ភាគទី៦០

859 34 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៦០

៦សប្ដាហ៍កន្លងផុតទៅ..
រយៈពេល២សប្ដាហ៍កន្លងផុតទៅយ៉ាងឆាប់រហ័ស វាក៏កន្លងទៅទាំងនាំភាពសោះកក្រោះនឹងទុក្ខលំបាកជាច្រើនមកអោយម្ចាស់កាយតូចយើងឯណេះ ត្បិតថានាងកំពុងតែព្យាយាមដុះខាត់ខ្លួន លុបលាងរាល់អតីតកាលទាំងអស់ដែលនាងធ្លាប់បានធ្វើក៏ព្រោះតែនាងចង់ឈានជើងចូលវិស័យដូចជាពេលមុន នាងជាចង់ធ្វើជាមនុស្សម្នាក់ដែលផ្សព្វផ្សាយគ្រប់យ៉ាងប្រាប់អ្នកគ្រប់គ្នាដូចដើមតែ..
ទាស់ត្រង់ថាសង្គមសព្វថ្ងៃនេះកាចសាហាវដាក់មនុស្សដែលមានកំហុសដូចជានាងពេកហើយ...
ដៃតូចចុចវាសអានគ្រប់ខមិននៅក្រោមអាខោនបណ្ដាញសង្គមរបស់នាង គ្រប់ខមិនគឺមានតែពាក្យដៀលជេរថានាងជាសោភានី ជាinfluencerអាក្រក់ដាក់យុវវ័យជំនាន់ថ្មី វ៉ាយ៍លេតអូសវាអានព្រមនឹងភ្នែករលីងរលោងមិនឈប់ ដៃម្ខាងលូកវាសទឹកភ្នែកដែលហៀបនឹងហូរស្រក់ចេញមុននឹងញញឹមទៅកាន់កាំមេរ៉ាបន្តទៀតទាំងមិនចុះចាញ់..
"សួស្ដី! ខ្ញុំវ៉ាយ៍លេត.. ថ្ងៃនេះខ្ញុំចង់មកណែនាំអ្នកទាំងអស់គ្នាពីការថែរក្សាស្បែកមុខនឹងការជ្រើសរើសផលិតផលប្រើឲ្យត្រូវនឹងស្បែកមុខ" ការឡាយផ្ទាល់ចាប់ផ្ដើមឡើងជាមួយនឹងស្នាមញញឹមស្រស់បំព្រងរបស់ក្មេងស្រីដែលត្រូវសង្គមជាន់ឈ្លីដល់បាតដាល តែនាងក៏មិនចុះចាញ់ រយៈពេលប្រមាណជិត២ខែមកនេះនាងក៏ព្យាយាមចាប់ផ្ដើមការងាររបស់នាងជាថ្មីដោយមានការជួយជ្រោមជ្រែងពីថេយ៍នឹងលូសុី នាងត្រូវមករស់នៅកន្លែងមួយដែលនៅឆ្ងាយពីត្រចៀកច្រមុះរបស់អ្នកគ្រប់គ្នា នាងក៏អង្វរសុំបងស្រីមិនអោយប្រាប់ទៅអ្នកណាឡើយថានាងមករស់នៅទីនេះ ត្បិតថានាងចង់មានពេលត្រៀមខ្លួនសម្រាប់ការត្រឡប់ទៅរកទ្រនំចាស់ដែរ ទោះជាវាលំបាកបន្តិចតែនាងក៏នៅតែខិតខំព្យាយាមតស៊ូទៀត។
(ស៊ូៗណាបងវ៉ាយ៍)
(វ៉ាយ៍លេតជាមនុស្សល្អ កុំអស់សង្ឃឹមណា)
(ពួកយើងស្រឡាញ់វ៉ាយ៍) បើទោះបីជាមានអ្នកស្អប់ខ្ពើមនាងច្រើនក៏ប៉ុន្តែក៏មានអ្នកខ្លះដែលយល់ពីនាងនឹងនៅក្បែរនាងផងដែរ ក្រោមខមិនដែលជេរតិះដៀលនាងក៏មានការខមិនលើកទឹកចិត្តនាងនឹងការបរិច្ចាគជាច្រើនផងដែរ ស្រីតូចក៏អង្គុយញញឹមរីកមុខរីកមាត់ជាមួយនឹងខមិនល្អៗទាំងនោះ រួចនាងក៏ធ្វើការផ្សព្វផ្សាយពីការតុបតែងមុខរបស់នាងផងដែរ
TAEGIបានDonated 1000$សម្រាប់ការឡាយ៎
