ភាគទី៥៩

783 28 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៥៩

"បងប្រុស"
"លែងបងទៅនែល.." ទោះជាប្អូនស្រីព្យាយាមឃាត់យ៉ាងណាក៏ដោយក៏ជីមីននៅតែមិនព្រមស្ដាប់នាង ចិត្តគំនិតព្រមទាំងអារម្មណ៍របស់គេគឺផ្ដោតសំខាន់តែទៅលើការចាកចេញរបស់វ៉ាយ៍លេតម្នាក់តែប៉ុណ្ណោះ ពេលនោះក៏មានមនុស្សប្រុសមាឌធំៗ២នាក់ចូលមកស្របនឹងដៃកាន់សឺរ៊ាំងអ្វីមួយមកជាមួយផងរួចក៏ធ្វើការចាក់នឹងកញ្ចឹងកររបស់ជីមីនដែលនាំអោយគេចាប់ផ្ដើមទន់ខ្សោយនឹងដួលបុកជង្គង់នឹងខ្ថ្មខាងមុខបន្ទប់នោះដួលព្រមជាមួយនឹងការអោបក្រសោបរបស់នែលលីតែម្ដង។
បុរសមាឌធំ២នាក់ដែលជាអង្គរក្សដែលមកជាមួយនឹងនែលលីតាមបញ្ជាជីមីននោះក៏ប្រញាប់គ្រានាំចៅហ្វាយទៅកាន់បន្ទប់សម្រាកវិញ នែលលីឯណោះក៏យំចូលទៅតាមបងប្រុសរបស់នាង រាងកាយមាំទាំមានកម្លាំងមុននេះក៏ប្ដូរមកជាកម្រើកមិនចង់កើត បបូរមាត់ក្រាស់បើកហើបឡើងតិចៗហាក់គ្មានសតិអារម្មណ៍ក្នុងខ្លួនសោះ។
"នាងក្បត់យើង..នាងបោកប្រាស់..យើង" គ្រប់ពាក្យគ្រប់ម៉ាត់ដែលជីមីននិយាយក៏នាំអោយអ្នកជាប្អូនឯណោះអង្គុយនឹងមួយកន្លែងមិនបាន នាងក៏ទម្លាក់ដៃលូកទាញបាតដៃក្រាស់របស់បងប្រុសទៅទប់ជាប់នឹងថ្ពាល់ សម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់មើលទៅអាការៈមិនប្រក្រតីរបស់បងប្រុសនាង ជីមីនមានជម្ងឺសតិអារម្មណ៍តាំងពីតូចក្រូចឆ្មាមកដែលបង្កឡើងពីការវាយដំរបស់ឪពុកគេមកលើគេ បែបនេះហើយទើបបានជាម៉ាក់របស់ពួកគេបំបែកបងប្អូនពួកគេដោយអោយជីមីនទៅរស់នៅមណ្ឌលកុមារ ចំណែកឯនែលលីគាត់ក៏នាំរត់មកសុំអោយអុំឆូចិញ្ចឹមដ្បិតគាត់មិនអាចចិញ្ចឹមកូនអោយរស់នៅជាមួយនឹងអំពើហិង្សាបែបនេះរហូតឡើយ។
"វ៉ាយ៍..នាងក្បត់យើង! យើង..យើងស្អប់នាង"
"បងនិយាយថាបងស្អប់នាង តែបើសិនជាគ្មាននាងបងអាចនឹងឆ្កួតបាន..បងដឹងខ្លួនទេ បងប្រុស?" នែលលីនិយាយស្របនឹងទឹកភ្នែកស្រក់ដិតដាមតាមរង្វង់ភ្នែក នេះនាងមកយឺតពេកមែនទេទើបនាងមិនអាចមកជួយកែខៃអ្វីអោយបងប្រុសនាងបាន? នាងជាអ្នកបង្កឡើងគ្រប់យ៉ាង តែអ្នករងទុក្ខក៏ជាអ្នកជុំវិញខ្លួនដែលនាងស្រឡាញ់...
នេះហើយជាកម្មពៀរ...

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now