តោះអេតមីនផុសសងភាគពីយប់មិញ ហើយយើងក៏មានហ្គេមលេងទៀតណា..បើបាន1.4Kនៅម៉ោង10 អេតមីននឹងជូនភាគ113ជូន
ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១១១+១១២
ជីមីនក៏មិនមានជម្រើសអ្វីក្រៅពីព្រមធ្វើតាមសំណើររបស់វ៉ាយ៍លេតជាពិេសសគឺធ្វើតាមសំណើររបស់កូនប្រុសគេនឹងឯង វ៉ាយ៍លេតបានចាត់ចែងទិញឈើច្រត់អោយគេមួយគូ នឹងទិញរទេះមួយសម្រាប់អោយគេប្រើបណ្ដោះអាសន្ននៅផ្ទះផងដែរ ហើយមិនត្រឹមតែប៉ុណ្ណឹងនាងក៏នៅជូនគេមករកផ្ទះដែលគេរស់នៅផងដែរ។
"វ៉ាវ! ទេសភាពស្អាត ខ្យល់ត្រជាក់ៗ" មកដល់ជាយក្រុងទីកន្លែងភូមិដែលជីមីនរស់នៅឯណោះ ប្រុសវីនគ្រាន់តែចុះពីឡានភ្លាមគេក៏លាន់មាត់ញញឹមសប្បាយចិត្តនឹងទេសភាពដែលគេបានឃើញនោះ ក្មេងតូចរត់ចូលទៅកាន់បរិវេណផ្ទះចាស់របស់ជីមីនឯណោះ សំឡេងសើចសប្បាយរបស់វីនក៏ហាក់ដូចជានាំដំណឹងអោយស្ត្រី២នាក់ដែលនៅក្នុងផ្ទះសម្រាកក្រោយពីលក់នំអស់មួយថ្ងៃមកនោះអោយចេញមកមើលរួចក៏ភ្ញាក់ផ្អើលជាមួយវត្តមានរបស់ប្រុសវីន ជាពិសេសនោះគឺជាវត្តមានរបស់ម្ដាយប្រុសវីននឹងឯង។
"វ៉ាយ៍លេត?" នែលលីនិយាយឡើងស្របនឹងដំណើរបោះជំហានចូលមករបស់វ៉ាយ៍លេត មកព្រមជាមួយនឹងបងប្រុសរបស់នាងឯណោះ នែលលីមិនបង្អង់ក៏ប្រញាប់ចូលជួយគ្រាជីមីនតែនាងមិនហ៊ានសូម្បីតែមើលមុខរបស់វ៉ាយ៍លេតចុះ។
"ស្អាតណាស់ ហិហិ! អុ៎..សុំទោសម៉ាក់យាយ" អូនវីនកំពុងតែរត់សប្បាយឯណោះមិនបានមើលក៏រត់បុកនឹងម្ដាយរបស់ជីមីនឯណោះ ប្រុសវីនក៏ថយក្រោយមួយជំហានរួចងើយសំឡឹងមើលភិនភាគរបស់អ្នកដែលគេរត់បុកនោះរួចក៏លើកដៃសំពះសុំទោសគាត់យ៉ាងគួរអោយស្រឡាញ់។
"មិនអីទេចៅ...កូនអ្នកណានឹងមានសុជីវធម៌ដល់ហើយ"
"វីនមិនប្រយត្ន័ក៏រត់បុកជាមួយនឹងម៉ាក់យាយចឹងវីនក៏ត្រូវសុំទោសម៉ាក់យាយ ម៉ាមីតែងនិយាយប្រាប់វីនថាបើយើងធ្វើខុសលើនរណាម្នាក់យើងត្រូវសុំទោសព្រោះវាបង្ហាញពីសុជីវធម៌របស់យើងនឹងភាពជាមនុស្សរបស់យើងណាម៉ាក់យាយ ហិហិ"
"ឆ្លាតណាស់កូន ឆ្លាត" ម្ដាយរបស់ជីមីនក៏លូកដៃអង្អែលក្បាលចៅតូចដែលគួរណាស់ជាចៅប្រុសដែលគាត់បានមើលថែនឹងបីបម តែគ្រប់យ៉ាងវាមិនអាចទៅរួចព្រោះតែទង្វើជ្រុលហួសរបស់ជីមីននោះឯង។
