ភាគទី១០៨

685 20 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១០៨

"ម៉ាមី? ម៉ាមីទើបមកពីណា?" អូនវីនដែលនៅអង្គុយក្នុងឡានឯណោះក៏សួរកាលបើឃើញម្ដាយចូលមកក្នុងឡានវិញក្រោយពីទៅបាត់អស់មួយសន្ទុះធំរួចមក វ៉ាយ៍លេតក៏ងាកញញឹមដាក់កូនទាំងទឹកភ្នែកស្រក់រួចប្រញាប់បញ្ជាឡានឲ្យចាកចេញទៅ។
"ម៉ាមីមានរឿងអីមែនទេ? មិចបានម៉ាមីយំ?" ប្រុសវីនក៏ចាប់អារម្មណ៍ដឹងដល់ទឹកភ្នែកម្ដាយដែលហូរស្រក់កាត់ផែនថ្ពាល់មិនឈប់ វ៉ាយ៍លេតឯណោះព្យាយាមទប់សឹងតែដាច់ខ្យល់ស្លាប់ទៅហើយ នាងគ្មានជម្រើសទើបនាងសម្រេចសម្រក់វាចុះមកអោយកូនបានឃើញ។
"ម៉ាមីឈប់ឡានសិនទៅម៉ាមី..ម៉ាមីឈប់ឡាន ហ៊ឹក"
"មានរឿងអីកូន?!" គ្រាន់តែលឺសំឡេងកូនយំព្រមនឹងដៃតូចៗលូកទាញដៃអាវនាង២ដងនោះវ៉ាយ៍លេតនាងក៏ឈប់ឡានភ្លាម រាងកាយដែលញ័រចំប្រប់របស់វីនហ្សេនក៏ត្រសុលចូលទៅរកម្ដាយ អោបម្ដាយជាប់ណែនរួចយំេចញមកមិនឈប់។
"ម៉ាមីយំព្រោះតែវីនមែនទេ? ម៉ាមីយំព្រោះតែវីនសួររកដេតឌីពេកមែនទេ? វីនឈប់ហើយម៉ាមី..វីនឈប់សួររកអ្នកណាទៀតហើយ វីនមានតែម៉ាមីម្នាក់ក៏បានណាម៉ាមីណា៎ វីនមិនចង់ឃើញម៉ាមីយំទេ អត់ចង់ឃើញទេហ៊ឹក" វីនយំរៀបរាប់ទាំងដែលគ្រប់យ៉ាងវាមិនមែនជាកំហុសរបស់គេឡើយ មិនមែនសូម្បីតែបន្តិចតែម្ដង។
"អត់ទេកូន! មិនមែនចឹងទេស្ដាប់ម៉ាក់ណា៎ ម៉ាក់មិនមែនយំព្រោះតែវីនសួររកលោកប៉ាឡើយ.."
"ចុះហេតុអីបានជាម៉ាមីយំ? ហ៊ឹក" អូនវីនពេបមាត់ខ្លួនឯងរួចសម្រក់ទឹកភ្នែកមកមិនឈប់ វ៉ាយ៍លេតញញឹមរួចទាញកូនមកអោបក្រសោបជាប់ទ្រូងរួចបិទភ្នែកសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ រាល់ពេលដែលនាងបិទភ្នែក នាងក៏ឃើញតែសភាពយ៉ាប់យ៉ឺនរបស់ជីមីនមុននេះ។
(ហេតុអីក៏គេធ្លាក់មកដល់ដំណាក់កាលនេះ?)
...
ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ រូបភាពយ៉ាប់យ៉ឺនរបស់ជីមីននៅតែតាមលងបន្លាចវ៉ាយ៍លេតរហូតដល់ពេលនេះ នាងក៏អង្គុយសំកុកម្នាក់ឯងនៅឯក្នុងហាងហាក់ដូចជាគ្មានព្រលឹងព្រលះអ្វីទាល់តែសោះតែម្ដង។
"អ្នកនាងវ៉ាយ៍.."
