ភាគ១២៨+១២៩

828 21 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១២៨+១២៩

៣ខែកន្លងផុតទៅ..
ត្រឹមមួយប៉ព្រិចភ្នែកសោះវាក៏កន្លងទៅដល់ទៅ៣ខែក្រោយពីការឡើងសវនាការកាត់ក្ដីរឿងដែលបានកើតឡើងគ្រប់យ៉ាងទាំងអស់ អ្នកដែលពាក់ពន្ធ័នឹងរឿងទាំងនោះក៏បានជាប់ទោសនឹងទទួលទោសគ្រប់គ្នា សូម្បីតែបុរសម្នាក់ដែលទើបតែក្រោកពីគ្រែសម្រាកនៅមន្ទីរពេទ្យក្រោយពីសន្លប់អស់រាប់ឆ្នាំមកហើយក៏ដោយ។
ម៉ាកូត្រូវបានប៉ូលីសមកទទួលទៅដាក់ពន្ធនាគារក្រោយពីតុលាការបានកាត់ក្ដីឲ្យគេជាប់ទោស១៥ឆ្នាំពីបទឃុបឃិតនឹងសម្លាប់បងប្រុសរបស់ខ្លួនឯង ចំណែកឯលោកប៉ារបស់គេក៏ជាប់ទោស១៥ឆ្នាំដូចគ្នាដែរ វាជាអវសានរបស់ត្រកូលឡូរ៉េនហ្សូនេះហើយ។
«ឈប់សិន» ស្របនឹងគ្រាដែលប៉ូលីសរុញរទេះរបស់ម៉ាកូចាកចេញទៅក៏មានសំឡេងមនុស្សម្នាក់បន្លឺឡើងពីក្រោយខ្នងគេ ម៉ាកូងាកសំឡឹងមើលទៅទាំងទឹកមុខស្លេកស្លាំង តែក៏ញ៉ោចស្នាមញញឹមកាលបើបានឃើញថាជាវត្តមានរបស់នរណាដែលរត់មករកគេ។
«ខ្ញុំបានធ្វើសាំងវិចអោយឯង សំណាងល្អណា៎» អែមមីដែលក្នុងនាមជាមិត្តចាស់ក៏ព្យាយាមរត់តត្រុកកាន់យកប្រអប់សាំងវិចអោយទៅមិត្តសម្លាញ់ បើទោះជាគេខុសខ្លាំងដល់កម្រិតណាក៏ដោយក៏ចុងបញ្ចប់នាងត្រូវអភ័យទោសនឹងអហោសិកម្មឲ្យគេបែបនេះ ព្រោះនាងមិនចង់អោយជីវិតនាងល្អក់កករជាមួយនឹងគំនុំព្យាបាទឡើយព្រោះវាគ្មានបានជាប្រយោជន៍អ្វីឡើយ មានតែភាពឈឺចាប់នឹងការបាត់បង់តែប៉ុណ្ណោះដែលជាសំណង។
«អែមមី..ខ្ញុំ-» ម៉ាកូទទួលយកសាំងវិចនោះព្រមជាមួយនឹងភាពអួលដើមករសឹងតែស្រក់ទឹកភ្នែក ត្បិតគេមិនគិតថាអែមមីនឹងព្រមលើកលែងទោសអោយគេឡើយ គេធ្វើខុសទៅលើនាងនឹងគ្រួសារនាងជាច្រើនលើកច្រើនសារ តែមើលនាងចុះ ដូចជាទេពធីតាចិត្តបុណ្យដែលធ្លាក់ពីឋានសួគ៌មកអ៊ីចឹង។
«កុំគិតច្រើនហើយយកទៅញ៊ាំចុះ សង្ឃឹមថាប៉ុន្មានឆ្នាំបន្តទៅមុខទៀត ពេលពួកយើងជួបគ្នាម្ដងទៀតឯងនឹងជាមនុស្សថ្មីដែលល្អជាងនេះទៅទៀតណា..សម្លាញ់» ពាក្យថាសម្លាញ់មួយម៉ាត់ដែលអែមមីនិយាយក៏នាំអោយទឹកភ្នែកដែលម៉ាកូព្យាយាមលាក់ទុកត្រូវសម្រក់ចុះមក មិនត្រឹមតែម៉ាកូម្នាក់ឡើយដែលរំជួលចិត្តនោះ សូម្បីតែអ្នកដែលមកបានជាគ្នាជាមួយនាងក៏អ៊ីចឹង។
«អោយបងសុំទោសវ៉ាយ៍ផងណា៎..»
