ភាគទី១០៣+១០៤

679 25 0
                                    

ឃើញទេ ស្រុះស្រួលគ្នាចឹងបានភាគអានច្រើនៗចឹងណា៎ រីករាយអានចាស៎

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១០៣+១០៤

"មោះចាំពូបញ្ចុកណា៎ បើញ៊ាំខ្លួនឯងបែបនេះច្បាស់ជាឈ្លក់ទឹកភ្នែកខ្លួនឯងស្លាប់ជាមិនខានឡើយ" ជីមីនអះអាងចង់បញ្ចុកអាហារដល់ប្រុសវីនវិញម្ដង ក្មេងតូចដែលនៅអង្គុយយំអណ្ដឺតអណ្តក់ឯណោះក៏មិនទាន់ប្រគល់ស្លាបព្រាឲ្យទៅលោកពូប្លែកមុខម្នាក់នោះឡើយ គេបានត្រឹមតែសំឡឹងមើលទៅលោកពូម្នាក់នោះទាំងងឿងឆ្ងល់ ទោះជាគេយំក៏ដោយតែគេក៏នៅតែសំឡឹងមើលទៅជីមីនព្រោះតែគេមានអារម្មណ៍ថាប្រហែលៗជាមួយនឹងលោកពូម្នាក់នេះ តែមិនដឹងថាគេធ្លាប់បានជួបនៅទីណា ពីពេលណាឡើយ។
"មោះ" ជីមីនញញឹមរួចទាញយកស្លាបព្រាពីដៃប្រុសវីនមករួចដួសមើលអាហារដែលវីនយកមកសាលា តែក៏បានឃើញថាវាជាបាយឆា ការតុបតែងមើលទៅគួរអោយចង់ញ៊ាំ បានឃើញវាភ្លាមរំលឹកគេដល់អាហារដែលវ៉ាយ៍ធ្លាប់បានធ្វើអោយគេញ៊ាំកាលពី៥ឆ្នាំមុន បើសិនជាពេលនោះគេមិនគិតផ្ដាសសងសឹករឿងមិនបានការជាមួយវ៉ាយ៍ទេ ពេលនេះគេក៏ប្រហែលជាបានរស់នៅយ៉ាងមានក្ដីសុខជាមួយនាង ហើយគេក៏ប្រហែលជាបានបង្ហាញខ្លួនថាជាលោកប៉ាពេញសិទ្ធិរបស់វីនហ្សេនជាមិនខាន បើសិនជាអាចគេចង់ទាញពេលវេលាថយក្រោយជាថ្មី ចង់កែខៃគ្រប់យ៉ាងដែលបានកើតឡើង ចង់សងរាល់ក្ដីស្រឡាញ់របស់វ៉ាយ៍មានមកលើគេ ជាពិសេសគឺគេចង់បញ្ជាក់ប្រាប់នាងថាពេលនេះគេស្រឡាញ់នាងនឹងកូនខ្លាំងកម្រិតណានោះ។
...
ហាងទឹកអប់Vincent
ធ្លាធំទូលាយពោរពាសទៅដោយការតុបតែងយ៉ាងស្រស់ត្រកាលពន្លយអួតខ្លួននៅកណ្ដាលទីក្រុងប៉ារីស ជាហាងទឹកអប់ដែលធំជាងគេបង្អស់នឹងមានអ្នកជំនួញជាច្រើនបានបណ្ដាក់ទុនទៅលើហាងមួយនេះ ក្នុងនោះក៏មានក្រុមហ៊ុនមួយដែលមានឈ្មោះបោះសំឡេងជាងគេប្រចាំប្រទេសនោះផងដែរហើយនោះជាក្រុមហ៊ុនរ៉េស្ទីននឹងឯង។
"ខ្យល់អីបក់ថេយ៍អោយមកហាងទាំងព្រឹកបែបនេះ? នៅឯក្រុមហ៊ុនមិនទាន់មានការងារទេមែនទេ?" វត្តមានមិត្តសំឡាញ់ទាំង២នាក់ដើរបណ្ដើរត្រសងគ្នាក្នុងហាងធំទូលាយដល់ទៅ៣អាគារផ្នែកខាងក្រោមនោះ ថេយ៉ុងមិនដឹងជាមានបញ្ហាអ្វីឡើយទើបបានជាគេមកដល់ហាងរបស់វ៉ាយ៍ទាំងព្រឹកព្រលឹមបែបនេះ នាយកម្លោះក៏ងាកសំឡឹងមើលជុំវិញខ្លួនសង្កេតពីទីកន្លែងដែលខ្លួនបណ្ដាក់ទុននោះហាក់បីដូចជាព្យាយាមសម្គាល់មើលអ្វីម៉្យាងអ៊ីចឹង។
