ភាគទី៣៦+៣៧

1K 25 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៣៦+៣៧

ព្រឹកថ្ងៃថ្មី..
ម្ចាស់កាយមាំសង្ហាក្រោកឡើងទាំងមីងមាំងក្រោយពីបញ្ចប់សង្គ្រាមក្ដៅគគុកជាមួយនឹងវ៉ាយ៍លេតកាលពីយប់មិញរួចមកគេក៏ដេកលង់លក់ដូចជាមនុស្សស្លាប់អ៊ីចឹង ត្របកភ្នែកក្រាស់បើកឡើងទាំងសេសឺសំឡឹងមើលទៅពិដានបន្ទប់ខាងលើ មុននឹងខួរក្បាលរំលឹកដល់រឿងកើតឡើងពីយប់មិញទាំងប៉ុន្មានឡើងមក ដៃមាំក្ដាប់ណែនមុននឹងទម្លាក់បំណងចង់ទាញរកម្ចាស់កាយតូចដែលនៅក្បែរនោះមកសួរនាំអោយច្បាស់ការ តែថាមិនបានប៉ះនាងឡើយ ប៉ះតែខ្យល់អាកាសប៉ុណ្ណោះ។
"វ៉ាយ៍.." ជីមីនមិនទាន់បាននិយាយអ្វីបន្តផងគេក៏ឈប់កាលបើបានឃើញកាយតូចស្រឡូនកំពុងតែអង្គុយសិតសក់ធ្វើព្រងើយនៅខាងមុខកញ្ចក់ឯណោះ ទឹកមុខក៏ញញឹមបែបសប្បាយៗអារម្មណ៍ខុសប្លែកពីជីមីនឯណេះដែលខឹងសម្បារដូចជាបាយពុះ ត្បិតថានាងតូចវ៉ាយ៍លេតនេះជាស្រីទីមួយហើយដែលគេមានអ្វីជាមួយហើយមិនបានការពារ គេស្អប់នាង គេមិនចង់ជាប់ឈាមជាមួយនឹងនាងឡើយ តែណ្ហើយ! ពេលនេះអង្ករវាទៅជាបាយហើយ..
"អួយ៎! ឈឺ" ជីមីនចូលទៅដល់ទាញដៃវ៉ាយ៍លេតមួយទំហឹងដល់ថ្នាក់នាងរអ៊ូឡើងមកទាំងឈឺចាប់ ស្រីតូចយើងមើលត្រឹមតែក្រសែភ្នែកគេក៏នាងអាចដឹងដែរថាគេកំពុងតែខឹងនឹងរឿងដែលនាងបញ្ជោតគេមិនអោយការពារពេលឡើងគ្រែជាមួយ តែថាវាត្រឹមត្រូវតាមអ្វីដែលនាងចង់បានហើយ គេទៅវិញទេដែលមានបញ្ហានោះ។
"នាងមានបំណងមែនទេ?" ជីមីនទាញក្ដាប់ស្មាវ៉ាយ៍លេតឡើងរួចកាន់ក្ដាប់ស្មារបស់នាងណែនសឹងតែបាក់ឆ្អឹង កែវភ្នែកថ្លាក៏ប្ដូរមកជារលីងរលោង បបូរមាត់ពេបដូចជាចង់យំបន្តិចអីបន្តិចរហូតដល់ថ្នាក់ជីមីនភ្ញាក់នឹងទឹកភ្នែកដែលហូរស្រក់នោះរួចបន្ធូរដៃបន្តិច។
"បងនិយាយអីមីន? អូនមានបំណងអី? ក្រែងកាលពីយប់មិញបងនិយាយថាបងត្រូវការអូនមែនទេ? អូនខំបម្រើបង នាំបងឡើងឋានសួគ៌ជាមួយនឹងគ្នា មិចក៏បងនិយាយបែបនេះ អ្ហឹកៗ" នាងតូចវ៉ាយ៍លេតនិយាយផងសម្រក់ទឹកភ្នែកផងគួរអោយអាណិតដល់ថ្នាក់ថាចិត្តបុរសកំពុងតែខឹងនោះបែរជាហាក់រសាយបន្តិចម្ដងៗដោយគ្មានមូលហេតុ។
