ភាគទី៦៤+៦៥

822 23 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៦៤+៦៥

"អ្ហឹកៗ"
"នាំនាងចេញទៅ.." សំឡេងគ្រលរបន្លឺចេញពីមាត់ម្ចាស់កាយមាំទាំដែលអង្គុយសំឡឹងមើលអេរ៉ានីយំសោកសង្រែងតែម្នាក់ឯងនោះទាំងទឹកមុខស្មើធេងហាក់បីដូចជាមិនមានអារម្មណ៍ឈឺចាប់អ្វីទាល់តែសោះ មិនសូម្បីតែគិតថាគេបានបំផ្លាញជីវិតរបស់មនុស្សស្រីម្នាក់ទៀតហើយក៏ព្រោះតែដើម្បីជួយសម្រេចបំណងរបស់មេរ៉ា។
"បងអាក្រក់ណាស់ជីមីន អ្ហឹក" រាងកាយតូចស្រឡូនរបស់អេរ៉ានីក៏ត្រូវបានអង្គរក្សរបស់ជីមីនចាប់ក្រៀកនាំចេញទៅខាងក្រៅបាត់បន្សល់ទុកតែបងស្រីចុងដែលនៅឈរអោបដៃសំឡឹងមើលការចាកចេញយ៉ាងឈឺចាប់របស់អេរ៉ានីដែលនាំអោយនាងញញឹមពេញចិត្តជាខ្លាំង ជីមីនឯណោះក៏ក្រោកនាំខ្លួនឡើងផុតពីគ្រែដើម្បីយកសម្លៀកបំពាក់មកស្លៀកវិញទាំងដែលរឿងនៅលើគ្រែមុននេះគឺជាការរៀបចំរបស់មេរ៉ាទាំងអស់ ដើម្បីអោយអេរ៉ានីមកឃើញនឹងខូចចិត្តតាមផែនការរបស់នាង។
"បងគិតទៅណាមីន?" មេរ៉ាក៏ទម្លាក់ទឹកមុខរួចក៏ងាកភ្នែកសំឡឹងមកមើលម្ចាស់កាយមាំដែលកំពុងតែប្រញាប់ប្រញាល់រៀបចំខ្លួនចេញទៅកាលបើគ្រាន់តែផែនការណ៍មួយនេះបានសម្រេចភ្លាម ជីមីនមិនទាន់បានឆ្លើយតែក៏ទាញអាវឲ្យមានរបៀបរួចដើរមកយកសោរឡានតែក៏ត្រូវមេរ៉ាលូកដៃយកមុនទាំងកម្រោល។
"មេរ៉ា..បងមិនមានពេលទេ"
"អ៊ីចឹងបងនិយាយមកថាបងប្រញាប់ទៅណា? ប្រញាប់ទៅរកនាងនោះទៀតមែនទេ?" មេរ៉ាហាក់កាន់តែក្ដៅក្រហាយក្នុងចិត្តកាលបើជីមីនគេបានតែសំឡឹងមើលមុខនាងរួចក៏លូកទាញកញ្ឆក់យកសោរវិញទាំងកម្រោលរួចក៏ចាកចេញទៅដោយមិនមានការបកស្រាយអ្វីសូម្បីតែមួយម៉ាត់សោះឡើយ កាយមាំចាកចេញទៅស្របនឹងភាពខឹងសម្បាររបស់អ្នកម្ខាងទៀត មេរ៉ាក្ដាប់ម្រាមដៃខ្លួនឯងសឹងតែបាក់ម្រាមទៅហើយ។
(បងធ្វើបែបនេះមិនបានទេ..មិនបាន!!!)
