ភាគទី៨៣+៨៤

1K 25 0
                                        

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៨៣+៨៤

(ពួកយើងបែកគ្នាដោយល្អ..ត្រូវទេ?)
ដៃតូចស្រឡូនដែលកាន់ទូរសព្ទ័ក៏ទម្លាក់ចុះខ្ពោកនៅលើពូក មុននឹងបោះជំហានចាកចេញពីបន្ទប់របស់នាងរួចក៏បន្តទៅកាន់បន្ទប់របស់នែលលីដែលនៅជាន់ខាងក្រោមឯណោះ ជើងតូចបោះជំហានហាក់មិនមានកម្លាំងកំហែងសោះតែម្ដង អាចនិយាយបានថាថ្ងៃដែលនាងរង់ចាំក៏បានមកដល់ វាមកដល់លឿនជាងការគិតរបស់នាងទៅទៀត..
"កូនវីនហា៎..ពួកយើងគេងជាមួយគ្នាល្អទេ? លោកប៉ារបស់កូននឹងអ្នកមីងកូនប្រហែលជាកំពុងតែញ៊ាំអាហារពេលល្ងាចយ៉ាងឈ្ងុយឆ្ងាញ់ជាមួយនឹងគ្នាហើយពិតទេ? ពួកយើងមិនបានទៅ អ៊ីចឹងពួកយើងនៅគេងជាមួយគ្នាល្អទេ? មិនថានៅទីណាម៉ាក់ក៏នឹងនៅជាមួយកូនរហូតណាវីនណា៎.." នាងតូចនិយាយជាមួយកូន លួងលោមកូនហាក់បីដូចជានាងដឹងជាមុនថានាងមិនអាចបានជួបនឹងកូនទៀតអ៊ីចឹង។
វ៉ាយ៍លេតទុចដំណើរបន្តិចកាលបើមកដល់សាឡុងខាងក្រៅឃើញឯកសាររបស់ជីមីននៅរ៉ាយប៉ាយលើតុមិនទាន់បានរៀបនៅឡើយ នាងក៏ក្រវីក្បាលតិចៗមុននឹងចូលទៅរៀបចំវា..
"កន្លងទៅយូរប៉ុណ្ណាបងក៏នៅតែមនុស្សដែលរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ដដែល" វ៉ាយ៍លេតនិយាយបណ្ដើររៀបចំវាបណ្ដើរ នាងក៏ឈោងដៃយកអាវរបស់ជីមីនដែលព្យួរនៅក្បែរសាឡុងនោះរួចយកវាមកផ្ទប់ជាប់នឹងផ្ទៃមុខ ក្លិនទាំងអប់ដែលនាងចូលចិត្ត សូម្បីតែប្រុសវីនក៏ចូលចិត្តក្លិនមួយនេះ នាងទាញវាមកកាន់ជាប់ទ្រូងរួចនាំខ្លួនចូលទៅកាន់បន្ទប់របស់នែលលីដែលនៅក្បែរនោះ។
ក្រាក!
វ៉ាយ៍លេតបើកចូលមកកាន់បន្ទប់ធំទូលាយដែលជាកម្មសិទ្ធិរបស់មនុស្សស្រីម្នាក់ដែលនាងតែងតែស្អប់នឹងគុំកួនតាំងតែពីក្មេងតូចក្រូចឆ្មាមក នាងតែងតែគិតថានែលលីនាងជាអ្នកដែលបំផ្លាញក្ដីសុខរបស់មនុស្សជាទីស្រឡាញ់ជុំវិញខ្លួនរបស់នាង នាងខឹងនាងស្ដីបន្ទោសរហូតដល់នាងខ្លួនឯងនៅពេលនេះក៏ត្រូវមកអង្គុយរង់ចាំសេចក្ដីស្លាប់ព្រោះតែនាងមិនអាចបណ្ដោយឲ្យនែលលីស្លាប់ទាំងបែបនេះបាន នាងមិនចង់ជំពាក់កម្មជាមួយនឹងគ្រួសារមួយនេះទៀតទេ គួរតែដល់ពេលដែលនាងដោះស្រាយវាអោយជ្រះស្រឡះអស់ហើយ។
