ភាគទី២១+២២

887 25 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី២១+២២

"ថោកទាប" បបូរមាត់ហើបនិយាយពាក្យនេះជាលើកដំបូងដែលនាងប្រើទៅកាន់បុរសដែលនាងស្រឡាញ់ បុរសតែម្នាក់ដែលនាងស្មោះស្មគ្រ័តាំងតែពីដើមរហូតមកដល់ពេលនេះ នាងមិនដែលសូម្បីតែគិតថានាងនឹងក្បត់គេ ធ្វើឲ្យឆ្គាំឆ្គងទៅលើគេ ទាល់តែនាងជាមនុស្សតែម្នាក់ដែលត្រូវគេក្បត់នឹងបោកប្រាស់នៅនឹងមុខយ៉ាងព្រៃផ្សៃបែបនេះ។
"អ្ហឹស..បងមីន! ឈប់..ឈប់ទៅ អ្ហាស៎" ម្ចាស់កាយតូចស្ដើងដែលកំពុងស្ថិតនៅក្រោមការអោបក្រសោបរបស់ជីមីននៅលើគ្រែឯណោះក៏ស្រែកឡើងទាំងស្រើបស្រាល ដៃស្រឡូនលូកទាញភួយមកគ្របដណ្ដប់បិទបាំងរាងកាយដែលកំពុងតែត្រូវបានជីមីនចាត់ការញាំញីនៅនឹងមុខមិត្តសំឡាញ់ដែលនាងតែងតែភ័យខ្លាចថារឿងនេះនឹងបែកការណ៍ដល់ត្រចៀកវ៉ាយ៍ ពេលនេះវាក៏កើតឡើងពិតមែន។
ជីមីនធ្វើចលនាចង្កេះអុកទៅមកក្នុងរាងកាយរបស់អេរ៉ានីតែក្រសែភ្នែកក៏ងាកសំឡឹងមើលទៅនាងតូចដែលជាភរិយាឯណោះទៅវិញទេ វ៉ាយ៍លេតសំឡឹងមើលគេបកវិញទាំងមិនសូម្បីព្រិចភ្នែក នាងមិនបានយំស្រែកអ្វីទាំងអស់តែនាងក៏មើលនឹងកត់សម្គាល់សកម្មភាពរបស់គេឲ្យបានច្បាស់នឹងចងចាំថាវាជារឿងថោកទាបទីមួយដែលគេបង្ហាញឲ្យនាងបានឃើញ។
"មើលទៅ..មើលឲ្យច្បាស់ៗទៅវ៉ាយ៍ប្រពន្ធសំឡាញ់" នាងតូចវ៉ាយ៍លេតមិនមាត់តែក៏ព្យាយាមបិទភ្នែកសម្រួលអារម្មណ៍ខ្លួនឯងទាំងទ្រូងអួលណែនសឹងតែធ្លាយពេលនោះទៅហើយ នាងសឹងតែមិនជឿនឹងភ្នែកថាជីមីនពេលនេះនឹងជីមីនមនុស្សប្រុសជាទីស្រឡាញ់របស់នាងជាមនុស្សប្រុសតែមួយនោះឡើយ ព្រោះមនុស្សប្រុសជាទីស្រឡាញ់របស់នាងជាមនុស្សប្រុសល្អខ្លាំងណាស់..
ល្អខ្លាំងដល់ថ្នាក់នាងមើលមិនដឹងថាគេសម្ដែង...
ក្រោយពីបញ្ចប់កិច្ចការជាមួយនឹងស្រីតូចអេរ៉ានីរួចមកនាងក៏សន្លប់ស្ដូកស្ដឹងនៅលើគ្រែតែម្ដង ជីមីនសើចញញឹមចុងមាត់លាយឡំនឹងភាពខ្នក់ខ្នាញ់ដែលមានក៏ព្រោះតែវ៉ាយ៍លេតនាងមិនបានងាករ៉េរឺក៏រង្គោះរង្គើចិត្តអីនឹងសកម្មភាពរបស់គេនោះឡើយ ជីមីនចុះពីលើគ្រែស្របនឹងកន្សែងពោះគោរុំជាប់នឹងចង្កេះ ដំណើរបោះជំហានឈានចូលទៅរកស្រីតូចចិត្តសឿងដែលហ៊ាន..ហ៊ានមើលសកម្មភាពបញ្ឈឺឌឺដងរបស់គេទាំងប៉ុន្មានដោយមិនខ្លាចញញើតរឺក៏សម្រក់ទឹកភ្នែកអ្វីមួយតំណក់សោះឡើយ ជីមីនបន្ទាបខ្លួនក្បែរនឹងវ៉ាយ៍លេតស្របនឹងដៃម្ខាងលូកទាញផ្ងើយចង្ការនាងឡើយទាំងមានប្រៀបជាអ្នកឈ្នះ។
"ចិត្តសឿងគ្រាន់បើតើ អូនសម្លាញ់! អូនមិនឆ្ងល់ទេហេស៎ថាហេតុអីបានជាបងធ្វើបែបនេះដាក់អូន? ហេតុអីក៏ជីមីនមនុស្សស្មោះរបស់អូនគេធ្វើបែបនេះ? ហ៊ឹម?" ជីមីនពោលពាក្យផ្លែផ្កាដាក់វ៉ាយ៍លេតដូចជាដៅចំកណ្ដាលក្បាលថានៅក្នុងភ្នែកគេនាងជាមនុស្សល្ងង់ពកថ្ងាសម្នាក់អ៊ីចឹង វ៉ាយ៍លេតក៏សំឡឹងមើលគេចំ មុននឹងញញឹមបន្តិច..