«ចាស៎ មនុស្សធ្វើខុសនឹងដឹងកំហុសតែងទទួលបានអភ័យជានិច្ច សំណាងល្អណាបងម៉ាកូ» វ៉ាយ៍លេតក៏និយាយទាំងញញឹមទៅកាន់ម៉ាកូ នាយកម្លោះក៏ខាំមាត់ងក់ក្បាលទាំងធូរស្រាលក្នុងចិត្ត ប៉ូលីសក៏សុំខ្លួនរុញម៉ាកូចាកចេញទៅ ម្ចាស់កាយមាំទាំក៏លើកដៃម្ខាងមកខ្ទប់ទ្រូងខ្លួនឯងរួចបិទភ្នែកបន្ធូរអារម្មណ៍ឲ្យបានស្ងប់តាមសម្ដីដែលអែមមីនឹងវ៉ាយ៍លេតបាននិយាយមុននេះ។
រ៉ឺង!រ៉ឺង..
សុខៗទូរសព្ទ័របស់វ៉ាយ៍លេតក៏រោទ៍ឡើងនាំអោយនាងតូចប្រញាប់ប្រញាល់លើកយកមកទាំងអន្ទះសារូចជាដឹងថាអ្នកណាខលមកមានការអ្វីអ៊ីចឹង។
«បានៗខ្ញុំទៅដល់ផ្ទះវិញអីលូវហើយ..»
«មានរឿងអីទៅអូន?» អែមមីក៏ប្រញាប់ជជីកសួរក្រោយពីប្អូនស្រីដាក់ទូរសព្ទ័ចុះភ្លាម វ៉ាយ៍លេតក៏ងាកមើលទៅបងស្រីបន្តិចរួចព្រលែងខ្យល់ដង្ហើមធំដែលនាំអោយអែមមីអាចកាត់ន័យបានពីស្ថានភាពរបស់មនុស្សស្រីដូចគ្នាបានថាគ្មានអ្វីធ្វើអោយពួកនាងមានទុក្ខបានក្រៅពីរឿងកូននោះឡើយ។
«អូននៅមិនទាន់ប្រាប់វីនទេរឺថាលោកប៉ាត្រូវទទួលទោសនោះ?» វ៉ាយ៍លេតសំឡឹងមើលបងស្រីជាថ្មីរួចក៏ក្រវីក្បាលតិចៗប្រាប់ថានៅមិនទាន់ប្រាប់នៅឡើយទេ។
«វីននៅតូច គេទើបតែបានសប្បាយនឹងវត្តមានរបស់លោកប៉ាគេ ហើយបើសិនជាអោយគេបានដឹងថាលោកប៉ាគេត្រូវជាប់ឃុំចោលគេអស់៧ឆ្នាំទៀតនោះ ខ្ញុំធ្វើមិនបានទេបង ខ្ញុំមិនចង់ឃើញកូនយំឡើយ»
«តែវាក៏ល្អជាងការលាក់បាំងកូនដែរអូនវ៉ាយ៍ មុននឹងក្រោយពេលកូនធំបន្តិចគេក៏គង់តែនឹងដឹង យល់ល្អអូនប្រាប់កូនពីពេលនេះហើយអោយគេទទួលដឹងពីសុខទុក្ខលោកប៉ាគេ ដើម្បីអោយគេព្យាយាមធ្វើខ្លួនអោយកាន់តែរឹងមាំនឹងដើរផ្លូវល្អខុសពីគន្លងចាស់របស់លោកប៉ាគេ..» អែមមីព្យាយាមនិយាយពន្យល់ប្អូនស្រីព្រមជាមួយសម្ដីទន់ភ្លន់គួរឲ្យចង់ស្ដាប់ក្នុងនាមជាអ្នកគ្រូ ជាបងស្រីដែលមិនចង់ឃើញប្អូនស្រីជួបទុកលំបាកជាងនេះទៀត។
«ហ៊ឹម» វ៉ាយ៍លេតក៏ព្រលែងខ្យល់ដង្ហើមធំរួចក៏អោនសំឡឹងមើលទៅទូរសព្ទ័ដែលនាងកាន់ជាប់នឹងដៃនោះដូចជាកំពុងតែគិតពិចារណាពីអ្វីម៉្យាងក្រោយពីស្ដាប់បងស្រីនិយាយរួចរាល់មក។
...
