ភាគទី៣៣+៣៤

1K 25 0
                                    

ខ្វះតិចតួចគេផុសអោយចុះហិហិ.. រីករាយអាន

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៣៣+៣៤

(ជាស្រីប្ដីគេសោះក៏ច្រណែនម៉្លេះ?)

ក្រាក..
ទ្វារបន្ទប់បើកឡើងស្របនឹងវត្តមានម្ចាស់កាយមាំសង្ហាស្លៀកពាក់សមសួនដូចជាកំពុងតែធ្វើការនៅក្នុងការិយាល័យទាំងដែលការពិតគេទើបតែចេញពីផ្ទះបាយមកសោះ ជីមីនមិនភ្លេចទៅមើលអេរ៉ានីជាមុនដែរថានាងមានត្រូវរបួសអ្វីធ្ងន់ធ្ងរទេទើបគេត្រឡប់ឡើងមកកាន់ជាន់ខាងលើឯណេះវិញព្រមជាមួយនឹងបបរដាក់លើថាសមកជាមួយផងព្រោះថានាងល្អិតកំហូចនោះឈឺហើយ។
"នែ.." មកដល់ជីមីនក៏ឃើញត្រឹមតែម្ចាស់កាយតូចដែលកំពុងតែដេកបែរខ្នងសម្ងំដេកឯណោះ គេគ្រហឹមនឹងដើមករបន្តិចរួចដើរបង្ហូសយកថាសអាហារនោះដាក់នៅលើតុក្បែរគ្រែរបស់ភរិយាសម្អប់ភ្លាម។
"ក្រោក! បបរយកមកហើយ" ដៃមាំលូកចុចស្មាសខ្ចីរបស់វ៉ាយ៍បន្តិចបំណងដាស់អោយនាងក្រោកតែថាវ៉ាយ៍លេតបានត្រឹមតែរើបម្រាស់ខ្លួនតិចៗហាក់ដូចជាមមីរមមើរពីការគេងរបស់នាងប៉ុណ្ណោះ ជីមីនព្រលែងខ្យល់ដង្ហើមធំបន្តិចរួចក៏សំឡឹងមើលនាងតាំងពីក្បាលដល់ចុងជើង វ៉ាយ៍លេតនាងអាចនឹងមិនស្រួលខ្លួនព្រោះតែមិនសូវបានងូតទឹកដែរទេ?
គិតមកដល់ចំណុចនេះជីមីនក៏រៀងភ្ញាក់ខ្លួនបន្តិចដែរត្បិតថាគេកម្រនឹងដោះច្រវ៉ាក់អោយនាងខ្លាំងណាស់ អីចឹងហើយអ្វីដែលនាងតែងតែធ្វើនោះគឺត្រឹមតែជាការជូតខ្លួនប៉ុណ្ណោះវាអាចជាផ្នែកមួយនាំអោយនាងមិនស្រួលខ្លួនក៏ថាបាន។
"ក្រោក!"
"អ្ហឹម! យក..យកខ្ញុំទៅណា?!" វ៉ាយ៍លេតគ្រហឹមនៅនឹងដើមករព្រមទាំងបើកភ្នែកមីរៗកាលបើជីមីនលូកត្រកងបីនាងឡើងផុតពីគ្រែ ស្រីតូចបើកភ្នែកភ្លឹសៗដាក់គេហាក់បីដូចជាចង់ភ្ញាក់ ដៃម្ខាងដែលនៅទំនេរក៏លូកហោប៉ៅខ្លួនឯងទាញយកនំដុតដែលនៅសល់មកកាន់ព្រោះខ្លាចថាគេឃើញអាចនឹងបែកការណ៍។
"ទៅងូតទឹក ខ្លួនធុំស្អុយដូចជាគម្រង់សពហើយ"
"ចុះក្រែងចូលចិត្តរំលោភស្រីក្លិនដូចគម្រង់នឹងណាស់មិនអ៊ីចឹងហេស៎លោកជីមីន វីគ្រីស?" វ៉ាយ៍លេតបញ្ចោះដល់គេមិនដាច់សូរសៀងសោះ ជីមីនបានត្រឹមតែក្រវីក្បាលនឹងបីនាងឡើងពីគ្រែ វ៉ាយ៍លេតក៏ឆ្លៀតទម្លាក់នំនោះចូលទៅក្នុងថាសបបររួចលូកដៃទាញជាយអាវគេបែបហីៗទុកអោយគេនាំនាងចូលរហូតដល់ក្នុងបន្ទប់ទឹក។
ក្រឹប!
