ភាគទី៦៧+៦៨

872 24 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៦៧+៦៨

(វាជាកូនអ្នកណា?)

រាងកាយតូចស្រឡូនរបស់វ៉ាយ៍ត្រូវដេកស្ដូកស្ដឹងនៅលើគ្រែពូកទន់ៗក្នុងបន្ទប់ធំរបស់ម្ចាស់ផ្ទះមួយនេះ នាពេលដែលនាងគេទើបធ្វើអោយអ្នកដែលឈរសំឡឹងមើលអាចសម្គាល់ឃើញថាពោះរបស់នាងមានសភាពខុសប្លែកពីធម្មតា បើសិនជាមើលត្រឹមតែមុខមាត់នឹងរាងកាយនាងនាពេលមកដល់គឺមើលមិនដឹងឡើយ ត្បិតថានាងចូលចិត្តតែស្លៀកអាវធំៗរលុងទើបវាពិបាកនឹងមើល តែពេលនេះគេបានឃើញហើយក៏បានដឹងហើយថានាងតូចម្នាក់នេះកំពុងតែមានផ្ទៃពោះ កំពុងមានជីវិតរស់នៅក្នុងពោះរបស់នាងនឹងឯង។
រាងកាយនាងត្រូវបានគេដាក់អោយគេយ៉ាងមានរបៀបព្រមទាំងមានដុកទ័រម្នាក់កំពុងនឹងពិនិត្យថែមទៀតផង ដៃតូចក៏ត្រូវបានបន្ដោកសឺរ៉ូមនឹងសារ៉េមើលដោយដុកទ័រជំនាញម្នាក់ដែលជីមីនបានខលហៅនោះ នែលលីដែលជាអ្នកជួយទប់នឹងគ្រាវ៉ាយ៍ក៏អន្ទះសាររង់ចាំមើលដំណឹង តែថាមានអ្នកអន្ទះសារជាងនាងទៅទៀត ម្ចាស់កាយមាំទាំដែលឈរនោះហាក់នៅលែងសុខតាំងពីគ្រូពេទ្យពិនិត្យមើលនាងរួចមកទល់នឹងពេលនេះក៏នៅមិនទាន់ដឹងដំណឹងទៀត។
"ហ៊ឹម"
"នាងយ៉ាងមិចទៅហើយលោកដុកទ័រ?" គ្រាន់តែលោកដុកទ័រក្រោកភ្លាមនែលលីឯណោះក៏ឆ្លេឆ្លាលើសបងប្រុសនាងទៅទៀត ស្រីតូចហាក់ឈរមិចង់នឹងក៏ដោយសារតែនាងបារម្ភពីវ៉ាយ៍ជាពិសេសនោះគឺក្មេងក្នុងផ្ទៃនឹងឯង ព្រោះនាងប្រាកដចិត្តមួយរយភាគរយតែម្ដងថាក្មេងមួយនេះច្បាស់ជាកូនរបស់បងប្រុសនាងនឹងវ៉ាយ៍លេត។
"ហ៊ឹម! អាចនិយាយបានថាវាជាសំណាងមួយដែលការដួលនោះមិនប៉ះទង្គិចខ្លាំងដល់ថ្នាក់ប៉ះពាល់ដល់កូនក្នុងផ្ទៃ តែខ្ញុំចង់ផ្ដាំផ្ញើអ្នកទាំង២ថាអោយប្រយត្ន័ប្រយែងជាមួយនឹងអាការៈរបស់អ្នកជម្ងឺបន្តិចត្បិតថាមើលទៅរាងកាយម្ដាយមើលទៅរឹងមាំពិតមែន តែក្មួយនៅអាយុត្រឹមប៉ុន្មានខែបែបនេះងាយនឹងប៉ះទង្គិចខ្លាំងណាស់ កុំអោយមានរឿងបែបនេះកើតឡើងទៀត" គ្រាន់តែបានលឺថាក្មេងក្នុងផ្ទៃមិនបានកើតអីគ្រប់គ្នាហាក់មានអារម្មណ៍ស្រាលខ្លួនដូចជាដកបន្លាចេញពីទ្រូង នែលលីក៏ញញឹមមុននឹងចូលទៅជិតវ៉ាយ៍លេតលូកដៃទាំងសងខាងទៅក្រសោបកាន់ដៃនាងព្រមជាមួយនឹងស្នាមញញឹមជាប់ផ្ទៃមុខ ជីមីនឯណោះក៏ជ្រែងហោប៉ៅសំឡឹងមើលទៅរាងកាយស្លេកស្លាំងដែលដេកស្ដឹងនៅលើគ្រែនោះព្រមជាមួយនឹងទឹកមុខស្មើដែលលាក់បាំងទៅដោយភាពធូរស្រាលចិត្ត។
"អរគុណហើយវ៉ាយ៍ដែលមិនកើតអី, ខ្ញុំដឹងថាវ៉ាយ៍រឹងមាំនឹងការពារអូនវីន" នែលលីនិយាយឡើងទាំងសប្បាយក្នុងចិត្ត នាងក៏នឹកឃើញដល់ឈ្មោះដែលវ៉ាយ៍និយាយមុននេះនាំឲ្យស្រីតូចកាន់តែរំភើបចិត្ត អាចនិយាយបានថានាងជិតបានក្លាយជាមីងរបស់គេពេញលេញហើយ។
"បងប្រុស.." នែលលីងាកទៅក្រោយខ្នងតែក៏ភ្ញាក់កាលបើបាត់វត្តមានបងប្រុសរបស់នាងមិនដឹងជាគេចេញទៅណា នាងក៏មិនបានឆ្ងល់នឹងនៅអង្គុយមើលថែវ៉ាយ៍វិញ។

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Hikayelerin yaşadığı yer. Şimdi keşfedin