ភាគទី៦១+៦២

917 27 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៦១+៦២

"បងមិនអីទេមែនទេ?" បន្ទាប់ពីមួយសន្ទុះធំជីមីនក៏ចេញពីបន្ទប់ទឹកមកវិញស្របនឹងទឹកមុខស្លេកស្លាំងខុសពីធម្មតានាំឲ្យអ្នកដែលជាប្អូនស្រីឯណោះមានការព្រួយបារម្ភជាខ្លាំង នាងក៏ក្រោកឡើងហួសទៅរកកន្លែងឆុងកាហ្វេដើម្បីរកមើលក្រែងមានអ្វីជូរឲ្យបងរបស់នាងញ៊ាំ មួយស្របក់ទើបនាងមកវិញជាមួយនឹងទឹកតែក្រូចឆ្មាមួយកែវហុចឲ្យទៅជីមីនឯណោះ។
"អាចមកពីបងញ៊ាំអាហារខុសហើយ" ជីមីននិយាយតបទៅកាន់ប្អូនស្រីរួចក៏លើកយកកែវទឹកតែឯណោះយកមកអកផឹកទាំងមិនបានគិតខ្វល់ថាវាក្ដៅរឺក៏ត្រជាក់ឡើយ នែលលីក៏លូកដៃរីតស្មាអោយបងប្រុសព្រមជាមួយនឹងភាពព្រួយបារម្ភជាខ្លាំង តែនាងក៏មានពាក្យដែលត្រូវនិយាយជាមួយនឹងគេពីបញ្ហាមួយនេះដែរ។
"មិនមែនមកពីបងញ៊ាំអាហារមិនទៀងព្រោះតែរវល់គិតពីតាមរកវ៉ាយ៍លេតទេដឹង?" នែលលីដឹងថានាងកំពុងនិយាយអ្វី តែនាងក៏ចង់និយាយក្រើនរំលឹកអោយគេដឹងខ្លួនព្រោះតែគេខ្លួនឯងមិនដឹងឡើយថាខ្លួនឯងធ្លាក់ដល់ដំណាក់កាលណានោះឡើយ មានតែអ្នកនៅជុំវិញខ្លួនគេប៉ុណ្ណោះដែលអាចមើលដឹងថាមួយរយៈនេះគេប្រែប្រួលច្រើន ការងារក៏មិនធ្វើ បាយទឹកក៏មិនទៀង មួយថ្ងៃៗគិតតែពីអង្គុយសំកុកពីមុខកុំព្យូទ័រមើលវីដេអូរបស់មនុស្សស្រីដែលគេប្រកាសក្ដែងៗថាស្អប់ ចង់សងសឹក តែនេះគេដូចជាធ្វើបាបខ្លួនឯងព្រោះតែការសងសឹកមួយនេះអ៊ីចឹង។
"បើបងនឹកនាងបងក៏និយាយចេញមក បើបងស្រឡាញ់នឹងពេញចិត្តនាងក៏បង្ហាញវាចេញមកចុះ បងនឹងនាងមិនមានបញ្ហាអ្វីធំដុំជាមួយគ្នាដល់ថ្នាក់ថាមិនអាចស្រឡាញ់គ្នាបាននោះឡើយ ម៉្យាងរឿងពីអតីតកាលអោយវាកន្លងផុតទៅចុះ ពួកយើងនឹងរស់នៅជាមួយបច្ចុប្បន្នដ៏ល្អបំផុតនៅពេលនេះ បងចាំទេ? ពាក្យនេះជាពាក្យដែលម៉ែតែងតែនិយាយប្រាប់ពួកយើង..