"ហ៊ឹម" វ៉ាយ៍លេតបើកទូរបស់នែលលីរួចទាញយកអាវចាក់ក្រាស់មួយរបស់នែលលីយកមកស្លៀកព្រមទាំងពាក់មួកបិទបាំងផ្ទៃមុខរបស់នាង សម្រឹបជើងស្រឹបៗមួយក៏ស្រាប់តែបន្លឺឡើងពីខាងក្រៅមក វ៉ាយ៍លេតក៏ញញឹមមុននឹងលើកអាវរបស់ជីមីនមកកាន់អោបជាប់នឹងទ្រូងរួចដើរសម្ដៅទៅកាន់រានហាលខាងមុខបន្ទប់ឯណោះ សំឡេងទ្វារបន្ទប់ក៏ស្រាប់តែបើកឡើងស្រាលៗនាំអោយម្ចាស់កាយតូចស្រឡូនដែលឈរនោះបិទភ្នែកសម្រក់ទឹកភ្នែកមួយតំណក់កាត់ផែនថ្ពាល់។
អឹក!ឆ្វាប់
មួយកាំបិតចាក់ចំស្មាផ្នែកខាងក្រោយរបស់នាង មុននឹងសំឡេងដកកាំបិតវាលាន់ឆ្វាប់ ឈាមក្រហមឆ្អិនឆ្អៅហូរស្រោចពាសពេញលើឥដ្ឋការ៉ូបន្ទប់របស់នែលលី រាងកាយដែលឈរនឹងធឹងរបស់វ៉ាយ៍លេតអម្បាញ់មិញក៏ស្រាប់តែដួលខ្ពោកទៅលើដី ដៃតូចម្ខាងក៏លូកចាប់អោបក្រសោបអាវរបស់ជីមីនជាប់ ដៃម្ខាងក៏អោបពោះរបស់នាងស្របទាំងទឹកភ្នែកហូរស្រក់កាត់ផែនថ្ពាល់ ហូរសឹងតែក្លាយទៅជាឈាមទៅហើយ។
"ហ៊ឹស! សមមុខនាងឯងហើយ.." របាំងមុខមនុស្សស្លៀកឈុតខ្មៅក៏បង្ហាញឡើងថាជាវត្តមានរបស់មនុស្សតែម្នាក់ដែលព្យាយាមចង់សម្លាប់នាងជាច្រើនលើកច្រើនសារមក មេរ៉ាញញឹមពេញចិត្តមុននឹងទាញវ៉ាយ៍ឲ្យបែរមករកនាង តែនាងក៏ភ្ញាក់ត្បិតថាជាវ៉ាយ៍មិនមែនជានែលលី តែថាភាពភ្ញាក់ផ្អើលរបស់នាងក៏ប្ដូរមកជាស្នាមញញឹមត្បិតថានាងក៏ចង់ឃើញពីភាពលំបាកវេទនារបស់វ៉ាយ៍ដែរ ចង់ឃើញថានាងបានសម្លាប់វ៉ាយ៍លេតដោយខ្លួនឯងយ៉ាងប្រាកដតែនាងចេះតែគ្មានឱកាស។
"ហ៊ឹ..ហ៊ឹស" រាងកាយតូចស្រឡូនរបស់វ៉ាយ៍កម្រើកតិចៗស្របនឹងឈាមនៅតែបន្តហូរស្រក់ កែវភ្នែកភ្លឺថ្លារបស់នាងក៏ប្ដូរជំនួសមកជាដិតដាមទៅដោយទឹកភ្នែកហូរមកទៅវិញ មេរ៉ាបានឃើញបែបនេះនាងកាន់តែសប្បាយចិត្តខ្លាំងលើសដើម នាងលើកជើងម្ខាងមកជាន់ចំទ្រូងរបស់វ៉ាយ៍នាំអោយឈាមនៅលើស្មាផ្នែកខាងក្រោយកាន់តែហូរខ្លាំងលើសដើមទៀត នាងបម្រុងនឹងយាកាំបិតមកចាក់វ៉ាយ៍លេតមួយកាំបិតពីលើបេះដូងទៅហើយតែក៏ស្រាប់តែមានកណ្ដឹងសញ្ញាមួយបន្លឺពីទូរសព្ទ័នាង មេរ៉ាក៏បើកមើលឃើញថាវាជាGPSដែលនាងបានភ្ជាប់នឹងឡានជីមីន គេមកជិតដល់គោលដៅហើយ។
"អឹក..អឹស"
"យ៉ាងហោចក៏នាងមិនងាប់ម្នាក់ឯងដែរវ៉ាយ៍លេត..នាងជាអ្នកចង់ដោយខ្លួនឯងទេ យើងក៏អូនតាមសំណូមពរ" មេរ៉ាក៏អស់សំណើចរួចនាំខ្លួនគេចចេញទៅបាត់ទុកអោយវ៉ាយ៍នៅដេកស្ដូកលើកម្រាលជូតជើងម្នាក់ឯង កែវភ្នែកបើកឡើងទៅលើស្របនឹងឈាមហូរចេញតាមមាត់របស់នាង វ៉ាយ៍លេតផ្អៀងខ្លួនទាំងទឹកភ្នែករួចក្រសោបអោបទាំងកូនទាំងអាវប្ដីដែលនៅជិតនោះ។