ជីមីនឯណោះកាលបើចេញមកដល់ខាងក្រៅក៏មានអង្គរក្សដែលចាំបើកទ្វារឡានជូនជាស្រេច នាយក៏ឡើងអង្គុយលើឡានរួចមិនទាន់បើកចេញតែក៏ងាកសំឡឹងមើលទៅកូនចៅរបស់គេព្រមជាមួយនឹងភាពមន្ទិលអ្វីម៉្យាងក្នុងចិត្ត។
"តាមមើលសកម្មភាពរបស់មេរ៉ាអោយជាប់ កុំអោយនាងធ្វើអីផ្ដេសផ្ដាសអោយសោះ មានអ្វីមិនប្រក្រតីប្រញាប់រាយការណ៍ប្រាប់យើង យល់ទេ?" ជីមីននិយាយផ្ដែផ្ដាំអង្គរក្សជំនិតរបស់ខ្លួបគេក៏បើកឡានចេញទៅយ៉ាងលឿនស្លេវតែម្ដង។
ឡានទំនើបបើកចេញពីអាផាតមិនធំស្កឹមស្កៃរួចបន្តដំណើរទៅដោយគ្មានទិសដៅ កែវភ្នែកងាកសំឡឹងមើលជុំវិញខ្លួនព្រមជាមួយនឹងអារម្មណ៍ល្ហល្ហេវចម្លែកដែលពិបាកនឹងបកស្រាយបាន ត្រចៀកដែលធ្លាប់តែលឺសំឡេងចេចចាចរបស់មនុស្សស្រីម្នាក់ដែលអង្គុយនៅកៀកក្បែរនេះ បើទោះបីជាសំឡេងនោះជាសំឡេងដាក់ផ្ដាសាក៏វាហាក់គ្រាន់បើជាងភាពស្ងប់ស្ងាត់បែបនេះដែរ។
"នាងគិតថានាងអាចគេចពីយើងបែបនេះរហូតរឺវ៉ាយ៍លេត អាល់ម៉ាឌី? មិនថានាងទៅដល់ជើងមេឃក៏យើងនឹងតាមអូសយកនាងមកវិញអោយទាល់តែបាន" ជីមីនក្ដាប់ចង្កូតឡានរបស់គេព្រមទាំងជាន់ហ្គែកប់នាំឡានរបស់គេចេញពីទីតាំងនោះកាន់តែលឿនទៀត។
ជីមីនត្រឡប់មកកាន់ផ្ទះដែលនែលលីស្នាក់នៅ កន្លែងដែលអាចអោយប្អូនគេមានអារម្មណ៍ស្ងប់សុខខុសពីធម្មតាព្រោះថាវាជាកន្លែងដែលស្រឡះមុខមាត់នឹងមានខ្យល់អាកាសត្រជាក់ល្អសម្រាប់ការសម្រាកអារម្មណ៍។ ជីមីនចុះពីឡានមកស្របនឹងកែវភ្នែកងាកសំឡឹងឃើញប្អូនស្រីកំពុងតែអង្គុយនៅកៅអីបែរមុខទៅរកសមុទ្រស្រស់ស្អាតហើយក៏អង្គុយចាក់អាវតាមទម្លាប់របស់នាង។
នាយញញឹមរួចនាំខ្លួនដើរចូលទៅរកប្អូនស្រីឯណោះ គេលូកដៃកាន់ស្មារបស់ប្អូនតិចៗមុននឹងដាក់ខ្លួនអង្គុយចុះក្បែរនឹងនាង ជីមីនអាចឃើញមានអាវតូចៗជាច្រើនដែលប្អូនស្រីបានចាក់ដាក់ក្នុងកន្ត្រកសុទ្ធតែជាអាវរបស់ក្មេងៗ។
"អូនចាក់អាវច្រើនណាស់ នេះប្រុងចាក់លក់មែនទេ?" ជីមីនក៏ញ៉ោះប្អូនស្រីតិចៗព្រមជាមួយនឹងស្នាមញញឹម នែលក៏ងាកមកមើលមុខគេបន្តិចរួចក្រវីក្បាលតិចៗមុននឹងលើកអាវមួយដាក់លើខ្លួនជីមីន។
"ចាក់អោយកូនបងទេដឹង?" ពាក្យថាកូនមួយម៉ាត់ហាក់បីដូចជាធ្វើអោយបុរសដែលព្យាយាមលេងសើចមុននោះប្រែទឹកមុខនឹងនៅស្ងៀមបន្តិច នែលលីក៏ទាញយកអាវចាក់នោះយកមកវិញរួចបោះវាចូលទៅកាន់កន្ត្រកវិញ ជីមីនក៏នៅអង្គុយស្ងៀមទ្រឹងហាក់បីដូចជាមានអ្វីម៉្យាងចូលមកក្នុងអារម្មណ៍របស់នាយអ៊ីចឹង ពាក្យថាកូន..ហេតុអីក៏វាធ្វើឲ្យបេះដូងរបស់នាយលោតញាប់ខ្លាំងម៉្លេះ?