"ម៉ែ.." ជីមីនក៏ឧទានហៅម្ដាយខ្លួនឯងរួចក៏ងាកទៅញញឹមដាក់ប្រុសវីនផងដែរ ក្មេងតូចក៏ញញឹមរួចរត់ទៅជិតម្ដាយគេរួចអោបជើងគេជាប់ទាំងសប្បាយចិត្តនឹងអៀនផងព្រោះតែបានជួបនឹងគ្រួសាររបស់លោកពូ។
"អរគុណវ៉ាយ៍ហើយដែលបានជូនបងមីនត្រឡប់មកវិញ វ៉ាយ៍គិតចង់ញ៊ាំតែសិនទេ? អូនវីនចង់ញ៊ាំទឹកដោះគោទេ? ចាំមីងទៅឆុងឲ្យកូនណា៎" នែលលីមិនសូវជាហ៊ាននិយាយជាមួយនឹងវ៉ាយ៍លេតឡើយ ទើបនាងនិយាយជាមួយនឹងអូនវីនវិញម្ដង ក្មេងតូចយើងកាលបើបានលឺថាទឹកដោះគោឯណោះក៏ញញឹមងក់ក្បាលទាំងញញឹម តែវ៉ាយ៍លេតក៏កាន់ដៃកូនជាប់ហាក់ដូចជាចង់និយាយអ្វីម៉្យាង។
"ខ្ញុំអរគុណហើយ តែថាខ្ញុំនឹងកូនវីនត្រូវត្រឡប់ទៅផ្ទះវិញ មិនចង់អោយអ្នកផ្ទះគាត់ចាំផ្លូវឡើយ ខ្ញុំសុំលាសិនហើយ" វ៉ាយ៍លេតក៏អោនគំនាបទៅកាន់ម្ដាយរបស់ជីមីនរួចក៏នាំកូនចាកចេញទៅ នែលលីនាងក៏មិនអស់ចិត្តរួចនាងក៏រើបម្រាស់ពីការគ្រាបងប្រុសបំណងចង់ទៅតាមវ៉ាយ៍តែក៏ត្រូវបានជីមីនកាន់ដៃឃាត់នាងជាប់មិនអោយទៅ។
"បណ្ដោយអោយវ៉ាយ៍ទៅចុះនែល ត្រឹមនាងព្រមអោយបងបានជួបកូនបងសប្បាយចិត្តណាស់ទៅហើយ" ជីមីនក៏ពោលឡើងទាំងទឹកមុខញញឹម ត្បិតមុននេះគេក៏បានដឹងនឹងបានឃើញថាយ៉ាងហោចក៏វ៉ាយ៍នៅតែមានចិត្តអាណិតនឹងជួយគេ ហើយព្រមទុកឱកាសឲ្យគេបានជួបកូន គេដឹងថាគេច្បាស់ជាអាចមានកូនឱកាសសម្រាប់នៅជាមួយនាងជាថ្មីផងដែរ។
...
ប៉ុន្មានថ្ងៃកន្លងផុតទៅក្រោយពីថ្ងៃដែលនាងបានជូនជីមីនទៅផ្ទះវិញមកនាងក៏មិនបានជួបជីមីនទៀតនោះឡើយ ម៉្យាងគេក៏មិនបានទៅរកកូននៅសាលាផងដែរ អវត្តមានរបស់គេប៉ុន្មានថ្ងៃមកនេះក៏នាំអោយប្រុសវីនមុខមិនរីកចេកមិនទុំផងដែរ ព្រោះវីននឹកគេ ធ្លាប់តែលេងជាមួយនឹងគេ តែគេបែរជាមិនមករកកូន។
"មើលទៅកូនដូចជាមិនល្អសោះវ៉ាយ៍.." សំឡេងស្រាលបន្លឺឡើងពីដើមកររបស់ស្កាលេតដែលជាម្ដាយឯណោះ នាងក៏ចូលមកជិតកូននឹងកាន់ស្មាកូនស្រីទាំងញញឹម នាងអាចដឹងហើយថាកូនតុកសិកអារម្មណ៍ជាមួយនឹងបញ្ហាអ្វីហើយ។
"កូនបារម្ភខ្លាចថាជីមីននឹងយកវីនចេញពីកូនមែនទេ?"
