ភាគទី០២

2.4K 57 0
                                        

រឿង ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី០២

(គេជាមនុស្សល្អ...ខ្ញុំជឿជាក់គេ)
វេលាព្រឹកថ្ងៃថ្មីក៏បានមកដល់ទៀតហើយ ក្រឡេកមកមើលផេនហោស៍ឯណោះក៏ឃើញថាពន្លឺភ្លឺចាំងពីគ្រឿងសង្ហារឹមនឹងការតុបតែងដែលផ្លាតគ្នាជាមួយពន្លឺព្រះអាទិត្យនាព្រឹកព្រលឹម សន្សើមធ្លាក់ស្រក់ប៉ះនឹងដើមផ្កាតូចៗដែលនៅក្បែរនឹងមាត់ផ្លូវចូលមកក្នុងបន្ទប់គ្រួសារធំរបស់ផេនហោស៍មួយនេះ ពន្លឺបន្តដាលចាំងបង្ហាញរហូតដល់គ្រែមានស្រោមពូកខ្មៅក្រឹបឯណោះទៀត រាងកាយមនុស្សស្រីប្រុស២នាក់កំពុងតែគេងលង់លក់នៅលើគ្រែជាមួយគ្នាព្រមជាមួយនឹងភាពទទេស្អាតនៅលើរាងកាយ ពួកគេបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាស្ទើរតែគ្រប់ពេលដែលជួប បើទោះជាម្ខាងទៀតធ្វើគ្រាន់តែការសងសឹក សម្ដែងដូចជាពេញចិត្តក៏ដោយតែគេក៏សម្ដែងបានយ៉ាងសាកសមដល់ថ្នាក់អាចពង្វក់ក្មេងមិនដឹងអីដូចជាវ៉ាយ៍លេតលង់ជឿគេស្លុងប្រគល់ឲ្យគេគ្រប់យ៉ាងព្រោះតែពាក្យមួយម៉ាត់ថា«ស្រឡាញ់» ។
"អ្ហឹម!!" ត្របកភ្នែកស្ដើងសន្សឹមបើកឡើងទាំងអស់កម្លាំងតែក៏ស្រស់ស្រាយអារម្មណ៍ត្បិតថានាងបានក្រោកទទួលយកថ្ងៃថ្មីជាមួយនឹងមនុស្សប្រុសជាទីស្រឡាញ់នៅលើគ្រែជាមួយគ្នា។ វ៉ាយ៍លេតងាកបែរខ្លួនមើលទៅម្ចាស់កាយមាំដែលកំពុងតែគេងលង់លក់មិនដឹងខ្លួនតែគេក៏សង្ហាមិនធម្មតាឡើយដល់ថ្នាក់អ្នកដែលកំពុងតែសំឡឹងមើលនោះអៀនឡើងក្រហមថ្ពាល់ ដៃតូចស្រឡូនក៏លូកអោបក្រសោបរាងកាយមាំទាំរបស់នាយព្រមជាមួយនឹងស្នាមញញឹមជាប់លើផ្ទៃមុខ។
"អឹម!" សំឡេងគ្រហឹមបន្លឺឡើងស្របជាមួយនឹងរាងកាយមាំទាំរើបម្រាស់តិចៗដៃមាំទម្លាក់ប៉ះរាងកាយខ្លួនឯងទើបដឹងថាគេកំពុងតែត្រូវនាងល្អិតវ៉ាយ៍លេតអោបជាប់។
"អរុណសួស្ដី" កាយតូចត្រសុលចូលកៀកនឹងនាយអោបជប់ណែនស្របនឹងជីមីនងាកបែរទៅរកនាងលូកក្រសោបអោបខ្លួននាងទាំងភ្នែកនៅបិទនៅឡើយ ចិញ្ចើមម្ខាងក៏លើកឡើងក៏ព្រោះតែគេគិតថានាងប្រហែលជាក្រោកទៅបាត់ហើយពេលគេបើកភ្នែកឡើង តែអត់ទេ!
