ភាគទី១១៨

711 25 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគ១១៨

មួយសប្ដាហ៍ក្រោយ..
កន្លងផុតពីថ្ងៃដែលពួកបានជួបនឹងឃើញសញ្ញាឥន្ទ្រីនៅលើឡានរបស់ស្កាលេតហាក់បីដូចជាសញ្ញាបង្ហាញថាពួកគេកំពុងតែត្រឡប់មករកគេ មកឲ្យគេសងនូវគ្រប់យ៉ាងដែលគេបានប្រព្រឹត្តកន្លងមក គេប្រៀបដូចជាព្យាយាមមកបញ្ជាក់ប្រាប់គេថា..គេជាមនុស្សអាក្រក់! គេមិនសាកសមនឹងការជួបជុំមួយនេះឡើយ...
"កាហ្វេ!" រាងកាយមាំទាំដែលកំពុងតែឈរនៅរានហាលអាគារជាហាងរបស់វ៉ាយ៍លេតឯណោះ មុននឹងមានសំឡេងមួយបន្លឺពីក្រោយខ្នងគេ ជីមីនរហ័សងាកសំឡឹងមើលទៅកាន់អ្នកដែលហៅនាយ រួចបញ្ចេញស្នាមញញឹមស្រស់បំព្រងទៅកាន់អ្នកទើបតែចូលមកនោះ។
"លោកនៅតែគិតពីរឿងកាលពីថ្ងៃមុនទៀតមែនទេ? កន្លងមកលោកព្យាយាមរត់គេចពីគេនឹងគ្នីគ្នាដែលលោកធ្លាប់រួមដៃជាមួយមែនទេ?" វ៉ាយ៍លេតហុចកែវកាហ្វេឲ្យទៅជីមីនព្រមជាមួយនឹងសំនួរ២ក្នុងចំណោមសំនួរជាច្រើនដែលលោតក្នុងខួរក្បាលនាងត្រូវបានចោទសួរទៅកាន់គេ ជីមីនក៏ងាកសំឡឹងមើលមកមនុស្សស្រីជាទីស្រឡាញ់ដែលគេតែងតែនឹករលឹក មនុស្សស្រីតែម្នាក់ដែលគេបានសាងនូវកំហុសជាច្រើនទៅលើនាងទាំងដែលនាងមិនបានខុសអ្វីសូម្បីតែបន្តិចសោះនោះ។
"បងគិតថាដល់ពេលដែលពួកគេចេញមុខហើយ ព្រោះថាបងក៏ជាម្នាក់ក្នុងចំណោមពួកគេ បងក៏ជាមនុស្សម្នាក់ដែលដឹងពីអាថ៌កំបាំងខ្មៅងងឹតរបស់ពួកគេច្រើនបំផុត.." ជីមីនគេនិយាយបណ្ដើរសំឡឹងមើលទឹកមុខបែបងឿងឆ្ងល់របស់នាង មុននឹងញញឹមបែបអស់សំណើចបន្តិច។
"កន្លងទៅប៉ុន្មានឆ្នាំក៏ដោយក៏អូននៅតែជាមនុស្សស្រីដែលឆ្លាតនឹងពូកែងឿងឆ្ងល់គ្រប់បញ្ហាដដែលវ៉ាយ៍.." ជីមីនលើកដៃកាន់ប៉ះសក់របស់វ៉ាយ៍លេតស្រាលៗទាំងស្នាមញញឹមរីកស្គុសស្គាយពេញលើផ្ទៃមុខរបស់គេ វ៉ាយ៍លេតបើកភ្នែកម៉ក់ៗសំឡឹងទៅកាន់គេរួចគេចក្បាលចេញពីការប៉ះអង្អែលរបស់ជីមីនបន្តិចដែលជាសញ្ញាណប្រាប់គេថានាងមិនបានមានអារម្មណ៍នឹករលឹកដល់អតីតកាលដូចជាគេពេលនេះឡើយ ទង្វើកន្លងដែលគេបានធ្វើនោះហើយជាមូលហេតុបណ្ដាលឲ្យនាងបំភ្លេចចោលរាល់គ្រប់យ៉ាងទាំងអស់បែបនេះ។
"ពួកគេអាចនឹងធ្វើអ្វីលោកបានទៅ បើលោកមានអាថ៌កំបាំងរបស់ពួកគេជាច្រើនដែលអាចបកអាក្រាតពេលណាក៏បានដែរនោះ?" វ៉ាយ៍លេតនាំខ្លួនដើរចូលមកកាន់តែកៀកជិតនឹងបង្កាន់ដៃរួចសំឡឹងមើលទៅចរាចរណ៍កកកុញនៅខាងក្រោមឯណោះ ជីមីនក៏បែរទៅតាមទិសតែមួយដូចនាង តែក៏មិនមានភាពក្លាហាននឹងឈរក្បែរនាងដូចជាពេលវេលាមុនទៀតឡើយ។
"វ៉ាយ៍នៅមិនទាន់ដឹងឡើយថាពួកគេអាចធ្វើអ្វីបានជាច្រើន គ្មានពាក្យថាស្ដាយក្រោយរឺក៏ការពិចារណាឡើយ" នាយបន្តងាកសំឡឹងទៅកាន់វ៉ាយ៍ព្រមជាមួយនឹងក្រសែភ្នែកបង្ហាញភាពព្រួយបារម្ភនឹងការលាក់លៀមចម្លែកដែលកប់នៅក្នុងចិត្តគេ។
(បើសិនជាបងមានតែខ្លួនមួយបងមិនបារម្ភឡើយ តែបងមានអូននឹងកូននៅក្បែរ បងមិនអាចអោយពួកអូនមានបញ្ហាអ្វីនោះឡើយ)

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Waar verhalen tot leven komen. Ontdek het nu