ភាគទី៥០+៥១

897 27 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៥០+៥១

សម្ដីនិយាយសារភាពអម្បាញ់មិញនោះហើយជាអ្វីដែលលោកដេរីនចង់បាន ម្ចាស់កាយមាំទាំដែលមានទឹកមុខស្មើឯណោះក៏បែរជាអស់សំណើចភ្លាមធ្វើអោយអ្នករហ័សមាត់ឆ្លើយតបមុននេះជ្រឹមចិញ្ចើមទាំងចម្ងល់ងឿងឆ្ងល់ លោកដេរីនក៏ហុចអ្វីម៉្យាងអោយទៅជីមីន រាងក្រាស់ទទួលយកវាមកមើលក៏ឃើញថាវាជាទឹកអប់ដបតូចមួយប៉ុណ្ណោះ។
"វាជាទឹកអប់បុរសរូបមន្តថ្មីដែលអ្នកនាងវ៉ាយ៍លេតបានធ្វើ នាងមានបំណងចង់ប្រគល់ឲ្យលោកតាំងពីថ្ងៃទៅញ៊ាំឌីននើជុំគ្នាឯណោះតែថា..លោកក៏នៅចាំដែរពីស្ថានការណ៍នៅថ្ងៃនោះ!!" ជីមីនទទួលយកដបទឹកអប់តូចនោះព្រមជាមួយនឹងភាពស្រពិចស្រពិល ក្រែងថ្ងៃនោះនាយបានឃើញវ៉ាយ៍នឹងលោកដេរីនស្និតស្នាលគ្នាទេតើ ចុះហេតុអីក៏គ្រប់យ៉ាងវាទៅជាបែបនេះទៅវិញ?
"ខ្ញុំមិនបានគិតអ្វីលើសលួសទៅលើអ្នកនាងវ៉ាយ៍ឡើយ បានឃើញនាងដូចជារំលឹកដល់ប្អូនស្រីខ្ញុំ ជាពិសេសនោះគឺរឿងដែលអ្នកនាងវ៉ាយ៍បានជួបនោះគឺដូចគ្នានឹងរឿងប្អូនស្រីខ្ញុំអ៊ីចឹង នាងជ្រុលជ្រួសជឿសម្ដីរបស់មនុស្សប្រុសទើបធ្វើអោយខ្លួនផុងជ្រុលជ្រួសជាមួយល្បែងរបស់ពួកវា នាងត្រូវពួកអាមនុស្សអាក្រក់អស់នោះផុសវីដេអូនៅលើគ្រែរបស់នាងពាសពេញបណ្ដាញសង្គម នាងពិបាកចិត្តបាយក៏មិននឹកទឹកក៏មិនស្រេក នាងមិនហ៊ានចេញទៅប្រឈមមុខជាមួយនឹងសង្គមខាងក្រៅឡើយរហូតដល់ថ្ងៃមួយនាងក៏សម្រេចចិត្តបញ្ចប់រឿងគ្រប់យ៉ាងដោយការធ្វើអត្តឃាតខ្លួនឯង.." ជីមីននៅឈរស្ដាប់អ្វីដែលលោកដេរីននិយាយព្រមជាមួយនឹងអារម្មណ៍មិនល្អ ត្បិតថាបើគិតតាមអ្វីដែលលោកដេរីននិយាយនោះគេប្រៀបបីដូចជាពួកជនអាក្រក់ទាំងនោះទាំងស្រុងអ៊ីចឹង គេជាអ្នកថតវានឹងចែកចាយវាដើម្បីបំបាក់មុខរបស់វ៉ាយ៍ តែហេតុអីពេលនេះគេបែរជាមានអារម្មណ៍មិនល្អជាមួយទង្វើខ្លួនឯងអ៊ីចឹង?
"បែបនេះហើយទើបខ្ញុំអាណិតស្រឡាញ់ដល់វ៉ាយ៍ហើយក៏ស្ញើចសរសើរវ៉ាយ៍ដែលអាចតស៊ូនឹងរឿងគ្រប់យ៉ាងបានហើយលោកជីមីនក៏សំណាងដែលបានភរិយាស្អាតឆ្លាត ពូកែហើយនឹងរឹងមាំបែបនេះ មនុស្សស្រីបែបនេះមិនងាយរកបានឡើយលោកដឹងទេ?" ជីមីននៅឈរស្ងៀមឲ្យលោកដេរីនគោះស្មារបស់គេ អារម្មណ៍គេហាក់វិលវល់មិនអាចបញ្ជាក់បាន ដឹងត្រឹមតែថាគេមានអារម្មណ៍ចម្លែកម៉្យាងលោតមកជារឿយៗរាល់ពេលដែលគេនៅជាមួយនាងនោះគឺជាអារម្មណ៍ដឹងខុស...
