ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី០៧
"អ្ហឹម" សំឡេងស្រាលគ្រហឹមនឹងដើមករម្ចាស់កាយតូចដែលដេកលង់លក់មិនដឹងខ្លួនតាំងពីព្រឹករហូតទាល់តែរសៀលថ្ងៃជ្រេបែបនេះ វ៉ាយ៍លេតពើតពើងខ្លួនទាំងអស់កម្លាំងនឹងចុករោយ នាងមិនអាចចងចាំអ្វីបានឡើយក្រៅពីទិដ្ឋភាពដែលនាងអង្គុយកែការងារឲ្យជីមីននឹងញ៊ាំទឹកក្រូច នាងមិនអាចចងចាំសូម្បីតែនាងអាចមកដល់បន្ទប់គេងខាងលើបានដោយរបៀបណាទៀត។
"បងមីន?" បើកភ្នែកឡើងមិនទាន់ទេអ្នកដែលនាងនឹកឃើញមុនគេនោះគឺជាជីមីន កាយតូចច្រត់ពូកក្រោកទាំងលំបាកលំបិនរហិតរហៃក្នុងខ្លួន សំខាន់អ្នកដែលនាងដង្ហោយហៅនោះមិនលឺឆ្លើយតបជាមួយនាងទៀត វ៉ាយ៍លេតទាញយកអាវក្រៅរបស់ខ្លួនមកពាក់រួចក៏ចុះមកជាន់ខាងក្រោមដើម្បីរកមើលសង្សារតែថា...
"អូ! អូនក្រោកហើយវ៉ាយ៍?"
"សួស្ដីសំឡាញ់" វ៉ាយ៍លេតចុះមកដល់រំពឹងចង់ឃើញជីមីនតែថាមិនមែនមានតែគេម្នាក់ឡើយដែលនៅជាន់ខាងក្រោមនោះ សូម្បីតែមិត្តសំឡាញ់នាងអេរ៉ានីក៏នៅទីនោះដូចគ្នាដែរ។
"អេរ៉ានី? នេះឯងមកតាំងពីពេលណា?" វ៉ាយ៍លេតសួរស្របនឹងមិត្តសំឡាញ់ចូលមកអោបនាងណែនតាមទម្លាប់ដែលបានជួបគ្នា អេរ៉ានីក៏ញញឹមទៅកាន់មិត្តសំឡាញ់បន្តិចរួចងាកទៅជ្រុងម្ខាងនាំឲ្យវ៉ាយ៍លេតងាកទៅតាមដែរ។
"យើងខលមកឯងមិនលើកសោះ យើងមានprojectការងារសាលាយកមកឲ្យឯងមើល សាលាគេជិតដល់ពេលយកហើយបើយើងយកទៅsubmitដោយមិនបានសួរមតិឯងវាដូចជាអាក្រក់មើលពេក.."
"បែបនឹងហើយទើបបងប្រាប់នាងឲ្យមកទីនេះរកអូនតែម្ដង អូនមិនថាអីទេត្រូវទេ?" ជីមីននិយាយបែបរអៀសៗចិត្តវ៉ាយ៍លេតបន្តិចដែរ តែថាអ្វីដែលគេទទួលបានមកវិញនោះគឺជាស្នាមញញឹមរំភើបចិត្តរបស់វ៉ាយ៍ទៅវិញ នាងចូលទៅអោបនាយបន្តិចរួចក៏ហួសទៅមើលProjectរបស់ខ្លួន អេរ៉ានីងាកមើលទៅសង្សាររបស់មិត្តបន្តិចមុននឹងរហ័សងាកចេញរួចចូលទៅតាមវ៉ាយ៍លេត។
"យើងសប្បាយចិត្តទៅវិញទេដែលបានអេរ៉ានីមកបែបនេះ យើងធ្លាប់បានសន្យាថានឹងមកសមុទ្រជាមួយឯងតែឯងក៏ដឹងថាយើងសន្យាទាំងភ័យខ្លាចព្រោះថាយើងមិនត្រូវធាតុគ្នាជាមួយសមុទ្រឡើយ.." វ៉ាយ៍លេតទម្លាក់ខ្លួនលើសាឡុងរួចទាញយកProjectការងារសាលាពីក្នុងកាបូបអេរ៉ានីមកមើល អ្នកម្ខាងទៀតក៏ដូចគ្នាដំបូងឡើយនាងចង់អង្គុយនៅសាឡុងក្បែរវ៉ាយ៍តែជីមីនក៏ចូលមកដែរទើបនាងប្ដូរទៅអង្គុយនៅសាឡុងម្ខាងទៀតហាក់ដូចជាព្យាយាមគេចជាមួយនឹងជីមីនអ៊ីចឹងដែរ។
"អ៊ីចឹងបងគិតថាបងធ្វើមិនខកជើងឡើយ" ជីមីនក៏លូកមាត់ក្នុងកិច្ចសន្ទនារបស់ក្រមុំៗវ៉ាយ៍លេតក៏ញញឹមតបទៅកាន់គេវិញដូចគ្នា នាងនឹងអេរ៉ានីក៏ពិនិត្យមើលការងារនោះឆ្លៀតពេលជីមីនក៏ទៅបង្ហើយការងារនៅឯផ្ទះបាយព្រោះមិនចឹងល្ងាចនេះច្បាស់ជាគ្មានអាហារញ៊ាំហើយ។