"ពួកយើងបែកគ្នាយ៉ាងល្អហើយមែនទេ? ម៉ាក់..អឹក..ម៉ាក់ស្រឡាញ់វីនណាស់ សុំទោស! សុំទោសបើម៉ាក់មិនអាចគោរពតាមសន្យាថានឹងនាំកូនចេញមកមើលពន្លឺថ្ងៃលិចជាមួយនឹងគ្នាបាន ម៉ាក់សុំទោស ម៉ាក់..ម៉ាក់ ងឹក" ភ្នែករបស់វ៉ាយ៍លេតក៏បិទចុះស្របនឹងឡានខ្មៅរលើបនៅខាងក្រៅចូលមកដល់ល្មម សម្រឹបជើងធ្ងន់ៗបោះចូលមកខ្ទរតាំងពីខាងមុខផ្ទះ មកដល់ក៏ឃើញថាអង្គរក្សរបស់គេដួលសន្លប់អស់គ្មានសេសសល់ម្នាក់ណាឡើយ រាងកាយមាំទាំរត់ចូលហួសទៅកាន់បន្ទប់ខាងលើមុនអ្នកណាៗទាំងអស់ព្រមជាមួយនឹងភាពអន្ទះសារ។
"វ៉ាយ៍?" ទ្វារបន្ទប់បើកចូលមកស្របនឹងភាពត្រជាក់ស្រេបដូចជាទឹកកកបូកផ្សំជាមួយនឹងភាពល្ហល្ហេវដែលមិនមានវត្តមានរបស់មនុស្សស្រីម្នាក់ដែលគេរំពឹងថានឹងបានជួបនោះ។
"អ្ហាយ៎!!!" សំឡេងស្រែកបន្លឺឡើងពីជាន់ខាងក្រោមហាក់បីដូចជាព្យាយាមដាស់ស្មារតីរបស់អ្នកដែលកំពុងតែមានភាពល្ហល្ហេវក្នុងចិត្តនោះអោយប្រញាប់ចេញទៅមើលភ្លាម ជីមីនមិនបង្អង់ក៏ប្រញាប់រត់ចុះទៅតាមប្រភពសំឡេងដែលគេបានលឺ។
"អ្ហឹកៗ វ៉ាយ៍.." ជីមីនទុចដំណើរកាលបើគ្រាន់តែដើរមកដល់បន្ទប់នែលលីភ្លាម អ្វីដែលគេបានឃើញនោះគឺរាងកាយញីញ័ររបស់នែលលីអង្គុយផ្ទាល់នឹងឥដ្ឋជាប់ក្បែរនឹងរាងកាយតូចស្រឡូនមួយដាបទៅដោយឈាម ជើងមាំទាំទាំងសងខាងក៏អស់ជំហរនឹងទប់នាំអោយគេដួលអុកនឹងឥដ្ឋមួយទំហឹង។
"វ..វ៉ាយ៍" សំឡេងញ័រឧទានឡើងស្របនឹងដៃទាំងសងខាងលូកត្រកងរាងកាយដែលដេកធ្មឹងមួយកន្លែងដៃម្ខាងអោបពោះ ចំណែកដៃម្ខាងទៀតក៏អោបអាវរបស់គេ ជីមីនទាញនាងមកអឹបជាប់នឹងដើមទ្រូងផ្ទប់មុខនឹងកញ្ចឹងកររបស់នាងយំខ្សឹបខ្សួលលែងលាក់បាំង។
(ខ្ញុំធ្លាប់និយាយហើយថាដរាបណាលោកនៅមិនទាន់ស្ដាយក្រោយ ខ្ញុំនឹងមិនទៅណាដាច់ខាត..)
(អូនស្រឡាញ់ណាស់មីន..)
(កូនវីនផ្ដាំប្រាប់លោកថាកូនវីនស្រឡាញ់ប៉ាៗណាស់)
"អ្ហា!!!" ជីមីនអោបរាងកាយគ្មានវិញ្ញាណរបស់នាងជាប់ទ្រូងរួចស្រែកឡើងទាំងទឹកភ្នែកហូរតក់ៗឃាត់មិនឈ្នះ មុខក្រហមងាំងដូចជាម្ទេសទុំ លើកទីមួយហើយដែលយំខ្លាំងបែបនេះ ជីមីនស្រែកយំអោបមនុស្សស្រីម្នាក់ដែលគេនិយាយថាស្អប់..មនុស្សស្រីម្នាក់ដែលគេព្យាយាមបំផ្លាញគ្រប់យ៉ាងដើម្បីតបស្នងនឹងពាក្យថាគំនុំ..ពេលនេះ..
គេធ្វើបានសម្រេចហើយ..

1.5Kនៅម៉ោង9កន្លះ អេតមីនជូន2ភាគទៀត

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now