ភាគ១១៧

682 25 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១១៧

"លោកដុកទ័រ..អ្ហឹកៗ ប្អូនខ្ញុំយ៉ាងមិចទៅហើយ?"
ក្រឡេកមកមើលម្ចាស់កាយតូចស្រឡូនយើងឯណេះវិញ ក្រោយពីសន្លប់អស់មួយសន្ទុះធំមកនាងក៏ដឹងខ្លួនមកវិញ តែនាងមិនបានសូម្បីតែគិតពីសុខភាពខ្លួនឯងអីបន្តិចឡើយ កាយតូចស្រឡូនស្រវាក្រោកទប់ខ្លួនអង្គុយកាលបើបានឃើញវត្តមានរបស់លោកដុកទ័រដែលធ្វើការវះកាត់ឲ្យប្អូនប្រុសនាងនៅឈរចុងជើងនាងឯណោះ។
"លោកដុកទ័រ ហ៊ឺ.."
"លូសុី..លូសុីស្ងប់អារម្មណ៍សិនអូន" វ៉ាយ៍លេតដែលមានវត្តមានបានជាគ្នានៅទីនោះក៏ព្យាយាមទប់កាន់ស្មាឃាត់ប្អូនស្រីមិនអោយនាងរករឿងទៀតព្រោះសូម្បីតែនាងខ្លួនឯងក៏មិនទាន់មានកម្លាំងនឹងធឹងផងដែរ។
"បង..បងថេយ៍?" មានរឿងមួយផ្សេងទៀតដែលធ្វើអោយនាងភ្ញាក់ផ្អើលនោះគឺជាវត្តមានរបស់មនុស្សប្រុសរបស់ត្រកូលដែលបង្កគ្រោះថ្នាក់មកលើប្អូននាង អ្វីដែលធ្វើអោយនាងកាន់តែមិនយល់ទៀតនោះគឺជាទឹកមុខដែលគ្មានកង្វល់របស់គេទាំងដែលគ្រួសារគេជាអ្នកបង្កឡើងទាំងអស់។
"លោកថេយ៍អញ្ជើញមកទីនេះតាមការកោះហៅរបស់ខាងប៉ូលីសយើង គាត់ក៏បានមកបំភ្លឺថាឡាននោះជាឡានរបស់គាត់ពិតមែនតែអ្នកដែលកាន់ចង្កូតនោះជាតៃកុងឡានរបស់លោកថេយ៍តែប៉ុណ្ណោះ" បើទោះបីជាថេយ៍ធ្លាប់ជាមនុស្សដែលជិតស្និតគ្នាជាមួយនឹងលូសុីក៏ដោយតែពាក្យសម្ដីនិយាយរបស់គេទាំងប៉ុន្មានក៏មិនបានធ្វើអោយលូសុីធូរស្រាលក្នុងចិត្តអ្វីបន្តិចឡើយ ពោលគឺនាងកាន់តែធ្ងន់ចិត្តត្រដុកលើសដើម ជាពិេសសកាលបើសំឡឹងចំកែវភ្នែកដែលបង្ហាញភាពលាក់បាំងរបស់គេឯណោះ។
"បងថេយ៍កុហកមិនសមទេ..បងថេយ៍ដឹងច្បាស់ជាជាងអ្នកណាទាំងអស់ថាអ្នកណាជាអ្នកនៅពីក្រោយរឿងនោះ ហេតុអី? ហេតុអីក៏បងថេយ៍ធ្វើបែបនេះ?" លូសុីនិយាយព្រមជាមួយនឹងទឹកថ្លាមួយតំណក់ស្រក់ដិតដាមកាត់ផែនថ្ពាល់របស់នាង តែវាមិនបានធ្វើឲ្យចិត្តនឹងទឹកមុខមាំទាំរបស់ថេយ៉ុងរង្គោះរង្គើអីបន្តិចទេ ផ្ទុយទៅវិញគេក៏លូកដៃទាញយកក្រដាសសែកមួយសន្លឹកពីក្នុងហោប៉ៅរួចបោះទាំងក្រដាសទាំងប៊ិចទៅលើពូកឲ្យលូសុីផងដែរ។