បងមីន" នែលលីនិយាយទាំងទឹកមុខញញឹមហាក់ព្យាយាមសុំអង្វរដល់បងប្រុសអោយបោះបង់ចោលគំនិតសងសឹកដែលគ្មានបានការទាំងនោះទាំងដែលអ្នកម្ខាងទៀតមិនសូម្បីតែគិតដល់ពាក្យវិជ្ជមានទាំងអស់នេះ ជីមីនក៏លូកបេះដៃប្អូនស្រីចេញរួចក៏ក្រោកទាញយកលេបថបមកដាក់លើភ្លៅជាថ្មី គេបន្តបើកមើលវីដេអូនឹងសកម្មភាពរបស់វ៉ាយ៍ដែលជាសញ្ញាអោយនែលបានដឹងថាគេមិនបានផ្លាស់ប្ដូរគំនិតឡើយ គ្រប់យ៉ាងនៅតែដដែលក្នុងចិត្តរបស់គេ។
"នែលប្រហែលជាហត់ហើយថ្ងៃនេះ អូនឡើងទៅសម្រាកចុះណា៎" ជីមីននិយាយដេញឲ្យប្អូនស្រីឡើងទៅសម្រាក នែលលីក៏បានត្រឹមតែធ្មិចភ្នែកខ្លួនឯងទាំងពិបាកក្នុងចិត្តតែនាងក៏មិនបានជំទាស់នឹងក្រោកនាំខ្លួនឡើង មិនភ្លេចទាំងងាកទៅនិយាយផ្ដែផ្ដាំបងប្រុសថែមទៀត។
"បងត្រូវចាំថាបើមានរឿងអ្វីកើតឡើង..បងនឹងហើយដែលជាអ្នកស្ដាយក្រោយនឹងមានវិប្បដិសារីបំផុត" នែលលីនាងនិយាយតែប៉ុណ្ណេះក៏នាំខ្លួនចេញទៅ ជីមីនដែលអង្គុយឆែកមើលឯណោះក៏ដកខ្សែភ្នែកពីលេបថបបន្តិចរួចក៏ងាកមើលទៅដំណើរចាកចេញរបស់ប្អូន។
"ចៅហ្វាយ..អ្នកនាងមេរ៉ាចង់ជួប" ក៏មានអង្គរក្សរបស់គេម្នាក់ចូលមកជម្រាបពីការមកដល់របស់ស្រីម្នាក់ដែលតែងតែស្និតស្នាលជាមួយនឹងគេតាំងពីដើមមក អាចនិយាយបានថាក្នុងចំណោមដៃគូឡើងគ្រែរបស់គេមានតែមេរ៉ាមួយនេះតែប៉ុណ្ណោះដែលដឹងរឿងរបស់គេច្រើន ជីមីនក៏ងក់ក្បាលឆ្លើយតបរួចបិទលេបថបរួចចាកចេញទៅរកអ្នកដែលមករកខ្លួន។
"បងមីន.." គ្រាន់តែជីមីនមកដល់ភ្លាមមេរ៉ាដែលកំពុងតែនឹករលឹកនោះក៏ឧទានហៅឈ្មោះព្រមទាំងចូលមកកាន់ក្រសោបដៃគេជាប់ណែន ជីមីនក៏ងាកភ្នែកចេញបន្តិចហាក់ដូចធុញទ្រាន់នឹងតានតឹងក្នុងពេលតែមួយ អាការៈរបស់គេក៏ធ្វើអោយមេរ៉ាមើលដឹង នាងក៏ផ្លាស់ប្ដូរទឹកមុខរួចក្រោកចេញពីការអោបគេ។
"បងនៅតែព្យាយាមតាមរកវាទៀតមែនទេ? ក្រែងបងបានបំផ្លាញវាអស់ហើយមិនចឹង? ពេលនេះវាត្រូវបានគេហៅថាជាស្រីសោភានីពេញក្នុងបណ្ដាញសង្គម សាកសមនឹងអ្វីដែលវាបានធ្វើហើយមិនចឹង?"
