ភាគទី៥៥

857 25 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៥៥

"កុហក" ជីមីនគំហកដាក់អេរ៉ានីស្របនឹងដៃម្ខាងលូកទាញរាងកាយតូចស្ដើងឡើង វ៉ាយ៍លេតឯណោះក៏សម្ដែងកាន់តែសមជាងមុនទៅទៀត នាងលូកដៃមកខ្ទប់ដៃម្ខាងដែលមានឈាមហូរស្រក់មកនោះហាក់ព្យាយាមប្រាប់ជីមីនថានាងឈឺខ្លាំងមែនទែនហើយទាំងដែលរបួសស្នាមទាំងអស់នេះនាងជាអ្នកបង្កឡើងដោយខ្លួន ដើម្បីទាក់ទាញយកចំណាប់ពីជីមីននឹងធ្វើអោយគេលែងទុក្ខចិត្តអេរ៉ានីឯណេះ។
"ឈាមហូរច្រើនណាស់ មោះទៅលាងរបួស" ជីមីនមិនបាននៅស្ដីថាអោយអេរ៉ានីច្រើននាយក៏ប្រញាប់នាំវ៉ាយ៍លេតចូលទៅ អេរ៉ានីឯណោះក៏កាន់តែខឹងសម្បារមិនចុះចាញ់នឹងប្រញាប់ចូលទៅតាមពួកគេទៀត។
"បងត្រូវនាងនេះបោកហើយ វាជាអ្នកចាក់ដៃដោយខ្លួនឯង វាធ្វើបែបនេះព្រោះចង់អោយបងយល់ច្រឡំជាមួយនឹងអូន បងមីន!! បងមិនអាចធ្វើបែបនឹងបានទេ..បងមីន" អេរ៉ានីខំប្រឹងនិយាយបកស្រាយទាំងដែលនាងបានដឹងទៅហើយថាជីមីនជាមនុស្សមិនចូលចិត្តភាពស៊ាំញ៊ាំឡើយ គេមិនសូម្បីតែងាកមើលមុខនាងគិតតែពីយកថ្នាំរបួសមកលាបរបួសឲ្យវ៉ាយ៍លេតឯណោះ។
"អ..អូយ៎តិចៗឈឺណាស់" វ៉ាយ៍លេតលាន់មាត់បន្តិចកាលបើជីមីនកំពុងតែជូតរបួសអោយនាងឯណោះ ជីមីនក៏ងើបមុខមើលទៅនាងរួចក៏បន្ធូរដៃបន្តិច ដៃមាំទាំលូកកាន់ក្រសោបដៃវ៉ាយ៍លេតជាប់ណែនផ្ដល់ភាពកក់ក្ដៅឲ្យអ្នកម្ខាងទៀតឯណោះនៅស្ងៀមសំឡឹងមើលគេមិនដឹងភ្នែក តែនាងក៏មិនភ្លេចងាកភ្នែកមើលទៅអ្នកដែលកំពុងតែខឹងសម្បារនៅក្បែរនោះឡើយ វ៉ាយ៍លេតពេបមុខធ្វើជាកំសត់ដាក់អេរ៉ានីតែវាក៏កាន់តែធ្វើអោយអេរ៉ានីខឹងនឹងប្រញាប់ចូលទៅចាប់បោចសក់នាង។
"អ..អា៎ ឈឺណាស់អេរ៉ាលែង.." វ៉ាយ៍លេតមិនបានតដៃតែក៏នៅស្ងៀមសម្ដែងជាទន់ខ្សោយអោយអេរ៉ានីចាប់ទាញសក់ក្បាលនាង ជីមីនឯណោះក៏រហ័សក្រោកចាប់អេរ៉ានីចេញពីវ៉ាយ៍លេតភ្លាមហើយក៏នាំនាងចេញទៅខាងក្រៅឯណោះ ឯវ៉ាយ៍លេតក៏ផ្លុំខ្យល់បែបធុញទ្រាន់បន្តិចរួចក៏លើកដៃទាញសក់ខ្លួនអោយមានរបៀបវិញរួចញញឹមមើលទៅភាពខឹងច្រឡោតរបស់អ្នកដែលត្រូវគេអូសចេញទៅ។
(សមមុខនាងឯង)
"លែង..បងមីនលែងខ្ញុំ! នាងនោះវាឈ្លើយ..វាឌឺដងអូន បងមិនបានឃើញទេមែនទេ?"
