ភាគទី៦៣

826 24 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៦៣

មួយខែក្រោយមកទៀត..
ជីវិតរស់នៅរបស់វ៉ាយ៍លេតក៏មិនអាក្រក់អីណាស់ណា៎នោះឡើង ម៉្យាងនាងក៏មិនមែននៅម្នាក់ឯងរហូតឡើយក៏មានលោកយាយម្នាក់ដែលជាអ្នកចំការក្បែរផ្ទះនោះតែងតែមកលេងនាងហើយនាថ្ងៃនេះលោកយាយក៏បានអោយចៅប្រុសរបស់គាត់មកដែរត្បិតថាចៅប្រុសគាត់ចូលចិត្តមកលេងផ្ទះវ៉ាយ៍លេតណាស់ព្រោះគេក៏អាចបាននំនឹងរបស់ឆ្ងាញ់ៗញ៊ាំនោះអី។
ក្រឺង!
"ទៅហើយៗ" សំឡេងតូចស្រាលបន្លឺឡើងពីបបូរមាត់ម្ចាស់កាយតូចស្រឡូនដែលចុះពីលើជណ្ដើរទាំងប្រញាប់ប្រញាល់ក្រោយពីនិយាយទាក់ទងគ្នាតាមទូរសព្ទ័ជាមួយថេយ៍នឹងលូសុីតាមទម្លាប់រួចមក នាងតូចតែងតែមានភាពប្រយត្ន័ប្រយែងជានិច្ចរាល់ការចុះឡើងទៅកន្លែងណាមួយព្រោះតែកូនរបស់នាងកាន់តែធំឡើងហើយ គេក៏មានអាយុល្មមដែលអាចអោយនាងពិនិត្យមើលដឹងថាគេជាកូនប្រុស វ៉ាយ៍លេតសប្បាយចិត្តនឹងការរស់នៅបែបនេះ ទោះជានាងរស់នៅតែម្នាក់ឯងតែនាងក៏មិនឯកោព្រោះនាងតែងតែមានកូនជាកម្លាំងចិត្តរហូត។
"អរុណសួស្ដីបងស្រីស្អាត" ក្មេងប្រុសតូចដែលមានទឹកមុខគួរអោយស្រឡាញ់ឯណេះក៏ញញឹមរាក់ទាក់បងស្រីដែលខំមកបើកទ្វារអោយខ្លួន ក្មេងតូចក៏ចូលអោបវ៉ាយ៍លេតបន្តិចតាមទម្លាប់ ការអោបរបស់គេក៏នាំអោយវ៉ាយ៍លេតញញឹមនឹងទម្លាក់ដៃអង្អែលក្បាលគេតិចៗទៅមក។
"អូនជូនគីមកទាំងព្រឹកតែម្ដងថ្ងៃនេះ.." ក្មេងតូចម្នាក់នោះក៏មិនទាន់និយាយអ្វីតែក៏ដកខ្លួនពីការអោបក្រសោបរបស់បងស្រីរួចចូលទៅខាងក្នុងមុនម្ចាស់ផ្ទះទៅទៀត វ៉ាយ៍លេតក៏ប្រញាប់លូកទាញទ្វារបិទរួចក៏ចូលទៅខាងក្នុងតាមក្មេងតូចដែលជាភ្ញៀវ។
