ភាគទី៨២

769 25 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៨២

ពីរបីថ្ងៃកន្លងទៅ..
វ៉ាយ៍លេតក៏ហាក់ចំណាយពេលនៅជាមួយនឹងនែលលីព្រមទាំងជួយបង្ហាត់បង្រៀននាងពីវិធីនៃការធ្វើទឹកអប់ដែលជារូបមន្តដើមរបស់នាង ចំណែកឯអ្នកដែលត្រូវគេបង្រៀនឯណោះក៏សប្បាយរីករាយនឹងព្យាយាមត្រងត្រាប់រាល់គ្រប់ពាក្យសម្ដីដែលវ៉ាយ៍បានប្រាប់។
"វ៉ាយ៍ដាក់ប៉ុណ្ណេះបានទេ?" នែលលីលើកដបទឹកអប់ដែលនាងចាក់បានជិតពេញគ្របឯណោះបង្ហាញទៅវ៉ាយ៍ នាងតូចយើងកាលបើឃើញនែលលីចាក់ឡើងចង់ពេញដបបែបនេះនាងក៏ចង់លោះព្រលឹងទៅហើយ ស្រីតូចក៏ទុករបស់នាងមួយកន្លែងរួចកិលខិតខ្លួនចូលទៅរកនែលលីឯណោះ។
"អ្នកណាចាក់ពេញដូចជានាងបែបនៀក៎? តាមក្បួនស្ដង់ដាគឺគេចាក់ប៉ុណ្ណេះ មើលខ្ញុំ.." វ៉ាយ៍លេតបង្ហាញនែលលីតាមការគួរអោយនាងបានដឹងនឹងយល់ វ៉ាយ៍លេតនៅពេលនេះគឺដូចជាបងស្រីម្នាក់អ៊ីចឹង បើទោះបីជានាងមានអាយុក្មេងជាងនែលលីក៏ដោយក៏នាងមើលទៅចាស់ទុំគួរអោយកោតសរសើរដែរ។
"ប៉ុណ្ណឹងយល់ទេ?" វ៉ាយ៍លេតចាក់រួចក៏ងាកមកមើលនែលលី អ្នកម្ខាងទៀតឯណេះក៏សំឡឹងមើលទៅវ៉ាយ៍ទាំងទឹកមុខញញឹមរួចចូលទៅអោបចង្កេះវ៉ាយ៍ជាប់នាំអោយនាងភាំងភ្លឹកមិនដឹងខ្លួន ស្រីតូចយើងដៃបាស់ច្រង៉េងច្រង៉ាងក៏ព្រោះតែនែលលីអោបមិនអោយដំណឹងមុនសោះ តែមួយសន្ទុះនាងក៏ទម្លាក់ដៃចុះរួចអោបក្រសោបរាងកាយនែលវិញមិនភ្លេចគោះខ្នងនាងស្រាលៗផង។
"បានវ៉ាយ៍មិនស្អប់ខ្ពើមខ្ញុំខ្លាំងដូចពីមុន ខ្ញុំសប្បាយចិត្តសឹងតែស្លាប់ទៅហើយ ខ្ញុំអរគុណហើយក៏សុំទោសវ៉ាយ៍" នាងតូចវ៉ាយ៍លេតក៏ញញឹមទទួលពាក្យរ៉ាយរ៉ាប់របស់នែលលីព្រមជាមួយនឹងស្នាមញញឹម នាងតូចក៏បិទភ្នែកទទួលការអោបនោះស្របនឹងក្រសែភ្នែកមួយគូសំឡឹងមើលនាងពីជាន់ខាងលើមក ស្នាមញញឹមក៏ញ៉ោចឡើងលើផ្ទៃមុខសង្ហារបស់អ្នកដែលមានឈ្មោះថាជាបងនឹងជាប្ដីឯណោះ។
ក្រឺង!ក្រឺង..
ទូរសព្ទ័សុខៗស្រាប់តែរោទ៍ឡើងកាត់ភាពស្រស់ត្រកាលរបស់គេប្ដូរជំនួសមកវិញនូវទឹកមុខជ្រឹមចិញ្ចើមបែបមិនសូវជាសប្បាយចិត្តត្បិតថាអ្នកដែលខលមកនោះជាម៉េរ៉ា ដំបូងគេក៏មិនចង់លើកតែក៏មិនចង់មានបញ្ហាជាមួយនឹងនាងទើបបានជាគេបង្ខំចិត្តលើកទៅ..
"មានការអីម៉េ?" ជីមីនបន្លឺសំឡេងឡើងធម្មតាតែទឹកមុខរបស់គេក៏បង្ហាញភាពមិនសូវជាពេញចិត្តនឹងនិយាយប៉ុន្មានឡើយ ចិត្តគេកំពុងតែសប្បាយរីករាយបែរជាមកត្រូវខុសអារម្មណ៍ព្រោះតែការខលចូលរបស់នាង។
(បងនៅឯណា? អូនចង់ជួបគ្នាជាមួយបង..) ពាក្យសម្ដីនិយាយរបស់មេរ៉ាក៏នាំអោយជីមីនប្រញាប់ចោលក្រសែភ្នែកសំឡឹងមើលទៅស្រីៗទាំង២នាក់ដែលនៅខាងក្រៅឯណោះ ជីមីនក៏ហាក់នឹកឃើញអ្វីម៉្យាងនៅក្នុងខួរក្បាលរបស់គេនាំអោយគេប្រញាប់ឆ្លើយតបភ្លាម។
"ពួកយើងជួបគ្នាទៅ បងក៏មានរឿងចង់និយាយជាមួយនឹងម៉េដូចគ្នាដែរ"