"បានហើយ!" ជីមីននាំនាងចេញមកដល់ក្រៅរួចក៏ស្រែកគំហកដាក់អេរ៉ានីមួយទំហឹងនាំអោយអ្នកម្ខាងទៀតគាំងមាត់និយាយអ្វីមិនចេញ កែវភ្នែកក្រហមងាំងខឹងចង់យំដែលប្រុសជាទីស្រឡាញ់តំឡើងសំឡេងដាក់នាងបែបនេះ ជីមីនក៏ព្រលែងដៃពីស្មារបស់អេរ៉ានីរួចលើកដៃចង្អុលទៅផ្លូវម្ខាងហាក់ដូចជាប្រាប់នាងដោយប្រយោលអោយនាងចេញពីទីនោះ។
"បងមីន! បងធ្វើបែបនេះមិនបានទេ"
"ចេញទៅ!!!! បើអេរ៉ានៅមិនដឹងកំហុសខ្លួនឯងទៀតកុំត្រឡប់មកវិញអោយសោះ" អេរ៉ានីក្ដាប់ដៃខ្លួនឯងណែនទាំងស្រក់ទឹកភ្នែកម៉ាត់ៗនេះមកដល់ចំណុចនេះនាងនៅតែជាអ្នកចាញ់មែនទេ? ហេតុអីក៏នាងវ៉ាយ៍លេតនោះតែងតែជាអ្នកឈ្នះ? ហេតុអីក៏នាងតែងតែជាអ្នកដែលដើរពីក្រោយវ៉ាយ៍លេតរហូតទាំងការសិក្សានឹងស្នេហា?
អេរ៉ានីក៏នាំខ្លួនចេញទាំងខឹងសម្បារជាខ្លាំង ខឹងដែលនាងមិនអាចធ្វើអីបានតាមចិត្តដែលខ្លួនឯងចង់ អ្វីដែលនាងចង់ធ្វើគឺថាវ៉ាយ៍លេតតែងតែដឹងជាមុនជានិច្ច..ហេតុអី? ជីមីនឯណោះក៏ងើយក្បាលឡើងទាំងតានតឹងមុននឹងនាំខ្លួនចូលទៅកាន់បន្ទប់ខាងក្នុងឯណោះវិញ កាយមាំបោះជំហានចូលទៅស្របនឹងម្ចាស់កាយតូចលើកដាក់ប្រអប់លាងរបួសនោះទុកវាហាក់បីជានាងលែងលាងរបួសទៀតហើយ។
"នាងត្រូវការរុំរបួស វាអាចនឹងមានមេរោគបើសិនជានាងមិនរុំនឹងធ្វើអោយដីចូលនោះ" ជីមីននិយាយក៏ព្រោះតែវ៉ាយ៍មិនបានរុំក្រណាត់រុំរបួសនៅឡើយទេ ស្រីតូចក៏មិនបានតបតរអ្វីតែក៏ក្រោកច្រត់ដៃបំណងចង់ឡើងចេញតែក៏បែរជាក្រឡិចបំណងដួលមកបាន សំណាងល្អបានជីមីនទប់ខ្លួននាងជាប់អោយនឹករួចក៏សំឡឹងមើលនាងជាប់។
"ខ្ញុំអត់អីទេ! លោកគួរតែបារម្ភពីអេរ៉ាទៅនាងប្រហែលជាអន់ចិត្តហើយដែលនាងធ្វើអីខ្ញុំមិនបានតាមគម្រោងលោកហើយលោកនៅស្ដីបន្ទោសឲ្យនាងទៀត" វ៉ាយ៍លេតបញ្ចេញអាការៈអន់ចិត្តដាក់ជីមីនម្នាក់ទៀតរួចក៏ព្យាយាមនាំខ្លួនចេញតែក៏ត្រូវអ្នកម្ខាងទៀតចាប់ដៃនាងជាប់នឹងទាញនាងមកវិញ មិនព្រមអោយនាងទៅណាបើសិនជាគេមិនបានបិតរបួសតាមអ្វីដែលគេចង់បាន។
ជីមីនក៏ទាញប្រអប់របួសនោះមករួចក៏បើកវាយកក្រណាត់រុំរបួសមករុំដៃអោយវ៉ាយ៍លេត កាយវិការទន់ភ្លន់ចម្លែករបស់គេក៏ធ្វើអោយអ្នកដែលមានៈមុននេះនៅស្ងៀមមិនបដិសេធនឹងសំឡឹងមើលគេមិនដាក់ភ្នែកសោះ។
"លោកបារម្ភពីខ្ញុំមែនទេ?" សំឡេងតូចស្រាលបន្លឺឡើងព្រមនឹងសំនួរមួយដែលនាំអោយអ្នកកំពុងតែផ្ដោតអារម្មណ៍នឹងការរុំរបួសនោះនៅស្ងៀម ជីមីនងើបភ្នែកមើលនាងបន្តិចរួចក៏អោនមុខរុំរបួសទាំងមិនមាត់អ្វីសោះ។
"យើងមិនបានបារម្ភពីនាងទេ តែ..."