"បងស្មានតែអូនត្រឡប់ទៅវិញហើយតើ? បងចង់និយាយថាពីយប់មិញអូនខ្លាចថាអ្នកម៉ាក់នឹងទៅខនដូនោះ" ជីមីនក៏និយាយស្របនឹងបបូរមាត់អោនថើបស្រង់ក្លិនពីកញ្ចឹងកររបស់នាងបន្តិច វ៉ាយ៍លេតញញឹមរួចលូកដៃរុញទ្រូងមនុស្សប្រុសជាទីស្រឡាញ់ចេញមិនឲ្យគេធ្វើអ្វីផ្ដេសផ្ដាសទាំងព្រឹកបែបនេះ។
"អូនស្រឡាញ់បង..បងដឹងទេ?" វ៉ាយ៍លេតលូកកាន់ក្រសោបថ្ពាល់របស់ជីមីនបន្តិចរួចក៏អោនចូលអោបទ្រូងកក់ក្ដៅជាថ្មីព្រមជាមួយនឹងស្នាមញញឹមទាំងដែលនាងមិនបានដឹងឡើយថាដើមទ្រូងនោះមិនកក់ក្ដៅដូចជាអ្វីដែលនាងគិតឡើយ។
"ក្រោក.." ក្រោយពីនាងតូចបញ្ឈប់គេពីអ្វីដែលគេចង់បានជីមីនក៏ផ្លាស់ប្ដូរពីការអោបក្រសោបនាងមកជាការតឿននាងឲ្យក្រោកទៅវិញ នាងល្អិតយើងក៏រហ័សងើបមុខសំឡឹងមើលទៅគេ មិនព្រមក្រោកហើយថែមទាំងផ្គើនលើសដើមថែមទៀត។
"អត់ទេ ទាល់តែបងនិយាយសិន អូននិយាយថាស្រឡាញ់បងរួចហើយ បងមីន.." នាងតូចមិនព្រមក្រោកនៅគេងអោបទ្រូងគេជាប់ណែនបំណងចង់ប្រឡែងលេងតាមទម្លាប់របស់គូស្នេហ៍តែងតែធ្វើ តែនាងមិនបានដឹងឡើយថាអ្នកដែលកំពុងតែត្រូវគេអោបឯណេះជ្រឹមចិញ្ចើមធុញទ្រាន់ដល់កម្រិតទៅហើយ ដល់ថ្នាក់ថាបើអាចចាត់ការនាងឲ្យទ្រោមខ្លួនគេនឹងចាត់ការភ្លាម តែវាមិនទាន់ដល់ពេល។
"ក៏បាន..បងស្រឡាញ់អូន" ទោះជាធុញទ្រាន់ប៉ុណ្ណាក៏គេត្រូវតែនិយាយ ពាក្យកុហករបស់គេមានប្រសិទ្ធិភាពឲ្យនាងតូចដែលកំពុងតែចង់ងក់ងរនោះប្ដូរមកជាញញឹមរួចប្រញាប់ក្រោកទាញកន្សែងមករុំរាងកាយក្រោកពីគ្រែមុននាយទៅទៀត។
"ស្រឡាញ់បងមីនបំផុត..អូនទៅងូតទឹកសិនហើយ" ជីមីនក៏ញញឹមតបទៅកាន់នាង ដេកលើគ្រែសំឡឹងមើលរាងកាយតូចស្រឡូនរត់ចូលទៅកាន់បន្ទប់ទឹកទាំងសប្បាយចិត្ត ទឹកមុខញញឹមក្លែងក្លាយអម្បាញ់មិញក៏ប្ដូរប្រែមកជាស្មើធេងនឹងពោរពេញទៅដោយភាពធុញទ្រាន់ដូចជាអម្បាញ់មិញដែរ។
(ត្រឹមជាស្រីបម្រើលើគ្រែសោះ ទាមទារស្អីក៏ច្រើនម៉្លេះ?) កាយមាំក្រោកអង្គុយរួចក៏សំឡឹងមើលទៅជ្រុងដដែលព្រមជាមួយនឹងពាក្យមួយឃ្លាដែលគេបំណងចង់និយាយវាចេញមកខ្លាំងណាស់ តែថា..វាមិនទាន់ដល់ពេលឡើយ។
...
