ភាគទី១០៥+១០៦+១០៧

783 31 0
                                    

ឈ្នះលក្ខខណ្ឌដល់ទៅ២តែម្ដងយប់នេះ អ៊ីចឹងមោះអាន៣ភាគតាមសន្យចាស៎៖

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១០៥+១០៦+១០៧

ប៉ុន្មានខែបានកន្លងផុតទៅ..
រយៈពេលពីមួយថ្ងៃទៅមួយថ្ងៃ មួយខែទៅមួយខែគឺកន្លងផុតទៅយ៉ាងឆាប់រហ័សតែម្ដង អ្វីគ្រប់យ៉ាងហាក់ផ្លាស់ប្ដូរមិនទៀងសូម្បីតែជីវិតរបស់មនុស្សប្រុសម្នាក់នេះក៏ដោយ។
ការរស់នៅត្រាំត្រែងជាមួយនឹងជីវភាពថ្មីស្រឡាងរបស់គេអស់ជាច្រើនឆ្នាំមកគេក៏អាចផ្ស៊ាំខ្លួនជាមួយនឹងវាហើយគេក៏កែខៃវាអោយបានល្អប្រសើរជាងមុនឆ្ងាយទៀតផង ពីអ្នករត់កាសែតដែលបានប្រាក់កម្រៃបន្តិចបន្តួចដើម្បីចិញ្ចឹមក្រពះត្រឹមមួយថ្ងៃៗមកក្លាយជាមេការនៅកន្លែងរោងពុម្ពកាសែតនោះ គេមិនពិការក្នុងការដឹកជញ្ជូនទៀតឡើយតែគេក៏ត្រូវចំណាយកម្លាំងដើរមើលការរៀបចំកាសែតទាំងនោះវិញ។
"អរុណសួស្ដីមេការ"
"បាទ៎" ជីមីនតែងតែជាមនុស្សទីមួយដែលមកដល់កន្លែងធ្វើការមុនអ្នកណាៗទាំងអស់ក៏ព្រោះភាពឧស្សាហ៍ព្យាយាមនឹងភាពម៉ត់ចត់របស់គេនឹងឯងដែលធ្វើអោយថ្នាក់លើមើលឃើញនឹងជឿជាក់អោយគេឡើងកាន់ដំណែងមួយនោះ ជីមីនក៏ជាមនុស្សម្នាក់ដែលគ្រប់គ្នាស្រឡាញ់នឹងចូលចិត្តនៅកន្លែងធ្វើការមួយនោះ បែបនេះហើយការឡើងតំណែងរបស់គេក៏មានតែពាក្យសាទរពីអ្នកគ្រប់គ្នា។
"កាន់តំណែងថ្មីថ្ងៃដំបូងយ៉ាងមិចដែរហា៎? អុំចូលរួមអបអរជាមួយនឹងឯងផងអាល្អិត" លោកអុំចំណាស់ៗប៉ុន្មាននាក់ដែលជាអ្នករត់កាសែតនៅទីនោះនឹងជាអ្នកដែលតែងតែជួយជ្រោមជ្រែងជីមីនពីគ្រាដំបូងៗក៏អបអរសាទរដល់នាយដែរ នាយកម្លោះយើងក៏ព្យាយាមក្រោកពីកៅអីដោយដៃម្ខាងច្រត់តុទប់លំនឹងខ្លួនរួចអោនក្បាលគោរពគាត់ទាំងភាពគួរសមជាទីបំផុត។
"បើមិនបានអុំទាំងអស់គ្នាជួយទេខ្ញុំប្រហែលជាត្រូវដេកដាច់បាយស្លាប់បាត់ទៅហើយ ខ្ញុំអរគុណអុំទាំងអស់គ្នាខ្លាំងណាស់ អរគុណ" លោកអុំទាំងអស់គ្នាក៏ញញឹមងក់ក្បាលទទួលយកការអរគុណពីជីមីន តែពួកគាត់ក៏មិនភ្លេចគិតពីជើងរបស់ជីមីនផងដែរ កន្លងទៅជាច្រើនឆ្នាំហើយតែក៏មិនឃើញថាជីមីននាយចាត់ចែងព្យាបាលជើងរបស់គេទាល់តែសោះ។
"និយាយអ៊ីចឹងពេលបានប្រាក់ខែដំបូងឯងគួរតែចាត់ចែងព្យាបាលជើងរបស់ខ្លួនឯងទៅ ឯងខំប្រឹងធ្វើការមករាប់ឆ្នាំទៅហើយគួរតែធ្វើគ្រប់យ៉ាងដើម្បីខ្លួនឯងខ្លះណា៎" ជីមីនក៏អោនសំឡឹងមើលទៅជើងរបស់ខ្លួនឯងរួចក៏ផ្ចង់គិតដល់អ្វីម៉្យាងដែលនាំអោយគេញ៉ោចស្នាមញញឹមឡើងទាំងមិនបានព្រៀងទុកជាមុន។
"ខ្ញុំគិតថាមិនទាន់ដល់ពេលទេអុំ ព្រោះមានរឿងផ្សេងដែលសំខាន់ជាងនេះ" ស្នាមញញឹមរីកស្គុសស្គាយលើផ្ទៃមុខបុរសកំសត់របស់យើង កែវភ្នែកក៏ងាកសំឡឹងមើលទៅរូបថតមួយសន្លឹកដែលគេបានដាក់តាំងនៅលើតុធ្វើការរបស់គេ វាជារូបថតរបស់បុរសម្នាក់នឹងក្មេងម្នាក់ក្នុងឯកសណ្ឋានសាលាញញឹមជាមួយគ្នាយ៉ាងមានក្ដីសុខដូចជាពួកគេទាំង២នាក់ពេញចិត្តនឹងការនៅជាមួយគ្នាបែបនេះខ្លាំងណាស់អ៊ីចឹង។
(ពិតមែនហើយ..)

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Tahanan ng mga kuwento. Tumuklas ngayon