ភាគ១២០

759 27 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគ១២០

២ថ្ងៃកន្លងផុតទៅ..
ក្រោយពីទទួលការវះកាត់យ៉ងជោគជ័យអស់រយៈពេល២ថ្ងៃមកវីនហ្សេនក៏ត្រូវបានដុកទ័រណែនាំប្រាប់អាណាព្យាបាលឲ្យក្មេងបានសម្រាកនឹងគួរតែរៀបចំកន្លែងដែលមានផាសុកភាពសម្រាប់គេផងដែរ។
«ហ៊ីយ៉ូយ ខ្យល់ព្រឹកនេះត្រជាក់ម៉្លេះ?» សំឡេងតូចស្រាលបន្លឺឡើងពីបបូរមាត់ម្ចាស់កាយតូចស្ដើងក្នុងឈុតសម្លៀកបំពាក់គេងយប់ដែលព្យាយាមក្រោកនាំខ្លួនទាំងងងុយដើម្បីមកបិទបង្អួចបន្ទប់គេងរបស់នាងនាពេលនោះ ព្រោះមិនមែនមានតែនាងម្នាក់ឡើយដែលរងា សូម្បីតែអ្នកដែលមានវត្តមាននៅក្នុងបន្ទប់ជាមួយនាងនោះក៏រងាដូចគ្នាផងដែរ។
«ជីមីន..លោកពពួកភ្លើងក្នុងឡកម្ដៅបន្តិចទៅ កូនវីនអាចនឹងរងាបានណា៎» ពាក្យសម្ដីនិយាយបែបអត់មានជាតិរបស់នាងនិយាយទៅកាន់បុរសម្នាក់ដែលមានងារជាឪពុករបស់កូនប្រុសនាងឯណោះ ជីមីនក៏ក្រោកឡើងភ្លាមៗតាមការបបួលហៅរបស់វ៉ាយ៍លេតរួចប្រញាប់ទៅពពួកភ្លើងនៅឯឡកម្ដៅក្បែរនោះ ចំណែកឯវ៉ាយ៍លេតកាលបើនាងបិទបង្អួចរួចហើយនាងក៏ត្រឡប់មកមើលកូនប្រុសដែលកំពុងតែគេងលង់លក់យ៉ាងស្ងប់សុខចាប់តាំងពីថ្ងៃទទួលការវះកាត់រួចរាល់ទៅហើយនោះ។
«អរុណសួស្ដីណា៎សំណព្វចិត្តម៉ាក់ ជុប៎» វ៉ាយ៍លេតទម្លាក់ខ្លួនអង្គុយជាប់នឹងគ្រែរបស់កូនរួចក៏អោនទម្លាក់បបូរមាត់ថើបថ្ងាសកូនតិចៗស្រាលៗ តែនាងក៏ហាក់មានអារម្មណ៍ដឹងដល់ម្រាមដៃតូចរបស់កូនដែលកំពុងកម្រើកកាន់ប៉ះដៃនាងតិចៗស្រាលៗនោះ។
«វីន..វីនកូនដឹងខ្លួនហើយមែនទេ? លោកប៉ា អ្នកម៉ាក់» ដើម្បីឲ្យកាន់តែច្បាស់វ៉ាយ៍លេតនាងក៏ស្រែកឧទានហៅប៉ាម៉ាក់របស់នាងអោយពួកគាត់ចូលមកខាងក្នុងបន្ទប់នេះទាំងព្រឹកព្រលឹមតែម្ដង ចំណែកឯជីមីនឯណោះក៏ប្រញាប់ប្រញាល់ទម្លាក់អូសរួចចូលមកមើលកូនប្រុសជាទីស្រឡាញ់ដោយគេអង្គុយម្ខាង វ៉ាយ៍លេតអង្គុយនៅផ្នែកម្ខាងតែក្រសែភ្នែកពួកគេក៏ផ្ដោតទៅលើវីនហ្សេនតែមួយដូចគ្នានាពេលនេះ។
«ម៉ា..ម៉ាមី?» មនុស្សដំបូងដែលវីនហៅគឺជាអ្នកម៉ាក់របស់គេ វ៉ាយ៍លេតក៏លូកដៃកាន់ក្រសោបកូនរួចញញឹមទាំងភ្នែករលីងរលោង វីនហ្សេនក៏ខាំមាត់សប្បាយចិត្តមុននឹងងាកបែរមកម្ខាងក៏បានឃើញវត្តមានរបស់បុរសម្នាក់ដែលគេតែងតែហៅថាលោកពូៗជាប់មាត់អស់រាប់ឆ្នាំ ទើបតែពេលនេះគេបានដឹងថាលោកពូដែលនៅជាមួយគេគ្រប់ពេលម្នាក់នេះ ការពិតជាលោកប៉ា ជាសាច់ឈាមដែលគេទន្ទឹងរង់ចាំជួបមកជាយូរ។
«ជាដេតឌីមែន? ដេតឌី..»
«ប៉ានឹកកូនណាស់វីន..» ជីមីនមិននិយាយច្រើនក៏ស្ទុះត្រកងបីកូនប្រុសឡើងរួចអោបគេយ៉ាងណែនដៃតែម្ដង វីនហ្សេនក៏ត្រសុលចូលអោបឪពុកព្រមជាមួយនឹងទឹកភ្នែកហូរស្រក់ដាមលើផែនថ្ពាល់ តែស្រក់ព្រោះតែភាពរំភើបនឹងសប្បាយចិត្តដែលបានជួបលោកប៉ាគេជាថ្មីម្ដងទៀត គេតែងតែនឹក គេតែងតែស្រម៉ៃថាតើលោកប៉ាគេមានមុខមាត់បែបណា ការពិតលោកប៉ាគេនៅជាមួយគេមករហូតហើយ តែគេមិនស្គាល់។
