ភាគទី១៣+១៤

849 30 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១៣

រាងកាយតូចស្ដើងដែលបានឃើញវីដេអូគ្រប់យ៉ាងចែកចាយនោះក៏ឈរលែងនឹងខ្លួន ជើងទាំងសងខាងទន់ញ័រដល់ថ្នាក់នាងត្រូវដួលគ្រឹបទៅលើដី ជីមមីអ្នកចាត់ការរបស់នាងក៏ប្រញាប់ចូលមកជួយលើកវ៉ាយ៍ ស្របនឹងស្រីតូចលើកដៃក្ដាប់ទ្រូងខ្លួនឯងហាក់បីដូចជាចុកណែនខ្លាំងណាស់អ៊ីចឹង។
"វ៉ាយ៍? អូនវ៉ាយ៍មិនអីទេមែនទេ? ចាំបងហៅឡានពេទ្យ" ក៏ដោយសារតែឃើញថាវ៉ាយ៍លេតនាងមានអាការៈមិនសូវជាប្រក្រតីទើបនាយជីមមីអះអាងថាគេនឹងហៅឡានពេទ្យមកទទួលយកនាងទៅពិនិត្យ តែវ៉ាយ៍លេតក៏បដិសេធរួចក៏ប្រញាប់លូកទាញយកសោរឡានរបស់នាងចាកចេញទៅទាំងអាការៈមិនស្រួលបួលសោះ ឃើញនាងមិនស្រួលបែបនេះទើបនាយជីមមីប្រញាប់រត់ចុះទៅតាមនាងរហូតដល់កន្លែងចតឡាននៅខាងក្រោមឯណោះ។
វ៉ាយ៍លេតភ័យឡើងញ័រដៃញ័រជើងអស់ទៅហើយដល់ថ្នាក់នាងចាក់សោរឡានលែងចូលតែម្ដង តែនាងក៏នៅតែព្យាយាមដដែល វ៉ាយ៍លេតចាក់សោរឡានទាំងទឹកភ្នែកហូរស្រក់ចុះកាត់ផែនថ្ពាល់ អៀនខ្មាសនឹងក្រសែភ្នែកមនុស្សគ្រប់គ្នាដែលសំឡឹងមើលមកនាង ពួកគេមិនមែនមើលមកធម្មតាៗឡើយតែមើលមកជាមួយនឹងភាពហួសចិត្តនឹងភាពស្អប់ខ្ពើមមកកាន់នាងដល់ថ្នាក់ថាសមីខ្លួននាងខ្មាសសឹងតែអាចសម្លាប់ខ្លួននៅទីនោះទៅហើយ។
"អ្ហឹកៗហេតុអីចាក់មិនបាន? ហេតុអី..អ្ហឺ"
"អូនវ៉ាយ៍..បានហើយ!ឈប់ទៅ..ចាំបងជូនអូនទៅ អូនចង់ទៅណា? និយាយមក" នាយជីមមីប្រញាប់រត់មករកស្រីវ៉ាយ៍ទាំងព្រួយបារម្ភ កាលបើនាងកំពុងតែញ័រខ្លួនយំគឃូសក៏ព្រោះតែនាងមិនអាចចាក់សោរឡានបាន អារម្មណ៍នាងប្រែប្រួលទៅជាលែងនឹងនរសោះតែម្ដង បែបនេះហើយទើបជីមមីមិនអាចបណ្ដោយនាងឲ្យទៅតែម្នាក់ឯងបាន។
"ខ្ញុំទៅខនដូ អ្ហឹក ទៅខនដូ..បងជីមមី"
"បានៗចាំបងជូនអូនវ៉ាយ៍ទៅ" នាយជីមមីក៏ដឹកដៃវ៉ាយ៍លេតចូលទៅក្នុងឡានអង្គុយកៅអីម្ខាងក្បែរដៃតៃកុង វ៉ាយ៍លេតអង្គុយអង្កុញជើងឡើងទាំងភ័យខ្លាច ដៃម្ខាងលើកយកមកខាំទៅមកៗសឹងតែដាច់រយៈចេញឈាមមកទៅហើយ នាយជីមមីចូលមករួចក៏ព្រលែងខ្យល់ដង្ហើមធំទាំងតឹងចិត្តបន្តិច អាណិតនាងបន្តិចមិនគួរណាក្មេងដូចជានាងត្រូវមកជួបរឿងបែបនេះទាល់តែសោះ។
ខនដូទំនើបមួយកន្លែង..