ម៉ោង៩នឹង៣០នាទីព្រឹក
ក្រោយពីទទួលទានអាហារពេលព្រឹកជុំគ្នារួចមកជីមីនក៏ត្រូវជូនវ៉ាយ៍លេតទៅកាន់ខនដូរបស់នាងដើម្បីឲ្យនាងបានផ្លាស់សម្លៀកបំពាក់នឹងយកឡានបើកទៅធ្វើការបន្តទៀត។
នៅតាមផ្លូវមកវ៉ាយ៍លេតនាងក៏អង្គុយញញឹមជាប់ស្របនឹងដៃតូចស្រឡូនកាន់ក្រសោបគ្នាជាមួយបាតដៃក្រាស់របស់ជីមីនរហូតតាំងពីចេញមក ជីមីនឯណោះក៏គិតតែពីផ្ដោតអារម្មណ៍បើកឡានតែគេក៏មិនបានធ្វើឲ្យវ៉ាយ៍លេតចាប់អារម្មណ៍ដឹងថាគេកំពុងតែធុញទ្រាន់ឡើយដូចជាពេលនេះអ៊ីចឹង។
"អូនមិនគិតចង់ញ៊ាំកាហ្វេអីសិនទេ? ពួកយើងអាចឈប់នៅហាងកាហ្វេសិនក៏បានណា៎" ជីមីនលើកខ្មងដៃតូចស្រឡូនមកថើបផ្អឹបជាប់នឹងបបូរមាត់នាំឲ្យនាងតូចយើងរំភើបចិត្តដូចមានមេអំបៅហោះពេញក្នុងបេះដូងអ៊ីចឹង នាងតូចក៏ជ្រឹមចិញ្ចើមបន្តិចរួចចុចបើកទូរសព្ទ័ឡើងដូចជាកំពុងតែមើលអ្វីម៉្យាងមុននឹងឆ្លើយសំនួរគេ។
"អ៊ីចឹងបងដាក់អូននៅហាងកាហ្វេបងមេរ៉ាក៏បានណា៎ អូនត្រូវជួបជាមួយនឹងអេរ៉ានីផង" ជីមីនក៏ញញឹមងក់ក្បាលឆ្លើយតបមុននឹងបត់ឡានទៅរកហាងកាហ្វេដែលវ៉ាយ៍លេតបាននិយាយមុននោះ។
មកដល់ហាងវ៉ាយ៍លេតនឹងជីមីនក៏នាំគ្នាចូលមកខាងក្នុងដោយមិនមានការព្រួយបារម្ភក៏ព្រោះនៅទីនេះគឺនៅក្បែរក្រុមហ៊ុនវីខេ នាងក៏មានឈ្មោះជាអ្នកផ្សព្វផ្សាយផលិតផលឲ្យនាយជីមីន អ៊ីចឹងអ្នកមើលមកអាចគិតថាពួកគេជួបគ្នាត្រឹមតែពិភាក្សាពីរឿងការងារប៉ុណ្ណោះ។
"វ៉ាយ៍គិតទៅរកអេរ៉ានីសិនហើយ អូនយកឡាតេដដែលណា" ជីមីនងក់ក្បាលឆ្លើយតបព្រមទាំងបណ្ដោយឲ្យនាងឡើងទៅកាន់ជាន់ខាងលើរកមិត្តសំឡាញ់នាងដែលជាប្អូនស្រីរបស់ម្ចាស់ហាងមួយនេះ។
