ភាគទី៤៧+៤៨

854 26 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៤៧+៤៨

(ដរាបណាលោកមិនទាន់ស្ដាយក្រោយ ខ្ញុំមិនទៅណាដាច់ខាត..)

"វ៉ាយ៍..វ៉ាយ៍" សម្រឹបជើងធ្ងន់ទម្លាក់ឌឹបៗរត់សម្ដៅទៅត្រកងបីម្ចាស់កាយតូចដែលដេកដួលក្នុងថ្លុកឈាមរបស់ខ្លួនឯងឯណោះ ចំណែកឯស៊ុកជីនឯណោះក៏ប្រញាប់រត់ទៅតាមជនសង្ស័យនោះ តែជាអកុសលគេតាមមិនទាន់ព្រោះជនល្មើសម្នាក់នោះមើលទៅដូចជាជំនាញនឹងការប្រើប្រាស់ស្គីទើបគេអាចយករួចខ្លួនឡើងទៅលើភ្នំទឹកកកយ៉ាងលឿន ស៊ុកជីនខ្ញាំម្រាមដៃទាំងខឹងសម្បាររួចប្រញាប់រត់បកមកមើលវ៉ាយ៍លេតឯណេះវិញ។
"អូនវ៉ាយ៍...អូនវ៉ាយ៍ទ្រាំបន្តិចណា៎ ឡានពេទ្យមកដល់ឥលូវហើយ" អែមមីនិយាយលួងលោមស្របនឹងដៃលូកកាន់ម្រាមដៃប្អូនស្រីជាប់ មួយសន្ទុះក៏មានឡានពេទ្យមួយបើកចូលមកព្រមជាមួយសំឡេងមនុស្សអ៊ូអរជាងមុនកាលបើគេផ្អើលនឹងអំពើឃាតកម្មដែលកើតឡើងនេះ ជីមីនមិនបង្អង់ក៏ប្រញាប់ក្រោកលើកបីវ៉ាយ៍លេតទៅកាន់ឡានពេទ្យនោះភ្លាម ចំណែកឯជីននឹងភរិយាព្រមទាំងកូនក៏នាំគ្នាឡើងឡានទៅតាមក្រោយ។
នៅក្នុងឡានសង្គ្រោះនោះវ៉ាយ៍លេតក៏ទទួលបានការសង្គ្រោះបឋមនឹងដាក់អុកសុីសែនជំនួយដល់នាងព្រោះវាចំណាយពេលមួយសន្ទុះដែរទើបពួកគេអាចទៅដល់មន្ទីរពេទ្យ វ៉ាយ៍លេតមិនទាន់សន្លប់តែក៏ត្រដរខ្យល់ទាំងលំបាក ទឹកថ្លាៗប៉ុន្មានតំណក់ក៏ហូរស្រក់កាត់ផែនថ្ពាល់របស់នាង ដែលវាធ្វើអោយជីមីនភ្ញាក់ផ្អើលមិនស្ទើរឡើយ ដៃមាំទាំដែលនៅក្ដាប់ជាប់នឹងខោក៏រំកិលស្រាលៗទៅលូកត្រងចាប់ដៃតូចដែលទម្លាក់ចុះនោះមកកាន់ កែវភ្នែកថ្លាហាក់មិនមានភាពគុំកួនអ្វីដូចមុនទៀតនោះឡើយ មានតែភាពច្របូកច្របល់ក្នុងចិត្តចម្លែកខុសពីធម្មតា។
(យើងមិនចង់បានបែបនេះទេ, នាងមិនត្រូវកើតអីឡើយ)
...
(ហេតុការណ៍ចាក់សម្លាប់បានកើតឡើងនៅតំបន់រីសតមួយនាទីជាយទីក្រុងឡុង បង្កឲ្យមាននារីវ័យក្មេងម្នាក់រងរបួសធ្ងន់ធ្ងរនឹងបញ្ជូនទៅកាន់មន្ទីរពេទ្យ..)