(អូខេ! ចឹងជួបគ្នាកន្លែងចាស់ណា៎ អូននឹកបង) ការសន្ទនាត្រូវបានកាត់ផ្ដាច់ភ្លាម ជីមីនក៏បោះជំហានចូលទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់រួចទើបចេញមកវិញទាំងប្រញាប់ប្រញាល់ តែនាយក៏ភ្ញាក់ផ្អើលបន្តិចកាលបើបើកទ្វារឡើងមកក៏ឃើញវ៉ាយ៍លេតនាងកំពុងតែឈរនៅនឹងមាត់ទ្វារឯណោះ វ៉ាយ៍លេតក៏បានតែសំឡឹងមើលទៅជីមីន បើកភ្នែកម៉ក់ៗដូចជាកូនក្មេង។
"លោកទៅជួបនឹងអ្នកណាមែនទេ?"
"មិនមែនជារឿងរបស់នាងទេ!!" ជីមីននិយាយបែបសោះអង្គើយដាក់នាងដូចដើម វ៉ាយ៍លេតក៏លើកស្មាបន្តិចរួចដើរបំបុកស្មាជីមីនចូលទៅខាងក្នុងយ៉ាងព្រហើនតែម្ដង ម្ចាស់កាយមាំទាំក៏សង្គ្រឺតធ្មេញបន្តិច មុននឹងនាំខ្លួនចាកចេញទៅភ្លាមៗមិនបង្អង់ វ៉ាយ៍លេតក៏ងាកភ្នែកមើលទម្រាំដល់ឡានបើកចេញរួចទើបនាងប្រញាប់ចូលទៅកាន់តុរបស់នាង ដៃតូចទាញសៀវភៅកំណត់ហេតុរបស់នាងឡើងមករួចអង្គុយចុះនឹងសរសេរវាបន្តទៀត។
...
"ថាមិច? បងមីន..មិនបានទេ!!!" សំឡេងស្រួយស្រៈបន្លឺឡើងមកផ្អើលដល់អ្នកដែលនៅក្នុងភោជនីយដ្ឋាននោះ មេរ៉ាមានទឹកមុខខឹងសម្បារជាខ្លាំងកាលបើបានលឺជីមីនគេនិយាយគ្រប់យ៉ាងទាក់ទងនឹងរឿងដែលនាងមិនចង់លឺហើយក៏មិនរំពឹងថានាងនឹងបានលឺចេញពីមាត់របស់ជីមីននោះឡើយ។
"បងសម្រេចចិត្តរួចហើយ បងមានកូនវីនដែលត្រូវមើលថែ ហើយបងក៏មិនចង់អោយកូនបងកើតមកជាក្មេងដែលខ្វះភាពកក់ក្ដៅដូចជាបងដែរ បងបានជួយអូនកម្ចាត់អេរ៉ានីរួចហើយ ពួកយើងបញ្ចប់វាទៅ..បងសុំទោស" ជីមីនគេនិយាយគ្រប់យ៉ាងតាមបំណងរបស់គេរួចគេក៏ក្រោកឡើងចាកចេញទៅទុកអោយមេរ៉ានោះនៅម្នាក់ឯងព្រមជាមួយនឹងភាពខឹងសម្បារជាខ្លាំង នាងក៏លូកទាញយកទូរសព្ទ័ទាំងញ័រដៃរួចចុចទាក់ទងទៅនរណាម្នាក់មិនដឹង។
"ខ្ញុំព្រមហើយ! ចាត់ការប្អូនស្រីវាយប់នេះចុះ.." មេរ៉ាពោលទាំងទឹកភ្នែកហូររហាមកាត់តាមរង្វង់ភ្នែក ដៃតូចទម្លាក់ចុះក្ដាប់ណែនពោរពេញទៅដោយកំហឹង។
(បងនឹងស្ដាយក្រោយដែលបោះបង់ខ្ញុំ ជីមីន វីគ្រីស)
ជីមីនឯណោះក៏ចេញទៅក្រៅព្រមទាំងលើកដៃចុចទូរសព្ទ័ទាក់ទងទៅកាន់វ៉ាយ៍លេតទាំងទឹកមុខហាក់ស្រស់ស្រាយខុសពីធម្មតា មួយសន្ទុះទើបនាងលើកឡើងនិយាយ។
(អាឡូ! នាងអាចចេញមកខាងក្រៅបានទេ?)
"ខលមកធម្មតារឺខលមកឈ្លោះ?" វ៉ាយ៍លេតនិយាយឡើងស្របនឹងក្រសែភ្នែកសំឡឹងមើលទៅអេក្រង់កុំព្យូទ័ររបស់នាង ស្រីតូចសំឡឹងមើលទៅកាន់កាំមេរ៉ាហាងដែលជីមីនបានជួបជាមួយនឹងមេរ៉ាអម្បាញ់មិញនោះ មិនដឹងជាអ្នកណាទេផ្ញើfootageកាំមេរ៉ានោះមកអោយនាង ចង់អោយនាងបានដឹងថាយប់នេះមេរ៉ានាងចេញសកម្មភាពហើយ។
(ខ្ញុំនឹងទទួលនាងចេញមកឌីននើ កុំឲ្យនាងនិយាយថាកូនវីនមានប៉ាជាមនុស្សគំរិះ...) វ៉ាយ៍លេតបានលឺគេនិយាយនាងក៏អស់សំណើចបន្តិចរួចនាងក៏យល់ព្រមជាមួយនឹងសំណើររបស់ជីមីនឯណោះ។