ជីមីនដើរមកកាន់តុគិតលុយរួចក៏កម៉្មង់កាហ្វេនឹងអ្វីគ្រប់យ៉ាងតាមដែលវ៉ាយ៍លេតបាននិយាយ នាយងាកសំឡឹងមើលទៅបញ្ជីរាយគ្រឿងភេសជ្ជៈនៅខាងលើនោះស្របនឹងវត្តមានរបស់ម្ចាស់កាយតូចជាម្ចាស់ហាងចេញមកទទួលការកម៉្មង់ពីភ្ញៀវតាមទម្លាប់របស់នាង។
"អូ! លោកជីមីនទេតើ សូមស្វាគមន៍..ខ្ញុំទើបតែនឹកដើមថាលោកស៊ុកជីនទៅរស់នៅអុីតាលីមិនឃើញត្រឡប់មកលេងកូរ៉េសោះ ពេលនេះក៏បានឃើញវត្តមានរបស់ក្មួយប្រុសកូនមកវិញម្ដង លោកត្រូវការកម៉្មង់អីដែរចាស៎?" មេរ៉ាក៏អោនចុចកុំព្យូទ័រទទួលការកម៉្មង់ពីជីមីន នាយក៏កម៉្មង់តាមអ្វីដែលវ៉ាយ៍លេតបានប្រាប់ព្រមទាំងកម៉្មង់អាមេរិកខាណូមួយសម្រាប់ខ្លួនឯងរួចទើបឡើងទៅកាន់ជាន់ខាងលើឯណោះតាមសង្សាររបស់ខ្លួន។
"អូ! បងមកល្មម..អូនកំពុងតែគិតថាចុះទៅហៅបងល្មម មោះមកតាមអូនមក" នាងល្អិតវ៉ាយ៍លេតលូកកាន់ក្រសោបម្រាមដៃជីមីនរួចនាំគេឡើងទៅកាន់ជាន់ខាងលើជាមួយគ្នាមកដល់ជាន់ខាងលើដែលមានការតុបតែងស្រស់ស្អាតមុននឹងមកដល់ទ្វារបន្ទប់វីអាយភីមួយ វ៉ាយ៍លេតបើកទ្វារទាំងញញឹមចូលទៅខាងក្នុង វត្តមានរបស់ម្ចាស់កាយតូចដែលកំពុងតែអង្គុយចុចកុំព្យូទ័របែបមិនខ្វល់ តែនាងក៏ដកការចាប់អារម្មណ៍ងាកមកញញឹមទទួលការមកដល់របស់ពួកគេទាំង២នាក់ តែថាជីមីនក៏រៀងប្រែប្រួលទឹកមុខបន្តិចកាលបើចូលមកដល់ខាងក្នុងឃើញមានវត្តមានរបស់មនុស្សប្រុសម្នាក់ទៀតនៅទីនោះ ហើយម្នាក់នោះគ្មានអ្នកណាឡើយក្រៅពីមនុស្សប្រុសម្នាក់ដែលគេបានឃើញនៅឯពិធីមង្គលការរបស់អែមមី។
"អូ! អូនភ្លេចប្រាប់បងថាថ្ងៃនេះថេយ៉ុងក៏មកចូលរួមជាមួយពួកយើងដែរ គេមកជួយអូនគិតរឿងProjectផ្សព្វផ្សាយសាលាជាមួយគ្នា បងមិនថាអីទេមែនទេ?"