"ខ្ញុំចាក់ផ្ញើទៅឲ្យនែលឡានឹងបុត្ររបស់ហ្វីលីណា ពួកគេតែងតែទាក់ទងមកអោយខ្ញុំជួបកូនរហូត យ៉ាងហោចណាស់ក៏ខ្ញុំបានជូនអំណោយនេះទៅកាន់ពួកគេខ្លះដែរ" រំលឹកដល់គ្រួសាររបស់អ្នកអង្គម្ចាស់មានតែនែលលីទេដែលញញឹមជាប់មាត់បាននោះ ផ្ទុយពីជីមីនដែលគ្រាន់តែបានលឺភ្លាមឈាមរបស់គេក៏ពុះដូចជារងើកភ្លើងទៅហើយ។
"អ្ហាយ៎បងប្រុស!!!" នែលលីក៏ស្រែកឡើងកាលបើសុខៗជីមីនក៏ស្រាប់តែលើកន្ត្រកនោះយកចាក់អាវចាក់ចោលឡើងរប៉ាត់រប៉ាយអស់ពេញដីរួចជាន់បំបាក់កន្ត្រកនោះហាក់បីដូចជាមានកំហឹងណាស់អ៊ីចឹង នែលលីក៏ក្រោកឡើងស្របនឹងដៃម្ខាងទាញបងប្រុសអោយបែរមករកនាងរួចវ៉ាត់គេមួយកំភ្លៀងស្រប់នឹងទឹកភ្នែកនាងហូរស្រក់ដូចគ្នាដែរ។
"ឈប់ឆ្កួតទៅ! បងដឹងទេថាបងឆ្កួតនឹងគំនុំស្ទើរតែបាត់បង់ខ្លួនឯងអស់ទៅហើយ..បងស្អប់គេគ្រប់គ្នាសូម្បីតែអ្នកដែលមិនមានកំហុស..ខ្ញុំទេដែលជាអ្នកខុស ខ្ញុំទេដែលជាអ្នកបង្កើតរឿងទាំងអស់ដោយខ្លួនឯង បើបងស្អប់បងចង់សងសឹកណាស់ បងសងសឹកមកលើខ្ញុំមក" នែលលីស្រែកគំហកដាក់បងប្រុសស្របនឹងទឹកភ្នែកហូរស្រក់ជោគជាំលើថ្ពាល់ ជីមីនលើកដៃម្ខាងមកកាន់ប៉ះថ្ពាល់ខ្លួនឯងរួចទល់អណ្ដាតទាំងខឹងសម្បារតែគេក៏ខំប្រឹងទប់...
"ចៅហ្វាយ!!!" សុខៗក៏មានកូនចៅរបស់ជីមីនម្នាក់ចូលមករួចក៏ប្រញាប់មកខ្សឹបប្រាប់នឹងត្រចៀករបស់គេ ទឹកមុខដែលពោរពេញទៅដោយភាពខឹងសម្បារអម្បាញ់មិញក៏ប្ដូរមកជាញញឹមលាក់គំនួច នាយក៏មិនបានគិតច្រើននឹងប្រញាប់ទាញអាវក្រៅចេញទៅតែនែលលីក៏ចាប់ទាញដៃរបស់គេជាប់ទាំងទឹកភ្នែក...
"បងទៅមិនបានទេ..ខ្ញុំមិនអោយបងសងសឹកអ្នកណាទៀតនោះទេ.." ទោះបីជានែលលីនិយាយបែបនេះក៏ជីមីននៅតែមិនស្ដាប់នឹងចចេសចង់ទៅ គេវាសដៃនែលលីចេញបន្តិចមុននឹងបានលឺសំឡេងកេះកៃកាំភ្លើងនៅក្រោយខ្នងរបស់គេឯណោះ។
"នែល.."
"បើបងហ៊ានតែឈានមួយជំហានចេញពីទីនេះ ខ្ញុំនឹងស្លាប់ឲ្យបងមើល!! បងសាកមើលទៅ.." ជីមីនលើកដៃឈ្លីថ្ងាសខ្លួនឯងទាំងតានតឹង ចិត្តមួយចង់ទៅតែចិត្តមួយក៏មិនអាចទៅចោលនែលលីបាន ត្បិតគេស្គាល់ច្បាស់ថាប្អូនស្រីរបស់គេជាមនុស្សបែបណាតែនាងនិយាយបែបណានាងក៏នឹងធ្វើបែបនោះដែរ។
"ពួកឯងទៅទីនោះធ្វើយ៉ាងណាចាប់នាងមក យល់ទេ?" ជីមីនមិនបានទៅតែក៏បញ្ជាកូនចៅអោយទៅ នែលលីឯណោះក៏ស្រែកយំកាន់តែខ្លាំងដល់ថ្នាក់ថាជីមីនចូលមករកនាងនឹងអោបនាងជាប់នឹងទ្រូង លួងលោមនឹងសុំទោសទៅតាមទម្លាប់ដែលគេតែងតែធ្វើ។
..