"ទទួលស្គាល់ការពិតទៅ វាជារឿងអចេតនា ម៉្យាងប្អូននាងជាអ្នកដើរមិនមើលផ្លូវដោយខ្លួនឯង នាងចង់បានសំណងប៉ុន្មានលាន? និយាយមក... រឺក៏ចង់ឡើងតុលាការបន្តក៏តាមចិត្ត" ថេយ៍ប្រើសម្ដីមាំទៅកាន់លូសុីប្រៀបបីដូចជានាងនឹងគេមិនដែលមានអនុស្សាវរីយ៍អ្វីជាមួយនឹងគ្នា រឹតតែដូចជាពួកគេមិនបានស្គាល់គ្នាអញ្ចឹង។
"ថោកទាប.." លូសុីក្ដាប់ក្រដាសសែករបស់ថេយ៍រួចក៏ក្រោកក្ដាប់មួលវារួចគប់ចំកណ្ដាលមុខរបស់ថេយ៉ុងទាំងកំហឹងក្រេវក្រោធពេញទីតែម្ដង។
"បើលោកគិតថាត្រឹមសម្បត្តិលុយរាប់លានរបស់លោកអាចទិញក្បាលរបស់ខ្ញុំបាននោះ លោកគិតខុសហើយថេយ៉ុង ហ្សូម៉ារ៉េស្ទីន!!! យកសែកនឹងខ្លួនប្រាណដ៏សែនវិបល្លាសរបស់លោកចេញពីទីនេះភ្លាម.. ចេញទៅ!!!!!" លូសុីស្រែកគំហកមួយអស់សំឡេងស្របនឹងដៃស្រឡូនចង្អុលផ្លូវចេញឲ្យថេយ៍ចេញឲ្យបាត់ពីមុខនាងទៅ ថេយ៍ទល់អណ្ដាលតបន្តិចរួចក៏ងក់ក្បាលនាំខ្លួនចេញព្រមជាមួយនឹងប៉ូលីសទាំងប៉ុន្មាននាក់នោះផង។
"អ្នកនាងលូសុី អាការៈប្អូនប្រុសអ្នកនាងគឺធ្ងន់ធ្ងរខ្លាំងណាស់ ឆ្អឹងជើងរបស់គេទាំងសងខាងរងការប្រេះស្រាំ ចំណែកឯក្បាលផ្នែកខាងក្រោយក៏ទទួលរងការប៉ះទង្គិចខ្លាំងថែមទៀតផង-"
"ហ៊ឹកៗ ហ៊ឺ" រាងកាយដែលធ្លាប់តែរឹងមាំគ្រប់ពេលសូម្បីតែពេលនិយាយប្រឆាំងតតាំងជាមួយថេយ៉ុងអម្បាញ់មិញនោះក៏ប្រែមកជាទន់ខ្សោយ លូសុីបន្ទន់ជង្គង់ចុះខ្ទប់មុខខ្លួនឯងសម្រក់ទឹកភ្នែកគួរឲ្យសង្វេគ វ៉ាយ៍លេតក៏បានត្រឹមតែអោបនឹងលួងលោមប្អូនតែប៉ុណ្ណោះ។
"ខ្ញុំធ្វើយ៉ាងមិចទៅបងវ៉ាយ៍? ប្អូនប្រុសខ្ញុំ..ហ៊ឹកហ៊ឺ ហេតុអី?"
មិនត្រឹមតែវត្តមានរបស់វ៉ាយ៍លេតនៅទីនោះឡើយ សូម្បីតែជីមីនដែលកំពុងតែអៀវកូនឯណោះក៏សំឡឹងមើលនាងពីខាងក្រៅមកដែរ។
...
តាមផ្លូវសួនខាងក្រៅ..