ជូនគីចូលមកដល់ខាងក្នុងគេក៏ទៅកាន់បន្ទប់ទទួលភ្ញៀវដែលនៅក្បែរផ្លូវចូលឯណោះ មកដល់គេក៏បានឃើញរបស់របរបញ្ញើជាច្រើនដែលហ្វេនៗនឹងប្រេនដែលធ្វើការជាមួយនឹងវ៉ាយ៍លេតផ្ញើមក ចំណែកឯម្ខាងទៀតឯណោះដែលក៏មានកាំមេរ៉ារៀបចំទុកជាស្រេចព្រោះថ្ងៃនេះវ៉ាយ៍លេតត្រូវឡាយពីផលិតផលតុបតែងមុខ នាងផ្លាស់ប្ដូរការផ្សាយចាប់តាំងពីនាងដឹងខ្លួនថានាងមានកូននឹងរាងកាយនាងអាចប្រែប្រួល គ្មានអ្នកណាដឹងថានាងមានកូនឡើយក្រៅពីថេយ៍។
"អង្គុយចុះមកមានគេផ្ញើនំមកអោយបងច្រើនណាស់តែបងមិនចេះញ៊ាំ កំពុងតែគិតថាគួរអោយអ្នកណាញ៊ាំណ៎? អេ!ដូចជានឹកមិនឃើញសោះថាគួរអោយអ្នកណា.." វ៉ាយ៍ក៏នៅឆ្លៀតញ៉ោះក្មេងទៀតទោះបីជាបានឃើញថាជូនគីពេបមាត់តិចៗក៏ដោយ នាងតូចអស់សំណើចរួចទម្លាក់ដៃប៉ះនឹងក្បាលរបស់គេតិចៗរួចហុចប្រអប់នំអោយទៅគេទាំងអស់មិនទុកតែម្ដង កូនក្មេងឯណោះកាលបើគ្រាន់តែបាននំភ្លាមក៏សប្បាយចិត្តនឹងបើកវាមកសាកញ៊ាំភ្លាមៗតែម្ដង។
"ញ៊ាំមួយៗកុំបង្ខំ ហើយកុំញ៊ាំច្រើនពេលលោកយាយអាចនឹងខឹងណា៎" វ៉ាយ៍លេតនិយាយឡើងមុននឹងនាំខ្លួនក្រោកទៅកាន់តុដែលនាងរៀបចំសម្រាប់ការឡាយ៎នោះរួចចាប់ផ្ដើមរៀបរបស់របរដែលនាងត្រូវផ្សាយ ចំណែកឯជូនគីឯណោះក៏កាន់នំមួយដុំទៅជាមួយរួចមកដល់ក៏លើកវាបញ្ចុកឲ្យបងស្រីញ៊ាំ។
"និយាយអ៊ីចឹង,បងស្រីៗខ្ញុំឃើញពូនោះខមិនលើវីដេអូបងរហូតហើយក៏Donateលុយមកបងមិនស្ទើរដែរ គាត់តែងតែព្យាយាមស្វែងរកអាស័យដ្ឋានបងរហូត គាត់ជាប៉ារបស់អូនវីនមែនទេ?" សុខៗជូនគីក៏សួរនាំទៅកាន់បងស្រីនូវសំណួរមួយដែលនាំអោយនាងនៅស្ងៀម មិនតែប៉ុណ្ណឹងគេក៏នៅទាញទូរសព្ទ័ពីហោប៉ៅរួចចុចបង្ហាញអាខោនរបស់មនុស្សម្នាក់នោះទៀត បានឃើញត្រឹមតែការសរសេររបស់គេវ៉ាយ៍លេតនាងក៏ដឹងទៅហើយថាជាអ្នកណាតែនាងមិននិយាយហើយរឹតតែមិនបង្ហាញពីភាពតានតឹងរបស់នាងទៅកាន់ជូនគី តែនាងក៏បែរជាញញឹមរួចក៏លូកដៃអង្អែលក្បាលរបស់ជូនគីតិចៗ។
"ជាមនុស្សរោគចិត្តនឹងណា៎..អូនវីនគ្មានប៉ាទេ! អូនវីនមានតែម៉ាក់ប៉ុណ្ណោះពីពេលនេះបន្តទៅមុខទៀត ហើយអូនកុំទៅរពឹសដៃប្រាប់អាស័យដ្ឋានគេយល់ទេ បើសិនជាអូននៅចង់ឃើញមុខអូនវីនពេលកើតមក.."