"គាប់ជួនថ្ងៃនេះទំនេរទើបចង់មកមើលហាងបន្តិច ហើយម៉្យាងក៏ចង់មកទិញអំណោយខ្លះយកទៅផង" វ៉ាយ៍លេតក៏ងាកសំឡឹងមើលទៅថេយ៍ទាំងចង់ញ៉ោះ នេះនាងមិនដែលឃើញថាថេយ៍ទិញអំណោយអ្វីជូនអ្នកណាឡើយតាំងពីដើមមក។
"មនុស្សពិសេសមែនទេ? ជាមនុស្សប្រុសរឺក៏មនុស្សស្រីទៅ? បើជាមនុស្សស្រីខ្ញុំមានផលិតផលដែលទើបតែផលិតរួចណា៎ ជាប្រភេទlimited editionផងណា៎" វ៉ាយ៍លេតដើរលឿនស្លេវចូលមកកាន់ទូដែលតាំងទឹកអប់សម្រាប់ភ្ញៀវវីអាយភីរួចក៏បង្ហាញថេយ៍អោយមើល។
"ទិញជូនសង្សារមែនទេ? ហីយ៉ា.."
"ថ្ងៃនេះជាខួបលូសុីណា៎! នៅផ្ទះក្បែរគ្នាមិនចាំទេរឺនៀក៎? ហីយ៉ា! បើលូសុីដឹងច្បាស់ជាខឹងវ៉ាយ៍មិនខានឡើយ" ថេយ៍ក៏មិនលាក់លៀមរួចនិយាយពីឈ្មោះម្ចាស់អំណោយតែម្ដងដែលនាំអោយវ៉ាយ៍លេតឯណោះភ្ញាក់ដូចគេជះទឹកចំកណ្ដាលមុខអ៊ីចឹងដែរ នាងក៏ភាំងរួចលើកដៃខ្ទប់មាត់ខ្លួនឯង នេះនាងអាចភ្លេចបានយ៉ាងមិចទៅ?
"អ៊ីចឹងខ្ញុំគួរតែទៅផ្ទះលឿនទេ ព្រោះដើម្បីបានរៀបចំអំណោយអោយអូនលូសុីផងនោះ អីយ៉ូយ!ខ្ញុំជាបងស្រីប្រភេទស្អីទៅដែលមិនចាំថ្ងៃកំណើតរបស់ប្អូនបែបនេះ?"
"សូម្បីតែថ្ងៃកំណើតខ្លួនឯងវ៉ាយ៍មិនដែលទាំងចងចាំផង ឲ្យចងចាំថ្ងៃកំណើតអ្នកដទៃបានយ៉ាងមិចទៅ?" ថេយ៉ុងមិនបង្អង់មាត់និយាយញ៉ោះយកៗតែម្ដង វ៉ាយ៍លេតក៏ងាកសំឡឹងមើលមុខគេរួចក្ដាប់មាត់ខ្លួនឯងណែនសឹងតែបែកទៅងហើយ។
"អ៊ីចឹងខ្ចប់ឈុតទឹកអប់ទាំងនេះមក.."
"ចាស៎លោក" ថេយ៍ក៏ទិញរបស់នៅក្នុងទូរនោះទាំងអស់ ចំណែកវ៉ាយ៍លេតឯណោះនាងក៏ប្រញាប់ប្រាប់បុគ្គលិកឲ្យទៅយកកាបូបនាងនឹងសោរឡានមកនឹងអាលបានចេញទៅរកមើលអំណោយអោយលូសុី ថេយ៉ុងឯណោះគេក៏ចេញទៅព្រមគ្នាជាមួយនឹងវ៉ាយ៍លេតដូចគ្នា។
ង៉ោង!
ឡានទំនើប២គ្រឿងរបស់ពួកគេក៏បើកចេញដំណាលគ្នា ពួកគេចេញទៅបានតែមួយភ្លែតហាងក៏មានមនុស្សម្នាក់ចូលមក គេស្លៀកសម្លៀកបំពាក់សមសួនចូលមកហាក់បីដូចជាអ្នកមានមុខមាត់ដែរ គេញញឹមរួចដើរចូលទៅមើលទឹកអប់បន្តតាមទម្លាប់ដែលភ្ញៀវគ្រប់គ្នាតែងធ្វើ។

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now