វីឡាអាល់ម៉ាឌី
«ហ៊ឹកៗម៉ាមី..ម៉ាមីនៅណា? ចុះដេតឌី? ដេតឌីបាត់ទៅណាដែរ ហ៊ឹកៗ» ស្របនឹងវត្តមានដើរចូលមកទាំងញាប់ឆ្មេររបស់អ្នកជាម្ដាយឯណោះ គ្រាន់តែមកដល់ខាងក្នុងផ្ទះភ្លាមអ្វីដែលនាងបានលឺមុនគេនោះគឺជាសំឡេងយំរបស់កូនប្រុសជាទីស្រឡាញ់ដែលនាំអោយបេះដូងម្ដាយស្ទើរតែប្រេះបែកជា២ទៅហើយ វ៉ាយ៍លេតក៏ប្រញាប់នាំខ្លួនចូលទៅកាន់បន្ទប់អាហារក៏បានឃើញថាវីនហ្សែនកំពុងតែអង្គុយហាមាត់យំមិនព្រមញ៊ាំបបរសោះ ទាំងដែលលោកយាយរបស់គេកំពុងតែព្យាយាមតាមបញ្ចុក។
«ប៉ាកូនទៅធ្វើការណា៎កូនណា៎ កូនញ៊ាំបបរសិនទៅណា៎» ស្កាលេតក៏និយាយលួងលោមទៅចៅប្រុសទៅតាមពាក្យតាមសម្ដីដែលវ៉ាយ៍លេតតែងតែនិយាយនោះ តែហេតុអីក៏ស្ដាប់ម្ដងទៀតនាំអោយវ៉ាយ៍លេតចុកទ្រូងអីខ្លាំងម៉្លេះ? នាងដូចជាព្យាយាមកុហកខ្លួនឯងដូចគ្នាថាគេមិនបានទៅណាគឺទៅធ្វើការហើយនឹងមកវិញនោះ។
«វីន/ កូនវីន..» សំឡេងលួងលោមនឹងសំឡេងហៅរបស់វ៉ាយ៍ក៏បន្លឺឡើងព្រមគ្នា វីនហ្សែនក៏ចុះពីលើកៅអីអរួចរត់មកអោបម្ដាយទាំងទឹកភ្នែកសស្រាក់ ទឹកភ្នែកកូនហូរស្រក់ដាបលើសាច់ក្រណាត់អាវម្ដាយខាងក្រៅទេ តែហាក់ដូចជាទឹកជំនន់លិចលង់ក្នុងទ្រូងម្ដាយនាំអោយវ៉ាយ៍លេតធ្ងន់ចិត្តត្រដុក បងស្រីនាងនិយាយត្រូវ បើសិនជានាងកាន់តែកុហក កូននាងក៏នឹងកាន់តែទន់ជ្រាយខ្លាំងជាងនឹងទៅទៀត។
«វីន..វីនចង់ទៅជួបប៉ាទេកូន?» គ្រាន់តែបានលឺថាប៉ាភ្លាម វីនហ្សែនឯណោះក៏ស្រាប់តែស្ទុះងើបពីការអោបរបស់នាងរួចងក់ក្បាលទាំងសប្បាយចិត្ត។
«ចឹងកូនជូតទឹកភ្នែកចេញហើយទៅប្រាប់ម៉ែដោះទៅថាឲ្យខ្ចប់បបរក្ដាមដូចជាវីនញ៊ាំនេះដាក់ប្រអប់ច្រើនៗមកយកទៅផ្ញើលោកប៉ាផងណា៎»
«ហិហិ..បាទ៎ម៉ាមី បាទ៎» វីនហ្សែនក៏ជូតទឹកភ្នែកឈប់យំរួចរត់ទៅខាងក្រោយប្រាប់តាមការបង្គាប់របស់ម្ដាយ វ៉ាយ៍ក៏ងើបឡើងរួចជូតទឹកភ្នែកខ្លួនឯងដែលហូរស្រក់នោះចេញបន្តិច ស្កាលេតឯណោះក៏ចូលមកជិតនឹងកូនស្រីរួចលូកដៃកាន់ស្មានាង អែមមីក៏ដូចគ្នាដែរ។
«កូនគិតច្បាស់ហើយមែនទេ?»
«ចាស៎ម៉ាក់! យ៉ាងណាក៏កូនមិនអាចលាក់វីនបានទៀតដែរ ព្រោះគេជាកូន គេក៏សាកសមនឹងទទួលដឹងលឺការពិត» អែមមីដែលជាបងក៏ញញឹមរួចកាន់ស្មាប្អូនទាំងមានមោទនភាពនឹងសប្បាយចិត្តដែលនាងព្រមទទួលស្ដាប់ការទូន្មានរបស់ខ្លួនមុននេះ។
...
