ភាគទី១១៣

708 23 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១១៣

"មើស៎លែង!" វ៉ាយ៍លេតព្យាយាមរើបម្រាស់ចេញពីការឃាត់ឃាំងរបស់ជីមីន រួចងាកសំឡឹងមើលទៅគេព្រមជាមួយនឹងកំហឹង ខឹងដែលគេហ៊ានមកដាក់ពាក្យធ្វើជាជំនួយការរបស់នាង ហើយរឹតតែហ៊ាននោះគឺហ៊ានមកប៉ះពាល់រាងកាយនាងបែបនេះ។
"បើសិនលោកមកដាក់ពាក្យធ្វើជាជំនួយការអ៊ីចឹងជួយធ្វើខ្លួនឯងឲ្យវាសាកសមផង ព្រោះខ្ញុំឲ្យប្រាក់ខែលោកមកធ្វើការមិនមែនអោយលោកមកបំពានខ្ញុំបែបនេះទេ" វ៉ាយ៍លេតនាំខ្លួនដើរតាំងៗមកដល់កៅអីអង្គុយធ្វើការរបស់នាង ជីមីនឯណោះក៏ញញឹមរួចនាំខ្លួនដើរមួយៗទៅកាន់តុធ្វើការរបស់ខ្លួននៅក្បែរនោះដូចគ្នា ពួកគេធ្វើការក្នុងបន្ទប់ជាមួយគ្នា អ៊ីចឹងបានន័យថាគេអាចអង្គុយមើលមុខនាងប៉ុន្មានក៏បានដែរ ព្រោះវាមិនខុសច្បាប់អ្វីឡើយ។
"លោកពិនិត្យមើលឯកសារការនាំចេញនឹងនាំចូលទាំងនោះផង មិនមែនយកមកទាំងមិនមានក្បាលកន្ទុយឡើយ" ជីមីនគេមិនទាន់ទាំងបានអង្គុយឲ្យត្រង់ត្រគៀកនៅឡើយផងវ៉ាយ៍ក៏និយាយគម្រាមគេបាត់ទៅហើយ ជីមីនក៏ញញឹមរួចបើកមើលឯកសារការងារតាមការបង្គាប់បញ្ជារបស់អតីតភរិយាខ្លួនទាំងពេញចិត្ត។
ការនាំចេញចូលរបស់ហាងវ៉ាយ៍លេតគឺមានសន្ទុះកើនឡើងច្រើនគួរអោយកត់សម្គាល់ដែលនាំអោយជីមីនឯណេះអង្គុយពិនិត្យមើលវាទាំងញញឹមព្រោះគេមានមោទនភាពដែលក្មេងតូចមិនដឹងអីដូចជាវ៉ាយ៍លេតនេះកន្លងទៅតែប៉ុន្មានឆ្នាំសោះនាងក៏អាចប្រែក្លាយខ្លួនជានារីរឹងមាំបែបនេះ គេអស់បារម្ភច្រើនហើយព្រោះបើទោះជាមិនមានគេក៏នាងអាចប្រើប្រាស់ជីវិតរស់នៅបានយ៉ាងល្អហើយអប់រំកូនប្រកបទៅដោយគន្លងធម៌ទៀតផង។
"នែ៎លោក! សើចស្អី? ខ្ញុំដាក់ការងារអោយធ្វើមិនមែនឲ្យមកអង្គុយសើចដូចជាមនុស្សបែកថ្នាំអ៊ីចឹងទេ" វ៉ាយ៍លេតក៏កើតចិត្តខ្នក់ខ្នាញ់កាលបើបានឃើញជីមីនអង្គុយញញឹមសំឡឹងមើលទៅឯកសារបែបនេះ បានឃើញគេញញឹមនាងក៏កាន់តែខ្នក់ខ្នាញ់ក្នុងចិត្តថែមទៀត។
"បាទ៎លោកស្រីអគ្គនាយក" ជីមីនញ៉ោះវ៉ាយ៍លេតរួចនៅឆ្លៀតញញឹមឌឺដងអោយនាងទៀត វ៉ាយ៍លេតក៏ក្រវាសមុខចេញរួចអោនសំឡឹងមើលទៅថេបលេតរបស់នាងបន្តទៀត ជីមីនឯណោះក៏ពិនិត្យមើលការងារតាមតួនាទីរបស់ខ្លួនបន្តទៀត។
ពេលរសៀលបានឈានចូលមកដល់វាក៏ដល់ពេលម៉ោងបាយថ្ងៃត្រង់ទៅហើយ ជីមីនក៏បានរៀបចំឯកសារទាំងអម្បាល់ម៉ាណដែលគេបានពិនិត្យនោះដាក់ក្នុងសឺមីរួចក្រោកឡើងបំណងចង់យកទៅជូនអតីតភរិយាគេមើលតែថាគេក៏ឈប់ត្បិតឃើញថានាងក្រាបគេងលក់នៅលើតុបាត់ទៅហើយ ជីមីនក៏ញញឹមរួចដើរលបៗចូលមកដាក់ឯកសារនៅលើតុក្បែរដៃរបស់វ៉ាយ៍លេត នាងគេងលង់លក់ទាំងដៃនៅគ្របលើថេបលេតនៅឡើយ ទឹកមុខនាងដូចជាហត់នឿយខ្លាំងណាស់ នេះបានគេងមកជួយពិនិត្យមើលឯកសាររបស់នាងប៉ុណ្ណឹងហើយនាងនៅតែមើលទៅហត់នឿយ ចុះទម្រាំតែកាលពីមុននាងរ៉ាប់រងការងារម្នាក់ឯងទៀតនោះ?
"សុបិន្តល្អណា៎ ព្រះនាងរបស់បង" ជីមីនលូកដៃប៉ះអង្អែលក្បាលរបស់វ៉ាយ៍លេតព្រមជាមួយនឹងស្នាមញញឹមពេញប្រៀបក្នុងចិត្ត គេក៏ចំណាយពេលឈរសំឡឹងមើលនាងទាល់តែមួយអស់ចិត្តទើបគេចាកចេញទៅ។

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now