"ថេយ៍?" វ៉ាយ៍លេតក៏លាន់មាត់ឡើងបន្តិចកាលបើបានឃើញចំនួនទឹកប្រាក់សន្ធឹកសន្ធាប់ដែលបរិច្ចាគចូលទៅក្នុងគណនីរបស់នាង វ៉ាយ៍លេតក៏ទម្លាក់ជក់គូសភ្នែកបន្តិចរួចក៏សំឡឹងមើលទៅអេក្រង់ដែលមានចំនួនអ្នកមើលរាប់ពាន់អ្នកដែលជាចំនួនដែលនាងស្មានមិនដល់ដូចគ្នា។
"ខ្ញុំដឹងថាអ្នកទាំងអស់គ្នាអាចនឹងស្អប់ខ្ពើមដែលខ្ញុំធ្វើខ្លួនជាគម្រូមិនល្អដល់អ្នកគាំទ្រ តែអ្នកទាំងអស់គ្នាក៏ដឹងថាមនុស្សម្នាក់ៗសុទ្ធតែមានកំហុស រយៈពេលកន្លងទៅនេះខ្ញុំក៏ជួបនឹងបញ្ហាជាច្រើនដែលខ្ញុំត្រូវជម្នះតែម្នាក់ឯង ពេលខ្លះខ្ញុំក៏គិតថាចុះបើសិនជាខ្ញុំមិនអាចជម្នះតតាំងជាមួយនឹងវាបានតើជីវិតរបស់ខ្ញុំនឹងទៅជាបែបណា? រឺក៏ខ្ញុំត្រូវបញ្ចប់ជីវិតរបស់ខ្លួនឯងនៅក្រោមឈ្មោះថាជាមនុស្សស្រីមិនល្អបែបនេះ? ចុះមុខមាត់នឹងកេរ្តិ៍ឈ្មោះដែលលោកប៉ាអ្នកម៉ាក់ខំសាងមកកន្លងនោះ?" វ៉ាយ៍លេតនិយាយឡើងស្របនឹងស្នាមញញឹមតែសម្រាប់អ្នកមើលគេក៏អាចដឹងថានាងរលីងរលោងចង់យំបាត់ទៅហើយ ស្រីតូចក៏ងើយក្បាលទប់ទឹកភ្នែកខ្លួនឯងនឹងបន្តញញឹមទៅទៀត។
"គិតមកដល់ចំណុចនេះខ្ញុំក៏គិតថាខ្ញុំមិនមែនមានតែម្នាក់ឯងទេ ខ្ញុំត្រូវតែជម្នះដើម្បីគ្រប់គ្នា លោកប៉ាអ្ន្មកម៉ាក់ បងស្រី បងប្រុសនឹងគ្រប់គ្នាដែលស្រឡាញ់ខ្ញុំ ទោះបីជាខ្ញុំមិនអាចជួយអ្វីដល់ពួកគាត់បានតែយ៉ាងហោចក៏ខ្ញុំនឹងព្យាយាមក្រោកឈរដោយខ្លួនឯងជាថ្មីដោយមិនអោយអ្នកគ្រប់គ្នាលំបាកឡើយ ជីវិតខ្ញុំឡើងរឺចុះគឺមានតែខ្ញុំខ្លួនឯងដែលអាចកំណត់នឹងកែខៃបាន ពេលមុនខ្ញុំអាចនឹងធ្វើខុសតែពេលនេះខ្ញុំនឹងព្យាយាមកែប្រែឲ្យបានល្អ ខ្ញុំសុំទោស" វ៉ាយ៍លេតអោនក្បាលចុះសុំទោសដល់អ្នកគ្រប់គ្នាដែលកំពុងតែទស្សនាវីដេអូមួយនោះ។
ចំនួនអ្នកមើលរបស់នាងក៏ហាក់កើនឡើងខុសពីធម្មតាពីមួយថ្ងៃទៅមួយថ្ងៃនឹងមានការខមិនជាច្រើនលើកទឹកចិត្តនាង វីដេអូរបស់Influencerវ័យក្មេងដែលបាត់មុខពីបណ្ដាញសង្គមជាយូរត្រឡប់មកវិញ វាក៏ជារឿងមួយដែលស្រទាប់យុវវ័យនិយាយបន្តគ្នា នាងមកលើកនេះក៏មិនមែនមានតែការផ្សព្វផ្សាយឡើយតែនាងក៏មានការបង្រៀននឹងប្រាប់ពីជីវិតរស់នៅបែបសាមញ្ញៗរបស់នាងដែលនាំអោយគ្រប់គ្នាជក់ចិត្ត ឈ្មោះរបស់នាងក៏ត្រូវបានTrendingជាថ្មីនៅក្នុងបណ្ដាញសង្គមព្រមជាមួយនឹងភាពអំណសាទរពីសំណាក់អ្នកទស្សនាភាគច្រើនដែលនិយាយថានាងជាមនុស្សមានទំនួលខុសត្រូវនឹងចេញមុខមកទទួលយកគ្រប់យ៉ាងដែលនាងបានសាងហើយនាងក៏ធ្វើបានល្អបំផុតហើយ...