"ខ្ញុំមិនភ្ញាក់ផ្អើលទេ ព្រោះថាសណ្ដានមនុស្សប្រុសគឺបែបនេះ មាន១មិនស្កប់មាន១០ក៏មិនស្កល់ អាចនិយាយថាខ្ញុំនេះវាល្ងង់..ល្ងង់ដែលមើលមិនដឹងថារាល់អំពើទាំងប៉ុន្មានរបស់លោកវាគ្រាន់តែជាការបោកប្រាស់ ខ្ញុំខំតែគិត..គិតថាលោកអាចជាសុភាពបុរសដូចជាលោកពូរបស់លោក គិតថាលោកជាមនុស្សប្រុសដែលខ្ញុំអាចផ្ញើអនាគតជាមួយបាន តែអត់..ថោកទាប ផ្លាច់" ជីមីនក្ដាប់ម្រាមដៃខ្លួនឯងទាំងខឹងសម្បារមុននឹងដៃម្ខាងយាវ៉ាត់វ៉ាយ៍លេតមួយកំផ្លៀងលាន់ផ្លាច់ព្រោះតែពាក្យសម្ដីឆ្លើយបករបស់នាងវិញ។
វ៉ាយ៍លេតងាកមុខចេញស្របនឹងឈាមហូរតក់ពីបបូរមាត់នាងត្បិតថាមុននេះជីមីនទះនាងមួយទំហឹងដៃតែម្ដង កាយតូចដែលកំពុងតែឈឺខ្លួនស្រាប់ផង នៅមកត្រូវជួបរឿងទាំងអស់នេះបូកផ្សំនឹងការវាយដំអម្បាញ់មិញទៀត នាងតូចយើងក៏ទន់ខ្លួនល្អូកងើបខ្លួនឯងមិនរួច..
"លោកគិតថាធ្វើបែបនេះហើយខ្ញុំនឹងអង្វរលន់តួលោកសុំក្ដីមេត្តាពីលោកមែនទេ? លោកគិតខុស..ហើយ" ត្របកភ្នែកតូចបិទចុះសន្សឹមៗស្របនឹងសំឡឹងប៉ះនឹងរូបថតមនុស្សប្រុសស្រី២នាក់ដែលថតជាមួយគ្នាជាមួយស្នាមញញឹមដ៏ស្និតស្នាលហើយនាងអាចស្គាល់នឹងចាំបានថាស្រីម្នាក់ដែលថតជាមួយគេនោះជាអ្នកណា?
(នែលលី?!)
ថ្ងៃថ្មី..