«កុំទៅណាចោលវីនទៀតណាដេតឌីណា៎ វីនស្រឡាញ់ដេតឌីនឹងម៉ាមីណាស់ ហ៊ឹកៗ» វីនហ្សេនខិតខ្លួនរួចទាញម៉ាក់គេមកអោបម្នាក់ទៀត វ៉ាយ៍លេតក៏សំឡឹងមើលទៅជីមីនបន្តិចរួចបិទភ្នែកអោបកូនរួមគ្នាជាមួយនឹងគេ នៅឯមាត់ទ្វារឯណោះក៏មានវត្តមានរបស់ជីដូនជីតាវីនហ្សេនដែលកំពុងតែឈរសំឡឹងមើលមកគ្រួសារតូចរបស់កូនស្រីដែលគួរណាស់តែសមប្រកបនឹងបានរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ តែគ្រប់យ៉ាងក៏ខុសអស់ព្រោះតែពាក្យថាគំនុំសងសឹកនេះឯង។
«អ'ហែម! អ្នកណាដឹងខ្លួននឹង..» ក្រោយពីមកឈរបានមួយសន្ទុះហូស៊ុកក៏គ្រហែមកាត់ភាពស្ងប់ស្ងាត់របស់ពួកគេ វីនហ្សេនកាលបើបានឃើញតាយាយនៅឈរក្បែរនោះគេក៏ញញឹមរើចេញពីការអោបប៉ាម៉ាក់រួចឈោងដៃចង់អោបតាយាយម្ដង ជីមីនក៏ក្រោកចេញទុកឲ្យស្កាលេតនឹងហូស៊ុកចូលមកម្ដង ស្កាលេតកាន់អោបចៅទាំងសប្បាយក្នុងចិត្តជាខ្លាំង ចំណែកឯហូស៊ុកក៏កាន់ប៉ះសក់ចៅថ្នមៗមុននឹងហុចតុក្កតាSpider-Manធំមួយឲ្យចៅ តែវីនហ្សេនក៏បែរជ្រឹមចិញ្ចើមនឹងងាកជុំវិញគ្រែដូចជាកំពុងតែរកអ្វីម៉្យាងអ៊ីចឹងដែរ។
«រករបស់នេះមែនទេ? ហីយ៉ា! ឲ្យតែរបស់ប៉ាគេឲ្យគឺបាត់មិនបានតែម្ដង..» វ៉ាយ៍លេតក៏យកកូនតុក្កតាSpider-Man ដែលជីមីនបានឲ្យនោះទៅកូន វីនហ្សេនក៏ទាញវាយកមកអោបរួចក៏ឆ្លៀតតោងយកពីដៃហូស៊ុកមកទៀតដល់ថ្នាក់ធ្វើឲ្យអ្នកគ្រប់គ្នាក្រវីក្បាលហួសចិត្តបន្តិច។
«និយាយចឹងម៉ាមី ទីនេះជាកន្លែងអី? ដូចមិនមែនផ្ទះពួកយើងទេម៉ាមី..» វីនហ្សេនក៏សួរនាំទៅម្ដាយដែលនាំឲ្យវ៉ាយ៍លេតនាងទាល់សម្ដីមិនដឹងគួរនិយាយប្រាប់កូនបែបណាឡើយ ហូស៊ុកក៏ញញឹមរួចកាន់ស្មាចៅបន្តិច។
«នេះជាចំការប៉ោមរបស់ម៉ាក់យាយលេតណា៎ ក្រែងវីនៗនិយាយថាពេលប៉ាៗមកនឹងមកលេងទីនេះហើយបេះប៉ោមជាមួយគ្នា មិនចឹងហេស៎?»
«អូ!បាទ៎លោកតា ហិហិ វីនៗភ្លេចឲ្យឈឹង ដេតឌី! ដេតឌីមកនេះមក» វីនហ្សេនក៏បក់ដៃហៅលោកប៉ាគេឲ្យចូលមករកខ្លួន ទុកឲ្យហូស៊ុកនឹងស្កាលេតជាអ្នកងើបចេញម្ដង ទាំង២នាក់ប្ដីប្រពន្ធក៏ញញឹមរួចដើរចេញពីទីនោះ ស្កាលេតនាងក៏នៅមិនអស់ចិត្តនឹងមិនទាន់ចង់ចេញពីទីនោះដោយនាងនៅឈរសំឡឹងមើលកូនៗនឹងចៅប្រុសព្រមជាមួយនឹងទឹកមុខស្ងួតបែបមានកង្វល់។
«អូនអាណិតចៅណាស់ ទើបតែបានជួបប៉ាហើយក៏ដល់ពេលដែលប៉ាត្រូវចាកចេញទៀត»
«ហ៊ឹម! អ៊ីចឹងហើយទើបពួកយើងនាំគេមកប្រទេសជប៉ុននេះ ព្រោះបើសិនជាតុលាការកោះហៅក៏គេអាចមានពេលបាននៅជាមួយកូនយូរជាងនៅប្រទេសបារាំងនោះដែរលេត..» ហូស៊ុកនិយាយរៀបរាប់ប្រាប់ទៅភរិយារួចក៏នាំនាងចេញទៅខាងក្រៅទុកឲ្យគ្រួសារតូចមួយនោះបាននៅជាមួយនឹងគ្នាតែ៣នាក់យ៉ាងមានក្ដីសុខនឹងមានតែសំឡេងសើចក្អាកក្អាយ។

បើបាន1.6Kត្រឹមម៉ោង11យប់ ស្អែកអេតមីនផុសជូន2ភាគ , អរគុណសម្រាប់ការអាននឹងអរគុណដល់អ្នកដែលតែងតែចុចឡាច៎ ❤️

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now