មួយសន្ទុះក្រោយជីមីនក៏ជូនដំណើរលោកដេរីនចេញទៅរួចនាយក៏នាំខ្លួនទៅរកមើលនាយតូចវ៉ាយ៍លេតវិញតែថាគេរកមើលនាងនៅបន្ទប់ទឹកក៏មិនឃើញ កាយមាំជ្រឹមចិញ្ចើមរួចក៏ប្រញាប់ចេញទៅមើលនៅបន្ទប់ពិនិត្យក្រែងថាពេទ្យមកនាំនាងទៅពិនិត្យមើលជម្ងឺ តែថានៅតែមិនឃើញនាង។
ក្នុងចិត្តរបស់គេក៏បែរជាកាន់តែអន្ទះសារ អាចនិយាយបានថាតាំងពីថ្ងៃដែលនាងត្រូវគេលបចាក់សម្លាប់នោះមកគេក៏ចេះតែនៅមិនសុខ អារម្មណ៍គេតែងតែអន្ទោលតាមនាងរហូតមិនឈប់ ស្រីតូចវ៉ាយ៍លេតនេះជាអីទើបធ្វើអោយប្រុសចិត្តរឹង មាត់រឹងម្នាក់នេះនៅមិនសុខទៅកើត?
"អ្នកគ្រូពេទ្យមានឃើញអ្នកជម្ងឺបន្ទប់លេខ២២ទេ?" អស់ជម្រើសជីមីនក៏សួរនាំពេទ្យស្រីដែលជាអ្នកដើរមើលអ្នកជម្ងឺតាមបន្ទប់នោះ អ្នកគ្រូពេទ្យសំឡឹងមើលទៅជីមីនបន្តិចរួចក៏ចុចខលទៅកាន់នរណាមិនដឹង ជីមីនឯណោះក៏នៅមិនស្ងៀមអន្ទះអន្ទែងខុសប្លែកពីធម្មតាតែម្ដង។
"អុំៗមានឃើញអ្នកជម្ងឺម្នាក់ដើរទៅក្រៅទេ?" ក៏មានអុំស្រីអ្នកបោសសម្អាតម្នាក់ចេញមក គ្រាន់តែលឺគ្រូពេទ្យសួរភ្លាមគាត់ក៏ស្រាប់តែញញឹមនឹងងក់ក្បាលយ៉ាងលឿនតែម្ដង។
"នាងនៅឯណាទៅអុំ?" ជីមីនក៏ងាកទៅសួរគាត់ទាំងមានសង្ឃឹមត្បិតថាបើសិនជាគាត់ឃើញនាងមែនបានន័យថានាងមានសុវត្ថិភាពទេ មិនមានបញ្ហាទេ។
"អ្នកនាងស្រីស្អាតម្នាក់នោះឡើងទៅជាន់ដំបូលឯណោះ នាង..អេ!" គ្រាន់តែបានដឹងថានាងនៅជាន់ដំបូលឯណោះជីមីនក៏នាំគ្នារត់យ៉ាងលឿនមិនចាំអោយអុំស្រីនោះនិយាយឲ្យចប់ចុងចប់ដើមឡើយ តែណ្ហើយ! មកពីគេបារម្ភពីនាងតូចពេក....ទេដឹង?
ជីមីនរត់ឡើងតាមជណ្ដើរជើងឡើងទៅកាន់ជាន់ខាងលើតែម្ដង មកដល់ក៏ឃើញថាមានអុំៗអ្នកបោសសម្អាតជាច្រើននាក់កំពុងតែអង្គុយហូបអាហារជុំគ្នាព្រមទាំងមានការផឹកសូជូកំដរមាត់ផង ជីមីនប្រញាប់នាំខ្លួនឡើងហួសចូលទៅរកវ៉ាយ៍លេតតែក៏ឈប់ទ្រឹងកាលបើបានឃើញម្ចាស់កាយតូចស្រឡូនកំពុងតែអង្គុយអោបជង្គង់ខ្លួនឯងនៅលើបង់ កែវភ្នែកសំឡឹងមើលទៅទេសភាពដែលនៅខាងមុខ សក់វែងរលាស់ទៅមកតាមខ្យល់បក់បោកតែក៏នៅអាចអោយអ្នកដែលទើបតែឡើងមកដល់បានឃើញទឹកមុខស្រងេះស្រងោចរបស់នាង ជីមីនបោះជំហានមួយៗចូលមករកនាងរួចក៏លូកកាន់ក្រសោបដៃនាងតូច វ៉ាយ៍លេតក៏ងាកបែរមករកគេទាំងថ្ពាល់ក្រហមរងាលដូចជាម្ទេសទុំ ជីមីនប្ដូរទឹកមុខបន្តិចមុននឹងអោនមុខចុះមកជិតនាងរួចស្រង់ក្លិនដែលនៅលើខ្លួននាង។
"ស្អីគេនេះ" ជីមីនភ្ញាក់ព្រឺតកាលបើលើកបីនាងតូចឡើងប្រទះភ្នែកនឹងស្រោមជើងនៅពាក់នឹងជើងរបស់នាង វាជាស្រោមជើងតុក្កតាPoohពណ៌លឿងស្រស់តែម្ដង នាយក៏ងាកសំឡឹងមើលទៅនាងតូចដែលកំពុងតែគេងញញឹមទាំងថ្ពាល់ក្រហមងាំង ក្លិនជាប់ខ្លួនគឺធុំស្រាហួងតែម្ដង គេបាត់នាងមួយល្ងាចខំដើររកបែរជាឃើញនាងអង្គុយស្រវឹងម្នាក់ឯងនៅជាន់ខាងលើឯណោះ។