"បាទ៎បងវ៉ាយ៍!" ជូនគីហេតុុតែជាក្មេងដែលមិនចង់ដឹងរឿងច្រើន គេក៏ប្រញាប់ឆ្លើយទាំងញញឹមរួចក៏កាន់នំទៅអង្គុយញ៊ាំនៅសាឡុងវិញមិននៅរំខានបងស្រីធ្វើការទៀតឡើយ គ្រាន់តែជូនគីទៅបាត់វ៉ាយ៍លេតក៏ព្រលែងខ្យល់ដង្ហើមធំរួចក៏ងើយក្បាលឡើងទៅខាងលើទប់ទឹកភ្នែកខ្លួនឯង ព្យាយាមទប់អារម្មណ៍រួចញញឹមបន្តការងាររបស់នាងទៀត។
"សួស្ដីអ្នកទាំងអស់គ្នាត្រឡប់មកវិញជាមួយនឹងនាងខ្ញុំវ៉ាយ៍លេត.." វ៉ាយ៍លេតក៏បន្តធ្វើវីដេអូនោះបន្តជាមួយនឹងភាពជឿជាក់ដែលមាននៅក្នុងខ្លួន ក៏ប៉ុន្តែវីដេអូនាងមិនបានផ្សាយផ្ទាល់ភ្លាមៗឡើយ វានឹងចេញផ្សាយបន្តផ្ទាល់នៅ២រឺ៣ម៉ោងបន្តទៀតដែលចេញពីកុំព្យូទ័ររបស់ថេយ៉ុង គេបានគំនិតនេះមកពីវ៉ាយ៍ព្រោះមានតែធ្វើបែបនេះទើបអាចរក្សាសុវត្ថិភាពរបស់នាងនឹងកូនបាន។
វីដេអូរបស់នាងចេញផ្សាយយ៉ាងទូលំទូលាយអោយអ្នកប្រើប្រាស់បណ្ដាញសង្គមបានមើលនឹងស្វែងយល់ ភាពបុិនប្រសព្វរបស់នាងក្នុងការនិយាយនឹងបង្ហាញផលិតផលវាជាផ្នែកមួយដែលនាំអោយទស្សនិកជនរបស់នាងមិនអាចខកខានក្នុងការតាមដានបានឡើយ ពេលនេះវីដេអូរបស់វ៉ាយ៍ខ្លះក៏ត្រូវបានគេផ្សព្វផ្សាយនៅលើឡានក្រុងនឹងផ្ទាំងប៉ាណូនៅតាមផ្លូវដែរ ប្រជាប្រិយភាពរបស់វ៉ាយ៍លេតចាប់ផ្ដើមប្រសើរឡើងស្របនឹងជីវិតរបស់មិត្តនាងម្នាក់កំពុងតែធ្លាក់ដុនដាបចុះតែម្ដង។
នាងតូចអេរ៉ានីក្រោយពីចាកចេញពីជីមីនមកនាងក៏ត្រឡប់ទៅកាន់ផ្ទះលោកប៉ារបស់នាងដែលស្ថិតនៅប្រទេសអង់គ្លេសឯណោះ តែថានាងមិនមានរបស់របរប្រើប្រាស់ទំនើបដូចជាពេលមុនឡើយ លោកប៉ារបស់នាងចាប់បានថានាងព្យួរការសិក្សាចោលរាប់ខែមកហើយទើបគាត់លែងទម្រើសនាងដូចជាកាលពីមុនទៀត សូម្បីតែពេលនេះនាងក៏ត្រូវប្រើប្រាស់ឡានក្រុងសាធារណៈដើម្បីធ្វើដំណើរដែរ។
អេរ៉ានីឡើងលើឡានក្រុងព្រមជាមួយនឹងទឹកមុខស្មើបន្តិចតែនាងក៏មានអារម្មណ៍កាន់តែមិនល្អថែមទៀតកាលបើនាងឡើងមកអង្គុយទល់មុខនឹងទូរទស្សន៍ដែលកំពុងតែបង្ហាញពីការឡាយរបស់វ៉ាយ៍លេត អតីតមិត្តសំឡាញ់របស់នាង។
"ចំជារំខានមែន!" អេរ៉ាប្រទិចផ្ដាសាក្នុងចិត្តរួចក៏ដាក់កាសដោតជាប់នឹងត្រចៀករួចបើកចម្រៀងលឺៗរួចបិទភ្នែកសម្ងំដេក ពេលនេះនាងទៅទីណាក៏មិនអាចគេចពីវីដេអូរបស់វ៉ាយ៍លេតបានដែរ..