សំឡេងច្រវ៉ាក់នៅនឹងជើងត្រូវបានបន្លឺឡើងដោយសារជីមីនចាក់ដោះវាចេញអោយវ៉ាយ៍លេតបានស្រាលខ្លួនបន្តិច ស្រីតូចក៏រលាស់ជើងខ្លួនឯងបន្តិច មុននឹងប្រែទឹកមុខ ជើងសស្អាតមិនធ្លាប់មានស្នាមរបស់នាងពេលនេះក៏ប្រែមកជាស្លៀកនឹងមានស្នាមបន្សលពីភាពកកិតនៃច្រវ៉ាក់ទៅវិញ។
ជីមីនឯណោះមិនបានគិតខ្វល់ខ្វាយអីជាមួយនឹងនាងច្រើនឡើយ គេដោះច្រវ៉ាក់អោយនាងរួចចាប់សើយរ៉ូបនាងឡើងដើម្បីបានងូតទឹកតែថាវ៉ាយ៍លេតក៏ចាប់ទប់ដៃគេជាប់។
"ខ្ញុំងូតខ្លួនឯង"
"មិនបានទេ! ចុះបើនាងមានគំនិតអាក្រក់ចង់រត់គេចនោះ? នាងល្បិចមួយរយជំពូកផង" ជីមីនមិនជឿជាក់នាងព្រោះគេដឹងថាមនុស្សស្រីឆ្លាតដូចជាវ៉ាយ៍លេតអ្វីក៏អាចធ្វើបានដែរអោយតែនាងចង់ធ្វើ ស្រីតូចក៏ងាកមកច្រត់ចង្កេះដាក់គេរួចងាកមើលជុំវិញខ្លួននាងរួចឈប់ភ្នែកត្រឹមបង្គន់នៅក្បែរនោះ។
"រត់គេចតាមនេះហេស៎? លោកប្រុងអោយខ្ញុំបើកគ្របចានបង្គន់ហើយសម្រុតខ្លួនរត់ទៅតាមនេះមែនទេ? ខ្ញុំមិនមែនតុក្កតាចេះបំបាំងកាយទេ បើលោកមិនទុកចិត្តលោកឈរចាំនៅទ្វារខាងមុខទៅ..យីស! រឿងច្រើនដល់ហើយ" មិនត្រឹមតែប្រកែកមិនឈ្នះឡើយ ជីមីននៅត្រូវប្រពន្ធមាត់ច្រើនម្នាក់នេះថាអោយយ៉ាងស្ពឹកមុខទៀត កាយមាំលូកដៃជ្រែងហោប៉ៅរួចក៏ចេញទៅខាងក្រៅបាត់ទៅ។
វ៉ាយ៍លេតដែលនៅខាងក្នុងឯណោះក៏ចាប់ផ្ដើមផ្លាស់សម្លៀកបំពាក់នឹងរៀបចំសម្អាតខ្លួន នាងតូចដែលកំពុងតែសម្អាតខ្លួនឯណោះក៏ក្រឡេកឃើញថូផ្កាកូលាបនៅក្បែរនោះ នឹងឃើញមានជែលព្រមទាំងប្រេងក្រអូបច្រើនគួរសម