"ចាស៎?!" វ៉ាយ៍លេតក៏ភ្ញាក់ក្រញ៉ាងខ្លួនរួចប្រញាប់ងាកទៅឆ្លើយតបនឹងបុគ្គលិកក្នុងហាងដែលខំមករកនាងឯណោះ ស្រីតូចក៏ក្រោកឡើងរួចងាកបែរទៅរកអ្នកដែលចូលមកព្រមនឹងស្នាមញញឹមស្រស់ស្អាត។
"ស្មានតែអ្នកណាការពិតគឺជាថេយ៍សុងវាទេរឺ? ថ្ងៃនេះមកតែម្នាក់ឯងទេរឺ? ចុះបងថេយ៍ឯងនោះ?" ថេយ៍សុងវាគឺជាប្អូនប្រុសរបស់ថេយ៉ុងហើយគេក៏ជាម៉ូយប្រចាំនៅទីនេះដែរ នាយកម្លោះវ័យប្រមាណជា១៧ឆ្នាំក៏ញញឹមពព្រាយទៅកាន់មិត្តសម្លាញ់របស់បងប្រុស។
"គឺខ្ញុំមកយកទឹកអប់ដែលបានកម៉្មង់នឹងណាបងវ៉ាយ៍ ខាងហាងបានបញ្ជាក់ប្រាប់ថានឹងបាននៅថ្ងៃនេះ អូ!នេះបានល្មមតែម្ដងណ៎" ថេយ៍សុងក៏ញញឹមទទួលយកកញ្ចប់ការវិចខ្ចប់ពីបុគ្គលិកហាងរបស់វ៉ាយ៍ ម្ចាស់ហាងស្រីយើងឯណេះក៏ញញឹមបិទមាត់មិនជិត នេះគួរតែអរគុណថេយ៍ទេដែលបាននាំម៉ូយដុំម្នាក់នេះមក។
"និយាយអ៊ីចឹងលោកម្ចាស់សុខសប្បាយទេមែនទេសុង?បងខានផ្ញើរបស់ជូនគាត់យូរហើយ សឹមមានឱកាសបងនឹងចូលទៅលេងគាត់ដោយផ្ទាល់"
"ការងាររាជការមមាញឹកច្រើនណាស់បងវ៉ាយ៍ លោកប៉ាមានការប្រជុំការទូតជាប់រហូតមិនដែលបានសម្រាក ចំណែកឯបងថេយ៍ក៏រវល់នឹងការងារជំនួញកប៉ាល់ទេសចរណ៍របស់គាត់ នៅទំនេរខ្លួនតែខ្ញុំឯណេះទេ.."
"អ៊ីចឹងក៏ខំរៀនប្រឡងអោយជាប់រួចជួយរំលែកការងាររបស់លោកប៉ានឹងបងប្រុសឯងទៅ ពួកគាត់ច្បាស់ជាមានមោទនភាពជាមិនខាន ហើយលឺថាយើងនៀក៎ចូលចិត្តអារឿងដើរលេងផឹកសុីនៅខាងក្រៅណាស់ នេះមិនទាន់ធំគ្រប់អាយុនៅឡើយទេណា៎" វ៉ាយ៍លេតក៏និយាយញ៉ោះគេផង ដាស់តឿនគេផង ព្រោះប្អូនថេយ៍ក៏ដូចជាប្អូននាងដែរ នាងអាណិតស្រឡាញ់ទើបនាងចេះតែបារម្ភ។
"បាទ៎បងស្រី អ៊ីចឹងខ្ញុំគិតទៅសិនហើយព្រោះល្ងាចនេះមានពិធីជប់លៀងមិត្តរួមជំនាន់ផង"
"ណក៎! ឃើញទេនិយាយមិនទាន់ផុតមាត់ផង ចាស៎ទៅចុះ សុខសប្បាយតាមផ្លូវណា៎" វ៉ាយ៍លេតក៏ជូនថេយ៍សុងចេញមកដល់ខាងមុខហាងនឹងឈរសំឡឹងមើលឡានរបស់គេបើកចេញទៅយ៉ាងលឿន មុននឹងទូរសព្ទ័នាងរោទ៍ឡើង។
"អាឡូ..វ៉ាយ៍លេតនិយាយចាស៎"
"ថាម៉េច?!"