ល្ងាចឈានចូលមកដល់ ជីមីនដែលនៅរង់ចាំឯណោះក៏បង្ហាញស្នាមញញឹមជារឿយៗព្រោះរង់ចាំការមកដល់របស់វ៉ាយ៍លេត នាងសុំថានាងជាអ្នកហៅឡានមកដោយខ្លួនឯង ហើយជីមីនក៏មិនចង់ជំទាស់ជាមួយនឹងនាងដែរ។
ទឺង! បងប្រុស..
សំឡេងសារទូរសព្ទ័របស់គេក៏លឺឡើងស្របនឹងសំឡេងរបស់មនុស្សម្នាក់ហៅគេថាបងប្រុស ជីមីនក្រឡេកភ្នែកមើលទៅនែលលីស្របនឹងភាពភ្ញាក់ផ្អើលបន្តិចដែលនាងមក នាយក៏ទាញទូរសព្ទ័មកបើកសំឡេងនោះស្ដាប់ ទឹកមុខគេក៏ស្រាប់តែប្រែប្រួល..
(អាឡូ! ខ្ញុំប្ដូរចិត្តហើយ..ចាត់ការវាទៅ ចាត់ការនាងនែលលីនោះឲ្យបាត់ៗទៅ ទុកឲ្យខ្ញុំជាអ្នកចាត់ការនាងវ៉ាយ៍នោះក៏បាន..)
(ល្អ! តែនាងក៏ត្រូវតែធ្វើជានុយនាំប្រុសស្នេហ៍របស់នាងនឹងនាងប្រពន្ធនោះចេញពីផ្ទះ សល់ប៉ុន្មានទុកឲ្យយើងជាអ្នកចាត់ការ...)
សំឡេងនឹងរូបភាពរបស់មេរ៉ានិយាយត្រូវបាផ្ញើចូលមកកាន់ទូរសព្ទ័របស់គេ ជីមីនក៏ភាំងកាលបើបានឃើញសារមួយចុងក្រោយដែលលោតឡើងមកនោះ វាជាសារដែលវ៉ាយ៍ផ្ញើមកគេ បើសិនជាមេរ៉ាមានបំណងនៅលើនែលលី តែពេលនេះនែលលីមកទីនេះបានន័យថាវ៉ាយ៍...
(ពួកយើងបញ្ចប់វាត្រឹមនឹងចុះ..ចាត់ទុកថាខ្ញុំសងរាល់អ្វីដែលខ្ញុំបានធ្វើលើប្អូនស្រីលោកចុះណា៎ កូនវីនផ្ដាំប្រាប់លោកថាគេស្រឡាញ់ប៉ាៗណាស់)
"ហ៊ឺ អត់ទេវ៉ាយ៍..អត់ទេ!!!"

1.6Kមុនម៉ោង7អេតមីនលេងហ្គេម3ភាគទៀត

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Tempat cerita menjadi hidup. Temukan sekarang