ភាគទី១១០

745 27 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១១០

(1.4Kមុនម៉ោង10សម្រាប់ភាគទី111)

"ដើរមួយៗពូ.." នៅតាមផ្លូវដែលមានខ្យល់បក់រំភើយនាំយកភាពត្រជាក់ស្រេងឆ្លងកាត់រាងកាយរបស់មនុស្ស៣នាក់ដែលកំពុងតែដើរនៅតាមដងផ្លូវឯណោះ អូនវីនជួយកាន់ដៃរបស់ជីមីនដោយមានការជួយគ្រាពីអ្នកម៉ាក់របស់ខ្លួនម្នាក់ទៀតនៅម្ខាងទៀត។
ជីមីនតែងតែងាកក្រសែភ្នែកសំឡឹងមើលទៅកាន់អតីតភរិយាជាទីស្រឡាញ់ដែលកំពុងតែជួយយកអាសារមកលើខ្លួនតែនាងជួយដោយមិនសូម្បីតែមើលមករបស់គេ ហាក់បីដូចជានាងជួយ ព្រោះតែកូនជាអ្នកសុំ។
"ខ្ញុំថាលោកទៅពេទ្យទៅ ជើងរបស់លោកឈាមខ្លាំងណាស់ទៅហើយ រត់មិនចេះប្រយត្ន័អីសោះ.." ក្រោយពីការធ្វើដំណើរយ៉ាងស្ងៀមស្ងាត់អស់មួយសន្ទុះមកវ៉ាយ៍លេតនាងក៏និយាយទៅកាន់ប្រុសសម្អប់ដែលនាងមិននឹកស្មានថានាងនឹងមកជួបគេក្នុងសភាពបែបនេះសោះ ហើយក៏សឹងតែមិនជឿថាគេអាចទ្រាំនៅក្បែរកូន លាក់អត្តសញ្ញាណពីកូនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
"ខ្ញុំមិនអីទេ! វ៉ាយ៍នឹងវីនគ្រាន់តែជូនខ្ញុំទៅដាក់ចំណតឡានក្រុងចុះចាំខ្ញុំទៅផ្ទះវិញដោយខ្លួនឯង"
"ទៅដោយរបៀបណា? លោកមិនមើលថាសូម្បីតែយោងអាត្មាខ្លួនឯងក៏លោកធ្វើមិនបានផងនោះ?" វ៉ាយ៍លេតស្ដីថាឲ្យជីមីនផាំងៗមុននឹងដើរហួសទៅបើកទ្វារឡានរបស់នាងដើម្បីអោយជីមីននឹងកូនបានចូល។
ជីមីនកាលបើវ៉ាយ៍លេតស្ដីថាអោយគេខ្លាំងៗបែបនេះគេក៏បែរជាមិនបានខឹងសម្បារនឹងនាងតែក៏បែរជាលួចញញឹមសប្បាយចិត្តត្បិតថានាងនិយាយនេះព្រោះតែនាងឃើញគេធ្វើឲ្យខ្លួនឯងមានរបួស នេះនាងបារម្ភពីគេមែនទេ?
"ពូៗអង្គុយនៅក្រោយជាមួយវីនណា៎ ទុកអោយម៉ាមីជាអ្នកបើកឡានជូនពូៗទៅចាក់ថ្នាំ" ប្រុសវីនកាលបើឃើញថាលោកពូកំហូចរបស់គេកំពុងតែឈរនិយាយទាំងញញឹមទៅកាន់ម្ដាយខ្លួនឯង ក្មេងតូចក៏ប្រញាប់លូកដៃទាញជាយអាវជីមីនអោយចូលមកអង្គុយបាំងខាងក្រោយជាមួយនឹងគេ ជីមីនក៏អោនញញឹមដាក់កូនរួចក៏ដាក់ខ្លួនចូលអង្គុយក្បែរនឹងកូនប្រុសជាទីស្រឡាញ់របស់គេ វ៉ាយ៍លេតឯណោះក៏ចូលអង្គុយនៅបាំងតៃកុងខាងមុខរួចងាកមកខាងក្រោយបំណងចង់បំពាក់ខ្សែក្រវ៉ាត់ឲ្យកូនតែ៖
"មិនអីទេចាំខ្ញុំបំពាក់ឲ្យវីន" ជីមីនមិនបណ្ដោយអោយឱកាសរបូតផុតពីដៃនាយក៏អះអាងថាជាអ្នកជួយយកអាសារអូនវីនវិញ វ៉ាយ៍លេតនាងក៏សំឡឹងមើលជីមីនព្រមជាមួយនឹងទឹកមុខស្មើធេង មុននឹងងាកបែរទៅបញ្ជាឡានបើកចាកចេញពីទីសាធារណៈនោះ។
នៅតាមផ្លូវអ្នកនៅអង្គុយបាំងខាងមុខក៏មិនសូវជាអាចផ្ដោតអារម្មណ៍ទៅលើការបើកបរបានត្បិតថាសំឡេងរំខានលឺឡើងពីការប្រឡែងគ្នារបស់អ្នកនៅបាំងខាងក្រោយឯណោះ វ៉ាយ៍ជ្រឹមចិញ្ចើមចោលភ្នែកសំឡឹងមើលទៅកញ្ចក់ឡានតូចផ្នែកខាងមុខឯណោះក៏ឃើញថាអ្នកនៅខាងក្រោយកំពុងតែប្រឡែងគ្នាយ៉ាងសប្បាយ វីនហ្សេនអោបដៃជីមីនរួចផ្ដេកក្បាលទៅលើខ្លួនគេយ៉ាងជិតស្និតបើទោះបីជាក្នុងចិត្តរបស់គេប្រុសម្នាក់ត្រឹមជាអ្នកមិនជាប់សាច់ឈាមក៏ដោយ...
តែបើសិនជាគេដឹងថាម្នាក់នេះជាលោកប៉ា តើគេនឹងមានអារម្មណ៍បែបណា? បុរសដែលរង់ចាំគេនៅសាលា ញ៊ាំអាហារជាមួយគេ ឆ្លងថ្ងៃកំណើតជាមួយគេម្នាក់នេះគឺជាបុរសតែម្នាក់ដែលគេតែងតែបួងសួងចង់ជួបរាល់ឆ្នាំ។

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now