..
នៅសាលា
"វីនកូន.." វ៉ាយ៍លេតក្រោយពីទទួលបានដំណឹងថាអូនវីនមានបញ្ហានៅសាលាភ្លាមនាងក៏ប្រញាប់ទុកការងារចោលទាំងអស់រួចមករកកូនភ្លាមតែម្ដង វ៉ាយ៍លេតរត់ឡើងមកដល់បន្ទប់វិន័យខាងលើរួចបើកទ្វារចូលមកចំនឹងកូនប្រុសដែលនៅឈរអោនមុខចុះទាំងមុខដាច់ស្នាមនឹងឈាមអោយរហាចតែម្ដង។
"នេះហេស៎ម្ដាយក្មេង? ចិញ្ចឹមកូនចារិកដូចជាព្រៃ មើលចុះដាច់មុខដាច់មាត់ជីមមីកូនយើងអស់" ស្ត្រីម្នាក់ដែលមានអាយុចាស់ជាងវ៉ាយ៍បន្តិចដែលឈរនៅក្បែរក្មេងម្នាក់ដែលមានសភាពដាច់ចេញឈាមខ្លាំងដូចជាអូនវីនដែរ។
"នេះមានរឿងអីអ្នកគ្រូ?" វ៉ាយ៍លេតក៏មិនបានតបតរនឹងសម្ដីរបស់អ្នកម្ខាងទៀត តែក៏ប្ដូរមកជាសួរអ្នកគ្រូខាងវិន័យវិញ។
"វីននឹងអូនជីមមីបានឈ្លោះទាស់ទែងគ្នាដោយអូនវីនបានរុញជីមមីបោកក្បាលនឹងតុ ហើយក៏ជេរប្រទិចផ្ដាសាមិត្តរួមថ្នាក់នូវពាក្យមិនល្អៗជាច្រើនទៀត។
"វីន..សុំទោសជីមមីភ្លាម" គ្រាន់តែលឺថាកូនជេរប្រទិចមិត្តបែបនេះវ៉ាយ៍នាងក៏ទម្លាក់ជង្គង់ចុះពីមុខកូនរួចនិយាយជាមួយកូនអោយបានយល់នឹងចេះសុំទោសរាល់កំហុសដែលខ្លួនបានធ្វើទាំងនោះ។
"អត់ទេ.." វីនហ្សេនក៏មិនព្រមរួចទម្លាក់ខ្លួនចុះពីកៅអីទាំងមិនបានក្លបខ្លាចអ្នកណាសោះ មិនតែប៉ុណ្ណឹងគេក៏ឈរសម្លក់មុខរបស់ជីមមីឯណោះទៀត។
"វីនហ្សេន!! ហេតុអីក៏កូនមានៈបែបនេះ?"
