ភាគទី១១+១២

1K 30 0
                                    

មកដល់២ភាគទៀតហើយណា៎ ហិហិ អរគុណសម្រាប់ការចុចឡាច៎នឹងខមិនរបស់អ្នកទាំងអស់គ្នា

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១១+១២

"តោះញ៊ាំចុះក្មួយៗ" ក្រោយពីពួកគេចំណាយពេលយូរគួរសមអាហារទាំងប៉ុន្មានក៏ត្រូវបានរៀបចំយ៉ាងគួរអោយឈ្ងុយឆ្ងាញ់ដាក់នៅលើគ្រែខាងមុខផ្ទះអុំស្រីនោះ ពួកគេទាំង៣នាក់ក៏អង្គុយញ៊ាំជាមួយគ្នាជាមួយអុំស្រីព្រមជាមួយនឹងទឹកមុខញញឹមស្រស់ស្រាយ ខុសប្លែកតែមនុស្សម្នាក់ក្នុងចំណោមពួកគេប៉ុណ្ណោះ នោះគឺគ្មានអ្នកណាឡើយក្រៅពីនាយជីមីននេះឯង។
គេមិនពេញចិត្តដែលត្រូវមករួមអាហារជាមួយនឹងថេយ៍..
"ញ៊ាំឲ្យច្រើនៗណាអូននឹងឆាប់បានធូរស្រាល" ជីមីនក៏ដួសក្ដាមដាក់ឲ្យវ៉ាយ៍លេតស្របនឹងនាងបម្រុងអោនដួសសម្លបង្កងដែលមិត្តរបស់នាងខំរកមក ស្រីតូចក៏មិនបានបដិសេធនឹងញញឹមដួសយកវាមកញ៊ាំក៏ព្រោះតែជីមីនក៏ខំប្រឹងរកវាមកឲ្យនាងដូចគ្នា។
"និយាយអ៊ីចឹងក្មួយទាំង៣សុទ្ធតែមកពីសេអ៊ូលទាំងអស់ពិតទេ?" កាលបើឃើញថាស្ថានភាពនៅទីនោះរៀងស្ងប់ស្ងាត់ទើបអុំស្រីម្ចាស់ផ្ទះឯណោះចាប់ផ្ដើមនិយាយឡើង ពួកគេទាំង៣នាក់ក៏ដាក់ស្លាបព្រាចុះព្រមគ្នារួចតបទាំងញញឹមទៅកាន់គាត់។
"អុំស្រីអាចទៅលេងសេអ៊ូលជាមួយនឹងពួកយើងបាន ពួកយើងរីករាយនឹងនាំអុំស្រីដើរកំសាន្តណា៎" វ៉ាយ៍លេតក៏លើកឡើងនូវសំណើរគួរសមមួយទៅកាន់អុំស្រីដែលនាំឲ្យគាត់ញញឹមបន្តិចហាក់បីដូចជាសំណើរទាំងនេះរំលឹកដល់អ្វីម៉្យាងទាក់ទងជាមួយនឹងគាត់អ៊ីចឹង។
"អុំថាកុំអីល្អជាង អុំធ្លាប់រស់នៅទីនោះច្រើនឆ្នាំមកគួរសមទៅហើយ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះដែលអុំចាកចេញមករស់នៅទីនេះ ជីវិតអុំក៏ស្ងប់សុខច្រើនជាងមុន" កម្លោះក្រមុំយើងអង្គុយស្ដាប់អ្វីដែលអុំស្រីនិយាយព្រមជាមួយនឹងទឹកមុខហាក់សោកស្ដាយជំនួសអ្វីដែលបង្ហាញមកតាមរយៈទឹកមុខរបស់អុំស្រី បើទោះបីជាអុំស្រីមិនបាននិយាយថាមានរឿងអ្វីកើតឡើងចំពោះគាត់ក៏ដោយ។
"បើសិនជាជីវិតរស់នៅទីនេះអាចឲ្យអុំមានក្ដីសុខ បែបនេះមានន័យថាជីវិតរបស់អុំក៏ល្អប្រសើរឡើងហើយ រឿងអតីតកាលណាមិនល្អមិនបាច់រំលឹកវាទៀតឡើយ" វ៉ាយ៍លេតនិយាយលួងលោមអុំស្រីជាមួយនឹងភាពគួរអោយស្រឡាញ់នឹងបរិសុទ្ធរបស់នាងដែលនាំឲ្យទិដ្ឋភាពនៅទីនោះពោរពេញទៅដោយភាពកក់ក្ដៅ។
១ម៉ោងក្រោយ..
