ភាគទី០៦

1K 30 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី០៦

កែវភ្នែកពីរគូប្រសព្វគ្នាទៅវិញទៅមកក្រោមពន្លឺភ្លឺថ្លារបស់ព្រះចន្ទនាពេលរាត្រី ម្នាក់ៗមិនមាននិយាយអ្វីក្រៅពីសំឡឹងមើលមុខគ្នាទៅវិញទៅមក វ៉ាយ៍លេតភាំងសំឡឹងមើលផ្ទៃមុខពោរពាសទៅដោយមន្ទិលរបស់ជីមីននាពេលនោះ គ្រាន់តែនាងនិយាយរំលឹកលោកប៉ាអ្នកម៉ាក់របស់នាយប៉ុណ្ណឹងសោះ។
"អូននិយាយអីខុសមែនទេ? បើនិយាយខុសអូនសុំទោស អូនមិនគួរណារំលឹកដល់លោកប៉ាអ្នកម៉ាក់នាំឲ្យបងខូចអារម្មណ៍បែបនេះសោះ" វ៉ាយ៍លេតរៀងទម្លាក់ទឹកមុខចុះបន្តិចដែលនាំឲ្យអ្នកម្ខាងទៀតឯណោះភ្ញាក់ខ្លួននឹងប្រញាប់លូកដៃក្រសោបកាន់ស្មានាងភ្លាមៗរួចបញ្ចេញស្នាមញញឹមហ្វេកៗដាក់នាងជាថ្មី។
"អូនមិនខុសទេ បងក៏កំពុងតែនឹកដល់ពួកគាត់ដូចគ្នាដែរជាពិសេសនោះគឺប្អូនស្រីរបស់បង.." វ៉ាយ៍លេតក៏ភ្ញាក់បន្តិចក្រោយពីបានលឺជីមីននិយាយរំលឹកដល់ប្អូនស្រីម្នាក់ទៀត នេះជីមីនមានប្អូនស្រីដែររឺ? នាងមិនដែលដឹងសោះ!
"អូនមិនដែលដឹងសោះថាបងមានប្អូនស្រី នាងប្រហែលជាគួរឲ្យស្រឡាញ់ដូចជាបងហើយមើលទៅ អ្ហឹម" វ៉ាយ៍លេតអោបផ្ដេកក្បាលលើទ្រូងខាងឆ្វេងរបស់ជីមីនដែលអាចឲ្យនាងបានលឺចង្វាក់បេះដូងលោតញាប់របស់គេ នាងញញឹមក៏ព្រោះតែគិតថាជីមីនប្រហែលជារំភើបចិត្តដល់ថ្នាក់បេះដូងលោតញាប់បែបនេះ តែនាងគិតខុសហើយ!
គ្រាន់តែវ៉ាយ៍លេតរំលឹកដល់ប្អូនស្រីគេ លើកសរសើរប្អូនស្រីគេភ្លាម អារម្មណ៍ស្ទាក់ស្ទើររបស់គេអម្បាញ់មិញក៏ផ្លាស់ប្ដូរមកជាអារម្មណ៍ខ្ពើមរអើមទៅកាន់នាង នេះនាងភ្លេចហើយមែនទេថានាងធ្លាប់បានធ្វើអ្វីខ្លះដាក់ប្អូនស្រីគេ មើលងាយប្អូនស្រីគេបែបណាខ្លះនោះ?
(មនុស្សល្អ? ក្រែងមនុស្សល្អនេះមែនទេដែលនាងនឹងគ្រួសារនាងធ្លាប់តិះដៀលដូចស្រីសោភានីនោះ? យើងចាំ..ចាំមិនភ្លេចទេវ៉ាយ៍លេត អាល់ម៉ាឌី) ជាពាក្យនិយាយក្នុងចិត្តមិនបញ្ចេញមកខាងក្រៅ ដៃគេអោបនាងតែចិត្តគេកំពុងនិន្ទាដល់នាង គិតរាល់គ្រប់ទង្វើកន្លងដែលនាងបានធ្វើ មនុស្សនៅជុំវិញខ្លួននាងបានធ្វើ ពិតណាស់ពួកគេម្នាក់ៗត្រូវតែសង សងរាល់គ្រប់ទង្វើដែលពួកគេបានធ្វើ។
"ពួកយើងឡើងទៅគេងទៅ អូនដូចជាងងុយហើយ" អង្គុយអោបគ្នាបានមួយសន្ទុះវ៉ាយ៍លេតក៏បបួលហៅមនុស្សប្រុសជាទីស្រឡាញ់ឲ្យឡើងទៅខាងលើសម្រាកត្បិតថាពេលនេះវាយប់ជ្រៅណាស់ទៅហើយ ម៉្យាងគេក៏បើកឡានមកទីនេះមួយថ្ងៃហើយដែរ គេគួរតែសម្រាក។
"តោះអញ្ចឹង" ជីមីនរហ័សក្រោករួចបីវ៉ាយ៍លេតជាប់ដៃទៅជាមួយមិនភ្លេចប្រថាប់បបូរមាត់លើផែនថ្ពាល់ទន់រលោងរបស់នាងផងដែរ វ៉ាយ៍លេតជ្រឹមចិញ្ចើមរួចផ្ទប់មុខនឹងទ្រូងហាប់ណែនរបស់ជីមីនទាំងអៀនខ្មាស ពួកគេទាំង២ក៏នាំគ្នាចូលទៅកាន់ផ្ទះលំហែដើម្បីសម្រាកនាពេលនោះ។

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now