"តែយ៉ាងមិច?" វ៉ាយ៍លេតក៏ព្យាយាមស៊កសៀតពាក្យសម្ដីទៅកាន់អ្នកម្ខាងទៀតដូចជាព្យាយាមចង់លឺពាក្យអ្វីម៉្យាងពីមាត់របស់ជីមីន តែថាអ្នកម្ខាងទៀតនេះមាត់រឹងមិនព្រមនិយាយអ្វីសោះ។
"គ្មានអីទេ" ជីមីនរហ័សនិយាយកាត់រួចក៏រៀបចំរបស់របដរដាក់នៅក្នុងប្រអប់វិញរួចក៏ប្រញាប់នាំខ្លួនចុះពីគ្រែនោះតែក៏ត្រូវវ៉ាយ៍លេតកាន់ដៃគេជាប់ ជីមីនងាកមកប្រសព្វនឹងកែវភ្នែកថ្លាយ៉ង់បរិសុទ្ធរបស់នាង វ៉ាយ៍លេតក៏ទម្លាក់ខ្លួនគេរួចគោះពូកម្ខាងក្បែរនាងនោះ..
"លោកគេងកំដរខ្ញុំបានទេ? ព្រោះខ្ញុំគេងក្បែរលោកនៅពេទ្យមួយសប្ដាហ៍ហើយ បើគ្មានលោកគ្រែមួយនេះច្បាស់ជាល្ហល្ហេវស្លាប់ហើយ បានទេ?" ពាក្យសម្ដីផ្អែមល្ហែមលួងលោម ព្រមនឹងកែវភ្នែកអង្វរករដែលមិនអាចអោយជីមីនបដិសេធបាន គេក៏ទម្លាក់ខ្លួនក្បែរនាងរួចក៏គេង ភ្លាមៗនោះវ៉ាយ៍លេតក៏រុលខ្លួនចូលមកអោបទ្រូងគេជាប់ណែនដែលនាំអោយជីមីនភ្ញាក់ ដៃមាំក៏លូកអោបនាងជាប់ណែនទាំងភាំង ទ្រូងខាងឆ្វេងរបស់គេក៏លោតញាប់ ក្លិនខ្លួននាងក្រអូបប្រហើរនាំអោយគេទប់ចិត្តមិនបាន។
"រាត្រីសួស្ដី"
"អឺម រាត្រីសួស្ដី" ជីមីនថើបសក់នាងតូចស្រាលៗរួចក៏បែរអោបនាងកាន់តែជាប់ណែនបិទភ្នែកសម្ងំដេក អ្នកដែលនៅក្រោមទ្រូងកក់ក្ដៅឯណោះក៏បើកភ្នែកឡើងថ្មោល ស្នាមញញឹមក៏ញ៉ោចឡើងមកស្របនឹងដៃអោបរឹតគេកាន់តែជាប់ណែនលើសដើម។
(ខ្ញុំនឹងធ្វើអោយលោកចិត្ត..នឹងលង់ស្រឡាញ់ខ្ញុំ)

អរគុណសម្រាប់ការអាន

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Donde viven las historias. Descúbrelo ahora