បន្ទាប់ពីអាហារពេលល្ងាចកន្លងផុតទៅកម្លោះក្រមុំយើងក៏បានរៀបចំសម្អាតនឹងជូតសម្អាតទីកន្លែងដែលខ្លួនបានប្រើប្រាស់សម្រាប់អាហារពេលល្ងាចមួយពេលនោះ វ៉ាយ៍លេតដែលរៀបចំលាងចានក្បានរួចក៏ចេញមកខាងក្រៅអង្គុយលេងជាមួយនឹងអុំស្រីម្ចាស់ផ្ទះ វ៉ាយ៍លេតក៏មិនភ្លេចយកអាវក្រៅមួយដែលព្យួរជាប់នឹងទ្វារយកមកដណ្ដប់មុននឹងចេញទៅខាងក្រៅ។
"ក្មួយវ៉ាយ៍? អង្គុយចុះមក" បានឃើញវ៉ាយ៍លេតចេញមកអុំស្រីក៏ញញឹមទទួលយកការមកដល់របស់នាង ស្រីតូចក៏ដាក់ខ្លួនអង្គុយអោបជើងទាំងសងខាងឡើងគ្របអាវវែងនោះលើរាងកាយនាងត្បិតថានៅខាងក្រៅរងាខ្លាំងគួរសមដែរ អុំស្រីកាលបើឃើញនាងរងាគាត់ក៏ឈោងដៃទាញប៉ាន់តែយកមករួចចាក់ទឹកតែមួយកែវហុចឲ្យទៅវ៉ាយ៍លេត។
"អរគុណអុំស្រី" វ៉ាយ៍លេតក៏ញញឹមទទួលយកកែវតែនោះយកមកផ្លុំរួចផឹកកម្ដៅខ្លួនកុំឲ្យរងា អុំស្រីឯណោះក៏សំឡឹងមើលនាងព្រមជាមួយនឹងក្រសែភ្នែកម៉្យាងដែលពិបាកនិងពន្យល់ ប្រៀបបីដូចជាគាត់សំឡឹងមើលទៅកាន់មនុស្សសំខាន់ម្នាក់ក្នុងជីវិតគាត់។
"ក្មួយដូចជាកូនស្រីរបស់អុំខ្លាំងណាស់ ឃើញក្មួយពេលនេះដូចជារំលឹកដល់កូនស្រីរបស់អុំអ៊ីចឹងដែរ" វ៉ាយ៍លេតក៏ងាកមើលទៅគាត់ព្រមជាមួយនឹងភាពក្រៀមក្រោះបន្តិចក៏ព្រោះតែមើលទៅអុំស្រីដូចជានឹកដល់កូនស្រីគាត់ខ្លាំងណាស់ នាងតូចក៏ត្រសុលខ្លួនចូលទៅអោបគាត់ផ្ដល់ឱកាសឲ្យអុំស្រីបានអោបនាង បើទោះជានាងមិនអាចជួយអ្វីដល់គាត់បានក៏យ៉ាងហោចនាងអាចជួយឲ្យគាត់មានអារម្មណ៍ថាកូនស្រីរបស់គាត់នៅទីនេះមួយពេលដែរ។
"អុំមានពាក្យជាច្រើននឹងរឿងជាច្រើនចង់និយាយទៅកាន់នាង អុំចង់សុំទោសនាងដែលអុំធ្វើឲ្យនាងឆ្លងកាត់រឿងគ្រប់យ៉ាងតែម្នាក់ឯង.. អុំជាម្ដាយអាក្រក់ម្នាក់" ទឹកថ្លាប៉ុន្មានតំណក់ក៏ស្រក់តក់លើខ្មងដៃរបស់វ៉ាយ៍លេត នាងតូចក៏កាន់តែមានអារម្មណ៍អាណិតអាសូរដល់គាត់ដែលត្រូវមកជួបរឿងទាំងអស់នេះ តែនាងក៏មិនទាន់បាននិយាយអ្វីដែរក្រៅពីនៅរង់ចាំស្ដាប់គ្រប់យ៉ាងដែលគាត់និយាយ។
"បែបនេះហើយទើបអុំនិយាយប្រាប់ក្មួយកាលពីថ្ងៃចំពោះខ្សែជីវិតស្នេហាតែមួយនោះ បើសិនជាក្មួយជ្រើសរើសចំមនុស្សត្រូវក្មួយនឹងរស់នៅយ៉ាងមានក្ដីសុខ តែបើសិនជាក្មួយជ្រើសរើសខុស មិនត្រឹមតែអ្នកជុំវិញខ្លួនរបស់ក្មួយត្រូវឈឺចាប់ឡើយ អ្នកដែលឈឺចាប់ខ្លាំងជាងគេនោះគឺជាក្មួយនឹងឯងវ៉ាយ៍.." វ៉ាយ៍លេតក៏ស្រាប់តែមានអារម្មណ៍មិនល្អនឹងមិនច្បាស់លាស់ជាមួយអ្វីដែលអុំស្រីកំពុងតែនិយាយ ចិត្តនឹងនររបស់នាងដែលមានទៅលើទំនាក់ទំនងរវាងនាងនឹងជីមីនក៏ស្រាប់តែរលុបបាត់ជំនួសមកវិញជាមួយនឹងភាពភ័យខ្លាចចម្លែកមួយដែលនាងមិនធ្លាប់សូម្បីតែនឹងគិតពីវា។

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now