ម្ចាស់កាយតូចដែលមាននាមជាភរិយារបស់ម្ចាស់ផ្ទះនេះជាលោកស្រីវីគ្រីសដែលសាកសមនឹងលើកតម្កើងឲ្យខ្ពស់មុខខ្ពស់មាត់ដូចជាបងស្រីរបស់នាងអែមមី តែថាអ្វីៗមិនទៀងតាមការគិតរំពឹងរបស់យើងឡើយ ដូចជាវ៉ាយ៍លេតនាពេលនេះនាងបានរៀបការជាមួយនឹងជីមីនពិតមែនតែនាងក៏ប្រៀបបីដូចជាចុះនរកទាំងរស់អ៊ីចឹង។
"ហ៊ឹស" ម្ចាស់កាយតូចអង្គុយអោបក្បាលជង្គង់ខ្លួនឯងលើគ្រែចាស់ស្របនឹងកែវភ្នែកងាកសំឡឹងមើលទៅទិដ្ឋភាពពន្លឺភ្លឺព្រៀកៗពីខាងក្រៅមកទាំងដែលនាងមិនអាចចេញទៅមើលបាន សភាពនាងពេលនេះមិនខុសពីសត្វជាប់ទ្រូងនោះឡើយ ជើងម្ខាងត្រូវជាប់នឹងច្រវ៉ាក់ដែកដែលចាក់ដោយដៃកូនចៅរបស់ជីមីនហើយថែមទាំងត្រូវគេយកមកទុកចោលក្នុងបន្ទប់ក្រោមដីងងឹតស្លុបនេះថែមទៀត។
"ប៉ាថាខ្ញុំល្ងង់..ប៉ានិយាយមិនខុសឡើយ" ជើងរវាសទៅមកៗស្របនឹងបបូរមាត់ញ៉ោចនិយាយពាក្យស្ដីបន្ទោសឲ្យខ្លួនឯងជំនួសឲ្យអ្នកមានគុណដែលតែងតែថាឲ្យនាង។
កែវភ្នែកដិតដាមទៅដោយការឈឺចាប់រាប់មិនអស់ គ្រាន់តែនាងរៀបការជាមួយជីមីនបានមួយថ្ងៃសោះ គេក៏ចាត់ការនាងយ៉ាងចាស់ដៃបែបនេះទៅហើយ តើតទៅមុខទៀតនាងនឹងជួបរឿងបែបណាទៀត?
"កូនសុំទោសប៉ា..ម៉ាក់..បងៗ វ៉ាយ៍ខុសហើយ" នាងតូចរអ៊ូនិយាយស្របនឹងទឹកថ្លាមួយតំណក់ហូរស្រក់កាត់ផែនថ្ពាល់ នាងនឹកសោកស្ដាយ ស្ដាយដែលខ្លួនឯងគិតខ្លីបែបនេះ ស្ដាយដែលនាងមកចំណាយពេលនឹងខ្លួនប្រាណលើមនុស្សប្រុសប្រភេទនេះ វាគួរឲ្យខ្ពើមរអើមបំផុតនៅពេលដែលនាងដឹងថាគេម្នាក់នោះមានជាប់ពាក់ពន្ធ័ជាមួយនែលលី ស្រីម្នាក់ដែលបំផ្លាញជីវិតបងស្រីហ្វីលីណារបស់ក្បែរស្លាប់រស់នោះឯង។
ក្រាក!
គ្រាន់តែលឺសំឡេងទ្វារខាងលើបើកភ្លាម វ៉ាយ៍លេតនាងក៏ប្រញាប់លូកដៃវាសទឹកភ្នែកអស់ពីថ្ពាល់រួចផ្អែកក្បាលបិទភ្នែកសម្ងំដេកវិញព្រោះមិនចង់ឲ្យគេឃើញថានាងទើបតែយំរួចនោះឡើយ។
ដំណើរបោះជំហានឈានចូលមកស្របនឹងដៃក្រវីក្រវាត់ខ្សែក្រវ៉ាត់ជាប់នឹងដៃ កែវភ្នែកមុតសំឡឹងមើលទៅម្ចាស់កាយតូចដែលដេកផ្អែកក្បាលនឹងជញ្ជាំងក្នុងបន្ទប់ងងឹត មានក្លិនអាក្រក់មិនសមនឹងមានមនុស្សរស់នៅ តែគេក៏ដាក់ឲ្យនាងរស់នៅផ្ស៊ាំជីវិតនៅទីនោះ។ កាយសង្ហាទម្លាក់ខ្លួនចុះអង្គុយក្បែរនឹងចុងច្រវ៉ាក់ដែកដែលកឹបជាប់នឹងជើងនាង ស្របនឹងដៃលើកផ្ងើយចង្ការដែលកកទៅដោយឈាមរបស់ភរិយាពេញច្បាប់ម្នាក់នេះឲ្យងើបឡើងសំឡឹងមើលមកគេ ស្នាមញញឹមបញ្ឈឺឌឺដងក៏លោតឡើងកាលបើឃើញនាងតុចយើងបើកភ្នែក..
"ខានមកមើលអូនតែមួយល្ងាចសោះ បងនឹកស្ទើរតែស្លាប់ទៅហើយប្រពន្ធសម្លាញ់ អូនមាននឹកបងទេ?" ជីមីននិយាយស្របនឹងស្នាមញញឹមមានគំនួច ដៃមាំលូកស្ទាបអង្អែលប៉ះសាច់ភ្លៅរបស់នាងអង្អែលទៅមកៗដូចជាចង់ចាត់ការនាងទាំងសភាពបែបនេះ គិតថានាងនឹងព្រមសម្របខ្លួនតាមគេដូចជាលើកមុន តែគេគិតខុសហើយ។
"នឹកហេស៎? ឲ្យយើងនឹកបងស្រីរបស់សោភានីម្នាក់នោះបានយ៉ាងទៅ ឆ្វាប់..អឹស" វ៉ាយ៍និយាយបញ្ឆេះកំហឹងដាក់នាយដល់ថ្នាក់នាយលើកខ្សែក្រវ៉ាត់វាត់លើខ្នងនាងលាន់សូរឆ្វាច់ វ៉ាយ៍ពើតខ្លួនព្រោះតែឈឺតែនាងមិនបានយំ មិនបានអង្វរឲ្យគេឈប់ឡើយ នាងតូចញញឹមសំឡឹងមើលទៅអ្នកម្ខាងទៀតហាក់ចង់ឌឺដងវិញ..