"អត់ទេម៉ាក់.. ជីមីនគេមិនបានឆ្លងខ្សែខណ្ឌឡើយគេគ្រាន់តែចេញមកជួបកូន ចំណាយពេលជាមួយកូនតាមតួនាទីដែលឪពុកតែងតែធ្វើតែ..." វ៉ាយ៍លេតនិយាយតែប៉ុណ្ណឹងនាងក៏ទម្លាក់ទឹកមុខចុះបន្តិច ក្រសែភ្នែកក៏ងាកសំឡឹងមើលទៅប្រុសវីនដែលកំពុងតែអង្គុយញ៊ាំអាហារជាមួយនឹងហូស៊ុក លោកតារបស់គេឯណោះទាំងទឹកមុខញញឹម ដៃតូចម្ខាងកាន់ស្លាបព្រា ឯដៃម្ខាងទៀតក៏កាន់តុក្កតាSpider-Manតូចដែលលោកប៉ាគេបានទិញអោយគេនោះជាប់រហូតតាមទម្លាប់ គេចាប់ផ្ដើមទុកជីមីនជាចំណែកមួយនៅក្នុងជីវិតរបស់គេទៅហើយ ចុះបើសិនជាគេដឹងថាជីមីនជាលោកប៉ារបស់គេទៀតនោះ មិនដឹងជាវីនមានអារម្មណ៍បែបណាឡើយ។
"គ្រប់យ៉ាងដែលកើតឡើងសុទ្ធតែបានកំណត់រួចអស់ទៅហើយ ពួកគេទាំង២ជាប៉ាកូន មានឈាមជ័រដូចគ្នាដូចជាពាក្យថាឈាមរត់រកឈាម កូនឃើញទេទោះបីជាពួកគេបែកគ្នាអស់រាប់ឆ្នាំក៏ដោយក៏វាសនានៅតែដឹកដៃនាំផ្លូវឲ្យពួកគេទាំង២បានជួបគ្នាដដែល ទោះជាយើងមិនចង់អោយវាកើតឡើងក៏យើងមិនអាចឃាត់បានដែរ"
"វាមិនមែនបែបនឹងទេម៉ាក់..ខ្ញុំគ្រាន់តែ..." វ៉ាយ៍លេតក៏បែរជាមិនអាចនិយាយអ្វីបានក្រៅពីរេរាសំឡឹងមើលទៅម្ដាយនាងបន្តិច សំឡឹងឆ្លាស់ទៅកាន់កូនប្រុសបន្តិច ស្កាលេតក៏ងក់ក្បាលទាំងញញឹមរួចលូកកាន់រីតស្មាកូនតិចទាំងយល់ចិត្ត វ៉ាយ៍លេតក៏ងាកមើលទៅកូន ទឹកមុខញញឹមរបស់កូនរួចក្នុងចិត្តក៏បែរជារំពៃគិតថា..
(លោកបាត់ទៅណាប៉ុន្មានថ្ងៃនេះ?)
..
ហាងទឹកអប់វីនហ្សេន..
