ភាគទី២៦+២៧

905 34 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី២៦+២៧

ដៃទាញទ្វារបន្ទប់បិទទេតែទឹកមុខនាងក៏ខ្មួរត្បិតថាមុននេះត្រូវបានអ្នកនៅខាងក្នុងឯណោះស្ដីថាអោយទាំងដែលនាងជាអ្នកដែលគួរតែមានប្រៀបជាងសោះ នាងជាអ្នកដែលអាចដើរនៅខាងក្រៅបានយ៉ាងមានសេរីភាព វ៉ាយ៍លេតឯណោះក៏ជាប់ច្រវ៉ាក់ជើងនៅតែក្នុងបន្ទប់បែរជានាងអាចមានប្រៀបជាងខ្លួនបាន វាមិនសម។
"ហេតុអីក៏ធ្វើមុខបែបនឹង?" ដំណើរបោះជំហានស្របនឹងសំឡេងសួរនាំបន្លឺឡើងពីម្ចាស់កាយមាំដែលកំពុងតែឈរទាញក្រវ៉ាត់ករនៅខាងក្នុងបន្ទប់ឯណោះ គេមិនទាន់ទាំងបានឈានជើងចេញពីផ្ទះផងក៏ត្រូវបានផ្លាស់ប្ដូរសម្លៀកបំពាក់មួយឈុតថ្មីទៀតទៅហើយ។
ជីមីនបោះជំហាននាំខ្លួនចេញមកខាងក្រៅក៏ឃើញថាអេរ៉ានីនាងមិនបាននៅឈរស្ដាប់ខ្លួនឡើយ នាងហួសទៅកាន់ផ្ទះបាយបាត់ទៅហើយ ជីមីនជ្រឹមចិញ្ចើមរួចដើរហួសទៅយកកាហ្វេមួយពែងពីលើតុយកមកផឹកបែបប្រញាប់ប្រញាល់នឹងមានការបន្តិច អេរ៉ានីនាងក៏ចាប់ភ្លឹកដឹងនឹងប្រញាប់ចេញមកជួយសារ៉េក្រវ៉ាត់កររបស់ជីមីន។
"មិនអីទេ! ទុកបែបនឹងហើយ" ជីមីនលាដៃឃាត់កាលបើអេរ៉ានីបំណងនឹងជួយទាញកអាវឲ្យគេតែជីមីនក៏ហាមឃាត់ ដៃមាំលូកទាញវាដោយខ្លួនឯងទៅវិញហាក់បីមិនក្រែងចិត្តថ្លើមដល់អ្នកដែលខំរត់ត្រុកៗមកជួយនោះសោះ អេរ៉ានីក៏បានតែញឹមៗបែបមិនសូវសម តែនាងក៏មិននិយាយ។
"បងទៅធ្វើការថ្មើរណាទើបមកវិញ?"
"មិនដឹងដែរអាចនឹងយប់បន្តិច ក្រែងអូនត្រូវទៅមើលសាលាដែរមិនអ៊ីចឹងហេស៎? សំណាងល្អ! បងទៅសិនហើយណា៎ ហ៊ឹម" ជីមីនលូកដៃទាញក្បាលនាងមកផ្ដិតស្នាមថើបបន្តិចរួចក៏បោះជំហានដើរចាកចេញទៅទុកឲ្យអេរ៉ានីនៅឈរសំឡឹងមើលដំណើរចាកចេញរបស់គេទាំងចម្ងល់នៅពោរពាសពេញខួរក្បាលទៅហើយ អ្វីដែលវ៉ាយ៍បាននិយាយជាមួយខ្លួនអម្បាញ់មិញ ព្រមជាមួយនឹងការសន្ទនារវាងវ៉ាយ៍នឹងជីមីនក៏ធ្វើឲ្យអេរ៉ានីកាន់តែមិនប្រាកដចិត្តជាមួយនឹងគេថែមទៀត។
(បងនឹងសម្ដែងដាក់អូនដូចជាវ៉ាយ៍ទេ?)