"អីយ៉ាស់!" សុខៗសំឡេងគ្រលរធំក៏បន្លឺឡើង វ៉ាយ៍លេតនឹងអេរ៉ានីក៏ងាកមើលតំណាលគ្នាតែថាមិនទាន់មាននរណាម្នាក់ទៅឡើយ សុខៗទូរសព្ទ័វ៉ាយ៍លេតក៏រោទ៍ឡើងជាថ្មីបង្ហាញលេខរបស់ថេយ៉ុង នាងតូចក៏លើកទូរសព្ទ័ឡើងនិយាយដៃម្ខាងក៏រុញស្មាអេរ៉ានីបន្តិច។
"ពឹងឯងទៅជួយមើលគាត់បន្តិចបានទេ ខ្ញុំនិយាយការងារជាមួយនឹងថេយ៍បន្តិចសិនណា៎" អេរ៉ានីក៏ងក់ក្បាលឆ្លើយតបស្របនឹងក្រសែភ្នែកតាមមើលការចាកចេញរបស់មិត្តសំឡាញ់ទៅ អេរ៉ានីងាកមើលទៅផ្ទះបាយបន្តិចមុននឹងអោនយកប្រអប់ថ្នាំពីខាងក្រោមតុទៅជាមួយត្បិតថាគេស្រែកឡើងមុននោះច្បាស់ជាមានបញ្ហាអីហើយ។
"លោកជីមីន..លោកមិនអីទេមែនទេ?" អេរ៉ានីមកដល់ក៏ឃើញថាជីមីនកំពុងតែទប់ដៃមានឈាមហូរស្រក់ចុះមកមិនបង្អង់នាងក៏ប្រញាប់យកក្រណាត់សំឡីចេញចាក់ថ្នាំលាងរបួសរួចជូតឲ្យនាយទៅមកៗទាំងមិនហ៊ានមើលមុខគេចំនោះឡើយ។
"នាងមើលទៅដូចជាបារម្ភៗ ខ្ញុំមិនអីទេ.." ដៃម្ខាងដែលមិនមានរបួសក៏លូកកាន់ប៉ះម្រាមដៃស្រឡូនរបស់នាងតូចដែលកំពុងតែជូតរបួសឲ្យខ្លួន អេរ៉ានីនៅស្ងៀមទ្រឹងហាក់ធ្វើអីលែងចេញ មុខដែលព្យាយាមគេចក៏ងាកសន្សឹមៗបែរមករកជីមីន ចំណែកឯអ្នកម្ខាងទៀតក៏មើលមកនាងដូចគ្នាដែរ។
"បងមីន.." សំឡេងស្រួយស្រៈមួយបន្លឺឡើងកាត់ចង្វាក់ដែលនាំឲ្យពួកគេទាំង២នាក់ងាកមុខចេញពីគ្នា អេរ៉ានីក៏វាសដៃរបស់ជីមីនចេញបន្តិចរួចបែរមករៀបចំសំឡីទុកនៅក្នុងប្រអប់វិញ ជីមីនងាកមើលមុខនាងបន្តិចរួចបែរទៅញញឹមទទួលមិត្តស្រីរបស់ខ្លួនវិញ។
"បងកើតអី? ព្រះអើយ.." វ៉ាយ៍លេតលាន់មាត់បន្តិចរួចក៏ប្រញាប់ទាញដៃសង្សារយកមកមើលឃើញថាគេមុតម្រាមដៃមេប្រហែលជាមកពីគេហាន់បន្លែទាំងនោះហើយ។
"អូនប្រាប់ប៉ុន្មានដងហើយថាធ្វើអ្វីមួយឲ្យប្រយត្ន័ ឃើញទេមុតដៃអស់ហើយកំពុងតែតូចៗផងដែរ ហិហិ" វ៉ាយ៍លេតក៏នៅឆ្លៀតលេងសើចជាមួយនឹងជីមីនទៀត អេរ៉ានីឯណោះក៏អស់សំណើចទៅតាមមិត្តសំឡាញ់ដែរ ភ្នែកនាងក៏ចេះតែងាកមើលទៅជីមីនរួចងាកមកវិញលាក់លៀមៗមិនប្រក្រតី។
YOU ARE READING
ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]
Romanceគេបោកនាង ធ្វើជាស្រឡាញ់នាងទាំងដែលការពិតគេធ្វើព្រោះតែវាជាផ្នែកមួយ នៃផែនការសងសឹករបស់គេប៉ុណ្ណោះ.. - ជីមីន វីគ្រីស x វ៉ាយ៍លេត អាល់ម៉ាឌី
![ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]](https://img.wattpad.com/cover/280084451-64-k37971.jpg)