"ហាសហា៎! យ៉ាងមិចដែរដូចពិតៗទេ?" សំឡេងសើចបន្លឺពីបបូរមាត់អ្នកដែលទើបតែនឹងយំសោកអម្បាញ់មិញនោះ វ៉ាយ៍លេតលូកដៃវាសទឹកភ្នែកខ្លួនឯងចេញ រួចទម្លាក់ខ្លួនចុះអង្គុយលើកៅអីទាំងអស់សំណើចជាខ្លាំង នាងអាចឃើញតាមរយៈក្រសែភ្នែករបស់ជីមីនថាមុននេះគេជឿស៊ប់នឹងការសម្ដែងរបស់នាងមែន វ៉ាយ៍លេតក៏អង្គុយគងអន្ទាក់ខ្លារួចសំឡឹងមើលមុខជីមីនទាំងមិនចុះចាញ់។
"លោកទៅភ័យអីម៉្លេះអ្នកខ្លះឡើងគ្រែជាមួយគ្នាចង់សឹកទៅហើយគេមិនទាន់មានកូនផង ម៉្យាងលោកចាស់ដែរហើយ អរម៉ូនក៏មិនអាចខ្លាំងដល់ថ្នាក់ប្រហែសម្ដងមានកូនដែរត្រូវអត់?"
"នាង..វ៉ាយ៍លេត អាល់ម៉ាឌី" ជីមីនចង្អុលមុខនាងតែវ៉ាយ៍មិនបានសូម្បីព្រិចភ្នែក នាងតូចញញឹមរួចលូកដៃទម្លាក់ប៉ះនឹងពោះរបស់ខ្លួនឯងអង្អែលតិចៗបែបឌឺដងថានៅទីនេះជាកន្លែងសម្រាប់ពពោះកូនរបស់គេអ៊ីចឹង។
ហ៊ឹស! ក្រាក..
សំឡេងទ្វារបើកឡើងបង្ហាញអេរ៉ានីចូលមកព្រមជាមួយនឹងថាសអាហារមកជាមួយផង ជីមីនឯណោះជ្រុលថាខឹងនឹងវ៉ាយ៍ហើយគេក៏មិនបានសូម្បីនិយាយជាមួយអេរ៉ានីទៀត ស្រីតូចវ៉ាយ៍លេតក៏នាំខ្លួនដើរចេញពីកៅអីមករួចដាក់ខ្លួនអង្គុយចាំញ៊ាំអាហារដែលអេរ៉ានីរៀបនោះ តែថាអេរ៉ានីមិនបានរៀបនឹងព្យាយាមសំឡឹងមុខវ៉ាយ៍ទាំងខឹង។
"ឯងមានចេតនាចាប់ចងបងមីនដោយវិធីនឹងមែនទេ? ឯងដឹងទេថាឯងកាន់តែថោកទាបទៅហើយវ៉ាយ៍" អេរ៉ានីតំឡើងសរសៃករដាក់វ៉ាយ៍លេតដែលនាំអោយនាងតូចយើងដែលកំពុងញ៉ុកដំឡូងចូលមាត់នោះឈប់សកម្មភាពរួចងាកមកមើលសំឡាញ់វិញព្រមនឹងទឹកមុខស្ងួត។
"ឯងច្រណែនមែនទេ? បើសិនជាគេការពារពេលដេកជាមួយឯង អ៊ីចឹងកុំមកប្រៀបធៀបជាមួយយើងព្រោះថាឯងនឹងយើងlevelខុសគ្នាណា៎នាងអេរ៉ា..យកទៅចាក់ចោលផង យើងញ៊ាំបបរបងមីនធ្វើឆ្អែតហើយ" វ៉ាយ៍អោនខ្សឹបដាក់ត្រចៀកអេរ៉ានីបន្តិចរួចក៏ចាកចេញទៅទាំងញញឹម អេរ៉ានីឯណោះក៏បានត្រឹមតែស្រែកតែមិនអាចធ្វើអីវ៉ាយ៍លេតបាន ព្រោះនាងមិនចង់ជាប់ឈ្មោះជាមនុស្សអាក្រក់ក្នុងភ្នែករបស់ជីមីនឡើយ។
(ឯងចាំមើលចុះ.. អ្ហឺ!)

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now