វ៉ាយ៍លេតក្រោយពីអ្នកចាត់ការជូនមកដល់នាងក៏ប្រញាប់ឡើងទៅកាន់ជាន់បន្ទប់របស់នាងយ៉ាងលឿនព្រមជាមួយនឹងភាពលាក់លៀមដូចជាកំពុងតែព្យាយាមគេចមុខជាមួយនឹងអ្នកគ្រប់គ្នា គោលដៅរបស់នាងតែមួយគត់នាពេលនោះគឺនាងចង់ទៅបន្ទប់របស់នាង សម្ងំនៅទីនោះនាងមិនចង់ជួបអ្នកណាទេ នាងខ្លាច..ខ្លាចក្រសែភ្នែកអ្នកគ្រប់គ្នាខ្លាំងណាស់។
"អ្ហឺ.." សម្រឹបជើងញាប់ស្អេករបស់នាងតូចវ៉ាយ៍លេតដែលកំពុងតែដើរសម្ដៅឡើងទៅកាន់ជាន់បន្ទប់ខនដូរបស់នាងឯណោះក៏ឈប់ស្របនឹងក្រសែភ្នែកក្រឡេកឃើញវត្តមានរបស់គ្រប់គ្នានៅទីនោះ បបូរមាត់តូចប្រែជាញ័រស្លេកស្លាំងកាលបើបុរសមានវ័យជ្រេម្នាក់ដើរសម្ដៅមករកនាងព្រមជាមួយនឹងទឹកមុខមាំទាំគួរអោយខ្លាច។
"អ្ហឹក..ប៉..ប៉ា"
"បងស៊ុក.." ស្កាលេតកាលបើឃើញថាស្វាមីលូកកាន់ក្ដាប់ដើមដៃកូនស្រីទាំងកំហឹងនោះនាងក៏ប្រញាប់ចូលទៅហាមឃាត់ដោយការឧទានហៅគេក៏ប៉ុន្តែត្រឹមពាក្យសម្ដីរបស់នាងនាពេលនេះមិនអាចលុបលាងនូវភាពខឹងសម្បារដែលចាក់ស្រេះក្នុងទ្រូងគេជាឪពុកម្នាក់នោះឡើយ។
"ឈប់យំហើយទៅផ្ទះ.." ហូស៊ុកនិយាយទាំងភ្នែកសំឡឹងមើលកូនស្រីមិនទម្លាក់តែម្ដង គេក៏អូសដៃនាំកូនស្រីចេញទៅជាមួយទាំងកម្រោលសូម្បីតែស្កាលេតក៏មិនអាចជួយដល់កូនបានដែរ ព្រោះនាងសាងកំហុសធំខ្លាំងណាស់ ធំខ្លាំងដល់ថ្នាក់នាងជាម្ដាយមិនដឹងជាគួររកចំណុចត្រង់ណាមកជួយនាងឲ្យរួចពីកណ្ដាប់ដៃហូស៊ុកឡើយ។
វីឡាត្រកូលអាល់ម៉ាឌី..
វត្តមានចូលមកទាំងកម្រោលរបស់ឪពុកកូនរបស់ត្រកូលនេះនាំឲ្យអ្នកបម្រើគ្រប់គ្នានៅក្នុងផ្ទះភ្ញាក់ផ្អើល ភ្ញាក់ដល់ទាំងលោកស្រីឡេនឌីដែលកំពុងតែអង្គុយចាក់កន្សែងនៅក្នុងបន្ទប់ទទួលភ្ញៀវឯណោះប្រញាប់ប្រញាល់ក្រោកឡើងចេញទៅមើល តែគាត់ចេញមកមិនទាន់ហូស៊ុកឡើយ មានតែវត្តមានរបស់កូនប្រសារស្រីរបស់គាត់ប៉ុណ្ណោះដែលរត់ចូលមកតាមក្រោយទាំងទឹកភ្នែកដាបជាប់ថ្ពាល់។
"កូនលេត..កូនលេតមានរឿងអី?" លោកស្រីឡេនឌីកាក់ឃាត់កូនប្រសារស្រីសួរនាំ តែមើលទៅនាងដូចជាអារម្មណ៍មិននៅក្នុងខ្លួនសោះ ចិត្តចង់តែឡើងទៅខាងលើដើម្បីហាមឃាត់ព្រោះនាងភ័យខ្លាច...
"វ៉ាយ៍កូនម៉ាក់..វ៉ាយ៍!!!"
ត្រឡប់ទៅមើលជាន់ខាងលើឯណោះវិញ ហូស៊ុកអូសនាំកូនស្រីឡើងទៅកាន់បន្ទប់ធ្វើការរបស់គេ វ៉ាយ៍លេតឯណោះខ្លាចឡើងញ័រខ្លួនទៅហើយតែនាងមិនហ៊ានជំទាស់នឹងលោកប៉ានាងឡើយ ព្រោះនាងកាន់តែជំទាស់ប៉ារបស់នាងកាន់តែខឹងខ្លាំងលើសដើមថែមទៀត។
គ្រាំង!