"នាងផឹកស្រាមែនទេ?" ជីមីនសួរនាំទៅនាងជាមួយនឹងទឹកមុខបែបមិនពេញចិត្តតែនាងតូចវ៉ាយ៍លេតឯណោះក៏បែរជាញញឹមរួចក៏លូកដៃតូចស្រឡូនអោបករជីមីនជាប់ណែនហាក់មិនមែនជាខ្លួនរបស់នាង។
"ពរ..ខ្ញុំចង់ទៅគេងណា៎" វ៉ាយ៍លេតនិយាយឡើងទាំងមិនច្បាស់លឺសំឡេងក្រងួរក៏ព្រោះតែនាងស្រវឹងខ្លាំង ជីមីនព្រលែងខ្យល់ដង្ហើមធ្ងន់បន្តិចរួចក៏លូកដៃបីត្រកងរាងកាយតូចស្ដើងរបស់នាងឡើងរួចដើរចេញពីទីនោះ។
"លាហើយអុំៗ ថ្ងៃក្រោយ..ជួបគ្នា" មិនត្រឹមតែស្រវឹងជាទម្ងន់ឡើង វ៉ាយ៍លេតក៏ឡូឡាបោះដៃបោះជើងទៅមកដូចជាកូនក្មេងទាំងដែលនាងនៅក្នុងរង្វង់ដៃរបស់ជីមីននៅឡើយនោះ កាយមាំក៏ងាកញញឹមដាក់ចាស់ៗបែបមិនសូវសមបន្តិចមុននឹងបីនាំនាងតូចចុះទៅកាន់បន្ទប់ខាងក្រោមឯណោះវិញ។
"អត់ទោសលោក! នេះវិក័យបត្រ័" ចុះមកដល់ជាន់ដែលមានលក់ភេសជ្ជៈនឹងអាហារសម្រន់ក៏មានបុរសម្នាក់ចូលមករកជីមីន នាយក៏ងាកមើលទៅគេជ្រឹមចិញ្ចើមទទួលយកវិក័យបត្រ័នោះទាំងមិនយល់ តែថាអានអ្វីដែលកត់នៅក្នុងវិក័យបត្រ័នោះរួចជីមីនក៏បើកភ្នែកធំៗទាំងភ្ញាក់ផ្អើល ក្រសែភ្នែកខ្មៅនិលក៏ងាកសំឡឹងមើលទៅនាងតូចដែលនៅក្នយងរង្វង់ដៃរបស់គេវិញទាំងមិនជឿនឹងភ្នែក។
"ស្អីគេមួយកេស?"
"ភរិយាលោកប៉ាវអុំៗអ្នកបោសសម្អាតហូបស្រាសូជូនៅជាន់ខាងលើឯណោះ ហើយគាត់ក៏ផ្ដាំឲ្យមកយកលុយពីលោក.." ជីមីនកាន់តែហួសចិត្តថែមទៀតកាលបើដឹងលឺថានាងជាអ្នកជម្ងឺតែក៏បែរជាមកនាំគេឯងផឹកស្រាស្រវឹងឡូឡាបែបនេះ មិនដឹងជាប្រពន្ធអ្នកណាទេ!
"អឹក! ឲ្យលុយគេទៅប្ដី"
"ប្ដី?!" វ៉ាយ៍លេតលូកទាញករអាវរបស់គេបន្តិច ដៃតូចស្រឡូនក៏លូកកាន់ប៉ះថ្ពាល់របស់នាយព្រមទាំងញញឹមយ៉ាងគួរឲ្យស្រឡាញ់ ជីមីនក៏ងាកមុខចេញបន្តិចរួចដកលុយពីហោប៉ៅឲ្យទៅអ្នកលក់ម្នាក់នោះ គេក៏ងាកមើលមកវ៉ាយ៍លេតវិញក៏ឃើញថានាងដេកសំយ៉ុងករបាត់ទៅហើយ នាងបានត្រឹមក្រវីក្បាលរួចបីនាងទៅបន្ត។
"ជីមីន! ជីមីន វីគ្រីស..អាប្ដីហេងស៊យ.. ខ្ញុំស្អប់លោកណាស់ អឹក.. ហេតុអី? ហេតុអីក៏លោកបោកខ្ញុំ? អឹក..ហេតុអីទៅ..អាប្ដីហេងស៊យ អ្ហឺ" បបូរមាត់តូចហើបនិយាយព្រមនឹងភាពតូចចិត្តតូចថ្លើមស្ដាប់មើលទៅគួរអោយអាណិតសង្វេគខ្លាំងណាស់ ជីមីនមិនបាននិយាយអីតែក៏លូកដៃទាញក្បាលនាងឡើងមកកើយទ្រូងរបស់គេ...
(បើនាងមិនមើលងាយប្អូនស្រីយើង រឿងទាំងនេះក៏មិនកើតឡើង.. យើងគ្មានជម្រើស)

1.7Kសម្រាប់ភាគបន្ត

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now