សំឡេងទូរទស្សន៍ផ្សាយពីព័ត៌មានដែលកើតឡើងទៅលើវ៉ាយ៍លេតឯណោះបន្លឺឡើងពាសពេញក្នុងទីធ្លាផ្ទះលំហែធំទូលាយមួយដែលមានវត្តមានកាយតូចស្រឡូនដែលកំពុងតែអង្គុយចុចវាសទូរសព្ទ័ព្រមជាមួយនឹងស្នាមញញឹមជាប់លើផ្ទៃមុខរបស់នាង រូបភាពជនរងគ្រោះក្នុងករណីនោះឯងដែលធ្វើអោយនាងកាន់តែសប្បាយចិត្តត្បិតមិនស្មានថាការងារនាងគ្រោងទុកវាបានសម្រេចយ៉ាងងាយបែបនេះសោះឡើយ។
គ្រាំង!
ស្របនឹងទឹកមុខញញឹមស្រស់ថ្លារបស់ម្ចាស់កាយតូច ក៏មានអ្វីម៉្យាងមកអាក់ខានភាពសប្បាយរីករាយរបស់នាង អោយនាងងាកបែរសំឡឹងមើលទៅវត្តមានអ្នកដែលទើបតែមកដល់នោះ ម្ចាស់កាយមាំទាំចូលមករកនាងទាំងកម្រោលរួចកាន់ក្ដោបស្មាទាញនាងអោយក្រោកឡើងតាមកម្លាំងដៃរបស់គេ។
"មិនស្មានថាបងមករកអូនលឿនបែបនេះសោះ នេះបងប្រើក្រសែភ្នែកអីសំឡឹងមើលមកអូនបែបនេះ?" នាងតូចលូកដៃទៅកាន់ប៉ះថ្ពាល់ទន់របស់អ្នកម្ខាងទៀតដែលកំពុងតែខំប្រឹងសំឡឹងមើលមកនាងជាមួយនឹងភាពឃ្នើសចិត្តជាខ្លាំងដែលមិនអាចបរិយាយបាន។
"អ្នកណាឲ្យអូនលូកដៃក្នុងរឿងនេះ? វាជារឿងរវាងបងនឹងស្រីម្នាក់នោះ អូនមិនបាច់មកពាក់ពន្ធ័ឡើយ ម៉េរ៉ា!!" ឈ្មោះពិត រូបពិត អត្តសញ្ញាណពិតរបស់មនុស្សស្រីនៅពីក្រោយនឹងជួយជ្រោមជ្រែងការសងសឹករបស់ជីមីនក៏ត្រូវបានគាស់កកាយ ជុង ម៉េរ៉ា មនុស្សស្រីស្លូតបូតរម្យទម្យដែលអ្នកគ្រប់គ្នាតែងតែស្ញើចសរសើរក៏ជាមនុស្សម្នាក់ដែលគ្រប់គ្នាមិនអាចស្មានដល់ថានាងអាចនឹងធ្វើរឿងស្មោគគ្រោកទាំងឡាយបានដោយមិនញញើតដៃឡើយ។
"មិនពាក់ពន្ធ័អ៊ីចឹងរឺ? ចុះបងធ្វើតាមផែនការណ៍បានប៉ុន្មានភាគរយហើយ? ធ្វើអោយនាងនោះឈឺចាប់បានប៉ុន្មានភាគរយហើយ? រឺក៏បងនៅរវល់សម្ងំអោបក្រសោបវា យកចិត្តវាដូចជាព្រះនាង?" ម៉េរ៉ានិយាយគ្រប់បែបយ៉ាងបកទៅកាន់ជីមីនវិញ ហើយនាយក៏មិនបានប្រកែកអ្វីដែរត្បិតថាគ្រប់យ៉ាងដែលនាងនិយាយវាសុទ្ធតែជាការពិត គេមិនទាន់បានធ្វើអ្វីតាមគ្រោងការនៅឡើយទេ តែក៏មិនមែនបានន័យថាគេមិនធ្វើព្រោះតែមានអារម្មណ៍ល្អជាមួយស្រីម្នាក់នោះឡើយ។
"បងមានវិធីរបស់បងហើយ ថ្ងៃក្រោយម៉េមិនបាច់មកលូកដៃឡើយ យល់ទេ?" នាយសង្ហានិយាយស្របនឹងដៃលូកកាន់ក្រសោបកាយតូចក្នុងឈុតអាវស្ដើង ដៃគ្រលែងស្រាក្រហមផឹកចិបៗតែក៏ញញឹមពេញចិត្តស្ថិតក្នុងការអោបរបស់មនុស្សប្រុសម្នាក់ដែរ។
"បងគួរតែដឹងជាងអ្នកណាទាំងអស់..នាងអេរ៉ាវាប្រហែលជាងាយអោយបងបោកបាន តែមិនមែនអូនទេ! ត្រឹមតែពាក្យសារភាពអូនប៉ុន្មានឃ្លាវាអាចធ្វើអោយបងវិនាសបាន ជីមីនវីគ្រីស"
មន្ទីរពេទ្យ...