ហូស៊ុកទាញទ្វារបន្ទប់ធ្វើការគេលាន់គ្រាំង វ៉ាយ៍លេតឯណោះក៏ទម្លាក់ខ្លួនអង្គុយចុះផ្ទាល់នឹងឥដ្ឋ ដៃទាំងសងខាងក៏លើកឡើងត្រដុសសំពះសុំទោសលោកប៉ានាងញ័រខ្លួន ឃើញលោកប៉ានាងបែបនេះនាងកាន់តែភ័យខ្លួនលើសដើមទៀត។
ហូស៊ុកមិនបាននិយាយអីតែក៏បោះជំហានចូលទៅទាញយករំពាត់ផ្ដៅមួយចេញមក ទឹកមុខពោរពេញទៅដោយកំហឹងដែលនាំឲ្យវ៉ាយ៍លេតស្រែកទ្រហោរយំសឹងតែដាច់ដង្ហើម ដៃតូចស្រឡូនលើកឡើងត្រដុសសំពះសុំទោសលោកប៉ានាងតែក៏មិនបានការឡើយ។
"ការងារជាinfluencerទាមទារឲ្យកូនប្រគល់ខ្លួនឲ្យគេបែបនឹងមែនទេ?"
"ប៉ាបើកផ្លូវ ប្រគល់ស្លាបឲ្យកូនហោះហើរដោយខ្លួនឯង ឲ្យកូនមានសេរីភាពជាងបងៗ ហេតុអីក៏កូនទៅធ្វើខ្លួនបែបនឹង?"
"អ្នកណាជាប្រុសក្នុងវីដេអូនោះ? កូនទៅឡើងគ្រែជាមួយអ្នកណាវ៉ាយ៍? ឆាប់ឆ្លើយមក.." ហូស៊ុកលើកផ្ដៅមកគម្រាមមិនទាន់វាយតែក៏សួរនាំវ៉ាយ៍លេតឲ្យនិយាយប្រាប់ខ្លួនតាមត្រង់ដើម្បីបានគេដោះស្រាយជាមួយអ្នកម្ខាងទៀតនឹងស៊ើបឲ្យដឹងថាជាគេរឺក៏អ្នកណាដែលចែកចាយវីដេអូនោះ?
"ប៉..ប៉ា កូនសុំទោសប៉ា! កូន..អូយ៎ អ្ហឹកៗ" វ៉ាយ៍លេតនិយាយមិនទាន់ចប់ស្រួលបួលផងក៏ត្រូវផ្ដៅវាត់ទៅលើរាងកាយនាងតូច វ៉ាយ៍លេតខ្សត់ខ្សោយកម្លាំងកាលបើចុងផ្ដៅវាត់ត្រូវនាង២-៣ដងរួចមក កាយតូចក៏ដួលគ្រេងទៅលើឥដ្ឋស្របនឹងទឹកថ្លាជាច្រើនតំណក់ហូរកាត់ផែនថ្ពាល់មក ហូស៊ុកឯណោះក៏មិនបានបន្ធូរដៃឡើយ គេកំពុងតែខឹងពេលដែលកូនព្យាយាមលាក់បាំងបែបនេះទៀត កំហឹងវាកាន់តែពុះកញ្ជ្រោលលើសដើមថែមទៀត។
"ប៉ាកូនឈឺណាស់ប៉ា..ឈប់ទៅប៉ា អ្ហឹកៗ កូនឈប់ហើយ កូនសុំទោសប៉ា អ្ហឹកៗ" កាយតូចដេកននៀលយំសឹងតែដាច់ដង្ហើមកាលបើត្រូវឪពុកវាយលើរាងកាយព្រោះតែនាងនៅតែព្យាយាមលាក់អត្តសញ្ញាណរបស់ប្រុសក្នុងវីដេអូនោះ។
"ប៉ា..អ្ហឹកប៉ា..ម៉ាក់ជួយកូនផង! កូនឈឺណាស់ម៉ាក់ អ្ហឺ" អស់ជម្រើសដោយសុំក្ដីមេត្តាពីលោកប៉ាមិនបាន វ៉ាយ៍លេតក៏មានតែស្រែកយំសុំជំនួយពីម្ដាយ សំឡេងយំរបស់នាងក៏ជាសញ្ញាឲ្យម្ដាយរបស់នាងបានលឺនឹងប្រញាប់រត់ចូលទៅកាន់បន្ទប់ធ្វើការនោះ មុននឹងស្លុតចិត្តដែលបានឃើញប្ដីលើកផ្ដៅវាយកូន។