"តែសម្រាប់បងនៅមិនទាន់គ្រប់គ្រាន់..អូនយល់ទេ?" ជីមីនក៏ធ្លោយមាត់តំឡើងសំឡេងដាក់មេរ៉ាដែលនាំអោយនាងតូចម្ខាងទៀតឯណោះក្ដាប់ដៃខ្លួនឯងសឹងតែបាក់ម្រាមតែទឹកមុខនាងមិនបានផ្លាស់ប្ដូរទៅតាមអារម្មណ៍ឡើយ នាងនៅតែរក្សាស្នាមញញឹមនៅលើផ្ទៃមុខដដែលរួចលូកដៃទៅទាញសារ៉េកអាវរបស់ជីមីនតិចៗអោយមានរបៀប។
"មិនទាន់គ្រប់គ្រាន់? អ៊ីចឹងមិចក៏បងមិនចាត់ការអោយវាផុតបាត់ពីលើលោកនឹងតែម្ដងទៅ? ទាំងវា ទាំងនាងអេរ៉ានីអូនស្អប់ពួកវាណាស់..នាងវ៉ាយ៍ក្មេងដែលបងស្អប់ដល់ឆ្អឹង ចំណែកឯនាងអេរ៉ានី នាងក្មេងដែលកើតមកសម្រាប់ដណ្ដើមគ្រប់យ៉ាងពីអ្នកម៉ាក់ខ្ញុំ ទោះជាម៉ែវាងាប់បាត់ទៅហើយក៏ប៉ានៅតែមិនបំភ្លេចម៉ែវាទៀត ហ៊ឹស" ដោយហេតុថាមេរ៉ានឹងអេរ៉ានីជាបងប្អូនចុងបែបនឹងហើយទើបវាជាផ្នែកមួយដែលនាំអោយមេរ៉ាស្អប់មនុស្សម្នាក់ដែលមានឈ្មោះថាជាប្អូននេះហើយនាងក៏ចូលដៃមកសងសឹកនឹងអេរ៉ានីព្រោះតែជីមីនសន្យាថានឹងយកអេរ៉ានីមកធ្វើជាឈ្នាន់ដូចគ្នា។
"អូនអាចចាត់ការអេរ៉ានីបាន.."
"ចុះនាងវ៉ាយ៍? នេះបងមិនគិតចង់ធ្វើអ្វីជាមួយវាឲ្យផុតៗទេរឺ? បងមីនឆ្លើយមក" មេរ៉ានៅតែព្យាយាមនិយាយដដែលៗពីរឿងរបស់វ៉ាយ៍ដែលនាំអោយជីមីនស្រគៀរត្រចៀកនឹងត្រូវក្រោកចេញទាំងមិនបាននិយាយអ្វីតបសោះ មេរ៉ាក្ដាប់ម្រាមដៃខ្លួនឯងណែនព្រមជាមួយនឹងក្រសែភ្នែកមានពិសដែលគួរអោយខ្លាចបំផុត។
"បងចង់ប្ដូរចិត្តរឺ? បើបងមិនចាត់ការ..បាន!ទុកអោយអូនជាអ្នកបញ្ចប់ល្បែងមួយនេះដោយខ្លួនឯងទៅចុះ.." មេរ៉ាទាញកាបូបបំណងនឹងចាកចេញតែនាងក៏ក្រឡេកឃើញវត្តមានមនុស្សស្រីម្នាក់នៅក្នុងផ្ទះរបស់ជីមីន ហើយម្នាក់នោះជាប្អូនស្រីរបស់ជីមីននឹងឯង មេរ៉ាក៏ញញឹមរួចចូលទៅរាក់ទាក់នឹងនែលលីតែក៏ឈប់កាលបើឃើញនែលកំពុងតែឈរកាន់ថេបលេតមើលវីដេអូរបស់វ៉ាយ៍លេតព្រមជាមួយនឹងស្នាមញញឹមបែបពេញចិត្តដែលវាកាន់តែនាំអោយកំហឹងនាងពុះកាន់តែខ្លាំងទៀត។
(សម្រេចថានាងឯងក៏នៅខាងវាដែរ..នាងនែល?)

