង.." ជីមីនអះអាងទាំងមិនខ្មាសអៀនព្រោះវាជាការពិត នាងជាភរិយារបស់គេ មានទាំងអេតាសុីវិលថែមទាំងមានកូនក្នុងផ្ទៃជាមួយនឹងគ្នាទៀត បើសិនជាពួកគេមិនជឿ ពួកគេអាចធ្វើតេស្ត៍បាន។
"ប្អូនស្រីយើងគ្មានស្វាមីដូចឯងទេ..ចេញ" សំឡេងគ្រលរធំមួយក៏បន្លឺឡើងស្របនឹងរាងកាយមាំទាំបោះជំហានចេញពីបន្ទប់សម្រាកព្យាបាលរបស់ប្អូនមក នែលលីក៏ថយមកឈរនៅខាងក្រោយខ្នងរបស់ជីមីនហាក់ខ្លារអានឹងក្រសែភ្នែករបស់គេជាខ្លាំងអ៊ីចឹង ជីមីនក៏លូកកាន់ស្មាប្អូនរួចព្យាយាមសំឡឹងបកទៅអ៊ែនហ្សូវិញ តែក៏មានវត្តមានរបស់នរណាម្នាក់មកបន្តពីក្រោយខ្នងរបស់អ៊ែនហ្សូដែលនាំអោយជីមីនហាក់ភ្ញាក់មិនស្ទើរ។
"លោក..លោកពូ? ឌឹប!!" គេមិនទាន់មានឱកាសបាននិយាយផងក៏ត្រូវស៊ុកជីនយាដៃដាល់គេមួយដៃរហូតដល់ដួលខ្ពោកទៅលើដី នែលលីក៏លើកបងប្រុសឡើងទាំងភ្នែករលីងរលោង ជីមីនលើកដៃទប់បបូរមាត់មានឈាមហូរស្រក់មកនោះរួចងាកទៅមើលលោកពូដែលលើកដៃវាយនាយជាលើកទីមួយតាំងពីក្មេងមក ហើយគេក៏មិនដែលឃើញលោកពូគេខឹងសម្បារបែបនេះដែរ។
"ថោកទាប! យើងមិនបានចិញ្ចឹមឯងអោយធំធាត់ឡើយទាំងគ្មានមាយាទបែបនេះទេ ជីមីន!!!"

1.5Kនៅម៉ោង9:30 អេតមីនជូន2ភាគទៀត អរគុណសម្រាប់ការអានចាស៎

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now