ត្រឡប់ទៅមើលអ្នកម្ខាងទៀតឯណោះវិញ ថ្ងៃនេះនាងក៏ចេញពីផ្ទះជាលើកដំបូងដើម្បីទៅជួបនឹងបងស្រីរបស់នាងដែលខំស្កាត់មកពីឆ្ងាយដើម្បីមកលេងនាងហើយក៏ជាឱកាសឲ្យនាងនឹងបងស្រីនាងបានបកស្រាយដែរថាអ្នកដែលនៅពីក្រោយរឿងគ្រប់យ៉ាងនោះជាជីមីន ក្មួយប្រុសចិញ្ចឹមរបស់គេនឹងឯង។
ស្រីតូចជិះតាក់សុីបន្តពីផ្ទះឡើងមកកាន់ទីក្រុងដើម្បីបានជូនបនឹងបងស្រីតាមការណាត់ នៅតាមផ្លូវនាងក៏មានស្នាមញញឹមជាប់ជានិច្ចត្បិតថាលើកនេះវ៉ូយ៉នក៏មកជាមួយនឹងបងស្រីនាងដែរ អ៊ីចឹងពួកគេអាចនឹងចំណាយពេលវេលាពេលល្ងាចជាមួយគ្នាបានពេញលេញហើយ។
"ឈប់ត្រឹមនោះបានហើយអុំប្រុស" វ៉ាយ៍លេតក៏ប្រាប់ទៅកាន់អ្នកបើកឡានតាក់សុីនោះ នាងតូចក៏ចុះរួចដើរសម្ដៅទៅកាន់ទីកន្លែងណាត់ជួប ត្រឹមពីចម្ងាយនាងអាចមើលឃើញថាបងស្រីនាងកំពុងតែឈររង់ចាំទទួលនាង។
"បងស្រី!!!" វ៉ាយ៍លេតស្រែកហៅសមល្មមនឹងអោយអែមមីបានលឺ ស្រីតូចក៏ងាកមកញញឹមដាក់ប្អូនរួចនាំខ្លួនមកទទួលប្អូនស្រីដែលនៅផ្លូវម្ខាង វ៉ាយ៍លេតក៏ញញឹមនឹងរង់ចាំតែទឹកមុខនាងក៏ប្រែប្រួលកាលបើមានពន្លឺមួយចាំងមកស្របនឹងដំណើររត់របស់បងស្រីនាង..
"បងស្រី..អឺម"
ផាំង!!!! រាងកាយតូចស្រឡូនរបស់អែមមីក៏ត្រូវរមៀលចេញទៅក្រោមការបុកមួយទំហឹងរបស់ឡានមួយគ្រឿងដែលមានសភាពលឿនស្លេវ វ៉ាយ៍លេតឯណេះក៏ត្រូវបានបុរសឈុតខ្មៅ២នាក់ចាប់ខ្ទប់មាត់នឹងក្រៀកឡើងលើឡាន។
"បងអែមមី! អ្ហឹកៗបងអែមមី..អ្ហា៎ បងអែមមី" វ៉ាយ៍លេតស្រែកយំកញ្ជ្រោលពេញក្នុងឡានកាលបើឃើញសភាពរាងកាយបងស្រីនាងដេកនៅក្នុងថ្លុកឈាមហើយក៏ឃើញស៊ុកជីនទម្លាក់របស់របររត់មកត្រកងបីនាង កូនៗពួកគេក៏ដូចគ្នា វ៉ាយ៍លេតយំប៉ុណ្ណាច្រឡោតប៉ុណ្ណាក៏ពួកគេមិនព្រមលែងនាងដែរ។
"ចាប់នាងបានហើយចៅហ្វាយ.."
(ជាលោកមែនទេ? លោកជាអ្នកធ្វើមែនទេ ជីមីនវីគ្រីស?)

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now