ភាគទី៨៥+៨៦

816 20 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៨៥+៨៦

វ៉េវ!វ៉េវ..
សភាពស្ងប់ស្ងាត់មានតែសំឡេងយំស្រែករបស់ជីមីនក៏មានអ្វីម៉្យាងមកបន្ទរប្រណាំងគ្នាជាមួយ នែលលីជូតទឹកភ្នែកខ្លួនឯងរួចក្រោកទៅមើលតាមរានហាលបន្ទប់ មុននឹងបានឃើញឡានជាច្រើនគ្រឿងភ្ជាប់ជាមួយនឹងសារ៉ែនដែលនាំអោយនែលលីអាចសម្គាល់ឃើញច្បាស់ថាវាជាឡានរបស់ប៉ូលីស នាងបើកភ្នែកធំៗមុននឹងប្រញាប់រត់ចូលទៅរកបងប្រុសនាង អង្រួនស្មាគេទាំងយំសោកមិនខុសគ្នាប៉ុន្មានដែរ។
"បងប្រុស..បងប្រុសពួកយើងឆាប់ទៅៗបងអាចនឹងត្រូវគេចាប់ខ្លួនក៏ថាបាន..អ្ហឹកៗបងប្រុស" នែលលីអង្រួនស្មាបងប្រុសព្យាយាមដាស់តឿនអោយគេគេចខ្លួនព្រោះបើសិនជាប៉ូលីសចូលមកឃើញគេក៏អាចនឹងជាប់ទោសជាច្រើនករណីក៏ថាបានព្រោះថានាងដឹងថាបងប្រុសនាងមិនមែនធ្វើរឿងតែមួយនេះឡើយ នាងមិនចង់បាត់បង់បងប្រុសនាងម្នាក់ទៀតឡើយ មិនអាចទេ!
"បងមីន.."
"នែលទៅចុះ! បងមិនទៅទេ..បងនៅទីនេះជាមួយវ៉ាយ៍នឹងកូនវីន បងមិនទៅទេ..បងមិនទៅណាទេ" ជីមីននិយាយទាំងមិនមានព្រលឹងព្រលះក្នុងខ្លួន ដៃមាំគិតតែពីក្រសោបអោបកាយរបស់វ៉ាយ៍លេតជាប់មិនលែង បើសិនជាកាលពីមុនគេក្រសោបនាងជាប់ដោយចិត្តសន្ដោសបែបនេះ ប្រហែលជានាងនឹងកូនមិនធ្លាក់ក្នុងដំណាក់កាលបែបនេះ បើសិនជាគេធ្វើតាមបេះដូង មិនធ្វើតាមគំនុំសងសឹកគេក៏ប្រហែលជាមិនបាត់បង់នាងដែរ។
"បងប្រុស..អ្ហា៎" រាងកាយរបស់នែលលីក៏ត្រូវបានប៉ូលីសស្រី២នាក់ចាប់ក្រៀកឡើងស្របនឹងមានប៉ូលីសជាច្រើនអ្នកទៀតសម្ដៅចូលទៅរកជីមីន។
"លែង..លែងយើង! យកប្រពន្ធយើងទៅណាលែងយើង លែង.." ជីមីនច្រឡោតស្រែកកាលបើប៉ូលីសប៉ុន្មាននាក់ចូលមកចាប់ក្រៀកគេចេញនាំអោយវ៉ាយ៍លេតត្រូវរបូតចេញពីដៃរបស់គេ តែក៏មានមនុស្សម្នាក់ចូលមកទ្ររាងកាយរបស់វ៉ាយ៍លេតជំនួសគេវិញ ហើយម្នាក់នោះក៏ជា..
"អ៊ែនហ្សូអាល់ម៉ាឌី?!" ជីមីនឧទានហៅឈ្មោះរបស់អ្នកម្ខាងដែលគេមិនស្មានថាគេមានវត្តមានមកដល់ទីនេះ អ៊ែនហ្សូក៏ត្រកងបីរាងកាយប្អូនស្រីជាទីស្រឡាញ់ឡើងមិនទាំងមើលមុខរបស់ជីមីនដែលជាបងថ្លៃផង កែវភ្នែកមុតក៏សំឡឹងចំទៅកាន់ស្រីម្នាក់ដែលនៅក្បែរនោះ មនុស្សស្រីម្នាក់ដែលជាមារបំបែកអ្នកគ្រប់គ្នាកាលពីមុនពេលនេះនាងក៏បង្ហាញខ្លួនម្ដងទៀតតែនាងក៏នាំទាំងបងប្រុសដែលពុះទៅដោយគំនុំរបស់នាងមកជាមួយទៀត។
"លោកអ៊ែនហ្សូ.." ប៉ូលីសម្នាក់ក៏ឧទានឡើងស្របនឹងដៃក្រៀកពួកគេទាំង២នាក់បងប្អូនជាប់ អ៊ែនហ្សូក៏ងាកសំឡឹងចំមុខខ្លាបាក់ចង្កូមដែលកំពុងតែសំឡឹងមើលមកគេ ដៃទាំងសងខាងដែលបីក្រសោបវ៉ាយ៍ក៏ក្ដាប់ណែនសឹងតែបាក់ម្រាម មុននឹងព្រលែងវាវិញរួចដកដង្ហើមវែងៗបន្ធូរអារម្មណ៍។
"ចាប់ពួកគេចុះលោកប៉ូលីស"
"វ៉ាយ៍..វ៉ាយ៍! លែងយើង..យើងទៅរកប្រពន្ធយើង! លែង" ជីមីនស្រែកឡើងជាថ្មីកាលបើឃើញរាងកាយទន់ល្អូករបស់វ៉ាយ៍ត្រូវបានគេអ្នកផ្សេងដែលមិនមែនជានាយបីចេញទៅ ជីមីនរើកញ្ជ្រោលជាខ្លាំងរហូតដល់រួចពីដៃរបស់ប៉ូលីស គេរត់ញាប់ជើងស្អេកទៅជាន់ខាងក្រោម។
"វ៉ាយ៍..លែងប្រពន្ធយើង..អឹស" ជីមីនរត់មកដល់ក៏ឃើញថាឡានពេទ្យចេញទៅបាត់ហើយតែគេក៏នៅតែមានៈចង់ទៅតាមឡាននោះទៀត នែលលីឯណោះក៏រត់មកតាមបងប្រុសដូចគ្នាដែរ។
ទ្រឺត!ទ្រឺត..
រាងកាយនែលលីក៏ត្រូវដួលខ្ពោកទៅលើដី ដោយសារតែកម្លាំងឆក់ពីដំបងឆក់របស់ប៉ូលីស ជីមីនឯណោះក៏ដូចគ្នាតែគេក៏នៅបោះជំហានដើរទៅមុខទៀត ដើរក្នុងល្បឿនយឺតៗមួយៗរហូតដល់រាងកាយគេអុកជង្គង់ដួលខ្ពោកទៅលើដី ក្បាលអុកនឹងដីនាំយកទឹកថ្លាមួយតំណក់អោយហូរស្រក់កាត់ផែនថ្ពាល់គេពាំនាំនូវពួកមួយឃ្លាប្រយោគមកជាមួយ..
(វ៉ាយ៍..មកវិញមក ហ៊ឺ)

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now