រយៈពេលកន្លងផុតទៅជាងមួយម៉ោងទៅហើយតែនៅមិនទាន់ទទួលបានដំណឹងនៃការវះកាត់របស់អ្នកនៅខាងក្នុងទាល់តែសោះហើយ អ្នកដែលជាបងឯណោះក៏កាន់តែអន្ទះសារចិត្តខ្លាំងលើសដើម ភ្នែកក្រហមរងាលងាកសំឡឹងមើលចូលទៅខាងក្នុងបន្ទប់សង្គ្រោះមិនឈប់ សភាពរបស់នាងក៏នាំអោយបុរសជាស្វាមីប្រញាប់កាន់ក្រសោបដៃនាងរួចអង្អែលទៅមកទាំងយល់ចិត្ត។
"វ៉ាយ៍នឹងមិនកើតអីទេ" ស៊ុកជីននិយាយលួងលោមប្រពន្ធតែភ្នែកក៏ចេះតែងាកសំឡឹងមើលរកក្មួយប្រុសដែលប្រាប់ថាចេញទៅទិញអាហារយកមកតែថ្មើរនេះទៅហើយគេនៅមិនទាន់មកទៀត។
"លោកពូ" នឹកដើមដង្ហើមដល់កាយមាំទាំរត់មកទាំងសស្រាក់សស្រាំព្រមជាមួយនឹងអាហារដែលខ្លួនបានកម៉្មង់ទិញយកមក ជីមីនដង្ហក់ខ្យល់ត្បិតថាគេត្រូវរត់ឡើងជណ្ដើរថ្មើរជើងព្រោះមិនចង់រង់ចាំជណ្ដើរយន្ត។
"វ៉ាយ៍យ៉ាងមិចទៅហើយ?" សំនួរដែលជីមីនចោទសួរមិនមានចម្លើយឡើយ ត្បិតថាគ្មានអ្នកណាដឹងមុនឡើយថានាងតូចនៅខាងក្នុងមានអាការៈបែបណានោះ ពួកគេកំពុងតែរង់ចាំដូចគ្នា ជីមីនក៏ផ្អែកខ្នងនឹងជញ្ជាំងបន្តិចរួចក៏លើកដៃឈ្លីមុខខ្លួនឯងយ៉ាងតានតឹង ស៊ុកជីនជាពូឯណោះក៏បានត្រឹមតែលូកដៃទះស្មាគេស្រាលៗទាំងយល់ចិត្ត។
"អត់ទោស" លោកដុកទ័រក៏ចេញមកល្មមក្រោយពីជីមីនមកដល់បានមួយសន្ទុះមក អែមមីឯណោះក៏ឡើងមករកដុកទ័រលឿនជាងអ្នកណាៗទាំងអស់ ព្រោះនាងអន្ទះសារចង់ដឹងពីសុខទុក្ខរបស់ប្អូនស្រីខ្លាំង។
"សំណាងហើយដែលរបួសអ្នកជម្ងឺមិនមានប្រវែងជ្រៅខាងយើងបានដេរផ្ចិតមុខរបួសរួចហើយ បន្តិចទៀតអ្នកជម្ងឺដឹងខ្លួនពួកយើងនឹងបញ្ជូននាងទៅកាន់បន្ទប់សម្រាកព្យាបាលក្បែរនេះ" អែមមីក៏ព្រលែងខ្យល់ដង្ហើមបែបធូរស្រាលក្នុងទ្រូង ជីមីននឹងស៊ុកជីនឯណោះក៏ដូចគ្នាដែរ ពួកគេមើលមុខគ្នារួចញញឹមបន្តិចកាលបើដឹងថានាងមិនបានកើតអ្វីធ្ងន់ធ្ងរនោះ ជីមីនងាកសំឡឹងមើលទៅបន្ទប់សង្គ្រោះរួចព្រលែងខ្យល់ដង្ហើមបែបធូរចិត្តបន្តិច។
១ម៉ោងកន្លងផុតទៅជាថ្មី..