ខួរក្បាលនាងក៏ចាប់ផ្ដើមគិតឃើញពីរបៀបធ្វើទឹកអប់ដែលនាងធ្លាប់បានរៀនពីអ្នកម៉ាក់នឹងលោកយាយភ្លាម នាងតូចចោមពុងរួចក៏ចូលមកចាក់ប្រេងក្រអូបនោះនឹងចូលដកតូចប៉ុន្មានដំណក់រួចក៏បេះយកស្រទាប់ផ្កាកូលាបប៉ុន្មានសន្លឹកមកដំតិចៗរួចចម្រោះយកទឹកផ្កាមកដាក់ក្នុងដបតូច ក្រឡុកវាទៅមកៗមុននឹងចាក់ផ្ដិតវាលើក្រណាត់លីនីនរបស់នាងដើម្បីស្រង់ក្លិន នាងតូចក៏ញ៉ោចស្នាមញញឹមបន្តិចត្បិតថាវាក្រអូប អាចយកប្រើជំនួសទឹកអប់ថ្លៃៗបាន។
តុក! តុក
"ហើយរឺនៅ? គ្រាប់បបររីកចង់ប៉ុនមេជើងទៅហើយ" កំពុងតែសប្បាយនឹងការធ្វើទឹកអប់ក៏បែរជាមានសំឡេងមួយមករំខានត្រចៀករបស់នាង វ៉ាយ៍លេតក៏ក្ដាប់បបូរមាត់បន្តិចរួចកាន់ដបទឹកកូលាបនាងទើបនឹងធ្វើនោះចេញទៅជាមួយក្រោយពីស្លៀកពាក់រួច។
"អួយ៎ព្រះជាម្ចាស់ ស្មានតែប្រែត" វ៉ាយ៍លេតភ្ញាក់ព្រើតកាលបើបើកទ្វារមកឃើញមុខមាំក្រម៉ូវនៅឈរសំឡឹងចាំនាងនៅនឹងមាត់ទ្វារជាស្រេចនោះស្រីតូចក៏បោះជំហានដើរតិចៗមួយៗត្បិតនៅឈរករជើងនៅឡើយ ជីមីនក្រវីក្បាលទាំងតឹងចិត្តមុននឹងលើកបីនាងឡើងតែម្ដងព្រោះនាងសុីពេលច្រើនណាស់ទម្រាំតែនឹងទៅដល់។
តែថាចម្លែក! កាយតូចដែលនៅក្នុងរង្វង់ដៃគេនោះក៏សាយភាយក្លិនក្រអូបចម្លែកដែលនាំអោយគេអត់មិនអោនទៅស្រង់ក្លិនមិនបាន ជីមីនអោនមុខស្រង់ក្លិនពីកញ្ចឹងកររបស់វ៉ាយ៍មិនភ្លេចបន្សល់ស្នាមថើបមួយនៅទីនោះដោយមិនដឹងខ្លួន កាយមាំក៏បីនាងដាក់លើគ្រែរួចដាក់នាងចុះស្រាលៗ តែថានាងមិនបានអង្គុយទេបែរជាគេងទៅវិញ វ៉ាយ៍លេតមិនបានកើតអីទេ គ្រាន់តែចង់ធ្វើជាឆ្អឹងទទឹងករឲ្យគេពិបាកនោះអី?