"ប្រាកដណាស់ព្រោះបងមិនខ្វល់ពីអ្នកណាក្រៅពីអូនឡើយ តោះ" ជីមីនលូកដៃកាន់ស្មាវ៉ាយ៍លេតមកជាប់ខ្លួនរួចក៏ចូលទៅរកពួកគេទាំង២ ថេយ៉ុងក៏ក្រោកឡើងពីកៅអីរួចក៏លូកដៃចាប់ដៃស្វាគមន៍គ្នាជាមួយនឹងជីមីន។
"យ៉ាងមិចទៅហើយអេរ៉ានី? មានអ្វីគួរធ្វើទៀតទេ?" វ៉ាយ៍លេតក៏ក្រោកទៅអង្គុយកៀកក្បែរនឹងមិត្តសម្លាញ់សំឡឹងមើលទៅគម្រោងដែលពួកគេកំពុងតែធ្វើ អេរ៉ានីក៏ជ្រឹមចិញ្ចើមបន្តិចរួចក៏ទាញវាបង្ហាញទៅវ៉ាយ៍លេត។
"គ្រប់យ៉ាងរួចរាល់អស់ហើយ នៅសល់តែការថតរូបបង្ហាញប៉ុណ្ណោះ" វ៉ាយ៍លេតក៏ជ្រឹមចិញ្ចើមបន្តិចកាលបើគម្រោងនេះត្រូវការរូបថតតែនាងបែរជាភ្លេចមិនបានយកកាំមេរ៉ាមកឡើយ។
"កុំបារម្ភអីខ្ញុំបានយកកាំមេរ៉ាមក វ៉ាយ៍តែងតែភ្លេចបែបនេះ" ថេយ៉ុងនិយាយនាំឲ្យវ៉ាយ៍លេតញញឹមមានសង្ឃឹមជាថ្មី នាងតូចក៏ប្រញាប់ក្រោកឡើងរួចទាញកាបូបដៃរបស់នាងឡើងទៅខាងក្រៅតាមថេយ៉ុងតែនាងក៏ភ្លេចថាជីមីននៅទីនោះ។
"បងមិនអីទេ បងញ៊ាំកាហ្វេរួចបងទៅក្រុមហ៊ុនហើយ អូនធ្វើការតាមសប្បាយចុះ" វ៉ាយ៍លេតញញឹមរួចអោនថើបថ្ពាល់របស់ថ្ពាល់នាងពីមុខសំឡាញ់ ព្រោះមានតែអេរ៉ានីម្នាក់ប៉ុណ្ណោះដែលដឹងពីទំនាក់ទំនងពួកគេ។
ជីមីនក៏តាមមើលការចាកចេញរបស់វ៉ាយ៍លេតទាំងព្រលែងខ្យល់ដង្ហើមធំបន្តិច គេងាកបែរមកបំណងចង់ទាញកែវកាហ្វមកផឹកតែគេជ្រុលដៃរុញធ្វើឲ្យវាហូរខ្ចាយលើអេរ៉ានី នាយមិនបង្អង់ក៏ប្រញាប់ទាញកូនកន្សែងដៃមកជូតឲ្យនាង អេរ៉ានីនៅស្ងៀមកាលបើជីមីនធ្វើបែបនោះ បបូរមាត់នាងក៏ញ័របន្តិច ថ្ពាល់ទាំងសងខាងរបស់នាងក៏ឡើងក្រហមព្រឿងបែបគ្មានមូលហេតុអីបែបនេះ អារម្មណ៍មិនគួរគិតខ្លះក៏កើតឡើងទាំងដែលវាមិនគួរឲ្យកើតមានឡើងព្រោះប្រុសម្នាក់នេះជាសង្សាររបស់មិត្តសំឡាញ់នាង ពាក្យសម្ដីដែលវ៉ាយ៍លេតតែងតែនិយាយក៏តែងតែលោតក្នុងខួរក្បាលនាង អ្វីដែលវ៉ាយ៍លេតតែងលើកឡើង។
(គេជាមនុស្សល្អ...ខ្ញុំជឿជាក់គេ)

បើបាន1Kឡាច៎នៅម៉ោង10 អេតមីននឹងផុសភាគទី០៣ជូនមួយភាគទៀត ហិហិ អរគុណសម្រាប់ការអាន

យូមីន

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now