ក្រោយពីនាងដឹងខ្លួនលោកដុកទ័រក៏បានបញ្ជូននាងអោយទៅសម្រាកព្យាបាលនៅឯបន្ទប់អ្នកជម្ងឺធម្មតា តែថាខាងមន្ទីរពេទ្យអនុញ្ញាតឲ្យមានតែមនុស្សម្នាក់ប៉ុណ្ណោះនៅមើលថែរក្សានាងហើយម្នាក់នោះក៏គ្មានអ្នកណាឡើយក្រៅពីជីមីន វីគ្រីសស្វាមីដ៏សែនល្អប្រពៃរបស់នាង។
នាងតូចងាកភ្នែកសំឡឹងមើលវត្តមានអ្នកដែលទើបតែចូលមកដល់នោះរួចក៏ងាកមុខចេញបន្តិចហាក់មិនចង់ជួប ជីមីនក៏ទម្លាក់ខ្លួនចុះព្រមនឹងបបរមួយថង់ដែលនាយបានទិញយកមក ដៃមាំលូកស្ទាបប៉ះក្បាលនាងបំណងចង់ស្ទង់មើលតែវ៉ាយ៍ក៏រើខ្លួនចេញទាំងស្អប់ខ្ពើម។
"នាងមិនអីទេ?" ជីមីនក៏សួរនាំស្របនឹងដៃម្ខាងទាញជាយភួយនាងមកគ្របរាងកាយអោយជិតមិនអោយមានខ្យល់ចេញចូលបាន វ៉ាយ៍លេតព្រលែងខ្យល់ដង្ហើមធ្ងន់ហាក់តានតឹងចិត្តរួចក៏ងាកបែរមករកគេទាំងកែវភ្នែកក្រហមងាំង។
"ខកចិត្តណាស់មែនទេ? ខកចិត្តដែលលោកនឹងនាងអេរ៉ារួមដៃគ្នាសម្លាប់ខ្ញុំមិនបានមែនទេ? លោកចាំទុកក្នុងខួរក្បាលរបស់លោកទៅ..ដរាបណាលោកនៅមិនទាន់ស្ដាយក្រោយនូវអ្វីដែលលោកបានធ្វើ ខ្ញុំនឹងមិនទៅណាជាដាច់ខាត ស្ដាប់សម្ដីខ្ញុំអោយច្បាស់" ពាក្យដៀលថារបស់វ៉ាយដូចជាមិនបានចូលត្រចៀករបស់ជីមីនឡើយ គេមានទឹកមុខស្មើរួចក៏ទាញរៀបចំខ្នើយឲ្យនាងដេកឲ្យស្រួលបួល តែវ៉ាយ៍លេតក៏អាចឃើញដល់ស្នាមក្រែមដែលជាប់នៅលើកអាវរបស់នាយដែលនាំអោយនាងកាន់តែហួសចិត្តថែមទៀត។
"នេះវាអោយរង្វាន់ខ្លួនប្រាណលោកទាំងដែលផែនការមិនបានសម្រេចបែបនេះមែនទេ? ព្រះអើយ! អភព្វ័ទាំងញីទាំងឈ្មោលតែម្ដង ហ៊ឹស"

អរគុណសម្រាប់ការអាន

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now