ពន្ធនាគារក្រុងសេអ៊ូល
ជើងតូចៗច្រមិចរបស់អូនតូចវីនហ្សែនក៏បោះជំហានចូលមកកាន់ទីកន្លែងប្លែកៗដែលគេមិនធ្លាប់ចូលមក ដៃតូចក៏កាន់យួរប្រអប់បបរក្ដាមយកមកជាមួយព្រោះគេចង់យកមកអោយលោកប៉ាដោយផ្ទាល់នៅទីនេះ វ៉ាយ៍លេតក៏ដើរមកតាមពីក្រោយកូនប្រៀបដូចជាចង់អោយកូនបានដើរមើលនឹងបានឃើញពីទិដ្ឋភាពកន្លែងមួយនេះអោយបានច្បាស់នឹងឲ្យគេសម្រេចចិត្តលើលោកប៉ាគេ។
«ពូប៉ូលីសៗ កន្លែងនឹងមិចក៏មានពូៗមុខគួរអោយខ្លាចម៉្លេះពូៗ ប៉ាវីនគាត់មុខស្លូតតើស៎» វីនហ្សែនលូកដៃកាន់ជើងខោប៉ូលីសម្នាក់ដែលនាំផ្លូវនាំអោយគាត់អស់សំណើចបន្តិចរួចក៏លើកដៃឈ្លីក្បាលវីនតិចៗ។
«កន្លែងនេះទោះជាមុខកាចរឺស្លូតក៏ដោយ អោយតែធ្វើខុសនឹងច្បាប់ត្រូវមកទីនេះណា៎ ពួកគេមកលុបលាងកំហុសដែលបានសាងនឹងចេញទៅវិញជាមនុស្សថ្មីម្នាក់បឹងចិត្តបរិសុទ្ធដូចជាឯងចឹងអាល្អិត» វីនងហ្សែនស្ដាប់តាមប៉ូលីសម្នាក់នោះឡើងជក់ព្រមទាំងងក់ក្បាលយល់រហូតមកដល់កន្លែងបន្ទប់ណាត់ជួបញ៊ាំអាហារដែលនៅរោងបាយឯណោះ មកដល់ខាងក្នុងក៏ឃើញថាមានអ្នកមកលេងសាច់ញាតិនឹងយកអាហារមកផ្ញើយ៉ាងច្រើនដែរ។
«ប៉ាៗ!!!!» វីនហ្សែនក៏ស្រែកឡើងកាលបើបានឃើញលោកប៉ាអង្គុយព្រមជាមួយនឹងឯកសណ្ឋានពណ៌ខៀវដែលជាឯកសណ្ឋានរបស់អ្នកទោស ជីមីនកាលបើបានឃើញកូននាយក៏ប្រញាប់ងាកមុខចេញ បំណងចង់ងើបចេញព្រោះតែខ្មាស តែហួសពេលទៅហើយវីនបានចូលទៅនឹងអោបជើងលោកប៉ាគេជាប់ វ៉ាយ៍ក៏មកដល់ដូចគ្នាដែរ។
«វីន..វីនកូនមិនគួរមកកន្លែងបែបនេះទេណាកូនណា៎ ប៉ា..ប៉ាមិនចង់អោយកូនមកឃើញប៉ាជាប់គុកជាប់ច្រវ៉ាក់បែបនេះឡើយ»
«ហេតុអីទៅប៉ា? ទោះប៉ាទៅជាបែបណាក៏ប៉ានៅតែជាប៉ារបស់វីន ទោះបីជាគេគ្រប់គ្នាស្អប់ប៉ា ក៏នៅមានវីននឹងម៉ាក់ដែលស្រឡាញ់ប៉ាណា៎ មោះប៉ា! ម៉ាក់បានធ្វើស៊ុបក្ដាមដែលប៉ាចូលចិត្តដែរណា៎ វីននឹកគ្រាអង្គុយញ៊ាំបាយជាមួយប៉ាណា៎» វីនហ្សែននិយាយឡើងស្របនឹងការអោបយ៉ាងនឹករលឹក ជីមីនក៏សម្រេចចិត្តឈប់នឹងបែរមករកកូនរួចពរកូនជាប់ដៃថើបកូនមួយអស់ចិត្ត វ៉ាយ៍ក៏ញញឹមរួចអង្គុយបើកប្រអប់បបរក្ដាមបង្ហាញជីមីន។
«វីនកូន..មករកម៉ាក់មក ទុកឲ្យប៉ាញ៊ាំបបរណា៎»
«បាទ៎ម៉ាមី» វីនហ្សែនក៏ព្រមទៅតាមម្ដាយ តែមិនភ្លេចថើបថ្ពាល់លោកប៉ាគេមួយខ្សឺតផង ជីមីនឯណោះក៏ញញឹមរួចដួសបបរញ៊ាំទាំងស្រេកឃ្លាន ម៉្យាងគេក៏នឹកបបរស្នាដៃប្រពន្ធដែរ។
«តាមសម្រួលទៅ លោកសល់ម៉ោងច្រើនណាស់»
«បងអរគុណអូនណាស់វ៉ាយ៍ អរគុណដែលអោយបងបានជួបកូនណា៎»
«អឹម!»

បើបាន1.8Kនៅម៉ោង12ថ្ងៃត្រង់ស្អែក អេតមីនផុសឲ្យ2ភាគទៀតណា៎ 🥺

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now