តែថាមានមនុស្សម្នាក់មិនបានសាទរជាមួយនឹងនាងទេ គេមួយថ្ងៃៗគិតតែពីក្រពុលមុខមិនឈប់ ដ្បិតថាគេបានឃើញនឹងដឹងពីជីវិតរស់នៅរបស់នាង តែគេក៏បែរជាមិនអាចរកឃើញទីតាំងដែលនាងរស់នៅ រឹតតែមិនដឹងធ្វើយ៉ាងណាទើបអាចទាក់ទងនាងបានទៀត។
កាយមាំអង្គុយគងអន្ទាក់ខ្លាសំឡឹងមើលវីដេអូដដែលៗមិនដឹងជាប៉ុន្មានដងឡើយក្នុងមួយថ្ងៃនេះ គេមិនបានចេញទៅណាពោលគឺនាងអង្គុយមើលតែវីដេអូនាង សកម្មភាពនាងដើម្បីធ្វើអោយគេមានអារម្មណ៍ថានាងនៅទីនេះជាមួយគេនៅឡើយ ស្របគ្នានោះក៏មានវត្តមានរបស់បុរសមាឌធំ២នាក់ចូលមកព្រមជាមួយនឹងទឹកមុខហាក់ដូចជាមិនអំណោយផលដល់នាយសោះ។
"ពួកយើងព្យាយាមតាមរកមើលហើយចៅហ្វាយ គ្រប់ទីកន្លែងពាសពេញទីក្រុងឡុងនេះគឺមិនមានវត្តមានរបស់អ្នកនាងវ៉ាយ៍លេតឡើង ពួកយើងមិនអាចសូម្បីតែចាប់ទីតាំងស្នាក់នៅរបស់អ្នកនាងវ៉ាយ៍បានសោះ"
"ហេតុអីក៏ចាប់ទីតាំងមិនបាន បើនាងឡាយផ្ទាល់រហូតបែបនេះ?" ជីមីនក៏ប្រែជាខឹងច្រឡោតកាលបើលឺថារយៈពេលកន្លងទៅចង់២ខែទៅហើយ គ្រាន់តែរកមនុស្សស្រីម្នាក់ក៏រកមិនឃើញនោះ ទឹកមុខក្រពុលរបស់គេក៏នាំអោយប្អូនស្រីដែលកំពុងតែអង្គុយអានសៀវភៅនៅជិតនោះសំឡឹងមើលមកគេមិនដាក់ភ្នែក។
"វីដេអូដែលឡាយផ្ទាល់នោះជាវីដេអូថតទុកប៉ុណ្ណោះ ហើយទីតាំងដែលបង្ហោះវីដេអូនោះមិនធ្លាប់ឃើញមានវត្តមានរបស់អ្នកនាងវ៉ាយ៍លេតឡើយចៅហ្វាយ"
"ចង្រៃយ៎" ជីមីនប្រទិចក្នុងចិត្តកាលបើអ្វីដែលគេចង់បានមិនអាចបានមកដល់ដៃលឿនបែបនេះ អាការៈខឹងសម្បាររបស់ជីមីនក៏ធ្វើអោយនែលលីមិនអាចនៅស្ងៀមអោបដៃមើលបាននាងតូចក៏ក្រោកនាំខ្លួនចូលមកជិតបងប្រុសនាង តែថាមកដល់កាន់តែកៀកក្លិនទឹកអប់នាងកាន់តែប្រហើរមកប៉ះច្រមុះនាយនាំអោយរាងកាយមាំទាំប្រែជារមួលពោះខុសពីធម្មតា។
"បងមីន?"
"អ៊ួក..អូននែល! អាវអូនហេតុអីក៏មានក្លិនអាក្រក់បែបនេះ? បង..បងចង់..អ៊ួក" ជីមីនលើកដៃខ្ទប់បបូរមាត់ខ្លួនឯងរួចក៏នាំខ្លួនក្រោកទៅកាន់បន្ទប់ទឹកបាត់ទុកអោយនែលលីនៅអង្គុយធ្មឹងសំឡឹងមើលអាការៈចម្លែករបស់គេទាំងមិនយល់..
"គាត់កើតស្អីអញ្ចេស?"

បើបាន1.3Kមុនម៉ោង10កន្លះ អេតមីនជូន២ភាគទៀត ហិហិ ម៉ាត់ណាម៉ាត់នឹងណា៎, អរគុណសម្រាប់ការអាន

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now