ក្រោយពីចំណាយពេលលួងលោមលូសុីនឹងរង់ចាំរហូតទាល់តែលូសុីនាងបានសម្រាកនឹងមានអ្នកមកកំដររួចអស់ទើបវ៉ាយ៍លេតនឹងជីមីននាំគ្នាត្រឡប់ទៅផ្ទះវិញ។ នៅតាមផ្លូវជីមីនក៏នៅតែអៀវប្រុសវីនជាប់នឹងស្មាដដែលខុសតែត្រង់ថាពេលនេះអូនវីនមិនបានគេងលក់ដូចជាពេលមុនតែគេក៏មិនព្រមចុះពីលើស្មារបស់លោកពូទៀត។
"វីនកូន! ចុះដើរមកលោកពូអាចនឹងស្រពន់ជើងបានណា៎"
"មិនអីទេវ៉ាយ៍! អៀវវីនបែបនេះចាត់ទុកថាដូចជាហាត់ប្រាណមុនថ្ងៃវះកាត់ដែរណា៎" ជីមីននិយាយទាំងស្នាមញញឹមរួចក៏ងាកបែរទៅទះដៃហាយហ្វាយជាមួយនឹងកូនប្រុសជាទីស្រឡាញ់ដែលសកម្មភាពរបស់ពួកគេធ្វើឲ្យវ៉ាយ៍ញ៉ោចស្នាមញញឹមឡើងបន្តិច។
"ពូៗមិញវីនលឺពូហៅខ្លួនឯងថាបង ហើយហៅម៉ាមីថាអូនទៀត នេះពូៗត្រូវជាបងប្អូនម៉ាមីក៏មិច?" នៅតាមផ្លូវដែលនៅស្ងប់ស្ងាត់សុខៗឯណោះក៏ស្រាប់តែត្រូវបានសម្ដីរបស់កូនប្រុសនាំអោយពួកគេភ្ញាក់បន្តិច វ៉ាយ៍លេតក៏មិនបាននិយាយអ្វីបានត្រឹមងាកភ្នែកសំឡឹងទៅកាន់ម្ចាស់កាយមាំដែលនិយាយមិនចេះប្រយត្ន័ប្រយែងមាត់អីបន្តិចសោះនោះ។
"ពូប្រាប់វីនទៅចុះណា៎ ម៉ាមីវីនធ្លាប់ហៅពូថាបងសម្លាញ់ទៀតផងណា៎"
"ពីកាល?" វ៉ាយ៍លេតខាំមាត់សម្លក់គេ នេះគេជ្រុលមាត់និយាយឲ្យកូនលឺប៉ុណ្ណឹងនៅមិនអស់ចិត្ត ពេលនេះក៏ថែមទាំងមកនិយាយផ្លែផ្កាឲ្យកូនកាន់តែសង្ស័យពីទំនាក់ទំនងរបស់ពួកគេថែមទៀតនោះ។
"កាលពីនៅលើឡាន...ផូស៎ អូយ៎"
"បែកក្បាលពូៗខ្ទេច.." អូនវីនក៏សើចកក្អឹកកាលបើក្បាលរបស់ជីមីនត្រូវបានវ៉ាយ៍ខោកលាន់ផូស៎មិនចាំយូរ ជីមីនលើកដៃម្ខាងទប់ក្បាលខ្លួនឯងមុននឹងងាកសំឡឹងមើលមុខវ៉ាយ៍លេត គេមិនបានខឹងនឹងនាងទេ គេគ្រាន់តែចង់ដឹងថាក្រោយពីនាងវាយគេហើយនាងនឹងធ្វើយ៉ាងមិចទៀត?
"នឹងហើយ លទ្ធផលមាត់អត់គម្រប" វ៉ាយ៍លេតបោះជំហាននាំខ្លួនទៅមុនក្រោយពីនិយាយឌឺដងដាក់ជីមីនរួច នាយក៏ក្រវីក្បាលបន្តិចរួចដើរបន្តតែអូនវីនក៏ត្រសុលចូលកកៀកជិតនឹងជីមីនរួចខ្សឹបតិចៗ។
"ពូៗម៉ាក់យាយលេតថាមាត់អត់គម្របនឹងអ្នកនិយាយច្រើនអត់បានការមែនអត់ពូៗ?"
"ជុំគ្នាដៀលឯងទាំងម៉ាក់ទាំងកូនតែម្ដងណ៎" ជីមីនអស់សំណើចរួចក៏អៀវវីនទៅតាមវ៉ាយ៍លេតតែគេក៏ឈប់ទ្រឹងកាលបើមកដល់ឃើញវ៉ាយ៍លេតនាងអង្គុយផ្ទាល់នឹងថ្នល់កៅស៊ូ នាយមិនបានគិតច្រើនក៏ប្រញាប់ចូលទៅជិតនាងនឹងក្រឡេកភ្នែកមើលទៅតាមនាង ឡានខ្មៅរលើបរបស់នាងក៏បែរជាមានគេបាញ់ស្ព្រាយ៍ក្រហមសជាសញ្ញាឥន្ទ្រីនៅលើនោះ ដែលគ្រាន់តែបានឃើញភ្លាមជីមីនក៏អាចដឹងភ្លែតតែម្ដងថាជាស្នាដៃអ្នកណា។
"អង្គម្ចាស់មេគ៌?"
"ជី..ជីមីន..នេះវាយ៉ាងមិចទៅ?"
"ដរាបណាបងនៅមានជីវិតរស់ ពួកគេមិនដោះលែងបងឡើយ វ៉ាយ៍.."

1.3Kនៅម៉ោង9កន្លះសម្រាប់ភាគ១១៨

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now