ភាគទី៧៦+៧៧

819 21 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៧៦+៧៧

ជីមីនមានទឹកមុខមិនសូវជាល្អប៉ុន្មានឡើយចាប់តាំងពីចុះពីលើឡានមក ត្បិតថាគេត្រូវចាញ់សម្ដីរបស់វ៉ាយ៍លេតជាថ្មីម្ដងទៀតហើយ តាមពិតទៅគេមិនបានចាញ់នាងឡើយគេក៏គ្រាន់តែមិនចង់ឈ្លោះគ្នាជាមួយនឹងមនុស្សស្រីកំពុងតែមានគភ៌ តែប៉ុណ្ណឹងឯង!!!
"វ៉ោវ!!!" ទ្វារហាងលក់របស់របរក្មេងមួយនោះបើកឡើងស្របនឹងដំណើរបោះជំហានចូលទាំងភ្ញាក់ផ្អើលរបស់អ្នកម្ដាយវ័យក្មេងដែលកំពុងលង់នឹងរបស់របរគួរឲ្យស្រឡាញ់របស់ក្មេងៗដែលនៅទីនោះ វ៉ាយ៍លេតមិនបានចាំជីមីនចូលមកទាន់នាង ស្រីតូចក៏ប្រញាប់បន្ថែមល្បឿនជើងកាន់តែលឿនជាងមុនថែមទៀត នាងដើរបង្ហូសទៅកាន់ទូដែលមានដាក់ព្យួរអាវគេងយប់របស់ក្មេងតូចៗជាច្រើន ជីមីនឯណោះក៏បានតែជ្រែងហោប៉ៅចូលទៅតាមនាងពីក្រោយទាំងមុខមិនរីកចេកមិនទុំ ទាំងដែលគេជាអ្នកនាំនាងមកទីនេះតាមការផ្ដល់យោបល់របស់នែលលីសោះ។
"ស្អាតៗណាស់ គួរតែទិញមួយរឺក៏ពីរកំផ្លេទុកអោយកូនវីនដែរទេណ៎? កូនម៉ាក់ចង់បានវាទេ? ចង់បានទេហេ៎? អូខេៗណា៎កូនសម្លាញ់" វ៉ាយ៍លេតលូកដៃកាន់អង្អែលពោះខ្លួនឯងតិចៗរួចសួរនាំកូនដែលមិនទាន់ទាំងអាចនិយាយបាន មិនទាន់ទាំងសម្រាលចេញមកឃើញពន្លឺនៅឡើយផង តែនាងក៏នៅតែព្យាយាមនិយាយជាមួយនឹងកូនតែម្នាក់ឯងហើយក៏ញញឹមតែម្នាក់ឯង មិនសូម្បីតែចែកអ្នកជាឪពុកដែលឈរពីក្រោយនោះបានសើចផងទេ។
"លោកកាន់ទៅ"
"ហ្អាស៎?!" ជីមីនចងចិញ្ចើមកាលបើសុខៗវ៉ាយ៍លេតក៏អោនយកកន្ត្រកពីក្រោមធ្នើខោអាវនោះរួចហុចមកអោយគេកាន់ មិនតែប៉ុណ្ណឹងនាងក៏នៅរើសយកសម្លៀកបំពាក់ក្មេងតូចប៉ុន្មានកំផ្លេទម្លាក់ដាក់ក្នុងនោះដូចគ្នាដែរ ជីមីនក៏ជ្រឹមចិញ្ចើមកាលបើបានវ៉ាយ៍លេតរើសយកបូរតុក្កតាខ្លាឃ្មុំដាក់ចូលក្នុងកន្ត្រកទៀតទាំងដែលកូនរបស់ពួកគេទាំងពីរគឺជាកូនប្រុសសោះ។
"នាងទិញបូរនេះឲ្យកូន?!" ជីមីននៅតែសួរនាងដដែលពីរឿងបូរតុក្កតាមួយនេះទោះបីជាពួកគេទាំង២ដើរហួសកន្លែងដាក់របស់ទាំងនោះអស់ទៅហើយក៏ដោយ វ៉ាយ៍លេតដែលកំពុងតែរើសយករបស់របរដាក់ចូលក្នុងកន្ត្រកឯណោះក៏ងាកមកមើលនាយព្រមនឹងភាពមិនប្រក្រតីជាមួយសំណួររបស់គេមួយនោះ។
"ចុះបើទិញឲ្យកូនវាយ៉ាងមិចទៅវិញ? នេះឆ្នាំណាទៅហើយលោក? មិនបាច់និយាយទេ..គ្រាន់តែបានលឺសំណួររបស់លោកមុននេះខ្ញុំអាចកាត់យល់បាត់ទៅហើយជីមីន វីគ្រីស ហ៊ឹស" វ៉ាយ៍លេតទម្លាក់កណ្ដឹងក្មេងលេងដាក់ចូលទៅក្នុងកន្ត្រករួចក៏ដើរបន្តទៅទិញរបស់របរផ្សេងៗទៀតរហូត ជីមីនក៏បានត្រឹមតែដើរតាមពីក្រោយនាងទាំងតប់ប្រមល់ផងធុញផង ការដើរផ្សារមួយនេះក៏ចំណាយពេលដល់ទៅជិត២ម៉ោងហើយរបស់របរក៏មិនអាចដាក់ឡានរបស់ជីមីនទៅអស់ទៀត ពោលគឺខាងហាងត្រូវប្រើប្រាស់សេវាដឹកជញ្ជូនដើម្បីដឹកយកទៅអោយពួកគេ។

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now