បន្ទាប់ពីចំណាយពេលជិះអស់ជិត៣០នាទីមកអេរ៉ានីនាងក៏បានមកដល់អាផាតមិនរបស់អីមីនដោយសុវត្ថិភាព ស្រីតូចក៏ឈរនៅមាត់ទ្វារក្រោយពីបានភ្ញាក់កាលបើបានឃើញស្បែកជើងរបស់មនុស្សស្រីនៅខាងក្រៅ ដំបូងនាងគិតថានាងមិនមកទីនេះឡើយតែនាងនឹកគេ ចង់ជួបជាមួយនឹងគេទើបនាងមកតែមកដល់ឃើញបែបនេះទ្រូងខាងឆ្វេងរបស់នាងក៏ហាក់ចុកអួលខុសពីធម្មតាដែរ ស្រីតូចកាន់កាបូបរបស់នាងរួចក៏ប្រញាប់ចូលទៅខាងក្នុងដើម្បីមើលតែអ្វីដែលនាងបានឃើញវាធ្វើអោយនាងដួលអុកជង្គង់នឹងដីតែម្ដង សកម្មភាពក្ដៅរោលរាលរបស់មនុស្សស្រី២នាក់កំពុងតែប្រព្រឹត្តិឡើង អេរ៉ានីលូកដៃទាញថូផ្កាទម្លាក់លាន់ច្រាវនាំអោយអ្នកដែលកំពុងតែឡើងឋានសួគ៌ឯណោះភ្ញាក់នឹងបញ្ឈប់សកម្មភាពងាកមកមើលនាង។
"បងស្រី..អ្ហឹកៗបងស្រី" អេរ៉ានីបែរជាមានអារម្មណ៍ហេងហាងកាលបើបានឃើញមនុស្សដែលនាងស្រឡាញ់ស្មើនឹងជីវិតទាំង២អ្នកនៅលើគ្រែជាមួយគ្នា មេរ៉ាក៏ញញឹមចុះពីលើគ្រែរួចទាញកន្សែងមករុំខ្លួនដើរសម្ដៅទៅរកប្អូនស្រីដែលទម្លាក់ខ្លួនអង្គុយយំនោះ។
"កុំយំអីប្អូនសំឡាញ់! ការពិតទៅឯងជាអ្នកសុីរបស់ដែលពីបងទៅវិញទេ..ហើយឯងក៏ជាមនុស្សម្នាក់ដែលកើតមកដើម្បីដណ្ដើមក្ដីសុខពីយើង!! នាងក្មេងចង្រៃ..មកពីវត្តមានឯងទើបធ្វើអោយលោកប៉ាមិនអាចផ្ទេរក្ដីស្រឡាញ់មកយើងនឹងអ្នកម៉ាក់យើងបាន!! យើងស្អប់ឯង..ហ៊ឹស"
"អ្ហឺៗអ្ហឹក" ក្បាលរបស់អេរ៉ានីត្រូវបានមេរ៉ារុញច្រានបានតាមអំពើចិត្តត្បិតនាងមិនអាចធ្វើអ្វីបាន នាងមិនអាចសូម្បីតែនាំខ្លួនក្រោកទៅតតាំងបាន គិតមកដល់ចំណុចមួយនេះនាងក៏ស្រាប់តែនឹកឃើញដល់រឿងដែលបានកើតឡើងទៅលើវ៉ាយ៍លេត ពេលដែលនាងក្រោកឈរឡើងតតាំងនឹងស្ថានភាពគ្រប់យ៉ាង វាកាន់តែធ្វើអោយអេរ៉ានីមានអារម្មណ៍ថាខុសឆ្គង..
(យើងខុសហើយ..អ្ហឹកៗវ៉ាយ៍..យើងសុំទោស)

បើបាន1.3Kមុនម៉ោង10 អេតមីនជូន2ភាគ

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now