អាគារវីខេ!!!
ការិយាល័យល្អប្រណីតគ្របដណ្ដប់ទៅដោយគ្រឿងឧបក្ខាទំនើបៗសាកសមនឹងមុខដំណែងរបស់អគ្គនាយករងក្រុមហ៊ុនមួយនេះទាំងស្អាតសង្ហានឹងឆ្លាត គ្រាន់តែថានៅពីក្រោយភាពល្អឥតខ្ចោះមួយនេះ គេជាប្រុសដែលលាក់បាំងរឿងជាច្រើនមិនអោយអ្នកណាបានដឹងនោះឡើយ។
កាយមាំទាំអង្គុយផ្អែកខ្នងនឹងកៅអីធ្វើការរបស់ខ្លួនព្រមជាមួយនឹងទឹកមុខប្រាកដប្រជាជាខ្លាំង ដល់ថ្នាក់ថាលេខារបស់គេឈរចាំទទួលយកឯកសារជិតនោះបែកញើសស្រិបៗតែម្ដង ជីមីនដកភ្នែកពីឯកសាររបស់ខ្លួនរួចសំឡឹងមើលទៅជើងតូចស្រឡូនសក្បុសដូចជាសំឡីដែលបន្លិចចេញតាមជើងសំពត់សេរ៉េរបស់នាង តែថាគេបែរជាមិនបានគិតអ្វីពីម្ចាស់ខ្លួននោះឡើយ ចិត្តបែរជាភ្នក់គិតនឹកឃើញដល់រាងកាយតូចដែលគេធ្លាប់បានភ្លក់រសជាតិស្នេហ៍មិនតិចដងទៅហើយទៅវិញ។
"ឆ្កួត..ឆ្កួតពិតមែនអាមីន" ជីមីនក្រវីក្បាលទម្លាក់ឯកសារគ្រាំងនៅលើតុនាំអោយលេខាឯណោះកាន់តែញ័រសាច់ថែមទៀតត្បិតគិតថាការងារខ្លួនប្រហែលជាមានបញ្ហាម្ដងទៀតជាមិនខានឡើយ។
"លោកនាយករង..ការងារខ្ញុំយកជាការមិនបានទេមែនទេ? លោកនាយកអាចវាយតម្លៃបានសឹមខ្ញុំយកវាទៅកែជាថ្មី" គេមិនបានគិតថាការបញ្ចេញប្រតិកម្មដាស់សតិរបស់ខ្លួនអម្បាញ់មិញនោះសឹងតែធ្វើអោយលេខាភ័យដល់រាគនោមដាក់សំពត់ទៅហើយទេ គេក៏ញញឹមបន្តិចរួចហុចសឺមីឯកសារនោះទៅលេខាវិញ។
"ការងារមិនអីទេល្អអាចទទួលយកបាន នាងទៅធ្វើការបន្តទៀតចុះ" លេខាស្រីម្នាក់នោះក៏ព្រលែងខ្យល់ដង្ហើមធូរស្រាលចិត្តរួចក៏អោនគំនាបលានាយករងចាកចេញទៅ តែថាពេលនោះក៏មានវត្តមានរបស់មនុស្សម្នាក់ចូលមកជំនួសអោយលេខារបស់គេនោះដែរ ជាវត្តមានរបស់មនុស្សម្នាក់ដែលបាត់មុខជាយូរកម្រនឹងមកទីនេះ តែថាថ្ងៃនេះមានការអីទើបបានជាគេមក?