"បងស៊ុក..អ្ហឹក បងស៊ុកឈប់ទៅ" ស្កាលេតប្រញាប់រត់ចូលទៅអោបកូនស្រីនាំឲ្យចុងផ្ដៅវាត់ត្រូវខ្នងនាងមួយឆ្វាប់ដោយហូស៊ុកមិនបានដឹង ហូស៊ុករវល់តែងាកសំឡឹងមើលទៅវត្តមានរបស់ម្ដាយខ្លួនចូលមក រួចក៏បែរមកឃើញថាស្កាលេតកំពុងតែអោបកូន ដៃមាំលូកទាញភរិយាឡើងដៃនៅតែព្យាយាមលូកទាញយកកូនស្រីមកវិញទាំងខឹងចិត្ត តែស្កាលេតមិនព្រម។
"គ្មានអ្នកណាឃាត់ខ្ញុំបានឡើយ ដរាបណាឯងមិនប្រាប់ប៉ាថាអាចង្រៃនោះជាអ្នកណា ប៉ានឹងវ៉ៃឯងឲ្យទាល់តែស្លាប់..ហ៊ឹស" ហូស៊ុកបម្រុងនឹងយាផ្ដៅវាយម្ដងទៀតទាំងខឹងសម្បារទៅហើយ តែក៏ឈប់កាលបើកូនស្រីស្រាប់តែដួលគ្រេងទៅលើដៃម្ដាយ ដួលទាំងទឹកភ្នែកហូរស្រក់ដាបផែនថ្ពាល់របស់នាង។
"វ៉ាយ៍? វ៉ាយ៍កូន អ្ហឺ" ស្កាលេតស្លោរស្លន់កាលបើកូនស្រីដួលសន្លប់នៅក្នុងរង្វង់ដៃរបស់ខ្លួន ដៃតូចស្រឡូនក្រសោបអោបកូនស្រីយំសោកមិនឈប់ ហូស៊ុកឯណោះក៏ទម្លាក់ផ្ដៅចុះទាំងកំហឹងមុននឹងដើរចេញទៅខាងក្រៅកាត់ទាំងមុខម្ដារបស់គេទៀត។
"អ្នកប្រុស..អ្នកប្រុសទាំង២ឈប់សិន" ហូស៊ុកចេញមកដល់ស្របនឹងវត្តមានរបស់កម្លោះ២នាក់មកដល់ព្រមគ្នា មិនត្រឹមតែហូស៊ុកឡើយដែលភ្ញាក់ផ្អើលសូម្បីតែពួកគេទាំង២ក៏ភ្ញាក់ផ្អើលដែលបានឃើញវត្តមានពួកគេរៀងខ្លួន។
"ខ្ញុំជាមនុស្សក្នុងវីដេអូ/ ខ្ញុំជាអ្នកទទួលខុសត្រូវលើវ៉ាយ៍" សំឡេងមនុស្សប្រុស២នាក់និយាយព្រមគ្នា ស្របនឹងជង្គង់លុតចុះព្រមគ្នាដែរ កម្លោះសង្ហា២នាក់ដែលចូលមកទទួលដឹងលឺពីកំហុសរបស់ខ្លួនក្រោយពីការបែកធ្លាយវីដេអូនោះ ទាំងដែលម្នាក់ជាអ្នកប្រព្រឹត្តិពិតប្រាកដ ហើយម្នាក់ទៀតជាអ្នកដែលស្រឡាញ់នាងនឹងចង់ការពារកិត្តិយសនាងដោយការនិយាយកុហក។
"អាថេយ៍?!"
"លោកពូហូស៊ុកចង់ឲ្យខ្ញុំធ្វើបែបណាក៏បាន បើសិនជាលោកពូចង់ឲ្យខ្ញុំចូលដណ្ដឹងវ៉ាយ៍ខ្ញុំក៏ព្រម.." សម្ដីអះអាងរបស់ថេយ៍មុះមុតជាខ្លាំងដល់ថ្នាក់ប៉ាខាងស្រីភាំង តែអ្នកដែលលុតជង្គង់ក្បែរនោះក៏បែរជាខឹងឡើងក្រហមមុខអស់តែម្ដង។
"ជាខ្ញុំទេ..ខ្ញុំជាមិត្តប្រុសរបស់វ៉ាយ៍" ជីមីនក៏និយាយកាត់ថេយ៉ុងវិញទាំងកំហឹងពេញប្រៀប កម្លោះទាំង២នាក់ក៏សម្លក់សំឡឹងគ្នា ភ្លេចគិតថាកែវភ្នែកមនុស្សចាស់ពោរពេញទៅដោយកំហឹងកំពុងតែសំឡឹងមក ដៃកាន់ផ្ដៅឯណោះក៏ក្ដាប់កាន់តែណែនលើសដើម។
"ពួកឯងនិយាយស្អី?"

អរគុណសម្រាប់ការអាន

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Donde viven las historias. Descúbrelo ahora