"រឿងច្រើនពិតមែន"
"អួយ៎កុំលើកធ្ងន់ដៃពេក ខ្ញុំឈឺខ្លួនណាស់" នាយតូចវ៉ាយ៍លេតនិយាយឡើងកាលបើជីមីនត្រកងលើកបីនាងដាក់កើយលើទ្រូងបំណងចង់បញ្ចុកបបរនាងទាំងមុខគេក្រម៉ូវហាក់មិនចង់ធ្វើសោះ តែមិនចង់អោយនាងស្លាប់ទើបចេះតែទ្រាំ។
"មាយា" ជីមីននិយាយស្របនឹងដៃមាំលូកដួសបបរមួយស្លាបព្រាយកមកបំណងចង់បញ្ចុកនាង តែវ៉ាយ៍លេតក៏ងើបសម្លក់មុខគេបន្តិចតែមិនព្រមហាមាត់ទទួលបបរ។
"មាយាចាញ់ប្រពន្ធក្រៅខោលោកទេ រមៀលធ្លាក់តែប៉ុន្មានកាំសោះស្រែកដូចមាន់គេចាក់ករ ហើយលោកនេះមកមើលថែប្រពន្ធមុខអោយដូចគេយកទៅបាញ់ចោល"
"ស្ងាត់មាត់"
"អត់ចង់" វ៉ាយ៍លេតធ្វើចារិកងក់ងរដាក់ជីមីនដោយងាកបែរខ្លួនទៅម្ខាងមិនព្រមញ៊ាំបបរនោះសោះ ជីមីនក៏កាន់តែតានតឹងក្នុងចិត្តថែមទៀត គេក៏ទម្លាក់ខ្លួននាងដាក់លើពូកវិញរួចក៏ក្រោកនាំខ្លួនដើរចេញពីទីនោះទុកអោយវ៉ាយ៍លេតនៅបើកភ្នែកម៉ក់ៗសំឡឹងមើលទៅដំណើរចាកចេញរបស់គេ ស្រីតូចកាលបើបុរសសម្អប់នោះចេញទៅបាត់នាងក៏ក្រោកអង្គុយរួចងាកភ្នែកមើលទៅក្នុងបាតដៃនាងបន្តិច វាជាសោរច្រវ៉ាក់ពិតដែលនាងយកបាន ស្រីតូចក៏ក្ដាប់វាមុននឹងទម្លាក់ចូលទៅក្នុងថតតុរបស់នាង។
(វាជាជំហានទីមួយប៉ុណ្ណោះ..លោកនឹងបានដឹង ជីមីន)
ក្រោយពីចាកចេញពីផ្ទះធំទ្រនំខ្ពស់មកជីមីនក៏បង្ហូសមកកាន់ទៀមស្រាដែលនៅក្បែរផ្ទះនោះ គេអង្គុយអកស្រាយកមិនចេះអស់ ពីមួយដបទៅមួយដបទៀតដល់ថ្នាក់អ្នកក្រឡុកស្រានៅទីនោះកើតមានចិត្តឆ្ងល់ជាខ្លាំង។
"លោកប្រហែលជាមានវិបត្តិស្នេហាហើយពិតទេ?" ជីមីនងាកភ្នែកសំឡឹងមើលបុរសដែលក្រឡុកស្រាម្នាក់នោះរួចគេក៏អស់សំណើចជាមួយនឹងអ្វីដែលគេបានសួរនោះ។
"វិបត្តិស្នេហាហេស៎? ហេតុអីក៏ខ្ញុំត្រូវមានវិបត្តិនេះបើខ្ញុំមិនដែលស្រឡាញ់អ្នកណាម្នាក់ផង" ជីមីននិយាយបានតែប៉ុណ្ណេះគេក៏ស្រាប់តែនឹកឃើញដល់រង្វង់មុខរបស់មនុស្សស្រីម្នាក់ដែលតែងតែញញឹមមករកគេ កាយវិការទន់ភ្លន់ ពាក្យសម្ដីផ្អែមល្ហែមនាគ្រាកន្លងមក្នុងនាមជាស្នេហា តែសម្រាប់គេវាគ្រាន់តែជាស្នាមញញឹមនឹងភាពងប់ងល់ដ៏សែនឆ្កួតឡប់របស់នាង ក្នុងភ្នែកគេនាងជាស្រីល្ងង់ដែលចាញ់បោកគេ
មិនមែនអ្វីលើសនេះឡើយ...ពិតទេ?
ម៉ោង១០យប់..
ក្រាក!!!!