វ៉ាយ៍លេតបើកឡានមកឈប់ចតនៅខាងមុខអាគារហាងទឹកអប់របស់នាងទាំងព្រឹកព្រលឹមតាមទម្លាប់ក្រោយពីបានជូនកូនទៅសាលារួច នាងចុះពីឡានរួចបោះសោរឲ្យទៅអង្គរក្សឲ្យយកឡាននោះទៅចតនៅចំណតឯណោះ។
"អរុណសួស្ដីលោកស្រី" វ៉ាយ៍លេតបើកទ្វារចូលមកស្របនឹងការគោរពគ្រប់ជ្រុងពីសំណាក់បុគ្គលិករបស់នាង វ៉ាយ៍លេតទោះជាតានតឹងយ៉ាងណាក៏ដោយក៏នាងនៅតែបង្ហាញស្នាមញញឹមទៅកាន់ពួកគេយ៉ាងស្រទន់។
"ថ្ងៃនេះមានបុគ្គលិកថ្មីចូលមក គេដាក់ពាក្យជាជំនួយការផ្ទាល់របស់អ្នកនាងហើយគេក៏មានបទពិសោធន៍ច្រើនអាចកាន់ការងារនោះបាន" មានបុគ្គលិកម្នាក់និយាយប្រាប់ទៅកាន់វ៉ាយ៍លេត នាងក៏ញញឹមយល់ស្របត្បិតថានាងក៏ហត់នឿយជាមួយនឹងការងារណាស់ដែរ បើសិនជាមានអ្នកណាមកជួយជំនួសដៃជើងនាងក៏ល្អដែរ។
"អ៊ីចឹងនាងទៅធ្វើការចុះ ខ្ញុំទៅការិយាល័យនឹងគិតប្រម៉ែប្រមូលការងារអោយជំនួយការនោះធ្វើសិន" វ៉ាយ៍លេតថារួចនាងក៏បោះជំហាននាំខ្លួនចូលទៅកាន់បន្ទប់ការិយាល័យរបស់នាងព្រមជាមួយនឹងស្នាមញញឹម ស្រីតូចងាកភ្នែកសំឡឹងមើលទៅខាងក្នុងបន្ទប់ឯណោះរកមើលថាតើជំនួយការម្នាក់នោះជាអ្នកណា តែការចង់ដឹងចង់លឺរបស់នាងក៏ត្រូវរលុបបាត់ជំនួសមកវិញជាមួយនឹងភាពភ្ញាក់ផ្អើលត្បិតថាអ្នកដែលនាងបានឃើញក្នុងឈុតឯកសណ្ឋានឯណោះជាមនុស្សម្នាក់ដែលនាងស្មានមិនដល់។
"ល..លោក! ហេតុអីក៏លោកមកទីនេះបាន? អ្នកណា..អ្នកណាអនុញ្ញាត?"
"បងជាបុគ្គលិកនៅទីនេះ.."
"បុគ្គលិក?" វ៉ាយ៍លេតមិនបង្អង់ក៏ប្រញាប់ដើរទៅទាញយកទូរសព្ទ័លើតុធ្វើការនាងបំណងចង់ខលទៅកាន់អ្នកចាត់ការរបស់នាង តែក៏មានដៃមាំមួយគូលូកទាញចង្កេះនាងជាប់រួចបង្វែរឲ្យនាងងាកមកមើលគេ ត្រគៀកសាយចង្កេះតូចរបស់នាងត្រូវនាយរុញអឹបជាប់នឹងតុធ្វើការរើខ្លួនរួច។
"លែងទៅ..មិនឃើញទេហេ៎ថាជើងខ្លួនឯងពិការទេហេស៎?"
"ពិការតែជើងទេតើ, តែកន្លែងផ្សេងមិនពិការហើយប្រើការបានខ្លាំងជាងមុនទៀត.." ជីមីននិយាយព្រមជាមួយនឹងស្នាមញញឹម ដៃមាំទាំងសងខាងក៏ច្រត់អមសងខាងចង្កេះរបស់នាង ក្រសែភ្នែកទាំងគូក៏ងាកសំឡឹងមើលចំគ្នា វ៉ាយ៍លេតក៏ខាំបបូរមាត់សម្លក់គេរួចក៏ព្យាយាមគេចចេញពីការសំឡឹងមើលរបស់គេ។
"លោកចង់បានស្អីទៀត?"
"ចុះអូនគិតថាបងចង់បានអី..ក្រៅពីចង់បានអូននោះ?"
"ជីមីន!!!!"
អរគុណសម្រាប់ការអាន
YOU ARE READING
ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]
Romanceគេបោកនាង ធ្វើជាស្រឡាញ់នាងទាំងដែលការពិតគេធ្វើព្រោះតែវាជាផ្នែកមួយ នៃផែនការសងសឹករបស់គេប៉ុណ្ណោះ.. - ជីមីន វីគ្រីស x វ៉ាយ៍លេត អាល់ម៉ាឌី
![ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]](https://img.wattpad.com/cover/280084451-64-k37971.jpg)