ត្រឡប់ទៅមើលអ្នកម្ខាងទៀតឯណោះវិញ ជីវិតរបស់វ៉ាយ៍លេតក៏ល្អឡើងពីមួយថ្ងៃទៅមួយថ្ងៃនាងទទួលបានការចាប់អារម្មណ៍ពីខាងក្រុមហ៊ុនក្នុងស្រុកជាច្រើនដែលទាក់ទងមកអោយនាងផ្សព្វផ្សាយ នាងក៏បានទទួលនូវអំណោយជាច្រើនតាមរយៈការផ្ញើបន្តរបស់ថេយ៍យកមក ដូចជាថ្ងៃនេះនាងទទួលបានកាដូដែលផ្ញើបន្តពីអាស័យដ្ឋានរបស់ថេយ៍មកព្រោះគេមិនចង់អោយនរណាម្នាក់ដឹងពីអាស័យដ្ឋានពិតរបស់នាងនាំអោយមានគ្រោះថ្នាក់នោះឡើយ វ៉ាយ៍នៅពេលនេះគឺរស់នៅផ្ទះមួយដែលនៅតំបន់ជាយក្រុងឡុងដែលមិនសូវជាមានអ្នកណាដឹងឡើយថាផ្ទះនេះជាកម្មសិទ្ធិរបស់នរណាដឹងត្រឹមថាវាជាផ្ទះបុរាណរបស់គ្រួសារមហាសេដ្ឋីប្រទេសបារាំងម្នាក់ ហើយមហាសេដ្ឋីដែលគេនិយាយនោះជាលោកប៉ារបស់ថេយ៍នឹងឯង។
(យ៉ាងមិចហើយនាងច្រម៉ក់?) សំឡេងគ្រលរធំបន្លឺឡើងពេញក្នុងបរិវេណផ្ទះដែលវ៉ាយ៍រស់នៅឯណោះ ដំបូងឡើយនាងមិនហ៊ានមកទីនេះទេតែថេយ៍ក៏ចេះតែជួយជម្រុញនាងអោយមករស់នៅកន្លែងនេះព្រោះវាមានផាសុកភាពនឹងល្អសម្រាប់នាងផងដែរ។
"មិនអីទេ! និយាយអ៊ីចឹងខ្ញុំបានអីវ៉ាន់ហើយ អរគុណណាស់ថេយ៍..ថេយ៍ប្រហែលជាហត់នឿយណាស់ហើយមើលទៅត្រូវមកលំបាកព្រោះតែខ្ញុំបែបនេះ" សម្ដីរបស់នាងក៏ធ្វើឲ្យអ្នកម្ខាងទៀតអស់សំណើចនឹងក្រវីក្បាលបន្តិច ថេយ៍ក៏មិនភ្លេចផ្អៀងកាំម៉េរ៉ាឲ្យវ៉ាយ៍មើលទើបឃើញថាមានមនុស្សស្រីម្នាក់ដេកលង់លក់លើតុក្បែរគេនោះនាំអោយវ៉ាយ៍នាងភ្ញាក់ផ្អើលបន្តិច។
"នេះអូនលូសុីទេតើ?"
(ត្រូវហើយ! លូសុីជាអ្នករៀបចំរបស់ផ្ញើទាំងនោះដាក់ឲ្យទៅវ៉ាយ៍ អ៊ីចឹងបើចង់អរគុណក៏អរគុណនាងច្រម៉ក់នេះទៅ វ៉ាយ៍មានចង់ផ្ញើពាក្យអរគុណអីទេ? រឺក៏ចង់ថើបអរគុណខ្ញុំអាចថើបជំនួសបាន..ឌឹប! អ..អូយ៎) ថេយ៍ក៏ត្រូវអ្នកកំពុងដេកនោះលូកដៃដាល់ពោះលាន់ឌឹប លូសុីក៏ក្រោកសម្លក់គេរួចទាញយកទូរសព្ទ័មកភ្លាម នាងក៏ប្ដូរមកជាញញឹមវិញរកាលបើបាននិយាយជាមួយបងស្រី។
(បងវ៉ាយ៍សុខសប្បាយទេ? លូសុីនឹកបងណាស់)
"បងសុខសប្បាយទេ, តែថាផ្ដាំអូនមើលមិត្តបងម្នាក់នឹងផង ពាលសាហាវណាស់ មិញគេរកថើបអូនទៀតណា៎"
(អត់ទេ..វ៉ាយ៍កុហកតើ!! បិទមាត់ទៅ..តិចត្រូវម៉ាដៃ..)
(ប្ដូរជាម៉ាខ្សឺតវិញបានអត់? អ..អូយ៎) ថេយ៍នឹងលូសុីឈ្លោះគ្នានាំអោយវ៉ាយ៍ឯណេះអស់សំណើច នាងតូចក៏អោនមុខចុះនឹងអង្អែលពោះខ្លួនឯងទាំងញញឹម។
"ម៉ាក់សុំទោសដែលត្រូវឲ្យកូនមកលំបាកជាមួយម៉ាក់ តែម៉ាក់សន្យាថាពេលកូនកើតមកម៉ាក់នឹងធ្វើអោយជីវិតកូនរស់នៅល្អបំផុតណា៎ ម៉ាក់ស្រឡាញ់កូន"

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now