ទ្វារបន្ទប់បើកឡើងទាំងងងឹតងងល់ស្របនឹងម្ចាស់កាយមាំទាំចូលមករកនាងតូចដែលខ្លួនស្អប់ កាន់តែស្អប់ខួរក្បាលរបស់គេកាន់តែនឹកឃើញដល់នាង រាងកាយទាក់ទាញ ចង្កេះតូចស្រឡូនគួរអោយចង់អោប បបូរមាត់ក្រពុំតូចគួរអោយចង់ក្រេបជញ្ជក់ បូកផ្សំនឹងក្លិនក្រអូបប្រហើរពីរាងកាយនាងដែលគេបំភ្លេចមិនបាននៅសាយភាយពេញក្នុងបន្ទប់នោះ។
"អ្ហឹម" កាយតូចដែលកំពុងតែអង្គុយនោះក៏ក្រហឹមឡើងកាលបើមានដៃមឹកមួយលូកមកាន់ក្រសោបខ្លួននាងស្របនឹងទម្ងន់ខ្លួនមាំសង្កត់លើនាង អង្អែលប៉ះពាល់នាងទាំងយប់តែម្ដង តែថាអ្វីម៉្យាងហើរមកប៉ះច្រមុះនាងនាំអោយនាងតូចទ្រាំមិនបាននឹងប្រញាប់បែរមករកគេ។
"នែ! លោក..ស្អុយស្រាឲ្យហួង! បានហើយខ្ញុំទើបតែបានងូតទឹកទេ មកឈ្មុលថើបស្អី" នាងតូចវ៉ាយ៍លេតដែលកំពុងតែអង្គុយសាកក្លិនទឹកអប់ថ្មីដែលខ្លួនទើបតែរករូបមន្តឃើញឯណោះក៏ភ្ញាក់ក្រញ៉ាងខ្លួនកាលបើមានដៃមាំលូកមកអោបក្រសោបចង្កេះលើកបីនាងចេញទាំងនាងអង្គុយនៅលើកៅអី មិនតែប៉ុណ្ណឹងគេនៅថើបញក់ញីកញ្ចឹងករនាងមិនឈប់ទៀតផង ជីមីនទម្លាក់ខ្លួនវ៉ាយ៍កប់ទៅក្នុងពូករួចសំឡឹងមើលនាងទាំងស្រវិនស្រវាំងភ្នែកព្រោះតែស្រវឹងខ្លាំងពេក ដៃមាំទម្លាក់ចុះអង្អែលប៉ះថ្ពាល់នាងរួចញញឹមគួរឲ្យស្រឡាញ់ដាក់នាងយ៉ាងចម្លែក។
"លោកឆ្កួតមែនទេ?" វ៉ាយ៍លេតព្យាយាមរើបម្រាស់ខ្លួនតែមិនបានការត្បិតថាគេកាលណាស្រវឹងកាន់តែមានកម្លាំងខ្លាំងលើសដើមទៀត។
"តិចទៀតអាឆ្កួតនេះចាប់នាងគៀវចង្កេះហើយ អ្ហឹម" និយាយមិនទាន់ចប់ផងវ៉ាយ៍លេតក៏ងើបថើបបបូរមាត់គេយ៉ាងរោលរាល ដៃតូចទាញគេមកថើបអឹបនឹងកញ្ចឹងកររបស់នាងស្របនឹងបបូរមាត់ហើបសំឡេងថ្ងួចថ្ងូរឡើងបញ្ឈឺឌឺដងដល់នាងតូចម្នាក់ទៀតដែលឈរក្ដាប់ដៃពីមាត់ទ្វារនោះមក វ៉ាយ៍លេតខាំបបូរមាត់បែកស្រើបស្រាលរួចមិនភ្លេចមិចភ្នែកដាក់អេរ៉ានីដែលឈរមើលសឹងតែស្ទះឈាមសស្លាប់នោះ នាងទន្ទ្រាំជើងបន្តិចរួចក៏ទាញទ្វារបិទលាន់គ្រាំង វ៉ាយ៍ក៏អស់សំណើចនឹងដើមករបន្តិច ដៃតូចក៏អោបខ្នងជីមីនជាប់ក្នុងនាមជាអ្នកឈ្នះ...
(ជាស្រីប្ដីគេសោះក៏ច្រណែនម៉្លេះ? នាងអេរ៉ា..)

សុំ1.3Kសម្រាប់ឈុតពិសេសយប់នេះ ហិហិ

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now