"អត់..ហ៊ឹកអត់ទេ! វីនមិនសុំទោសអ្នកដែលជេរវីនថាកូនគ្មានឪទេ វីនមិនសុំទោសអ្នកដែលមើលងាយប៉ាវីនថាជាមនុស្សមិនល្អទេ វីនក៏កាន់តែមិនអាចសុំទោសអ្នកដែលមើលងាយម៉ាក់ថាជាស្រីមេម៉ាយទៀត.. បើអ្នកគ្រូខឹងវីនឈប់ឲ្យវីនរៀន វីនសុខចិត្តនៅផ្ទះក៏បាន ហ៊ឹក វីនមិនសុំទោសទេព្រោះវីនមិនបានខុស" វីនហ្សេនស្រែកយំបញ្ជាក់រឿងគ្រប់យ៉ាងនៅពីក្រោយការវាយតប់គ្នានេះដែលនាំអោយអ្នកគ្រូនៅទីនោះបានលឺ ជាពិសេសអ្នកដែលជាម្ដាយឯណោះអោយបានភ្លឺភ្នែកផងដែរ។
"តែវាវ៉ៃកូនខ្ញុំ ក្មេងនេះត្រូវទទួលពិន័យ បើមិនអញ្ចឹងខ្ញុំនឹងប្ដឹងសាលានេះជាមិនខាន" អូនវីនឈរក្ដាប់មាត់សំឡឹងមើលស្រីចំណាស់នោះ គេក៏ងាកមើលទៅអ្នកគ្រូបន្តិចរួចក៏លើកដៃបំណងចង់សំពះសុំទោសតែវ៉ាយ៍លេតក៏ទាញដៃកូនជាប់ឃាត់មិនអោយគេសុំទោស។
"អ៊ីចឹងប្ដឹងទៅ!" វ៉ាយ៍លេតនាងនិយាយឡើងស្របនឹងដៃម្ខាងទាញយករបស់ដុំខ្មៅតូចមួយដែលនៅចងភ្ជាប់នឹងកាតាបរបស់កូននាង វាជាកាំមេរ៉ាបង្កប់ដែលថតសកម្មភាពគ្រប់បែបយ៉ាងនៅសាលារៀនរបស់កូន។
(ហាសហា៎ ម៉ាអាកូនអត់ឪ.. លឺថាម៉ាក់ឯងរត់តាមគ្នាជាមួយប៉ាឯងមែនទេ? ហាសហា៎ យើងលឺម៉ាក់យើងនិយាយបែបនឹងអោយវាសមមុខ)
វីដេអូនឹងសំឡេងច្បាស់ៗនៅពេលកើតហេតុនោះក៏បង្ហាញឡើងក្នុងអេក្រង់កុំព្យូទ័ររបស់អ្នកគ្រូវិន័យដែលនាំអោយម្ដាយដែលរករឿងមុននោះស្ងាត់មាត់ វ៉ាយ៍លេតក៏ងាកមើលមកស្ត្រីនោះរួចក៏ញញឹមបន្តិច។
"មុននេះលោកស្រីនិយាយថាខ្ញុំចិញ្ចឹមកូនចារិកដូចពួកព្រៃ តែលោកស្រីបែរជាចិញ្ចឹមកូនប្រុសអោយក្លាយជាប្រុសមាត់ស្រី និយាយមើលងាយគេបែបនេះ ខ្ញុំគិតថាកូនវីនវ៉ៃនៅស្ទើរនៅឡើយផង..លោកស្រីចង់ប្ដឹងមែនទេ? មិនបាច់ទេទុកអោយខ្ញុំជាអ្នកប្ដឹង ហើយខ្ញុំក៏នឹងប្ដឹងទាំងសាលានេះដែលមិនមើលការខុសត្រូវកូនខ្ញុំកន្លងមក"
"តោះវីន យើងទៅផ្ទះ" វ៉ាយ៍លេតនិយាយរួចក៏ដឹកដៃកូនប្រុសចាកចេញទៅតែម្ដង វីនហ្សេនក៏ពេបមាត់យំសំឡឹងមើលទៅម្ដាយរួចក៏ឈប់ដើរបន្តិច វ៉ាយ៍ក៏ងាកមករកកូនរួចអោនចុះលូកកាន់ថ្ពាល់កូនបន្តិច..
"វីនសុំទោស បើវីនបង្ករឿងឲ្យម៉ាមីឈឺក្បាល"
"បង្ករឿង? វីនក្រោកឈរដើម្បីខ្លួនឯងបែបនេះម៉ាក់សប្បាយចិត្តណាស់ តោះយើងទៅរកញ៊ាំការ៉េមទេ ចាំម៉ាក់ប៉ាវសម្រាប់ភាពក្លាហានរបស់កូនណា៎"
"ហិហិ តោះម៉ាក់"

អរគុណសម្រាប់ការអាន

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Donde viven las historias. Descúbrelo ahora