"ខ្យល់អីបក់នាំទ្រង់ឲ្យយាងមកទីនេះ អ្នកអង្គម្ចាស់មេគ៌?" ជីមីនពោលពាក្យរាក់ទាក់ស្វាគមន៍ដល់ដៃគូការងារចាស់របស់ខ្លួន ពួកគេរួមដៃគ្នាធ្វើការងារជាច្រើនដូចជាការងារក្នុងក្រុមហ៊ុននឹងការងារក្រៅក្រុមហ៊ុនទៀតផង។ ម្ចាស់កាយធំជង្គ្រោងស្រស់សង្ហាបែបកូនកាត់ក៏ញញឹមយាងចូលមកអង្គុយនៅឯសាឡុងធ្វើការរបស់ជីមីនក្បែរនោះ ជើងលើកគងអន្ទាក់ខ្លាទៅតាមទម្លាប់របស់ទ្រង់ដែលធ្លាប់ធ្វើ ដៃមាំក៏លូកលើកពែងតែទុកនៅលើនោះយកមកក្រេបបន្តិច។
"លឺថាលោកនឹងនាងក្មេងម្នាក់នោះបានក្លាយជាប្ដីប្រពន្ធនឹងគ្នាហើយមែនទេ?នាងយ៉ាងមិចដែរ? ច្បាស់ជាពូកែខាងរឿងលើគ្រែមិនណយហើយទើបបានជាធ្វើអោយលោកជីមីនចុះទុនខ្លាំងថ្នាក់នេះ" ជីមីនក៏ទម្លាក់ខ្លួនចុះរួចលើកចិញ្ចើមបែបមានប្រៀបបន្តិច កាន់តែឃើញទឹកមុខរបស់គេ អ្នកអង្គម្ចាស់មេគ៌ក៏កាន់តែឆ្ងល់ខ្លាំងលើសដើមថែមទៀត។
"គ្រប់ពេលដែលលោកឡើងគ្រែជាមួយនាង លោកតែងតែការពារមិនអ៊ីចឹងហេស៎?" សំនួរមួយប្រយោគដែលប្រុសៗតែងតែសួរនាំគ្នាហើយវាក៏ជាសំនួរដែលជីមីនតែងតែលឺពីមាត់អ្នកអង្គម្ចាស់មេគ៌ដូចគ្នា គេក៏លើកពែងកាហ្វេខ្លួនឡើងរួចចឹបវាបន្តិចរំសាយអារម្មណ៍។
"ត្រូវហើយ! ព្រោះខ្ញុំគ្រាន់តែចង់សប្បាយតែក៏មិនចង់បន្សល់ទុកឈាមរបស់ខ្ញុំនៅក្នុងខ្លួនស្រីប្រភេទនឹងឡើយ" សម្ដីជីមីននិយាយនាំអោយអ្នកអង្គម្ចាស់អស់សំណើចបន្តិចត្បិតទ្រងគិតថាជីមីនពិតជាស្អប់ក្មេងម្នាក់នឹងខ្លាំងដល់កម្រិតតែម្ដងហើយទើបធ្វើថ្នាក់នេះ។
"បើលោកចាត់ការនាងអស់ចិត្តអស់ចង់ហើយអាចអោយមកខាងយើងក៏បាន ព្រោះយើងក៏ចង់ដឹងថាកូនអុកលោកបែបណាដែរលោកជីមីន ហាសហា៎" អ្នកអង្គម្ចាស់មេគ៌លេបខាយពាក្យសម្ដីព្រោះគិតថាស្រីដែលទ្រង់និយាយនោះគ្មានតម្លៃអោយជីមីនគិត តែវាដូចជាខុសពីការគិតរបស់ទ្រង់ស្រឡះ គ្រាន់តែលឺទ្រង់មានបន្ទូលរួចជីមីនក៏ប្រែជាប្ដូរទឹកមុខមិនស្រស់ស្រាយដូចជាពេលមុននេះ ដៃមាំក៏លើកយកពែងកាហ្វេឡើងផឹកស្របនឹងក្រសែភ្នែកងាកសំឡឹងទៅខាងក្រៅព្រមជាមួយនឹងពាក្យថា«កំហឹង»។
(នេះនាងមិនទាន់បង្ហាញខ្លួនផងក៏សាយភាយឈ្មោះដល់ត្រចៀកប្រុសផ្សេងទៅហើយ វ៉ាយ៍លេតអាល់ម៉ាឌី)។

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now