"ខឹងរឺ? ចាំទុកទៅថាប្អូនស្រីលោកឯងនេះវាកើតមកដើម្បីតែដណ្ដើមរបស់គេ មើលបំណាំគេ យាយីជីវិតគេ ថោកទាបដូចជាលោកឯងចឹង ជីមីន វីគ្រីស" ពេលនេះនាងបានយល់ហើយថាមូលហេតុអីទើបបានជាជីមីននេះព្យាយាមចូលមកជិតនាង ធ្វើជាស្រឡាញ់នាងក៏ព្រោះតែគេគុំកួននឹងនាងព្រមទាំងអ្នកគ្រប់គ្នាដែលធ្វើបាបនែលលីនោះអ៊ីចឹងហេស៎?
"បិទមាត់ទៅ!!!! កុំមកប្រើពាក្យទាំងនេះមកលើប្អូនស្រីយើង..កុំភ្លេចថានាងនៅពេលនេះក៏មានឈ្មោះជាសោភានីដូចគ្នា សោភានីដែលថ្វាយខ្លួនឲ្យប្រុសដល់ៗកន្លែង បម្រើដេកកន្ធែកជើងឲ្យយើងសឹងតែគ្រប់ពេល.." ជីមីននៅតែបន្តមើលងាយមើលថោកដល់វ៉ាយ៍លេតទាំងដែលគេក៏បានដឹងទៅហើយថាពាក្យទាំងនេះវាមិនបានធ្វើឲ្យវ៉ាយ៍ខឹងសម្បារអ្វីនោះឡើយ ព្រោះនាងប៉ងចង់ជួបគេយូរមកហើយ មនុស្សប្រុសម្នាក់ដែលមានប្អូនស្រីឥតកេរ្តិ៍ខ្មាសដូចជានែលលីនោះ។
"តែលោកក៏ពេញចិត្តនឹងឲ្យខ្ញុំកន្ធែកជើងជូនរហូតមិនអ៊ីចឹង? ទទួលស្គាល់ទៅថាលោកក៏ងប់ក្បាលនឹងរាងកាយខ្ញុំដូចគ្នា ជីមីនវីគ្រីស.. អឹស.." វ៉ាយ៍លេតនិយាយមិនទាន់ចប់ផងក៏ត្រូវជីមីនទាញនាងមកអឹបជាប់នឹងខ្លួន ដៃម្ខាងទាញហែកសាច់រ៉ូបដែលនៅជាប់លើខ្លួនរបស់នាងដល់ដាច់ដោយអស់ វ៉ាយ៍លេតព្យាយាមទាញយកក្រណាត់ដែលនៅសេសសល់មកបិទបាំងខ្លួន កែវភ្នែកក៏ងាកសំឡឹងមើលក្រែងមានកូនចៅរបស់នាយចុះមកនឹងបានឃើញនាងក្នុងសភាពបែបនោះ។
"យ៉ាងមិចខ្មាសមែនទេ? ក្រែងពូកែខាងកន្ធែកជើងណាស់មិនអ៊ីចឹង? ស្រីសោភានី.."
"លែង..លែងទៅអាថោកទាប.." វ៉ាយ៍លេតស្រែកកាលបើជីមីនឈ្មុលមុខមកថើបកញ្ចឹងករនាងទាំងកម្រោលកាលហាក់ដូចជាស្រែកឃ្លានតណ្ហាខ្លាំងណាស់អ៊ីចឹង នាងតូចវ៉ាយ៍លេតខ្ញាំខ្នងគេជាប់អូសខ្វាចឡើងដាច់ចេញឈាមក៏គេមិនព្រមឈប់ដដែល។
"បម្រើយើង! បើហ៊ានតែធ្វើឲ្យយើងទាស់ចិត្ត នាងរង់ចាំបម្រើពួកកូនចៅយើងទៀតជាមិនខាន.."

បើបាន1Kនៅមុនម៉ោង10បាន2ភាគទៀត...

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Donde viven las historias. Descúbrelo ahora